បង្ហាញលទ្ធផលសម្រាប់៖
ក្នុងនាមជាអ្នកអភិវឌ្ឍន៍ហ្គេមដែលធំជាងគេនិងមានផលិតភាពច្រើនបំផុតនៅក្នុងឧស្សាហកម្មនេះ Microgaming មិនស្ថិតនៅតែមួយកន្លែងនោះទេ។ អ្នកប្រតិបត្តិករ ក៏ដូចជាអ្នកលេងជាច្រើនបានទម្លាប់ទៅហើយនឹងការបញ្ចេញហ្គេមថ្មីៗមួយចំនួនជារៀងរាល់ខែរបស់ក្រុមហ៊ុន ហើយសម្រាប់ខែមេសានេះហាក់ដូចជាមានភាពរំភើបជាពិសេសជាងខែផ្សេងៗ។ Microgamingជាមួយនឹងស្ទូឌីយោដៃគូរបស់ពួកគេ បានត្រៀមការចេញផ្សាយថ្មីមួយសម្រាប់ហ្គេមថ្មីៗជាច្រើនដែលត្រូវបានកំណត់ដាក់នៅលើថ្នើនិមិត្តរបស់អនឡាញកាស៊ីណូទាំងឡាយនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ហ្គេមស្លុតGold Collector ដោយ All41 Studios ហ្គេមថ្មីស្រឡាងទីមួយដែលនឹងដាក់លើទីផ្សារគឺGold Collectorដែលត្រូវបានអភិវឌ្ឍដោយAll41 Studios។ ហ្គេមនេះត្រូវបានដាក់ផ្សាយនៅថ្ងៃទី៦មេសា វាមានក្រាហ្វិកគំនូរជីវចល និងរចនាបថជីករកមាសដែលតែងតែមានប្រជាប្រិយភាពជានិច្ច។ ជាមួយនិមិត្តសញ្ញាដូចជាប៉ែល, គ្រាប់បែក, រទេះពោរពេញដោយមាស, និងអ្នករុករករ៉ែ ហ្គេមនេះបានដាក់បរិយាកាសយ៉ាងសាកសមសម្រាប់អ្នកលេងដែលត្រៀមជាស្រេចក្នុងការចូលទៅស្វែងរកទ្រព្យសម្បត្តិរបស់ពួកគេ។ ហ្គេមនេះមានជេកផតចំនួន៥ផ្សេងគ្នាសម្រាប់ចាប់យក សូមអរគុណដល់លក្ខណៈពិសេសរបស់HyperHoldផងដែរ។ Queen of Alexandria WowPot ហ្គេមនេះត្រូវបានកំណត់អោយដាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៣មេសា។ Queen of Alexandria WowPotគឺជាហ្គេមមួយផ្សេងទៀតដែលត្រូវចូលរួមក្នុងសេរ៊ីហ្គេមស្លុតដែលមានដាក់បញ្ចាំងជេកផតWowPotដ៏ពេញនិយម។ វាត្រូវបានបង្កើតឡើងដោយស្ទូឌីយោ Neon Valley Studios, ហ្គេមនេះមានរចនាបថលំនាំតាមCleopatra ជាម្ចាស់ក្សត្រីមួយអង្គដែលមានភាពល្បីល្បាញបំផុតក្នុងចំណោមអង្គម្ចាស់ក្សត្រីផ្សេងៗ។ វាមិនមានផ្តល់ជូនជុំបង្វិលឥតគិតថ្លៃទេ ប៉ុន្តែមានការពង្រីកព្រៃ wilds និងការបង្វិលឡើងវិញដើម្បីជួយដល់អ្នកលេងដើម្បីបានពិន្ទុឈ្នះសមរម្យមួយចំនួននៅក្នុងហ្គេមមូលដ្ឋាន។ ភាពទាក់ទាញចំបងរបស់ហ្គេមស្លុតQueen of Alexandriaគឺរង្វិលរង្វាន់បន្ថែមWowPot Bonus Wheelដែលអាចចាប់ផ្តើមការបង្វិលណាមួយបាន, ផ្តល់ឪកាសមួយដល់អ្នកលេងនៅជេកផតមួយក្នុងចំណោមជេកផតកើនឡើងរហ័សចំនួន៤។ Book of King Arthur by JFTW Just For The Win(គ្រាន់តែការឈ្នះ) នឹងធ្វើអោយអ្នកលេងមានភាពភ្ញាក់ផ្អើលនៅថ្ងៃទី២០មេសាជាមួយនឹងហ្គេមស្លុតមួយផ្សេងទៀតដែលមានរចនាបថបន្ទាប់ពីស្តេចArthurដ៏ល្បីល្បាញ។ ការពង្រីកព្រៃនៅក្នុងហ្គេមមូលដ្ឋាន និងរង្វាន់បន្ថែមការបង្វិលឥតគិតថ្លៃជាមួយនឹងនិមិត្តសញ្ញាខ្ចត់ខ្ចាយដែលត្រូវបានជ្រើសរើសដោយចៃដន្យបង្កើតជាការកំណត់ដ៏គួរអោយរំភើបមួយនៅពេលដែលអ្នកលេងចេញដំណើរស្វែងរកទ្រព្យសម្បត្តិរបស់Avalon។ 8 Golden Skulls of Holly Roger Megaways សូមត្រៀមខ្លួនជាស្រេចសម្រាប់ការផ្សងព្រេងបែបចោរសមុទ្រជាមួយហ្គេមស្លុតនេះដែលត្រូវបានអភិវឌ្ឍដោយBuck Stakes Entertainment, ប្រភេទហ្គេមបន្ថែមថ្មីបំផុតសម្រាប់បណ្តាញដៃគូរបស់Microgaming ដែលត្រូវបានកំណត់អោយដាក់ផ្សាយនៅថ្ងៃទី២២មេសា។ ជាមួយនឹង 117,649វីធីក្នុងការឈ្នះដែលអាចកើតឡើងនៅលើគ្រប់ការបង្វិល, រង្វាន់បន្ថែម firepot និងការបង្វិលឥតគិតថ្លៃជាមួយនឹងមេគុណទ្វេរដង ហ្គេមនេះមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេ តែក៏គួរអោយចាប់អារម្មណ៍ផងដែរ វាសាកសមនឹងទទួលបានចំណងជើងបែបនេះ អរគុណដល់ក្រាហ្វិកដ៏អស្ចារ្យខ្លាំងរបស់វា។ 9 Blazing Diamonds ហ្គេមនេះត្រូវបានអភិវឌ្ឍដោយដៃគូររបស់ Microgamingមួយផ្សេងទៀតឈ្មោះ SpinPlay Games។ ហ្គេមស្លុត9 Blazing Diamondsត្រូវបានបង្កើតឡើងដោយយោងតាមទស្សនៈហ្គេមស្លុតបែបក្លាសិក ដែលមានដាក់បញ្ចាំងនិមិត្តសញ្ញាដូចជា លេខ7,គ្រាប់ពេជ្រ, ជួង, របារ, និងផ្លែឆេរី ប៉ុន្តែត្រូវបានវេចខ្ចប់នៅក្នុងក្រាហ្វិកទំនើប និងមានផ្តល់ជូនលក្ខណៈពិសេសគួរអោយរំភើបជាច្រើន។ ការចុះចតរូបខ្ចត់ខ្ចាយ scattersក្នុងរង្វិលបីបង្កើតបានជាBlazing Wheelដែលអ្នកលេងអាចឈ្នះរង្វាន់សាច់ប្រាក់ និងការបង្វិលឥតគិតថ្លៃជាមួយនឹងមេគុណទ្វេរដង។ ចំណែកឯគ្រាប់ពេជ្រចែងចាំងវិញនឹងផ្តល់ជូននូវរង្វាន់ភ្លាមៗនៅរាល់ពេលណាដែលមានគ្រាប់ពេជ្រចំនួនបីឬច្រើនចុះចតកន្លែងណាក៏បាននៅលើរង្វិលនៅក្នុងហ្គេមមូលដ្ឋាន និងនៅក្នុងរង្វាន់បន្ថែម។ ហ្គេមនេះនឹងដាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី២៧មេសា។ Egyptian Tombs by Snowborn Games ការចេញផ្សាយចុងក្រោយសម្រាប់ខែមេសានេះគឺ Egyptian Tombs ដែលនឹងដាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី២៩។ ហ្គេមស្លុតនេះមានដាក់បញ្ចាំងរចនាបថអេស៊ីបបុរាណដែលល្បីល្បាយខ្លាំង និងមានប្រជាប្រិយភាព ហើយនិងនិមិត្តសញ្ញាដែលគេស្គាល់ដូចជា Cleopatra, Ra, ពីរ៉ាមីត, scarabs ។ល។ រង្វាន់បន្ថែមមានផ្តល់ជូនរហូតដល់ការបង្វិលឥតគិតថ្លៃចំនួន៥០ ហើយអាចបង្កើតបានជាSuper Spinsដោយចៃដន្យ វាបន្ថែមនិមិត្តសញ្ញាបន្ថែមទៅលើរង្វិល ហើយប្តូរនិមិត្តសញ្ញា Raទៅជា wild។ ដូច្នេះហ្គេមនេះមានផ្តល់ជូនសក្កានុពលយុត្តិធម៌សម្រាប់ការឈ្នះធំ។ ប្រសិនបើតារាងនេះមិនអស្ចារ្យគ្រប់គ្រាន់សម្រាប់លោកអ្នក ដៃគូរបស់Microgamingនៅមានហ្គេមជាច្រើនទៀតដែលនឹងដាក់បញ្ចេញនៅខែមេសានេះដែលរួមមាន Slots O’Luck, Anna Van Helsing Monster Huntress, Inferno Gladiator, Fu88, Survivor, និង Phoenix Inferno។
អ្នកលេងនៅ BetWinner Casino កំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍ដ៏ពិតជាក់ស្តែងមួយជាមួយនឹងប្រូម៉ូសិនPorsche Motionដ៏ញាប់ញ័រ។ ការផ្តល់ជូនដ៏ក្តៅគគុកនេះនឹងត្រូវចាប់ឆ្នោតក្នុងរយះពេលមួយខែនេះ ដោយការរាប់ថយក្រោយទៅកាន់រង្វាន់ធំ។ ការចូលរួមក្នុងប្រូម៉ូសិននេះគឺមិនមានអ្វីពិបាកឡើយ។ ដំណើរការ៣ជំហានទាមទារអោយអ្នកលេងធ្វើមានដូចខាងក្រោមៈ ដាក់ការភ្នាល់មួយលើស្ពត(កីឡា)ណាមួយជាមួយទឹកលុយ€10+ជាមួយនឹងហាងឆេងយ៉ាងហោចណាស់1.8 ទិញសំបុត្រចូលរួមប្រូម៉ូសិនPorsche Motion ឈ្មះរង្វាន់ដ៏អស្ចារ្យនៅក្នុងការចាប់ឆ្នោតរង្វាន់សំណាង តើអ្វីទៅជាស៊ុបពើប្រាយ(SuperPrize)? SuperPrizeរួមមានដូចជា €2000 សម្រាប់ប្រេងឥន្ធនៈ, រថយន្តម៉ាកPorsche 718 Spyder និងសំបុត្រចំនួន២ដើម្បីចូលរួមក្នុង OneLife Rally។ បន្ថែមលើនេះ, យើងក៏មានផ្តល់ជូនពិន្ទុសម្រាប់ប្រូម៉ូសិនផងដែរដើម្បីចាប់យក។ ខាងក្រោមជារបៀបដែលយើងផ្តល់រង្វាន់ពិន្ទុបន្ថែមដល់អ្នកលេងៈ ពិន្ទុរង្វាន់បន្ថែម50-អ្នកឈ្នះ300នាក់ ពិន្ទុរង្វាន់បន្ថែម100-អ្នកឈ្នះ200នាក់ ពិន្ទុរង្វាន់បន្ថែម200-អ្នកឈ្នះ100នាក់ ពិន្ទុរង្វាន់បន្ថែម1000-អ្នកឈ្នះ40នាក់ ពិន្ទុរង្វាន់បន្ថែម2000-អ្នកឈ្នះ30នាក់ ពិន្ទុរង្វាន់បន្ថែម5000-អ្នកឈ្នះ20នាក់ ពិន្ទុរង្វាន់បន្ថែម10,000-អ្នកឈ្នះ10នាក់ តើអាចចូលរួមក្នុងប្រូម៉ូសិនបានយ៉ាងដូចម្តេច? លោកអ្នកគ្រាន់តែចូលទៅក្នុងគណនីBetWinnerរបស់លោកអ្នក ឬចុះឈ្មោះដើម្បីអាចចាប់ផ្តើមបាន។ បំពេញគ្រប់ប្រអប់ដែលទាមទារ ហើយចុច ចូលរួម។ ដាក់ការភ្នាល់អប្បបរមា€10+ ជាមួយនឹងហាងឆេង1.8 ឬច្រើនជាងនឹង។ បន្ទាប់មក, ទិញសំបុត្រឆ្នោតរបស់លោកអ្នកមុនថ្ងៃទី19ខែឧសភា ឆ្នាំ2021ម៉ោង23:59 + 3 UTC។ ការចាប់ឆ្នោតត្រូវបានកំណត់នៅថ្ងៃទី24,ឧសភា 2021 ម៉ោង 18:00 +3 UTC។ សេចក្តីណែនាំពីការលេងហ្គេមដោយមានភាពទទួលខុសត្រូវ BetWinner លើកទឹកចិត្តគាំទ្រលើការលេងហ្គេមប្រកបដោយសុវត្ថិភាពនៅគ្រប៉ពេលវេលា។ ការលេងហ្គេមដោយមានភាពទទួលខុសត្រូវគឺការដាក់កំណត់ថវិការជាក់លាក់មួយ។ មិនត្រូវខ្ចីលុយគេដើម្បីមកចាក់ភ្នាល់នោះឡើយ និងមិនត្រូវចាក់ភ្នាល់ចំនួនទឹកលុយដែលលោកអ្នកមិនមានលទ្ធភាពទប់ទល់នោះឡើយ។ ប្រូម៉ូសិនPorsche Motionត្រៀមរួចជាស្រេចដើម្បីដាក់ដំណើរការ។ ផ្តោតអារម្មណ៍របស់លោកអ្នកលើរង្វាន់នេះ!
