តើល្បែងកាស៊ីណូមួយណាដែលមានហាងឆេងល្អបំផុត?


Kanha T. - ធ្នូ 3, 2021

ប្រសិនបើអ្នកលេងដើម្បីឈ្នះ សូមមើលល្បែងកាស៊ីណូ៣នេះដែលមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបប្រហាក់ប្រហែលគ្នា៖ ប្លេកជេក, ក្រាប, និងរ៉ូឡែត។

ការលេងល្បែងស៊ីសងគឺជាល្បែងកម្សាន្តដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយវាដើរតួជាទម្រង់នៃការកម្សាន្ត និងជាវិធីដើម្បីព្យាយាមឈ្នះប្រាក់។ សម្រាប់អ្នកលេងល្បែងជាច្រើននាក់ ការឈ្នះប្រាក់គឺជាផ្នែកមួយនៃភាពសប្បាយរីករាយ— ត្រឹមតែលេងវាមិនគ្រប់គ្រាន់នោះទេ ត្រូវតែឈ្នះបានបាន! សម្រាប់អ្នកលេងទាំងនេះ យើងបានចងក្រងបញ្ជីល្បែងកាស៊ីណូដែលផ្តល់នូវហាងឆេងល្អបំផុត។ សូមអានបន្តដើម្បីដឹងថាពួកវាជាអ្វី។

ល្បែងកាស៊ីណូដែលមានហាងឆេងល្អបំផុត

ប្រសិនបើអ្នកជាមនុស្សដែលមិនអាចទ្រាំបាននឹងការចាញ់ប្រាក់ ល្បែងកាស៊ីណូប្រហែលជាមិនមែនជាគំនិតដ៏ល្អបំផុតសម្រាប់អ្នកនោះទេ។ នេះគឺដោយសារតែអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ(កាស៊ីណូ)មានក្នុងទម្រង់ស្រាប់ ដូច្នេះហាងឆេងឈ្នះរបស់ម្ចាស់ផ្ទះគឺតែងតែខ្ពស់ជាងហាងឆេងឈ្នះរបស់អ្នកលេង។ ទោះជាយ៉ាងណាក៏ដោយ ក៏មានល្បែងមួយចំនួនផ្តល់នូវអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបជាងល្បែងខ្លះៗផ្សេងទៀត ដែលមានន័យថាអ្នកមានឱកាសឈ្នះកាន់តែច្រើនឡើង។

ប្លេកជេក, ក្រាប, និង រ៉ូឡែត គឺជាល្បែងចំនួនបីដែលផ្តល់នូវអត្ថប្រយោជន៍ដល់ម្ចាស់ផ្ទះទាបប្រហាក់ប្រហែលគ្នា។ សូម​កត់​សម្គាល់​ថា ល្បែង​នីមួយៗ​នេះ​ជា​ប្រភេទល្បែង​លើ​តុ។ ល្បែងលើតុជាធម្មតាផ្តល់នូវហាងឆេងប្រសើរជាងស្លុត ដែលជារឿងគួរឱ្យអស់សំណើច ព្រោះថាល្បែងស្លុតភាគច្រើនជាល្បែងពេញនិយមបំផុតនៅតាមកាស៊ីណូអនឡាញ។

ប្លេកជេក

ប្លេកជេក គឺជាល្បែងកាស៊ីណូអនឡាញដ៏សាមញ្ញមួយ ដែលអ្នកលេងម្នាក់ៗប្រកួតជាមួយអ្នកចែកបៀ ដើម្បីទទួលបានក្បែរ 21គ្រាប់ តាមដែលអាចធ្វើទៅបានដោយមិនអោយលើសគ្រាប់។ អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅក្នុងប្លេកជេកអាចមានកម្រិតទាបរហូតដល់ .5% នៅពេលអ្នកប្រើយុទ្ធសាស្រ្តភ្នាល់ដ៏ល្អបំផុត។