រូបបិយប័ណ្ណគ្រីបតូហាក់ដូចជាកំពុងកាន់កាប់លើពិភពលោកនេះហើយ, វាស្ថិតនៅលើចំណងជើងព័ត៌មានរាល់ថ្ងៃដោយសារតែភាពប្រែប្រួលរហ័សរបស់វា និងសក្តានុពលដ៏ធំធេងដែលវាមាន។ តាមពិតទៅ, មានឧស្សាហកម្មជាច្រើនកំពុងព្យាយាមចាប់យកនិន្នាការនេះ ហើយមួយចំនួនកំពុងមានការផ្លាស់ប្តូរយ៉ាងរលូនជាងឧស្សាហកម្មនានាដទៃផ្សេងទៀត។ ឧស្សាហកម្មអនឡាញកាស៊ីណូបាននឹងកំពុងមានការផ្លាស់ប្តូរយ៉ាងរលូន។ សុវត្ថិភាពរបស់រូបិយប័ណ្ណគ្រីបតូ កាស៊ីណូអនឡាញចាំបាច់ត្រូវបានសុវត្ថិភាព១០០%។ ប្រសិនបើគ្មាន, អ្នកលេងនឹងមិនត្រលប់មកលេងវិញនោះទេ ហើយអាជីវកម្មទាំងមូលនឹងបរាជ័យ។ ការទទួលយករូបិយប័ណ្ណគ្រីបតូ ដែលប្រើបច្ចេកវិទ្យាប្លុកឆេនតាមដានរាល់ប្រតិបត្តិការទាំងអស់នេះ, គឺមានសុវត្ថិភាពជានិច្ច។ ដូច្នេះហើយបានជានៅពេលដែលរូបបិយប័ណ្ណគ្រីបតូបានចាប់ផ្តើមមានប្រជាប្រិយភាព កាស៊ីណូអនឡាញជាច្រើនបានសំរុកមករកជម្រើសទូទាត់នេះ។ ដំបូងឡើយ, Bitcoin គឺជារូបបិយប័ណ្ណតែមួយគត់ដែលកាស៊ីណូអនឡាញគាំទ្រប្រើ ប៉ុន្តែសព្វថ្ងៃនេះមានច្រើនមួយចំនួនផ្សេងទៀត ហើយយូរៗទៅក៏មានកាន់តែច្រើនឡើងដែលនឹងត្រូវបានទទួលយកផងដែរនៅតាមបណ្តាអនឡាញកាស៊ីណូ។ មូលហេតុដែលអ្នកលេងចូលចិត្តអនឡាញកាស៊ីណូដែលប្រើរូបបិយប័ណ្ណគ្រីបតូ អ្នកលេងបានចាប់ផ្តើមប្រើរូបបិយប័ណ្ណគ្រីបតូក្នុងការចាក់ភ្នាល់ដោយសារតែមូលហេតុដូចគ្នាដែលអនឡាញកាស៊ីណូបានចាប់ផ្តើមទទួលយកវា។ ពួកគេអាចទុកចិត្តបានថាគ្រប់ប្រតិបត្តិការរបស់ពួកគេទាំងអស់មានសុវត្ថិភាពច្រើនខ្លាំងជាងអនឡាញកាស៊ីណូដែលទទួលយករូបបិយប័ណ្ណfiat។ បន្ថែមលើនេះទៅទៀត, ការប្រើវ៉លលីតរូបបិយប័ណ្ណគ្រីបតូផ្តល់នូវភាពអនាមិកទាំងស្រុងនៅលើគេហទំព័រហ្គេម, នេះជាអត្ថប្រយោជន៍មួយដែលអ្នកលេងជាច្រើនបានកត់សំគាល់យ៉ាងរហ័ស។ ការប្រើរូបបិយប័ណ្ណគ្រីបតូក៏មានន័យផងដែរថាពេលវេលានៃការដកប្រាក់គឺកាន់តែរហ័ស, នេះជាមូលហេតុមួយទៀតដែលអ្នកលេងផ្លាស់ប្តូរពីកាស៊ីណូអនឡាញនានាដែលទទួលយកតែfiatមកកាស៊ីណូអនឡាញនានាដែលទទួលយករូបបិយប័ណ្ណគ្រីបតូវិញ។ តើនឹងមានអ្វីកើតឡើងនាពេលខាងមុខចំពោះកាស៊ីណូអនឡាញ និងរូបបិយប័ណ្ណគ្រីបតូ? សព្វថ្ងៃនេះ មានកាស៊ីណូអនឡាញជាច្រើនដែលទទួលយករូបបិយប័ណ្ណគ្រីបតូប៉ុន្តែវានៅរាប់ជាភាគតិចនៅឡើយ។ ពួកវានៅមិនទាន់អាចយកឈ្នះលើចំនួនកាស៊ីណូដែលទទួលយកfiat។ វានឹងគួរអោយចាប់អារម្មណ៍មិនខាន នៅពេលដែលនិន្នាការគ្រីបតូកើនឡើង, វាអាចទៅរួចដែលកាស៊ីណូដែលប្រើរូបបិយប័ណ្ណគ្រីបតូក្លាយជាប្រភេទស្តង់ដារ ហើយកាស៊ីណូដែលប្រើfiatក្លាយទៅជាករណីលើកលែង, ឬ អាចថាបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត, ដែលភាគច្រើននៃអនឡាញកាស៊ីណូទទួលយកfiat ហើយភាគតិចទទួលយករូបបិយប័ណ្ណគ្រីបតូ។
នៅពេលដែល SimplePlay ចេញហ្គេមថ្មី វាច្រើនតែជាព័ត៌មានធំ។ ចុះព័ត៌មានរបស់ល្បែងថ្មីទាំង 3 នេះវិញយ៉ាងម៉េចដែរ? វាពិតជាព័ត៌មានធំប្រាកដណាស់ ជាពិសេសឥឡូវនេះដែលយើងដឹងថាល្បែងនេះមានអ្វីខ្លះ និងលក្ខណៈពិសេសនានាដែលបានបង្កប់នៅក្នុងនោះ។ យើងមានរឿងដែលត្រូវនិយាយច្រើនណាស់អំពីល្បែងថ្មីចំនួន៣នេះ ដូច្នេះ ចូរយើងចាប់ផ្តើម។ CaiShenDao - និយាយជារួមទៅល្បែងនេះគឺជាល្បែងស្លុតបុរាណមួយ ប៉ុន្តែវាមានលក្ខណៈប្លែកពិសេសពីគេមួយចំនួន និងរចនាបថដ៏គួរឱ្យរំភើប ដែលធ្វើឱ្យវាកាន់តែទាក់ទាញ និងគួរអោយកម្សាន្តរីករាយ។ វាមានរចនាសម្ព័ន្ធរបុំ/ខ្សែ 3x5 ដែលមានភាពងាយស្រួលលេងសម្រាប់អ្នកលេង។ វាមានវិធីឈ្នះចំនួន 243 ដែលរក្សាភាពរំភើបញ៉ាប់ញ័រនៅពេលលេង។ និមិត្តសញ្ញាក្នុងអំឡុងពេលលេងល្បែងនេះឆ្លុះបញ្ចាំងពីរចនាបថ ហើយវាមាននិមិត្តសញ្ញាមូលដ្ឋានចំនួនដប់។ ពួកវារួមមាន ពែងមាសមួយ ត្បូងយ័ន្តទទឹមមួយ ផើងមាសមួយ កាក់សំណាងមួយ និងសន្លឹកបៀចំនួនប្រាំ - 10, J, Q, K, អាត់ ។ លើសពីនេះទៅទៀត អ្នកលេងនឹងតែងតែស្វែងរកនិមិត្តសញ្ញា Cai Shenជានិច្ចព្រោះថាវាអាចគុណការឈ្នះទ្វេរដង ដែលធ្វើឱ្យពួកវាកាន់តែធំ។ វាក៏មានជ្រលងទន្លេខ្ចត់ខ្ចាយផងដែរ ដែលអាចបង្កឱ្យមានការបង្វិលដោយឥតគិតថ្លៃរហូតដល់ 20ដង។ Wrath of Phoenix -ការចេញផ្សាយថ្មីទីពីរពី SimplePlay គឺ The Myth of Phoenix ។ ល្បែងស្លុតអនឡាញនេះគឺយោងតាមបក្សីទេវកថា។ វាមាន 5 របុំ និង 50 ជួរបង់ប្រាក់ បង្កើតបានជាវិធីជាច្រើនដើម្បីឈ្នះ។ រូបភាពដែលមើលឃើញនៅក្នុងល្បែងរួមមានសត្វហង្សដែលមានចលនានៅជាប់នឹងរបុំ ជ្រលងភ្នំដ៏ខៀវស្រងាត់ របុំថ្លានៅក្នុងស៊ុមតុបតែងបន្ថែមទៅលើរចនាបថ។ Sparta's Honor -ល្បែងស្លុត 3x5-របុំ, 50-ខ្សែ ជាមួយនឹងរង្វាន់ទ្វេដងសម្រាប់និមិត្តសញ្ញាទូទាត់កំពូល។ ដើម្បីផ្តល់ឱ្យអ្នកលេងនូវឱកាសឈ្នះកាន់តែច្រើន ល្បែងនេះមាននិមិត្តសញ្ញាទូទាត់កំពូលជាជង់។ ល្បែងនេះក៏មានដាក់បញ្ចាំងល្បែងឥតគិតថ្លៃផងដែរ ដែលលោកអ្នកអាចរកបាននូវល្បែងឥតគិតថ្លៃ៣ឈុតផ្សេងៗគ្នា។ ល្បែងនេះមាននិមិត្តសញ្ញាព្រៃនៅក្នុង 2ឈុតដំបូងនៃល្បែងឥតគិតថ្លៃ និងមេគុណ x2 សម្រាប់ការឈ្នះទាំងអស់នៅក្នុងឈុតទីបី។ ល្បែងនេះពោរពេញដោយសកម្មភាពហើយរចនាបថរបស់វាគឺអស្ចារ្យមែនទែន។ អំពីSimplePlay SimplePlay គឺជាស្ទូឌីយោល្បែងដ៏ពេញនិយមបំផុតមួយក្នុងចំណោមស្ទូឌីយោផ្សេងទៀតសម្រាប់ iGaming។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយអ្នកចូលចិត្តលេងល្បែងជើងចាស់ ហើយស្ទូឌីយោនេះបង្កើតល្បែងស្លុតពិសេសៗដែលនាំមកនូវភាពរំភើបជាមួយនឹងរចនាបថដ៏អស្ចារ្យ និងការលេងល្បែងឡូយៗដល់អ្នកលេង។
ការលេងល្បែងស៊ីសងគឺជាល្បែងកម្សាន្តដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយវាដើរតួជាទម្រង់នៃការកម្សាន្ត និងជាវិធីដើម្បីព្យាយាមឈ្នះប្រាក់។ សម្រាប់អ្នកលេងល្បែងជាច្រើននាក់ ការឈ្នះប្រាក់គឺជាផ្នែកមួយនៃភាពសប្បាយរីករាយ— ត្រឹមតែលេងវាមិនគ្រប់គ្រាន់នោះទេ ត្រូវតែឈ្នះបានបាន! សម្រាប់អ្នកលេងទាំងនេះ យើងបានចងក្រងបញ្ជីល្បែងកាស៊ីណូដែលផ្តល់នូវហាងឆេងល្អបំផុត។ សូមអានបន្តដើម្បីដឹងថាពួកវាជាអ្វី។ ល្បែងកាស៊ីណូដែលមានហាងឆេងល្អបំផុត ប្រសិនបើអ្នកជាមនុស្សដែលមិនអាចទ្រាំបាននឹងការចាញ់ប្រាក់ ល្បែងកាស៊ីណូប្រហែលជាមិនមែនជាគំនិតដ៏ល្អបំផុតសម្រាប់អ្នកនោះទេ។ នេះគឺដោយសារតែអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ(កាស៊ីណូ)មានក្នុងទម្រង់ស្រាប់ ដូច្នេះហាងឆេងឈ្នះរបស់ម្ចាស់ផ្ទះគឺតែងតែខ្ពស់ជាងហាងឆេងឈ្នះរបស់អ្នកលេង។ ទោះជាយ៉ាងណាក៏ដោយ ក៏មានល្បែងមួយចំនួនផ្តល់នូវអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបជាងល្បែងខ្លះៗផ្សេងទៀត ដែលមានន័យថាអ្នកមានឱកាសឈ្នះកាន់តែច្រើនឡើង។ ប្លេកជេក, ក្រាប, និង រ៉ូឡែត គឺជាល្បែងចំនួនបីដែលផ្តល់នូវអត្ថប្រយោជន៍ដល់ម្ចាស់ផ្ទះទាបប្រហាក់ប្រហែលគ្នា។ សូមកត់សម្គាល់ថា ល្បែងនីមួយៗនេះជាប្រភេទល្បែងលើតុ។ ល្បែងលើតុជាធម្មតាផ្តល់នូវហាងឆេងប្រសើរជាងស្លុត ដែលជារឿងគួរឱ្យអស់សំណើច ព្រោះថាល្បែងស្លុតភាគច្រើនជាល្បែងពេញនិយមបំផុតនៅតាមកាស៊ីណូអនឡាញ។ ប្លេកជេក ប្លេកជេក គឺជាល្បែងកាស៊ីណូអនឡាញដ៏សាមញ្ញមួយ ដែលអ្នកលេងម្នាក់ៗប្រកួតជាមួយអ្នកចែកបៀ ដើម្បីទទួលបានក្បែរ 21គ្រាប់ តាមដែលអាចធ្វើទៅបានដោយមិនអោយលើសគ្រាប់។ អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅក្នុងប្លេកជេកអាចមានកម្រិតទាបរហូតដល់ .5% នៅពេលអ្នកប្រើយុទ្ធសាស្រ្តភ្នាល់ដ៏ល្អបំផុត។ ក្រាប ក្រាប គឺជាល្បែងគ្រាប់ឡុកឡាក់ដែលអ្នកលេង (អ្នកបាញ់) ក្រឡុកគ្រាប់ឡុកឡាក់ ហើយអ្នកផ្សេងទៀតភ្នាល់លើលទ្ធផលនៃគ្រាប់ឡុកឡាក់នោះ។ នៅលើវិលទីមួយ លេខ 7 និង 11 គឺជាលេខឈ្នះ។ ប្រសិនបើលេខផ្សេងមួយត្រូវបានក្រឡុកចេញ នោះលេខនោះនឹងក្លាយទៅជា "គ្រាប់" ហើយអ្នកបាញ់ត្រូវក្រឡុករកលេខនោះមុនពេលរមៀលលេខ 7 ឬ 11។ អ្នកលេងផ្សេងទៀតអាចភ្នាល់បាន ថាតើអ្នកក្រឡុកនឹងឈ្នះ ឬចាញ់ ឬភ្នាល់លើលេខជាក់លាក់មួយ។ អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅក្នុងក្រាប មានចាប់ពី 5% ទៅ 1.4% អាស្រ័យលើប្រភេទនៃការភ្នាល់ដែលអ្នកដាក់ និង RTP(ចំណូលអ្នកលេង) នៃការភ្នាល់នីមួយៗ។ រ៉ូឡែត កង់រ៉ូឡែតមានលេខចំនួន 37 ឬ 38 នៅលើវា, មានពណ៌ក្រហម និងពណ៌ខ្មៅ (ហើយលេខសូន្យមានពណ៌បៃតង)។ អ្នកលេងអាចភ្នាល់ថាតើគ្រាប់បាល់នឹងធ្លាក់លើរន្ធក្រហម ឬខ្មៅ ឬពួកគេអាចភ្នាល់លើលេខជាក់លាក់ ឬជួរលេខបាន។ រ៉ូឡែតអាមេរិច (ដែលមានលេខសូន្យចំនួន 2 និងលេខចំនួន 38) មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ 5.26% ។ រ៉ូឡែតអ៊ឺរ៉ុបដែលមានលេខសូន្យតែមួយ មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះតូចជាងខ្លាំង 2.6%។ ដូច្នេះប្រសិនបើអ្នកចូលចិត្តរ៉ូឡែត ប៉ុន្តែចង់បានហាងឆេងកាន់តែប្រសើរ កំណែអ៊ឺរ៉ុបគឺជាជម្រើសល្អជាង។ លេងដោយប្រុងប្រយ័ត្ន និងកម្សាន្តរីករាយ! ប្លេកជេក, ក្រាប, និង រ៉ូឡែត មានហាងឆេងល្អគួរសមសម្រាប់អ្នកលេង ប៉ុន្តែត្រូវចាំថា ហាងឆេងទាំងនេះក៏នៅតែផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ផ្ទះដែរ។ ប្រសិនបើអ្នកទៅកាស៊ីណូដោយយល់ថាអ្នកអាចនឹងចាញ់ វាអាចជួយអ្នកឱ្យធូរស្រាលចិត្ត ហើយរីករាយកំសាន្តជាមួយបទពិសោធន៍បានច្រើនឡើង។ ជាការពិតណាស់ ដោយសារតែមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ មិនមែនមានន័យថាអ្នកមិនអាចឈ្នះនោះទេ។ ក្នុងរយៈពេលខ្លី ប្រសិនបើសំណាងដើរតាមអ្នក អ្នកអាចចេញមកឈ្នះ។ តាមស្ថិតិ នៅពេលដែលអ្នកលេងយូរ ម្ចាស់ផ្ទះទទួលបានប្រយោជន៍ ហើយអ្នកទំនងជាចាញ់។ នេះជាមូលហេតុដែលអ្នកជំនាញលេងល្បែងជាច្រើនណែនាំឱ្យ "ឈប់នៅពេលអ្នកនាំមុខ"។ វាមិនមែនគ្រាន់តែជាពាក្យចាស់នោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រលេងល្បែងដ៏រឹងមាំ។
ហ្គេមអ្នកចែកបៀបន្តផ្ទាល់បានក្លាយជាការផ្តល់ជូនដ៏ពេញនិយមបំផុតមួយចំនួននៅតាមកាស៊ីណូអនឡាញ—ដោយសារហេតុផលល្អ។ ពួកវាធ្វើឱ្យអ្នកលេងទទួលបានបទពិសោធន៍នៃការលេងនៅកាស៊ីណូដីគោកដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់ពួកគេ។ កាស៊ីណូផ្សាយបន្តផ្ទាល់ប្រើបច្ចេកវិទ្យាផ្សាយបន្តផ្ទាល់ដ៏ទំនើបដើម្បីភ្ជាប់ទៅអ្នកលេងដែលមានស្ទូឌីយោកាស៊ីណូមូលដ្ឋានលើដី ដែលអនុញ្ញាតឱ្យពួកគេធ្វើអន្តរកម្មជាមួយអ្នកចែកបៀ និងអ្នកលេងផ្សេងទៀតដោយមិនបាច់ព្រួយបារម្ភពីសំលៀកបំពាក់ និងដោយមិនចាំបាច់ចេញទៅខាងក្រៅ។ ស្ទូឌីយោត្រូវបានបំពាក់ដោយកាមេរ៉ា HD ជាច្រើន ដូច្នេះអ្នកលេងអាចទទួលបានទិដ្ឋភាពផ្សេងគ្នា និងមានអារម្មណ៍ថាពួកគេពិតជានៅទីនោះ។ ហ្គេមអ្នកចែកបៀបន្តផ្ទាល់អាចលេងបាននៅលើកុំព្យូទ័រលើតុ និងឧបករណ៍ចល័ត(ទូរស័ព្ទ) បង្កើតបានជាបទពិសោធន៍ដ៏ងាយស្រួល និងកម្សាន្តសប្បាយអស្ចារ្យសម្រាប់អ្នកលេងទូទាំងពិភពលោក។ ប្រភេទហ្គេមកាស៊ីណូផ្សាយបន្តផ្ទាល់ ហ្គេមតាមតុបុរាណដូចជា បាការ៉ាត់ ប្លេកជេក និងរ៉ូឡែត គឺជាមូលដ្ឋានគ្រឹះនៃកាស៊ីណូបន្តផ្ទាល់អនឡាញ ប៉ុន្តែសព្វថ្ងៃនេះ កាស៊ីណូជាច្រើនផ្តល់ជូននូវភាពខុសប្លែកគ្នានៃប៉ូគឺហ្គេម និងកម្មវិធីហ្គេមទូរទស្សន៍ ដែលធ្វើឲ្យពួកគេមានចំនុចខ្លាំងជាងកាស៊ីណូដែលមិនមាន។ នៅទីនេះ យើងនឹងក្រលេកមើលប្រភេទបុរាណៗដ៏ពេញនិយម។ ប្លេកជេកផ្សាយបន្តផ្ទាល់ ប្លេកជេក គឺជាហ្គេមតាមតុដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ទាំងនៅតាមកាស៊ីណូពិតលើដី និងតាមអ៊ីនធឺណិត។ គោលដៅនៃហ្គេមនេះគឺត្រូវប្រើបៀរ 2 ឬ 3 សន្លឹក ហើយរកតម្លៃខិតទៅជិត 21គ្រាប់ តាមដែលអាចធ្វើទៅបាន។ អ្នកលេងលេង និងភ្នាល់ជាមួយអ្នកចែកបៀ មិនមែនតតាំងគ្នានឹងអ្នកលេងផ្សេងទៀតនោះទេ។ សន្លឹកអាត់អាចមានតម្លៃ 1 ឬ 11 ហើយបន្ទាប់ពីបៀទីពីរត្រូវបានចែក អ្នកលេងអាចជ្រក ឬថែមបៀរ។ នៅក្នុងប្លេកជេករបស់អ្នកចែកបៀផ្សាយបន្តផ្ទាល់ អ្នកលេងអាចមើលឃើញអ្នកចែកបៀរសាប់បៀរ និងចែកបៀបាន ដែលបន្ថែមភាពរំភើបដល់ហ្គេមនេះ។ ក្នុងពេលជាមួយគ្នានេះ ពួកគេមិនចាំបាច់ស្លៀកពាក់ ហើយចេញទៅកាស៊ីណូទេ ពួកគេអាចលេងបានពីទីតាំងណាមួយក៏បាន អំឡុងពេលថ្ងៃ ឬពេលយប់ម៉ោងណាក៏បាន។ បាការ៉ាត់ផ្សាយបន្តផ្ទាល់ ស្រដៀងទៅនឹងប្លេកជេកដែរ គោលដៅនៃបាការ៉ាតគឺត្រូវភ្នាល់អោយបានត្រឹមត្រូវនៅលើទូរបស់ធនាគារ ឬអ្នកលេង។ ទូដែលមានគ្រាប់នៅក្បែរ 9 បំផុត ឈ្នះ។ សន្លឹកបៀ 2-9 មានតម្លៃដូចលេខនៅលើពួកវាស្រាប់, 10-King មានតម្លៃ 0 ហើយសន្លឹកបៀអាត់មានតម្លៃ 1។ បាការ៉ាតគឺជាហ្គេមមួយក្នុងចំណោមហ្គេមជាច្រើនដែលផ្តល់អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបបំផុត ដែលធ្វើឱ្យវាពេញនិយមក្នុងចំណោមអ្នកលេងដែលចូលចិត្តហាងឆេងល្អ។ បាការ៉ាតផ្សាយបន្តផ្ទាល់គឺស្រដៀងទៅនឹងកំណែដែលមានមូលដ្ឋានលើដី និងតាមអ៊ីនធឺណិតដែរ។ ប៉ុន្តែនៅពេលដែលអ្នកលេងកំណែផ្សាយបន្តផ្ទាល់ អ្នកអាចជ្រើសរើសពីការប្រែប្រួលផ្សេងៗនៃហ្គេម ហើយប្តូរតុបានយ៉ាងងាយស្រួល ប្រសិនបើអ្នកពេញចិត្តមួយជាងមួយផ្សេងទៀត។ រ៉ូឡែតផ្សាយបន្តផ្ទាល់ រ៉ូឡែត គឺជាហ្គេមតុដ៏ពេញនិយមមួយផ្សេងទៀត ទាំងតាមកាស៊ិណូអនឡាញ និងនៅកាស៊ីណូដីគោក។ កង់រ៉ូឡែតមានផ្នែកខ្មៅ និងក្រហមដែលមានលេខ 0-36 (តែរ៉ូឡែតអាមេរិកមានលេខ 00 បន្ថែម)។ បុគ្គលិកបង្វិលកង់ ហើយទម្លាក់គ្រាប់បាល់លើវានៅពេលវាវិល។ អ្នកលេងភ្នាល់លើកន្លែងដែលបាល់នឹងធ្លាក់ទៅ ហើយសម្រាប់ការភ្នាល់វិញមានជាច្រើនប្រភេទ។ នៅក្នុងរ៉ូឡែតផ្សាយបន្តផ្ទាល់ ផ្ទៃភ្នាល់គឺឌីជីថល ដូច្នេះអ្នកអាចជ្រើសរើសតម្លៃបន្ទះឈីបបានយ៉ាងងាយស្រួល ហើយដាក់វានៅកន្លែងដែលអ្នកចង់បាន។ បន្ទាប់មក អ្នកឃើញអ្នកចែកបៀបង្វិលកង់ ហើយរង់ចាំឱ្យគ្រាប់បាល់ឈប់ផ្លាស់ទី។ វាពិតជារំភើបខ្លាំងណាស់ក្នុងការមើលការបង្វិលកង់រ៉ូឡែតពិតប្រាកដជាជាងការមើលក្នុងពិភពនិម្មិត។ ហ្គេមរ៉ូឡែតផ្សាយបន្តផ្ទាល់មួយចំនួនផ្តល់នូវការលេងឡើងវិញដោយចលនាយឺតៗ និងបែបផែនពិសេស ដូច្នេះអ្នកទទួលបានល្អបំផុតទាំងពិភពផ្ទាល់ និងពិភពនិម្មិត។ ប៉ូគឺផ្សាយបន្តផ្ទាល់ ប៉ូគឺ គឺជាហ្គេមកាស៊ីណូដែលរួមបញ្ចូលគ្នានូវសំណាង និងជំនាញបំផុត។ មានប្រភេទប៉ូគឺជាច្រើនប្រភេទ ប៉ុន្តែ Texas Hold'em គឺជាកំណែផ្សាយផ្ទាល់ដ៏ពេញនិយមបំផុត។ ប៉ូគឺដែលមានអ្នកចែកបៀរផ្សាយបន្តផ្ទាល់ផ្តល់នូវអត្ថប្រយោជន៍នៃការលេងមានគ្នាច្រើន ទោះបីជានៅលើអេក្រង់ក៏ដោយ វាអាចពិបាកក្នុងការប្រាប់ថាតើអ្នកលេងផ្សេងទៀតរបស់អ្នកកំពុងលេងសើចឬអត់។ អ្វីដែលពិសេសនោះគឺថាអ្នកទទួលបានហ្គេមប៉ូគឺបែបប្រពៃណីដ៏រំភើបរីករាយដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់អ្នក។ កម្មវិធីហ្គេមផ្សាយបន្តផ្ទាល់ ខណៈពេលដែលកាស៊ីណូបន្តផ្ទាល់ភាគច្រើនផ្តល់ជូននូវហ្គេមលើតុ កាស៊ីណូដែលផ្តល់ជូននូវកម្មវិធីហ្គេមបន្តផ្ទាល់គឺថាបានដើរមួយជំហានលើកន្លែងផ្សេងទៀត។ ហ្គេមបន្តផ្ទាល់ដូចជា Deal or No Deal, Monopoly Live, Dream Catcher, និង Mega Ball បានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមអ្នកលេង