ក្រាប

ក្រាប គឺជាល្បែងគ្រាប់ឡុកឡាក់ដែលអ្នកលេង (អ្នកបាញ់) ក្រឡុកគ្រាប់ឡុកឡាក់ ហើយអ្នកផ្សេងទៀតភ្នាល់លើលទ្ធផលនៃគ្រាប់ឡុកឡាក់នោះ។ នៅលើវិលទីមួយ លេខ 7 និង 11 គឺជាលេខឈ្នះ។ ប្រសិនបើលេខផ្សេងមួយត្រូវបានក្រឡុកចេញ នោះលេខនោះនឹងក្លាយទៅជា "គ្រាប់" ហើយអ្នកបាញ់ត្រូវក្រឡុករកលេខនោះមុនពេលរមៀលលេខ 7 ឬ 11។ អ្នកលេងផ្សេងទៀតអាចភ្នាល់បាន ថាតើអ្នកក្រឡុកនឹងឈ្នះ ឬចាញ់ ឬភ្នាល់លើលេខជាក់លាក់មួយ។

អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅក្នុងក្រាប មានចាប់ពី 5% ទៅ 1.4% អាស្រ័យលើប្រភេទនៃការភ្នាល់ដែលអ្នកដាក់ និង RTP(ចំណូលអ្នកលេង) នៃការភ្នាល់នីមួយៗ។

រ៉ូឡែត

កង់រ៉ូឡែតមានលេខចំនួន 37 ឬ 38 នៅលើវា, មានពណ៌ក្រហម និងពណ៌ខ្មៅ (ហើយលេខសូន្យមានពណ៌បៃតង)។ អ្នកលេងអាចភ្នាល់ថាតើគ្រាប់បាល់នឹងធ្លាក់លើរន្ធក្រហម ឬខ្មៅ ឬពួកគេអាចភ្នាល់លើលេខជាក់លាក់ ឬជួរលេខបាន។

រ៉ូឡែតអាមេរិច (ដែលមានលេខសូន្យចំនួន 2 និងលេខចំនួន 38) មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ 5.26% ។ រ៉ូឡែតអ៊ឺរ៉ុបដែលមានលេខសូន្យតែមួយ មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះតូចជាងខ្លាំង 2.6%។ ដូច្នេះប្រសិនបើអ្នកចូលចិត្តរ៉ូឡែត ប៉ុន្តែចង់បានហាងឆេងកាន់តែប្រសើរ កំណែអ៊ឺរ៉ុបគឺជាជម្រើសល្អជាង។

លេងដោយប្រុងប្រយ័ត្ន និងកម្សាន្តរីករាយ!

ប្លេកជេក, ក្រាប, និង រ៉ូឡែត មានហាងឆេងល្អគួរសមសម្រាប់អ្នកលេង ប៉ុន្តែត្រូវចាំថា ហាងឆេងទាំងនេះក៏នៅតែផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ផ្ទះដែរ។ ប្រសិនបើអ្នកទៅកាស៊ីណូដោយយល់ថាអ្នកអាចនឹងចាញ់ វាអាចជួយអ្នកឱ្យធូរស្រាលចិត្ត ហើយរីករាយកំសាន្តជាមួយបទពិសោធន៍បានច្រើនឡើង។

ជាការពិតណាស់ ដោយសារតែមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ មិនមែនមានន័យថាអ្នកមិនអាចឈ្នះនោះទេ។ ក្នុងរយៈពេលខ្លី ប្រសិនបើសំណាងដើរតាមអ្នក អ្នកអាចចេញមកឈ្នះ។ តាមស្ថិតិ នៅពេលដែលអ្នកលេងយូរ ម្ចាស់ផ្ទះទទួលបានប្រយោជន៍ ហើយអ្នកទំនងជាចាញ់។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ជំនាញ​លេង​ល្បែង​ជា​ច្រើន​ណែនាំ​ឱ្យ "ឈប់​នៅ​ពេល​អ្នក​នាំ​មុខ"។ វាមិនមែនគ្រាន់តែជាពាក្យចាស់នោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រលេងល្បែងដ៏រឹងមាំ។


សេចក្តីជូនដំណឹងសំខាន់

តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អាន​បន្ថែម