ហើយពួកវាមានលក្ខណៈប្លែកពីគេ ដោយសារពួកវាមិនត្រូវបានផ្តល់ជូននៅកាស៊ីណូតាមដីបែបប្រពៃណីឡើយ។ អ្នកផ្គត់ផ្គង់ហ្គេមកំពូលៗដែលមានអ្នកចែកបៀរផ្សាយបន្តផ្ទាល់ ខណៈពេលដែលមានអ្នកអភិវឌ្ឍកម្មវិធីកាស៊ីណូអនឡាញរាប់រយនាក់នៅលើទីផ្សារ មានតែមួយចំនួនតូចប៉ុណ្ណោះដែលមានគុណភាពខ្ពស់ពិតប្រាកដ។ Evolution, Microgaming, និង NetEnt ស្ថិតក្នុងចំណោមកំពូល 3 ។ Evolution Evolution គឺជាអ្នកដឹកនាំដែលត្រូវបានគេទទួលស្គាល់អំពីហ្គេមកាស៊ីណូផ្សាយបន្តផ្ទាល់។ វាបង្កើតឡើងក្នុងឆ្នាំ 2006 ហើយវាបានបើកស្ទូឌីយ៉ូដំបូងរបស់ខ្លួនសម្រាប់ការផ្សាយផ្ទាល់នៅ Riga ប្រទេស Latvia។ នៅឆ្នាំ 2013 គេបានបើកតុផ្សាយបន្តផ្ទាល់ទី 100 របស់ខ្លួន ដែលបានក្លាយជាប្រតិបត្តិការកាស៊ីណូតែមួយគត់ដ៏ធំបំផុតនៅអឺរ៉ុប។ Evolution បានបន្តពង្រីកក្នុងទស្សវត្សរ៍បន្ទាប់ ដោយបើកស្ទូឌីយោនៅកន្លែងផ្សេងៗគ្នាជុំវិញពិភពលោក និងបន្ថែមហ្គេមជាច្រើនទៅបណ្ណាល័យរបស់ខ្លួន។ នៅឆ្នាំ 2017, Evolution បានបង្កើតប្រវត្តិសាស្ត្រនៅក្នុងឧស្សាហកម្មនេះដោយបើកដំណើរការ Dream Catcher ជាហ្គេមបន្តផ្ទាល់។ គេបានបន្តបង្កើនការប្រមូលផ្តុំរបស់ខ្លួនជាមួយនឹងហ្គេមដូចជា Monopoly Live និង Deal ឬ No Deal ។ តំណាលគ្នានេះដែរ Evolution បានទិញ Ezugi, NetEnt, Red Tiger និងក្រុមហ៊ុនហ្គេមជាច្រើនផ្សេងទៀត។ នៅឆ្នាំ 2021, វាត្រូវបានគេដាក់ឈ្មោះថា Live Casino Supplier of the Year សម្រាប់រយៈពេល 12 ឆ្នាំជាប់ៗគ្នានៅឯពានរង្វាន់ EGR B2B ។ Microgaming Microgaming គឺជាឈ្មោះដ៏ល្បីបំផុតនៅក្នុងឧស្សាហកម្មកម្មវិធីហ្គេមអនឡាញ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលវាបានក្លាយជាក្រុមហ៊ុននាំមុខគេក្នុងពិភពលោកនៅក្នុងហ្គេមអ្នកចែកបៀបន្តផ្ទាល់។ Microgaming ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1994 ហើយបានបើកដំណើរការហ្គេមអ្នកចែកបៀបន្តផ្ទាល់ក្នុងឆ្នាំ 2006។ Microgaming ផ្តល់ជូននូវហ្គេមបន្តផ្ទាល់បែបបុរាណដូចជា រ៉ូឡែត បាការ៉ាត់ និង ប្លេកជេកផ្សាយបន្តផ្ទាល់ រួមជាមួយ Texas Hold'em និង Sic Bo ។ Microgaming ក៏បានបើកដំណើរការកាស៊ីណូបន្តផ្ទាល់ម៉ាកយីហោដំបូងគេផងដែរ៖ the Playboy Live Casino។ ថ្មីៗនេះ Microgaming បានសហការជាមួយ On Air Entertainment ដើម្បីបើកដំណើរការឈុតអ្នកចែកបៀបន្តផ្ទាល់ថ្មី ដែលនឹងបង្ហាញទាំងហ្គេមបែបបុរាណ និងហ្គេមអ្នកចែកបៀបន្តផ្ទាល់ នៅកាស៊ីណូអនឡាញ Microgaming ។ NetEnt NetEnt ត្រូវបានទិញដោយ Evolution ក្នុងឆ្នាំ 2020 ប៉ុន្តែក្រុមហ៊ុននៅតែបង្កើតហ្គេមកាស៊ីណូបន្តផ្ទាល់ក្រោមឈ្មោះរបស់ខ្លួន។ NetEnt គឺជាអ្នកដឹកនាំមួយផ្សេងទៀតនៅក្នុងរង្វង់ផ្នែកកម្មវិធីហ្គេម ដែលត្រូវបានគេស្គាល់លើហ្គេមចម្រុះ និងគុណភាពខ្ពស់របស់វា។ កាស៊ីណូផ្សាយបន្តផ្ទាល់របស់វាបានចាប់ផ្តើមដំណើរការយឺតនៅក្នុងហ្គេមក្នុងឆ្នាំ 2013 ប៉ុន្តែអ្នកលេងបានសម្រុកចូលលេងហ្គេមទាំងនេះព្រោះថា NetEnt មានកេរ្តិ៍ឈ្មោះល្បីល្បាញ។ កាស៊ីណូផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុនបានចាប់ផ្តើមតែជាមួយ រ៉ូឡែត និង ប្លេកជេកប៉ុណ្ណោះ។ នៅឆ្នាំ 2020 វាបានចាប់ផ្តើមផ្តល់បាការ៉ាត់ ហើយសព្វថ្ងៃនេះ វាផ្តល់ជូននូវកម្មវិធីហ្គេមផ្សាយបន្តផ្ទាល់ដូចជា Monopoly Live, Dream Catch ជាដើម។ គ្រប់យ៉ាងដែលអ្នកគួរដឹងអំពីហ្គេមដែលមានអ្នកចែកបៀរផ្សាយបន្តផ្ទាល់ គំនិតនៃហ្គេមកាស៊ីណូអ្នកចែកបៀបន្តផ្ទាល់បានកើតឡើងនៅដើមឆ្នាំ 1998 ប៉ុន្តែបច្ចេកវិទ្យាមិនទាន់អាចមានលទ្ធភាពធ្វើឱ្យវាក្លាយជាការពិតបាននោះទេ។ នៅទសវត្សរ៍ឆ្នាំ 2010 បច្ចេកវិទ្យាបានចាប់ផ្តើមប្រសើរឡើង ហើយកាស៊ីណូអ្នកចែកបៀបន្តផ្ទាល់បានចាប់ផ្ដើមពេញនិយម។ តម្រូវការនៃហ្គេមទាំងនេះនៅតែបន្តកើនឡើង ដោយសារពួកវាផ្តល់នូវភាពងាយស្រួលជាច្រើន។ អត្ថប្រយោជន៍នៃការលេងហ្គេមកាស៊ីណូដែលមានអ្នកចែកបៀរបន្តផ្ទាល់រួមមាន៖ អ្នកមិនចាំបាច់ស្លៀកពាក់ ហើយចេញក្រៅទៅកាស៊ីណូដើម្បីរីករាយនឹងបទពិសោធន៍កាស៊ីណូពិតប្រាកដនោះទេ—អ្នកអាចធ្វើដូច្នេះបានយ៉ាងងាយស្រួលនៅផ្ទះរបស់អ្នក ឬក្នុងអំឡុងពេលធ្វើដំណើរ។ អ្វីដែលអ្នកឃើញគឺផ្សាយបន្តផ្ទាល់ ប៉ុន្តែការភ្នាល់គឺដោយស្វ័យប្រវត្តិ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការតាមដានអ្វីដែលអ្នកកំពុងភ្នាល់ និងចំណាយ។ អ្នកអាចទទួលបានសិទ្ធិចូលប្រើហ្គេមដែលមិនមាននៅកាស៊ីណូតាមដី ដូចជា Deal or No Deal, Dream Catcher, Monopoly Live និងច្រើនទៀត។ អ្នកអាចលេងនៅពេលណាក៏បានមិនថាថ្ងៃឬយប់។ គុណវិបត្តិនៃការលេងហ្គេមកាស៊ីណូអ្នកចែកបៀបន្តផ្ទាល់រួមមាន: កាស៊ីណូបន្តផ្ទាល់អាចផ្តល់បទពិសោធន៍ដែលស្រដៀងគ្នាបំផុតនឹងកាស៊ីណូពិតប្រាកដដែលអ្នកអាចទទួលបាន - ប៉ុន្តែវាមិនដូចគ្នាទេ។ មិនមានអ្វីជំនួសបានទេសម្រាប់ការឃើញកង់រ៉ូឡែតវិលនៅពីមុខអ្នក ឬធ្វើអន្តរកម្មជាមួយមនុស្សរស់រវើកដែលឈរក្បែរអ្នក។ បញ្ហាបច្ចេកទេស, ទោះមិនកើតឡើងញឹកញាប់, អាចជាការខកចិត្តប្រសិនបើពួកវាកើតឡើងនៅពេលកំពុងលេង។ ដំបូន្មានសម្រាប់ការជ្រើសរើសកាស៊ីណូផ្សាយបន្តផ្ទាល់ដែលត្រឹមត្រូវ ប្រសិនបើហ្គេមអ្នកចែកបៀបន្តផ្ទាល់ស្តាប់ទៅដូចជាអ្វីដែលអ្នកកំពុងស្វែងរក អ្នកប្រហែលជាឆ្ងល់ថាតើកន្លែងណាទៅដែលអ្នកត្រូវស្វែងរកកាស៊ីណូបន្តផ្ទាល់ដ៏ល្អបំផុតបាន។ ដោយសារកាស៊ីណូភាគច្រើនមានផ្នែកកាស៊ីណូបន្តផ្ទាល់ អ្នកប្រហែលជាចង់បន្តនឹងកាស៊ីណូអនឡាញស្តង់ដារដែលអ្នកចូលចិត្ត ហើយលេងហ្គេមអ្នកចែកបៀផ្សាយបន្តផ្ទាល់នៅទីនោះ។ ប្រសិនបើអ្នកបើកចិត្តចង់រកមើល ខាងក្រោមនេះគឺជាចំណុចដែលត្រូវពិចារណា៖ តើមានហ្គេមអ្វីខ្លះដែលផ្តល់ជូន? តើហ្គេមទាំងនោះត្រូវបានបំពាក់ដោយអ្នកផ្គត់ផ្គង់ណាខ្លះ? តើកាស៊ីណូបន្តផ្ទាល់បានទទួលការវាយតម្លៃមតិល្អឬទេ? តើមានការផ្តល់ជូនពិសេសសម្រាប់កាស៊ីណូបន្តផ្ទាល់ទេ? តើការគាំទ្រអតិថិជនរបស់កាស៊ីណូយ៉ាងម៉េចដែរ? ប្រសិនបើអ្នករកឃើញកាស៊ីណូបន្តផ្ទាល់ដែលសាកសមនឹងចំណូលចិត្តរបស់អ្នក សូមសាកល្បងលេងវាចុះ។ ពេលខ្លះ កាស៊ីណូបន្តផ្ទាល់មើលទៅល្អឥតខ្ចោះ ប៉ុន្តែបន្ទាប់ពីអ្នកចាប់ផ្តើមលេង ក៏ឃើញថាបច្ចេកវិទ្យាស្ទ្រីមមិនល្អបំផុត ហើយមានកង្វះខាត ឬបញ្ហាបច្ចេកទេសផ្សេងទៀត។ ពេលខ្លះទៀត វាអាចជាអ្វីដែលអ្នកកំពុងស្វែងរក។ មធ្យោបាយតែមួយគត់ដើម្បីដឹងគឺសាកល្បង។ ហើយចុងក្រោយ មិនថាអ្នកកំពុងលេងហ្គេមកាស៊ីណូស្តង់ដារ ឬហ្គេមអ្នកចែកបៀបន្តផ្ទាល់នោះទេ យើងសូមណែនាំឱ្យលេងតែនៅកាស៊ីណូដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។ នេះជាវិធីល្អបំផុតដើម្បីរក្សាសុវត្ថិភាព និងរីករាយជាមួយបទពិសោធន៍លេងហ្គេមអនឡាញរបស់អ្នក។
រ៉ូឡែតគឺជាហ្គេមតុពេញនិយមបំផុតមួយនៅកាស៊ីណូលើដី និងតាមអ៊ីនធឺណិត។ ទោះបីជាហ្គេមនេះមើលទៅហាក់ដូចជាហ្គេមដែលផ្អែកលើសំណាងក៏ដោយ ក៏មានយុទ្ធសាស្រ្តជាច្រើនដែលអ្នកលេងប្រើដើម្បីបង្កើនឱកាសនៃការឈ្នះរបស់ពួកគេ។ នៅទីនេះយើងនឹងពិភាក្សាអំពីយុទ្ធសាស្ត្រដែលពួកគេប្រើ។ នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីយុទ្ធសាស្ត្ររ៉ូឡែតដ៏មានប្រជាប្រិយបំផុត—ហើយបន្ទាប់មកយើងទុកអោយអ្នកជាអ្នកសំរេចចិត្តជ្រើសថាយុទ្ធសាស្ត្រមួយណាដែលសាកសមបំផុតសម្រាប់អ្នក។ របៀបលេងរ៉ូឡែត មុននឹងពិភាក្សាអំពីយុទ្ធសាស្ត្រភ្នាល់ដ៏ល្អបំផុតសម្រាប់ការលេងរ៉ូឡែត យើងសូមនិយាយអំពីមូលដ្ឋានគ្រឹះជាមុនសិន៖ តើអ្នកលេងដោយរបៀបណា? រ៉ូឡែតមានកំណែសំខាន់ពីរ: បែបអឺរ៉ុបនិងបែបអាមេរិក។ កំណែទាំងពីរមានកង់មួយដែលមានផ្នែកតូចចង្អៀតដែលបែងចែកជាលេខ 0 ដល់លេខ 36។ កំណែអាមេរិចមានលេខ 0 បន្ថែមមួយ។ ផ្នែកនិមួយៗមានពណ៌ក្រហម និងខ្មៅ លើកលែងតែលេខ 0 ដែលមានពណ៌បៃតង។ រ៉ូឡែតមានអ្នកចែកបៀ(បុគ្គលិកតំណាង)ម្នាក់ដែលបង្វិលកង់ ក្នុងអំឡុងពេលដែលបាល់មួយវិល ហើយទីបំផុតឈប់វិលនៅទីណាមួយ។ មុនពេលបុគ្គលិកតំណាងបង្វិលកង់ អ្នកអាចដាក់ភ្នាល់នៅកន្លែងដែលអ្នកគិតថាបាល់នឹងឈប់វិលលើ។ មានការភ្នាល់ពីរប្រភេទជាមូលដ្ឋាន៖ ខាងក្នុង និងខាងក្រៅ។ ពួកវាទាំងពីរសំដៅលើកន្លែងដែលអ្នកកំពុងដាក់ភ្នាល់នៅលើក្តាររ៉ូឡែតជាក់ស្តែង។ ការភ្នាល់ដែលដាក់លើលេខត្រូវបានហៅថា នៅខាងក្នុង ចំណែកការភ្នាល់ដែលដាក់លើផ្នែកផ្សេងទៀតត្រូវបានគេហៅថា នៅខាងក្រៅ។ ការភ្នាល់ខាងក្នុងរួមមាន:ត្រង់៖ ការភ្នាល់លើលេខតែមួយ។ពុះ៖ ការភ្នាល់ដែលធ្វើឡើងលើ 2 លេខជាប់គ្នា។ផ្លូវ/បន្ទាត់៖ ការភ្នាល់លើ 3 លេខនៅលើបន្ទាត់បញ្ឈរតែមួយ។ជ្រុង/ការ៉េ៖ ការភ្នាល់លើ 4 លេខ។ផ្លូវទ្វេ៖ ការភ្នាល់ធ្វើឡើងលើ 6 លេខ គ្របដណ្តប់លើ 2 បន្ទាត់បញ្ឈរជាប់គ្នា។បីលេខ៖ ការភ្នាល់ 3លេខ ដែលគ្របដណ្តប់លេខ 0 និង 2 ជាប់គ្នា។ ការភ្នាល់ខាងក្រៅរួមមាន:ទាប ឬខ្ពស់៖ ការភ្នាល់ដែលធ្វើឡើងលើជួរលេខទាប ឬលេខខ្ពស់។ លេខ 1-18 គឺជាការភ្នាល់ទាប ខណៈពេលដែលលេខ 19-36 គឺជាការភ្នាល់ខ្ពស់។ក្រហម ឬខ្មៅ៖ ការភ្នាល់ដែលធ្វើឡើងថាបាល់នឹងធ្លាក់លើផ្នែកក្រហម ឬផ្នែកខ្មៅ។គូ ឬសេស៖ ការភ្នាល់ដែលធ្វើឡើងថាបាល់នឹងធ្លាក់លើលេខគូ ឬសេស។មួយឡូ៖ ការភ្នាល់ធ្វើឡើងលើការេទីមួយ ទីពីរ ឬទីបីនៃ 12 លេខ។ជួរឈរ៖ ការភ្នាល់ធ្វើឡើងលើជួរឈរ 12 លេខ។ យុទ្ធសាស្ត្រភ្នាល់រ៉ូឡែត 8 ដ៏មានប្រជាប្រិយ រ៉ូឡែតពិតជាផ្តល់នូវប្រភេទភ្នាល់ផ្សេងៗគ្នាជាច្រើន ដូច្នេះប្រសិនបើអ្នកទើបតែចាប់ផ្តើម សូមផ្តល់ពេលឱ្យខ្លួនឯងដើម្បីរៀនពីពួកវាទាំងអស់នឹង ហើយសម្រេចចិត្តថាតើប្រភេទភ្នាល់ណាដែលអ្នកចូលចិត្តជាងគេ។ នៅពេលដែលអ្នកស្គាល់ពីរបៀបដែលការភ្នាល់ដំណើរការហើយនោះ អ្នកអាចចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តភ្នាល់បាន។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រភ្នាល់រ៉ូឡែតដ៏ពេញនិយមបំផុតមួយចំនួនសម្រាប់ទាំងហ្គេមរ៉ូឡែតតាមកាស៊ីណូលើដី និងតាមអ៊ីនធឺណិត។ ម៉ាទីនហ្គាល យុទ្ធសាស្រ្តភ្នាល់ដ៏ល្បីបំផុតមួយក្នុងចំណោមយុទ្ធសាស្ត្រល្បីជាច្រើន។ គំនិតនៅពីក្រោយម៉ាទីនហ្គាល គឺការដាក់ការភ្នាល់របស់អ្នកទ្វេដងរាល់ពេលដែលអ្នកចាញ់។ អត្ថប្រយោជន៍៖ យុទ្ធសាស្ត្រនេះគឺផ្អែកលើការសន្និដ្ឋានថា នៅទីបំផុតអ្នកនឹងឈ្នះមួយដៃ(មួយក្តារ) ហើយនៅពេលដែលអ្នកឈ្នះ អ្នកនឹងភ្នាល់ទ្វេដង ការធ្វើដូច្នេះយ៉ាងហោចណាស់អ្នកនឹងមិនខាតមិនចំណេញគឺបានរួចខ្លួន។គុណវិបត្តិ៖ នេះគឺជាយុទ្ធសាស្ត្រសម្រាប់អ្នកលេងដែលមានបំណងអង្គុយនៅតុរ៉ូឡែតរយៈពេលយូរ។ តាមស្ថិតិ អ្នកលេងកាន់តែយូរ អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះកាន់តែកើនឡើង។ Grand Martingale Grand Martingale គឺជាប្រភេទនៃយុទ្ធសាស្ត្របុរាណមួយ។ កំណែនេះកំណត់ថា អ្នកភ្នាល់ទ្វេដងលើការចាញ់របស់អ្នក ហើយបន្ថែមចំនួនបន្ថែមស្មើនឹងចំនួនភ្នាល់ដើមរបស់អ្នកចូល។ យុទ្ធសាស្ត្រនេះតម្រូវឱ្យអ្នកមានសាច់ប្រាក់ច្រើនដើម្បីប្រថុយ។ អត្ថប្រយោជន៏៖ លទ្ធភាពទទួលបានប្រាក់សងខ្ពស់។គុណវិបត្តិ៖ ការខាតបង់មានសក្តានុពលខ្ពស់។ សម្រាប់ហេតុផលនេះ យើងសូមណែនាំឱ្យដកប្រាក់ចេញបន្ទាប់ពីការឈ្នះដ៏ធំមួយ។ ម៉ាទីនហ្គាលបញ្ច្រាស ប្រភេទមួយផ្សេងទៀតនៃម៉ាទីនហ្គាលបុរាណ។ យុទ្ធសាស្រ្តម៉ាទីនហ្គាលបញ្ច្រាស ប្រាប់អ្នកឱ្យភ្នាល់ទ្វេដងនៅពេលអ្នកឈ្នះ មិនមែននៅពេលអ្នកចាញ់នោះទេ។ អត្ថប្រយោជន៍៖ ដោយការបង្កើនទ្វេដងនៅពេលអ្នកឈ្នះ អ្នកកាត់បន្ថយការខាតបង់នៅពេលអ្នកចាញ់។ អ្នកក៏មិនត្រូវការប្រាក់ច្រើនដើម្បីដាក់មុនដែរ។គុណវិបត្តិ៖ អ្នកត្រូវសម្រុកឈ្នះអោយបានច្រើនដើម្បីបានការប្រមូលត្រឡប់មកវិញធំ។ ឌី អាឡិមបឺត(D’Alembert) ប្រព័ន្ធភ្នាល់នេះប្រាប់អ្នកលេងឱ្យបន្ថែមឯកតាមួយទៅក្នុងការភ្នាល់របស់ពួកគេបន្ទាប់ពីការភ្នាល់ចាញ់ និងបន្ថយការភ្នាល់មួយឯកតាបន្ទាប់ពីការឈ្នះ។ វាដំណើរការល្អបំផុតជាមួយនឹងការភ្នាល់ដែលមានឱកាសឈ្នះជិត 50% ដូចជា ក្រហម/ខ្មៅ សេស/គូ និងទាប/ខ្ពស់។ អត្ថប្រយោជន៍៖ ហានិភ័យតិចជាងយុទ្ធសាស្ត្រម៉ាទីនហ្គាល (Martingale) ។គុណវិបត្តិ៖ ដោយសារប្រព័ន្ធមិនសូវប្រថុយប្រថាន ដូច្នេះវាមិនសូវមានសក្តានុពលសម្រាប់ការសងប្រាក់ខ្ពស់។ Fibonacci គ្រប់យុទ្ធសាស្ត្ររ៉ូឡែតទាំងអស់គឺផ្អែកលើគណិតវិទ្យា ហើយ Fibonacci ក៏មិនខុសគ្នាដែរ។ យុទ្ធសាស្ត្រនេះត្រូវបានរចនាឡើងសម្រាប់ប្រព័ន្ធភ្នាល់គូ ហើយវាត្រូវបានផ្អែកលើលំដាប់លេខ Fibonacci ដ៏ល្បីល្បាញ៖ 1 – 1 – 2 – 3 – 5 – 8 – 13 – 21 – 34 – 55 – 89 – 144 – 233 – 377 – 610 – 987។ អ្នកចាប់ផ្តើមជាមួយនឹងការភ្នាល់អប្បបរមា ហើយរាល់ពេលដែលអ្នកចាញ់ អ្នកបង្កើនការភ្នាល់តាមតួលេខនៅក្នុងលំដាប់ Fibonacci ។ ប្រសិនបើអ្នកឈ្នះ អ្នកថយក្រោយ 2 តួលេខ ហើយភ្នាល់ពីទីនោះទៅ។ អត្ថប្រយោជន៍៖ អ្នកលេងអាចយកលុយចាញ់របស់ពួកគេបានត្រលប់មកវិញយ៉ាងឆាប់រហ័ស។គុណវិបត្តិ៖ ប្រសិនបើអ្នកប៉ះនឹងការចាញ់បន្តបន្ទាប់ អ្នកអាចបាត់បង់ប្រាក់យ៉ាងច្រើនយ៉ាងឆាប់រហ័ស។ Labouchere នេះជាយុទ្ធសាស្រ្តដែលមានភាពស្មុគស្មាញបន្តិច ជាមួយ Labouchere អ្នកចាក់ភ្នាល់ដោយផ្អែកលើចំនួនដែលអ្នកចង់ឈ្នះ។ ប្រសិនបើអ្នកចង់ឈ្នះ $10 អ្នកបង្កើតលំដាប់លេខដែលបន្ថែមគ្នារហូតបានដល់ 10។ ឧទាហរណ៍៖ 2 - 2 - 2 - 2 - 2 ។ សម្រាប់ការភ្នាល់ដំបូងរបស់អ្នក អ្នកបញ្ចូលលេខឆ្វេងបំផុត និងស្តាំបំផុតជាមួយគ្នា។ ក្នុងឧទាហរណ៍ខាងលើ វាត្រូវនឹងលេខ 4។ ប្រសិនបើអ្នកឈ្នះ សូមលុបលេខខាងឆ្វេង និងស្តាំ ហើយដាក់ភ្នាល់បន្ទាប់របស់អ្នកជាមួយនឹងលេខខាងឆ្វេង និងខាងស្តាំថ្មី។ ប្រសិនបើអ្នកបន្តឈ្នះ សូមបន្តធ្វើដូចគ្នាទៀតរហូតដល់លេខទាំងអស់ត្រូវបានលុបចេញ ហើយអ្នកបានសម្រេចគោលដៅរបស់អ្នកក្នុងការឈ្នះ $10 ។ ប្រសិនបើអ្នកចាញ់ កុំលុបលេខចេញពីលំដាប់របស់អ្នក។ អ្នកបន្ថែមការភ្នាល់ដែលចាញ់ទៅផ្នែកខាងស្តាំ ហើយបន្តការភ្នាល់តាមរបៀបដែលអ្នកបានធ្វើពីមុន។ ក្នុងឧទាហរណ៍ខាងលើ ប្រសិនបើអ្នកចាញ់ការភ្នាល់ $4 សូមបន្ថែម 4 ទៅផ្នែកខាងស្តាំនៃលំដាប់។ បន្ទាប់មកបន្ថែមលេខខាងឆ្វេងបំផុត (2) និងលេខខាងស្តាំបំផុត (4) ជាមួយគ្នា ហើយភ្នាល់ $6។ ការធ្វើបែបនេះគឺដើម្បីយកមកវិញនូវការចាញ់របស់អ្នក បូកនឹងគោលបំណងដើមរបស់អ្នកដែលចង់ឈ្នះ 10 ដុល្លារ។ អត្ថប្រយោជន៍៖ អ្នកអាចគ្រប់គ្រងចំនួនដែលអ្នកភ្នាល់បាន ហើយហានិភ័យគឺតិចជាងប្រព័ន្ធម៉ាទីនហ្គាល (Martingale) ដែលប្រាប់អ្នកឱ្យភ្នាល់ពីរដងបន្ទាប់ពីការចាញ់។គុណវិបត្តិ៖ វារៀងស្មុគស្មាញបន្តិច។ ប្រសិនបើអ្នកចាញ់ជាបន្តបន្ទាប់ អ្នកត្រូវលេងឱ្យបានច្រើនដើម្បីបានការចាញ់របស់អ្នកមកវិញ ហើយការលេងកាន់តែច្រើន អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះកាន់តែកើនឡើង។ James Bond យុទ្ធសាស្ត្ររ៉ូឡែតរយៈពេលខ្លីដ៏ល្អបំផុតមួយ។ ប្រព័ន្ធ James Bond ត្រូវបានប្រើសម្រាប់រ៉ូឡែតអ៊ឺរ៉ុប ហើយវិលជុំវិញការភ្នាល់ 3 និង 20 ឯកតា។ នៅក្នុងការបង្វិលលើកដំបូង អ្នកភ្នាល់ 14 ឯកតាលើលេខមួយដែលនៅចន្លោះពី 19 ទៅ 36។ សម្រាប់ការបង្វិលលើកទីពីរ អ្នកភ្នាល់ 5 ឯកតាលើលេខមួយដែលនៅចន្លោះពីលេខ 13 ទៅ 18 ហើយសម្រាប់ការបង្វិលទីបី អ្នកភ្នាល់មួយឯកតាក្នុងលេខ 0 តែមួយ។ អត្ថប្រយោជន៍៖ យុទ្ធសាស្រ្តនេះធានាការឈ្នះប្រមាណ⅔(ពីរភាគបី)។គុណវិបត្តិ៖ ប្រសិនបើអ្នកចាញ់ ⅓(មួយភាគបី)នោះ អ្នកប្រហែលអាចលើសការភ្នាល់លើតុអតិបរមាយ៉ាងឆាប់រហ័ស។ អ្នកក៏ទំនងជាចាញ់ដែរ ប្រសិនបើអ្នកប្រើយុទ្ធសាស្ត្រនេះសម្រាប់ការលេងរយៈពេលវែង។ All-In All-In មិនមែនជាយុទ្ធសាស្ត្រអ្វីណាស់ណានោះទេ ព្រោះវាជាការប្រថុយធំមួយ។ អ្នកលេងខ្លះជឿថាអ្នកត្រូវតែភ្នាល់ធំដើម្បីឈ្នះធំ ហើយប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមពួកគេ ជម្រើសនេះគឺសម្រាប់អ្នកហើយ។ អ្នកគ្រាន់តែជ្រើសរើសលេខមួយ ហើយដាក់លុយដែលមានសម្រាប់ភ្នាល់របស់អ្នកទាំងមូលចាក់ទៅ។ សម្រាប់យុទ្ធសាស្ត្រនេះ អ្នកត្រូវដឹងថា អ្នកអាចនឹងដើរចេញទៅដោយគ្មានអ្វីទាំងអស់។ អត្ថប្រយោជន៍៖ ប្រសិនបើអ្នកឈ្នះ អ្នកឈ្នះធំ។ អ្នកគួរដឹងថាពេលណាគួរដើរចេញ(ឈប់លេង)។គុណវិបត្តិ៖ ប្រសិនបើអ្នកចាញ់ ការលេងរបស់អ្នកគឺចប់ហើយ ហើយអ្នកគ្មានអ្វីនៅសល់នោះទេ។ យុទ្ធសាស្ត្រភ្នាល់រ៉ូឡែត៖ ការសាកល្បង, កំហុស និងសំណាងបន្តិចបន្តួច ជាមួយនឹងយុទ្ធសាស្ត្ររ៉ូឡែតដ៏ពេញនិយមជាច្រើន វាអាចពិបាកក្នុងការស្វែងយល់ថាមួយណាដែលល្អបំផុតសម្រាប់អ្នក។ យើងសូមផ្តល់អនុសាសន៍ឱ្យអនុវត្តប្រព័ន្ធសាកល្បង និងកំហុស ដើម្បីមើលថាតើយុទ្ធសាស្រ្តមួយណាដែលសមស្របបំផុតជាមួយនឹងរបៀបលេង និងសាច់ប្រាក់សម្រាប់ភ្នាល់របស់អ្នក ហើយជាការពិតណាស់ មួយណាដែលផ្តល់ផលឈ្នះច្រើនជាងគេ។ សូមចងចាំថា គ្មានយុទ្ធសាស្ត្រណាមួយអាចជួយអ្នកឱ្យឈ្នះគ្រប់ពេលនោះទេ ព្រោះថារ៉ូឡែតគឺជាល្បែងនៃការផ្សងសំណាង ហើយម្ចាស់ផ្ទះតែងតែទទួលបានផលប្រយោជន៍។ ប្រសិនបើអ្នកលេងហ្គេមដោយដឹងពីហេតុផលនេះ អ្នកទំនងជាសប្បាយរីករាយនឹងវាបាន។
បាការ៉ាត់អាចត្រូវបានគេស្គាល់ថាជាហ្គេមកាស៊ីណូសំណព្វរបស់ James Bond ប៉ុន្តែអ្នកមិនចាំបាច់ក្លាយជា James Bond ដើម្បីរីករាយកម្សាន្តនឹងវានោះទេ! ជាការពិត បាការ៉ាត់គឺជាហ្គេមតុដ៏ពេញនិយមបំផុតមួយនៅកាស៊ីណូលើដី និងអនឡាញជុំវិញពិភពលោក។ ប្រសិនបើអ្នកមិនស្គាល់វានោះទេ ពេលនេះជាពេលដ៏ល្អមួយក្នុងការសិក្សាស្គាល់ពីវា។ សូមអានបន្ត ដើម្បីរៀនពីរបៀបលេងបាការ៉ាត់ និងស្វែងយល់ពីយុទ្ធសាស្ត្រជាច្រើនដើម្បីជួយអ្នកបង្កើនឱកាសឈ្នះ។ របៀបលេងបាការ៉ាត់ បាការ៉ាត់ គឺជាល្បែងបៀរកាស៊ីណូអនឡាញដ៏សាមញ្ញមួយ។ គោលដៅរបស់ហ្គេមនេះគឺត្រូវភ្នាល់ឱ្យបានត្រឹមត្រូវនៅលើទូរបស់ធនាគារ(ប៊េងខើ) ឬអ្នកលេង(ផ្លេយើ)។ ទូដែលមានគ្រាប់ជិតបំផុតនឹង 9 ឈ្នះ។ សន្លឹកបៀ 2ដល់9 មានតម្លៃដូចមុខរបស់ពួកវា ខណៈពេលដែល 10ដល់King(ក្រចាស់) មានតម្លៃ 0។ សន្លឹកបៀអាត់មានតម្លៃ 1។ ហ្គេមនេះត្រូវបានលេងជាមួយនឹងសន្លឹកបៀ 52 សន្លឹកស្តង់ដារ 3-8 ហ៊ូដែលត្រូវបានសាប់រួមគ្នាដោយម៉ាស៊ីន។ អ្នកចែកបៀចែកបៀ 2ទូ: មួយសម្រាប់ខាងធនាគារ(ប៊េងខើ) និងមួយទៀតសម្រាប់ខាងអ្នកលេង(ផ្លេយើ)។ (ទោះបីជាវាត្រូវបានគេហៅថាជាទូខាងអ្នកលេងក៏ដោយ វាមិនសំដៅទៅលើអ្នកទេ - អ្នកគឺជាអ្នកភ្នាល់ដែលកំពុងដាក់ការភ្នាល់លើទូមួយណាដែលនឹងមានគ្រាប់ជិតបំផុតនឹង 9។) មុនពេលអ្នកចែកបៀចែកសន្លឹកបៀ អ្នកអាចដាក់ភ្នាល់លើលទ្ធផល 3 ដែលអាចទៅរួច៖ មួយដែលអ្នកលេង(ផ្លេយើ)នឹងឈ្នះ, មួយដែលធនាគារ(ប៊េងខើ)នឹងឈ្នះ ឬ ស្មើគ្នា(ចាវ)។ បន្ទាប់មកអ្នកចែកបៀចែកបៀបើកមុខ 2សន្លឹកសម្រាប់ខាងអ្នកលេង(ផ្លេយើ) និង 2សន្លឹកសម្រាប់ខាងធនាគារ(ប៊េងខើ)។ ប្រសិនបើសន្លឹកបៀដែលបានចែកបូកបញ្ចូលគ្នាលើសពី 9, នោះអ្នកចែកបៀបូកតម្លៃពីរសន្លឹកនឹងរួមគ្នា ហើយជម្រុះលេខដំបូងដើម្បីទទួលបានតម្លៃ។ ឧទាហរណ៍ ប្រសិនបើអ្នកទទួលបានលេខ 8 និងលេខ 6 តម្លៃសរុបគឺ 14។ អ្នកជម្រុះលេខ 1 ហើយនៅសល់ជាមួយតម្លៃ 4 ។ សន្លឹកទីបី ក្នុងករណីខ្លះ បៀសន្លឹកទីបីអាចត្រូវបានចែកអោយ។ ប្រសិនបើអ្នកលេង(ផ្លេយើ) ឬធនាគារ(ប៊េងខើ)ទទួលបានតម្លៃ 8 ឬ 9 ពីសន្លឹកបៀ 2 សន្លឹកដំបូង វាត្រូវបានចាត់ទុកថាជាការឈ្នះដោយធម្មជាតិ(ផ្ទុះ) នោះសន្លឹកទីបីមិនត្រូវបានចែកជូនឡើយ។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកលេង(ផ្លេយើ)មានតម្លៃសន្លឹកបៀ 6 ឬ 7 វានឹងជ្រក ហើយមិនអូសយកសន្លឹកទីបីទេ។ ប្រសិនបើអ្នកលេង(ផ្លេយើ)មិនត្រូវការសន្លឹកបៀទីបី នោះធនាគារ(ប៊េងខើ)ក៏ជ្រកដែរជាមួយនឹងតម្លៃសន្លឹកបៀ 6 ឬ 7។ ថាល្អជាងមុនក៏បាន ថាអាក្រក់ជាងមុនក៏បាន យើងមានច្បាប់ទាក់ទងនឹងពេលដែលអ្នកលេង(ផ្លេយើ) និងធនាគារ(បើងខើ)ជ្រក។ ច្បាប់ទាំងនេះអាចហាក់ដូចជាស្មុគស្មាញនៅពេលដំបូង ប៉ុន្តែសំណាងល្អដែលអ្នកចែកបៀជាអ្នកត្រូវចងចាំពួកវា មិនមែនជាអ្នកទេ។ ប៉ុន្តែប្រាកដណាស់ នៅពេលដែលអ្នកទទួលបានបទពិសោធន៍កាន់តែច្រើនជាមួយបាការ៉ាត់ អ្នកនឹងចងចាំច្បាប់ទាំងនេះដូចគ្នា។ ទាក់ទងនឹងសន្លឹកទីបី៖ ប្រសិនបើអ្នកលេង(ផ្លេយើ)ទទួលបានសន្លឹកបៀ 9, 10, សន្លឹកអុង, ឬសន្លឹកអាត់ជាសន្លឹកទី 3 របស់ពួកគេ ធនាគារ(ប៊េងខើ)ត្រូវអូសយកសន្លឹកទីបី ប្រសិនបើពួកគេមានតម្លៃចន្លោះពី 0 ដល់ 3។ ប្រសិនបើធនាគារ(ប៊េងខើ)មានតម្លៃចន្លោះពី 4 ទៅ 7 ពួកគេជ្រក។ ប្រសិនបើអ្នកលេង(ផ្លេយើ)ទទួលបាន 8 ជាសន្លឹកបៀទីបីរបស់ពួកគេ នោះធនាគារ(ប៊េងខើ) អូសពេលមានតម្លៃ 0-2 ហើយជ្រកជាមួយនឹងតម្លៃ 3-7 ។ ប្រសិនបើអ្នកលេង(ផ្លេយើ)អូសបាន 6 ឬ 7 ជាសន្លឹកបៀទីបីរបស់ពួកគេ នោះធនាគារ(ប៊េងខើ)អូសពេលមាន 0-6គ្រាប់ ហើយជ្រកពេលមាន 7គ្រាប់ ។ ប្រសិនបើអ្នកលេង(ផ្លេយើ)អូសបាន 4 ឬ 5 ជាសន្លឹកទី 3 របស់ពួកគេ នោះធនាគារ(ប៊េងខើ)អូសពេលមាន 0-5 ហើយជ្រកពេលមាន 6-7 គ្រាប់។ ប្រសិនបើអ្នកលេង(ផ្លេយើ)អូសបាន 2 ឬ 3 ជាសន្លឹកបៀទីបីរបស់ពួកគេ នោះធនាគារ(ប៊េងខើ)អូសពេលមាន 0-4 ហើយជ្រកពេលមាន 5-7 គ្រាប់។ ការបង់សងលើការភ្នាល់បាការ៉ាត់ ប្រសិនបើអ្នកភ្នាល់លើអ្នកលេង(ផ្លេយើ)ហើយពួកគេឈ្នះ នោះអ្នកនឹងទទួលបានការទូទាត់ស្មើនឹង 100% នៃការភ្នាល់របស់អ្នក។ ប្រសិនបើអ្នកភ្នាល់លើធនាគារ(ប៊េងខើ) ហើយពួកគេឈ្នះ នោះអ្នកនឹងទទួលបាន 95% នៃការភ្នាល់របស់អ្នក។ ការចាក់លើស្មើ(ចាវ) 8:1 ។ ប្រសិនបើអ្នកភ្នាល់លើអ្នកលេង(ផ្លេយើ) ឬធនាគារ(ប៊េងខើ) ហើយលទ្ធផលចេញមក ស្មើ(ចាវ) នោះអ្នកមិនឈ្នះ ឬមិនចាញ់អ្វីនោះទេ (ហើយប្រសិនបើអ្នកភ្នាល់លើស្មើ(ចាវ) អ្នកឈ្នះជាមួយនឹងហាងឆេង 8:1)។ យុទ្ធសាស្រ្តភ្នាល់បាការ៉ាត់ ទោះបីជាបាការ៉ាត់គឺជាល្បែងពឹងលើសំណាងស្ទើរតែទាំងស្រុងក៏ដោយ ក៏នៅមានយុទ្ធសាស្រ្តមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីបង្កើនឱកាសនៃការឈ្នះរបស់អ្នកបាន។ អ្នកជំនាញលើការលេងល្បែងជាច្រើនណែនាំមិនអោយភ្នាល់លើលទ្ធផលស្មើ(ចាវ)ទេ ទោះបីជាវាមានហាងឆេងខ្ពស់ក៏ដោយ។ ដោយសារតែទោះបីជាអ្នកទទួលបានហាងឆេងខ្ពស់ក្នុងនាមជាអ្នកភ្នាល់ក៏ដោយ ប៉ុន្តែម្ចាស់ផ្ទះ(កាស៊ីណូ)ទទួលបានអត្ថប្រយោជន៍កាន់តែធំច្រើនសម្រាប់ការភ្នាល់ប្រភេទនេះ: 14.36% ។ តាមការប្រៀបធៀប ការភ្នាល់ដែលដាក់លើខាងធនាគារ(ប៊េងខើ)មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះត្រឹមតែ 1.06% ប៉ុណ្ណោះ។ ការភ្នាល់លើខាងអ្នកលេង(ផ្លេយើ)មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ 1.24%, ខ្ពស់ជាងខាងធនាគារ(ប៊េងខើ)បន្តិច ប៉ុន្តែខុសគ្នាឆ្ងាយពីការភ្នាល់លើស្មើ(ចាវ)។ បើនិយាយពី RTP វិញ ការភ្នាល់លើធនាគារ(ប៊េងខើ)មានកម្រិតខ្ពស់បំផុតគឺ 98.94% ។ តាមទ្រឹស្តី នេះមានន័យថា ប្រសិនបើអ្នកដាក់ភ្នាល់ 100ភ្នាល់ 1ដុល្លារក្នុងមួយភ្នាល់ អ្នកគួរតែទទួលបានមកវិញ $98.94។ RTP សម្រាប់ការភ្នាល់លើអ្នកលេង(ផ្លេយើ)គឺ 98.76% និង 85.64% សម្រាប់ការភ្នាល់លើស្មើ(ចាវ)។ ការភ្នាល់លើធនាគារ(ប៊េងខើ) យុទ្ធសាស្រ្តបាការ៉ាតដ៏ពេញនិយម និងសាមញ្ញបំផុតគឺការភ្នាល់លើធនាគារ(ប៊េងខើ)ជានិច្ច បើទោះបីជាការភ្នាល់សង 95% និងមិនមែន 100% ក៏ដោយ។ ហេតុផលនៅពីក្រោយយុទ្ធសាស្ត្រនេះគឺថា ធនាគារ(ប៊េងខើ) តាមស្ថិតិឈ្នះច្រើនជាងអ្នកលេង(ផ្លេយើ)។ សូម្បីតែជាមួយនឹងការបង់ប្រាក់ 95% ក៏ដោយក៏ធនាគារ(ប៊េងខើ)នៅតែមានអត្ថប្រយោជន៍។ ម៉ាទីនហ្គាល (Martingale) ការភ្នាល់លើធនាគារ(ប៊េងខើ)ជានិច្ចអាចធ្វើអោយអ្នកធុញទ្រាន់ អ្នកលេងដែលចូលចិត្តសកម្មភាពដែលមានថាមពលខ្លាំងជាងនេះ អាចនឹងចង់សាកល្បងយុទ្ធសាស្រ្តភ្នាល់ផ្សេងទៀត។ យុទ្ធសាស្ត្រម៉ាទីនហ្គាល (Martingale) អាចត្រូវបានប្រើសម្រាប់បាការ៉ាត់ និងហ្គេមកាស៊ីណូផ្សេងទៀត។ យុទ្ធសាស្ត្រនេះទាមទារឱ្យអ្នកដាក់ការភ្នាល់របស់អ្នកទ្វេដងបន្ទាប់ពីការចាញ់នីមួយៗ។ ឧទាហរណ៍ ប្រសិនបើអ្នកភ្នាល់ 20 ដុល្លារលើក្តារមួយហើយចាញ់ នៅក្តារបន្ទាប់ អ្នកគួរតែភ្នាល់ 40 ដុល្លារ។ ប្រសិនបើអ្នកបន្តចាញ់ អ្នកគួរតែបន្តការភ្នាល់ទ្វេរដង—ដែលអាចជាការប្រថុយប្រថាន និងថ្លៃ។ ប្រសិនបើអ្នកឈ្នះ អ្នកគួរតែត្រលប់ទៅការភ្នាល់ដើមរបស់អ្នកវិញ។ គំនិតនៅពីក្រោយម៉ាទីនហ្គាល (Martingale) គឺកាត់បន្ថយការខាតបង់របស់អ្នកឱ្យតិចបំផុត ដូច្នេះទោះបីជាអ្នកចាញ់ពីរបីដងជាប់ៗគ្នាក៏ដោយ នៅពេលអ្នកឈ្នះ អ្នកបានមកវិញទាំងអស់ និងបានថែមខ្លះមកទៀត។ Fibonacci យុទ្ធសាស្ត្រ Fibonacci គឺជាប្រព័ន្ធភ្នាល់មួយផ្សេងទៀតដែលអាចត្រូវបានអនុវត្តចំពោះបាការ៉ាត់ និងហ្គេមកាស៊ីណូផ្សេងទៀត។ នៅក្នុងយុទ្ធសាស្ត្រនេះ អ្នកអាចប្រើលំដាប់លេខ Fibonacci ដ៏ល្បីល្បាញ ដើម្បីកំណត់ការភ្នាល់របស់អ្នក៖ 1 – 1 – 2 – 3 – 5 – 8 – 13 – 21 – 34 – 55 – 89 – 144 – 233 – 377 – 610 – 987 ជាដើម។ សម្រាប់រាល់ការភ្នាល់ដែលអ្នកចាញ់ អ្នកបង្កើនការភ្នាល់របស់អ្នកទៅលេខបន្ទាប់ក្នុងលំដាប់។ ប្រសិនបើអ្នកឈ្នះ សូមត្រលប់ទៅភ្នាល់ចំនួនភ្នាល់ដើមរបស់អ្នកវិញ។ Paroli/Reverse Martingale ប្រព័ន្ធប៉ារ៉ូលី (Paroli) គឺផ្ទុយពីម៉ាទីនហ្គាល (Martingale) - វាណែនាំអោយអ្នកភ្នាល់គុណនឹងពីរបន្ទាប់ពីការឈ្នះនីមួយៗ។ ប្រសិនបើអ្នកចាញ់ អ្នកគួរតែនៅបន្តចាក់ចំនួនដដែល ឬត្រលប់ទៅការភ្នាល់ដើមរបស់អ្នកវិញ។ ប្រសិនបើអ្នកឈ្នះបីដងជាប់ៗគ្នា អ្នកគួរចាត់ទុកវាថាជាជុំជោគជ័យមួយ ហើយចាប់ផ្តើមម្តងទៀតជាមួយនឹងការភ្នាល់ដើមរបស់អ្នក (ឬឈប់លេងប៉ុណ្ណឹងសម្រាប់ថ្ងៃនឹង ហើយដកយកប្រាក់)។ ឌី អាឡិមបឺត (D’Alembert) ស្រដៀងទៅនឹងម៉ាទីនហ្គាល (Martingale) ប៉ុន្តែមានហានិភ័យតិចជាង។ ប្រព័ន្ធ D'Alembert និយាយថា អ្នកគួរតែបង្កើនឯកតាភ្នាល់របស់អ្នក 1 បន្ទាប់ពីការចាញ់នីមួយៗ។ អ្នកជាអ្នកសម្រេចចិត្តថាតើឯកតាភ្នាល់របស់អ្នកចំនួនប៉ុន្មាន — ចំនួនសាមញ្ញបំផុតគឺ $1 ។ ប្រសិនបើអ្នកភ្នាល់ 1 ដុល្លារ ហើយចាញ់ អ្នកនឹងបង្កើនការភ្នាល់បន្ទាប់របស់អ្នក 1 ដុល្លារ។ ប្រសិនបើអ្នកឈ្នះ បន្ថយចំនួនភ្នាល់របស់អ្នក 1 ឯកតាវិញ។ សង្ខេប បាការ៉ាត់ គឺជាហ្គេមកាស៊ីណូដ៏សាមញ្ញត្រង់ៗ និងកំសាន្តរីករាយ ដែលសូម្បីតែចារកម្មអន្តរជាតិដ៏ល្បីឈ្មោះ James Bond ក៏ចូលចិត្តវាជាងល្បែងផ្សេងទៀតទាំងអស់។ ខណៈពេលដែលមានយុទ្ធសាស្រ្តជាច្រើនដែលអ្នកអាចអនុវត្តបាននៅពេលលេង អ្នកក៏អាចលេងតាមញ្ញាណ(ចិត្ត)របស់អ្នកបានផងដែរ ព្រោះវាជាហ្គេមនៃឱកាស ដូច្នេះអ្នកមិនដឹងទេថាពេលណាអ្នកនឹងទទួលបានសំណាង ។ កាស៊ីណូអនឡាញជាច្រើនផ្តល់ជម្រើសក្នុងការលេងបាការ៉ាតដោយឥតគិតថ្លៃ ដែលជាវិធីដ៏ល្អមួយដើម្បីសាកល្បងយុទ្ធសាស្រ្តផ្សេងៗ និងមើលថាតើមួយណាដំណើរការល្អបំផុតសម្រាប់អ្នក។ នៅពេលដែលអ្នកត្រៀមជាស្រេច អ្នកអាចបន្តទៅហ្គេមដែលចាក់លុយពិតប្រាកដបាន ហើយមើលថាតើនារីសំណាងញញឹមដាក់អ្នកដូចដែលនាងធ្វើទៅលើ 007 ដែរឬទេ។
នៅខែមីនា ឆ្នាំ 2022 ក្រុមហ៊ុនផលិតហ្គេមឈានមុខគេ Yggdrasil និង Darwin Gaming បានប្រកាសបើកសម្ភោពល្បែងតុកាស៊ីណូថ្មីមួយដ៏គួរឱ្យរំភើប - Roulette Evolution ។ ភាពទាក់ទាញដ៏គួរឱ្យរីករាយនេះជាចំណងជើង(ហ្គេម)ទីពីរដោយ Darwin Gaming ដែលជាកម្មវិធីដៃគូ YG Masters ដែលមានលក្ខណៈពិសេសលេងហ្គេមអន្តរកម្មយ៉ាងពេញលេញ។ ពេលនេះ អ្នកលេងអាចរីករាយជាមួយអ៊ិនធើហ្វេសអ្នកប្រើប្រាស់ដែលមានលក្ខណៈផ្ទាល់ខ្លួនជាមួយនឹងលក្ខណៈពិសេសបន្ថែមជាច្រើនបាន។ អ្នកលេងដឹងនិងស្គាល់ពីលក្ខណៈពិសេសផ្សេងៗជាច្រើន ,ជាពិសេសលក្ខណៈពិសេសភ្នាល់ដែលពួកគេចូលចិត្ត, ដែលបង្ហាញដល់អ្នកលេងរ៉ូឡែតពីឱកាសក្នុងការសន្សំបានច្រើនរហូតដល់បួននៃបន្សំការភ្នាល់ដែលពួកគេចូលចិត្តក្នុងអំឡុងពេលវគ្គហ្គេម។ លក្ខណៈពិសេសទាំងនេះធ្វើឱ្យវាកាន់តែងាយស្រួល និងមិនពិបាកដូចការដាក់បន្ទះសៀគ្វី(ឆីប)នីមួយៗនៅលើតុរ៉ូឡែតរាល់ពេលដែលអ្នកភ្នាល់។ លើសពីនេះ អ្នកលេងអាចជ្រើសរើសរចនាបថពិសេសមួយពីរចនាបថពិសេសដែលមានចំនួនពីរ៖រចនាបថបែបក្លាសិក និងរចនាបថងងឹត។ រចនាបថទាំងនេះផ្តល់សម្រស់ថ្មីដល់ហ្គេមអោយមានឥទ្ធិពលកាន់តែស៊ីជម្រៅ។ អ្នកលេងRoulette Evolution ក៏អាចជំរុញល្បឿនហ្គេមបានដោយជៀសវាងចលនា ហើយបង្កើតលទ្ធផលរ៉ូឡែតភ្លាមៗ។ លក្ខណៈពិសេសលេងលឿនទាំងនេះអាចធ្វើទៅបានដោយសារមុខងារ Turbo Mode។ លក្ខណៈពិសេសនេះអាចត្រូវបានបើក/បិទតាមចិត្តបាន នៅចន្លោះការភ្នាល់។ ក្រៅពី Roulette Evolution ក្រុមហ៊ុនសូហ្វវែរទាំងពីរនេះក៏បានបញ្ចេញហ្គេមមួយទៀតគឺ Roulette Evolution VIP ។ ដូចRoulette Evolutionដែរ កំណែប្រភេទនេះមានលំដាប់ការភ្នាល់យ៉ាងទូលំទូលាយខ្លាំង នេះបង្ហាញយ៉ាងច្បាស់លាស់ថាវាបង្កើតឡើងសម្រាប់អ្នកលេងដែលមានដែនកំណត់ខ្ពស់ និងអ្នកចាក់ភ្នាល់ធំរបស់កាស៊ីណូ។ បច្ចេកវិទ្យាហ្គេមទំនើបផ្តល់ថាមពលដល់ហ្គេមRoulette Evolution Roulette Evolution ត្រូវបានបំពាក់ដោយ GATI ដែលជាផ្នែកមួយនៃផលប័ត្រ YG Masters ។ បច្ចេកវិទ្យាទំនើបដែលផ្តល់ដោយដៃគូរបស់ Yggdrasil នេះធានាថាសកម្មភាពទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ អនុលោមតាមតម្រូវការអាជ្ញាប័ណ្ណ កំណត់រចនាសម្ព័ន្ធជាមុនចំពោះការរំពឹងទុក និងស្របជាមួយនឹងកញ្ចប់ឧបករណ៍អភិវឌ្ឍន៍ស្តង់ដារ។ បច្ចេកវិទ្យាទំនើបនេះនាំមកជូននូវមាតិកាប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើការបញ្ជូនបន្ត ជាមួយនឹងសមត្ថភាពចែកចាយយ៉ាងឆាប់រហ័ស។ ប្រធានផ្នែកផលិតផល និងកម្មវិធីនៅ Yggdrasil លោក Stuart McCarthy បាននិយាយថា "យើងពិតជារំភើបចិត្តខ្លាំងណាស់ចំពោះការចេញផ្សាយចំណងជើង(ហ្គេម)ថ្មីនេះ ជាពិសេសបន្ទាប់ពីភាពជោគជ័យរបស់ Baccarat Evolution និង Baccarat Evolution VIP ដែលបានចេញផ្សាយកាលពីខែមុន។ យើងមានទំនុកចិត្តថាអ្នកលេងនឹងរីករាយជាមួយហ្គេមតុដ៏សម្បូរបែបនេះ អរគុណដល់លក្ខណៈពិសេសជាច្រើនដែលធ្វើឱ្យវាខុសប្លែកពីអ្វីផ្សេងទៀតដែលមាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។' នាយកប្រតិបត្តិរបស់ Darwin Gaming លោក Nuno Goncalinho បាននិយាយថា "នេះគឺជាហ្គេមទី 2 ដែលយើងបានចេញផ្សាយក្រោមកម្មវិធី YG Masters ហើយយើងចាត់ទុកថានេះជាការបន្ថែមដ៏ល្អឥតខ្ចោះចំពោះផលប័ត្រហ្គេមតុរបស់យើងដែលប្រកបដោយភាពច្នៃប្រឌិតដែលកំពុងរីកចម្រើនខ្លាំង។ យើងពិតជាចង់ឃើញអ្នកលេងរីករាយនឹងសកម្មភាពនេះណាស់។' អំពី Yggdrasil Yggdrasil គឺជាអ្នកផ្គត់ផ្គង់គំនិតថ្មីរបស់មាតិកាហ្គេមកាស៊ីណូអនឡាញ។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ហើយបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍សុសវែហ្វដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។ Yggdrasil មានចំណងជើង iGaming ជាច្រើនដែលភាគច្រើនមានបច្ចេកវិទ្យាកម្មសិទ្ធិដូចជា BOOST™ និង Game Engagement Mechanics (GEM) ដែលមានអនុភាព ដើម្បីធានាបាននូវគុណភាពកម្សាន្តអតិបរមា។ អ្នកផ្គត់ផ្គង់សុសវែដែលឈ្នះរង្វាន់ជាច្រើន Yggdrasil នេះបានឈ្នះ IGA Slot Provider ដ៏ល្បីល្បាញប្រចាំឆ្នាំ 2021។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសស៊ុយអែត ដែលមានការិយាល័យនៅ Gibraltar ប៉ូឡូញ និងម៉ាល់តា។
បាការ៉ាត់ត្រូវបានគេមើលឃើញថាជាហ្គេមបៀដ៏ទំនើបមួយ ហើយកាលពីដើមសតវត្សទី 19 វាត្រូវបានលេងយ៉ាងទូលំទូលាយដោយសមាជិកនៃពួកអភិជនបារាំង។ ពេលវេលាបានផ្លាស់ប្តូរ ហើយពេលនេះយើងស្ទើរតែទាំងអស់គ្នាអាចរីករាយនឹងហ្គេមដែលមានល្បឿនលឿននេះបាននៅក្នុងកំណែផ្សេងៗគ្នាជាច្រើន។ វាជាការយល់ខុសដ៏ពេញនិយមមួយដែលគេថាបាការ៉ាត់មានក្នុងទម្រង់តែមួយ ប៉ុន្តែសូមចូលទៅកាន់កាស៊ីណូអនឡាញដែលត្រូវបានអនុម័ត ហើយស្វែងយល់ពីតុអ្នកចែកបៀបន្តផ្ទាល់ពី Evolution Gaming ហើយអ្នកនឹងឃើញថាវាមិនដូចនឹងអ្វីដែលអ្នកបានគិតនោះទេ។ តាមពិតទៅ លំដាប់ដ៏ធំទូលំទូលាយរបស់ពួកវាទើបតែបានធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការអ្នកចំណូលថ្មីតាមរយៈអ្នកលេងបាការ៉ាតដែលមានបទពិសោធន៍ខ្ពស់។ សូមចូលមើលតុផ្សេងៗគ្នាជាច្រើនពី Evolution បន្ទាប់មកសាកល្បងហ្គេមថ្មីបំផុតរបស់ពួកគេ ដូចជា Peek Baccarat និង Bac Bo ដែលមានមូលដ្ឋានលើគ្រាប់ឡុកឡាក់។ បាការ៉ាត់ថ្មីនិងត្រូវបានធ្វើអោយប្រសើរឡើងពី Evolution បាការ៉ាត់ - ហ្គេមស្ដង់ដារត្រូវបានធ្វើអោយប្រសើរឡើងដើម្បីធ្វើឱ្យវាកាន់តែដូចការលេងនៅតុពិតប្រាកដនៅក្នុងកាស៊ីណូលើដីដែលរៀបចំដោយមេបនល្បែងអាជីព។ ការលេងហ្គេមបែបបុរាណឥឡូវនេះរួមបញ្ចូលជម្រើសភ្នាល់បន្ថែម ព័ត៌មានស្ថិតិ និងសមត្ថភាពក្នុងការមើលចលនារបស់អ្នកលេងផ្សេងទៀត។ Salon Prive - នេះគឺជាកន្លែងសម្រាក VIP Baccarat ចុងក្រោយបង្អស់ដែលជាកន្លែងអ្នកលេងចាក់ធំទៅ។ អ្នកលេងនឹងរកឃើញតុលេងមួយទល់នឹងមួយជាច្រើនដែលពួកគេគ្រប់គ្រងល្បឿននៃហ្គេម និងជាកន្លែងដែលការភ្នាល់អប្បបរមាជាក់លាក់អនុវត្តលើតុបាការ៉ាត់ទាំងបួន។ Multi-Camera Baccarat - កំណែដ៏អស្ចារ្យនៃបាការ៉ាត់នេះមានការផ្លាស់ប្តូរមុំជានិច្ចដើម្បីផ្តល់ឱ្យហ្គេមនូវបទពិសោធន៍ដូចភាពយន្ត។ ប្រតិបត្តិករកាស៊ីណូអាចសម្រេចបានថាតើមុំកាមេរ៉ាច្រើនប៉ុណ្ណាដែលពួកគេចង់ចាក់ផ្សាយផ្ទាល់ទៅកាន់អ្នកលេងរបស់ពួកគេ ហើយថែមទាំងអាចកាត់ចេញទៅតុផ្សេងៗគ្នាដើម្បីបង្កើនការមើលទៅអោយឃើញទាក់ទាញ។ Live Baccarat Squeeze - កាមេរ៉ា 15+ ចាប់យកសកម្មភាពនៅទីនេះ។ អ្នកចែកបៀបង្ហាញសន្លឹកបៀយ៉ាងឆាប់រហ័សសម្រាប់ទូដែលមានការភ្នាល់សរុបតិចជាង ហើយនឹងសង្កត់សន្លឹកបៀដែលចែកទៅទូដែលមានការភ្នាល់សរុបធំបំផុត ដោយមានកាមេរ៉ាចាប់យកទិដ្ឋភាពជិតរបស់ផ្នែកសំខាន់នៃហ្គេមនេះ។ Live Baccarat Control Squeeze -នៅក្នុងកំណែនេះ អ្នកលេងអាចគ្រប់គ្រងការសង្កត់លើសន្លឹកបៀដែលបានដាក់លើផ្នែកកញ្ចក់នៃតុដែលមានរបាំងបិទបាំងព័ត៌មានលំអិត។ ក្រោយមកអ្នកលេងចុចបង្ហាញតម្លៃសន្លឹកបៀ។ អតិថិជនថ្មីអាចអនុវត្តជម្រើសដ៏រំភើបនេះបានដោយមិនចាំបាច់ដាក់ភ្នាល់លុយពិត។ Speed Baccarat -ខណៈពេលដែលបាការ៉ាត់ធម្មតាជុំលេងជាង 48វិនាទី កំណែនេះពង្រីកភាពរំជើបរំជួលជាមួយក្តារថ្មីចែកលេងរៀងរាល់ 27 វិនាទី។ Lightning Baccarat - ហ្គេមដែលមានមូលដ្ឋានសុសវែនេះដាក់បញ្ចាំងមេគុណ Lightning Card នៅក្នុងហ៊ូនិមួយៗ, ដែលមាន 2x, 3x, 4x, 5x, ឬ 8x ។ ថ្លៃឈ្នួល 20% អនុវត្តលើអ្នកភ្នាល់ដែលបានចាក់លើហ្គេមដែលមានរចនាបែប Art Deco នេះ។ No Commission Baccarat -5% ធម្មតាលើការភ្នាល់លើ ប៊េងខើ(Banker) ត្រូវបានដកចេញ ទោះបីជាពិន្ទុប៊េងខើ (Banker) មាន 6 ក៏ដោយ អ្នកលេងទទួលបានពាក់កណ្តាលនៃការភ្នាល់របស់ពួកគេត្រឡប់មកវិញ។ ជាមួយនឹងការភ្នាល់សងខាង Super 6 ការឈ្នះ 15x ត្រូវបានបង់សងលើពិន្ទុប៊េងខើ (Banker) 6។ Dual Play Baccarat - នេះជាការរួមបញ្ចូលគ្នារវាងបាការ៉ាត់អនឡាញជាមួយនឹងកាស៊ីណូពិតប្រាកដ។ អរគុណចំពោះកាមេរ៉ាដ៏ទំនើប និងការដំឡើងសំឡេង អតិថិជនរបស់កាស៊ីណូពិតលើដីអាចលេងជាមួយនឹងអ្នកលេងអនឡាញបានស្ទើរតែគ្មានដែនកំណត់។ Baccarat Multiplay -ជម្រើសដ៏ប៉ិនប្រសប់នេះអនុញ្ញាតឱ្យអ្នកលេងភ្នាល់លើតុ Evolution Baccarat ទាំងអស់បានក្នុងពេលតែមួយ ជាមួយនឹងកំណែខ្នាតតូចនីមួយៗត្រូវបានបង្ហាញនៅលើក្រឡាចត្រង្គសាមញ្ញ។ អតិថិជនអាចមើលតារាងភ្នាល់ និងជម្រើសចាក់របស់ពួកគេ ហើយក៏មានជម្រើសក្នុងការរៀបចំតារាងតាមលំដាប់លំដោយផងដែរ។ Golden Wealth Baccarat - ហ្គេមនេះត្រូវបានរៀបចំឡើងក្នុងលក្ខណៈបែបល្អប្រណិតដែលត្រូវបានបំផុសគំនិតពីជនជាតិអាស៊ី, ដើម្បីនាំយកកាស៊ីណូបែបម៉ាកាវទៅកាន់អ្នកលេងអនឡាញ។ សន្លឹកបៀមាស៥សន្លឹក (Five Golden Cards)មានក្នុងហ៊ូនិមួយៗ ជាមួយមេគុណចៃដន្យ 2x - 8x ។ ថ្លៃឈ្នួល 20% ត្រូវបានគិតលើការភ្នាល់។ Red Envelope Baccarat -នៅក្នុងហ្គេមនេះ កន្លែងភ្នាល់ ស្មើ(Tie), បៀគូប៊េងខើ(Banker Pair) ឬ បៀគូផ្លេយើ(Player Pair) អាចបង្ហាញមេគុណចៃដន្យរហូតដល់ 88x។ ស្រោមសំបុត្រក្រហមមួយ ពីរ ឬបីអាចមាននៅក្នុងជុំតែមួយ។ ហ្គេមម៉ាកថ្មីបំផុតពី Evolution ហ្គេមបាការ៉ាត់ចុងក្រោយបង្អស់ពី Evolution រួមមាន Bac Bo ដែលតម្លៃផ្លេយើ (Player) និង ប៊េងខើ(Banker) ត្រូវបានកំណត់ដោយគ្រាប់ឡុកឡាក់ជំនួសឱ្យសន្លឹកបៀ។ គ្រាប់ឡុកឡាក់នីមួយៗត្រូវបានក្រឡុកដោយស្វ័យប្រវត្តិ ហើយទូដែលមានចំនួនសរុបខ្ពស់បំផុតឈ្នះ។ ការបង់ប្រាក់អាចឈានដល់ 88x នៅក្នុងហ្គេមបាការ៉ាត់ដ៏គួរឱ្យរំភើប និងមានភាពច្នៃប្រឌិតនេះ។ Peek Baccarat គឺជាការកែប្រែថ្មីមួយទៀតនៅលើហ្គេមបុរាណ។ ភាពខុសគ្នាពីបាការ៉ាតស្ដង់ដារគឺថានៅក្នុងកំណែនេះ អ្នកលេងអាចមើលសន្លឹកបៀ 1, 2, 4 ឬ 4 ហើយបន្ទាប់មកដាក់ភ្នាល់បន្ថែមប្រសិនបើវានឹងបង្កើនឱកាសនៃការឈ្នះដ៏ធំរបស់ពួកគេបាន។ ថ្លៃសេវា 20% អនុវត្តចំពោះការភ្នាល់របស់ ផ្លេយើ(Player) ឬ ប៊េងខើ (Banker) ។ លំដាប់តុដ៏អស្ចារ្យ Evolution យើងមានហ្គេមសម្រាប់គ្រប់ចំណូលចិត្តទាំងអស់នៅក្នុងលំដាប់របស់ Evolution។ អ្នកលេងអាចជ្រើសរើសតុបែបប្រពៃណី, កំណែលេងលឿន, ហ្គេមដែលពួកគេអាចលួចមើលសន្លឹកបៀរបាន ហើយឥឡូវនេះ សូម្បីតែហ្គេមបាការ៉ាតដែលមានមូលដ្ឋានលើគ្រាប់ឡុកឡាក់ផងដែរ។ ប្រសិនបើអ្នកគិតថា បាការ៉ាត់មានតែក្នុងទម្រង់តែមួយ សូមក្រឡេកមើលលំដាប់របស់ Evolution នៅគេហទំព័រកាស៊ីណូអ្នកចែកបៀផ្សាយផ្ទាល់ដ៏ល្អបំផុត។