សិក្សាគ្រប់យ៉ាងអំពីបាការ៉ាត់និងស្វែងយល់ពីមូលហេតុដែលវាជាហ្គេមកាស៊ីណូចំណូលចិត្តរបស់James Bond!


Kanha T. - មីនា 17, 2022

បាការ៉ាត់អាចត្រូវបានគេស្គាល់ថាជាហ្គេមកាស៊ីណូសំណព្វរបស់ James Bond ប៉ុន្តែអ្នកមិនចាំបាច់ក្លាយជា James Bond ដើម្បីរីករាយកម្សាន្តនឹងវានោះទេ! នៅក្នុងការណែនាំដ៏ទូលំទូលាយនេះ អ្នកនឹងចេះពីរបៀបលេងបាការ៉ាត់ និងស្គាល់ពីយុទ្ធសាស្ត្រភ្នាល់ដ៏ពេញនិយមជាច្រើន។

បាការ៉ាត់អាចត្រូវបានគេស្គាល់ថាជាហ្គេមកាស៊ីណូសំណព្វរបស់ James Bond ប៉ុន្តែអ្នកមិនចាំបាច់ក្លាយជា James Bond ដើម្បីរីករាយកម្សាន្តនឹងវានោះទេ! ជាការពិត បាការ៉ាត់គឺជាហ្គេមតុដ៏ពេញនិយមបំផុតមួយនៅកាស៊ីណូលើដី និងអនឡាញជុំវិញពិភពលោក។ ប្រសិនបើអ្នកមិនស្គាល់វានោះទេ ពេលនេះជាពេលដ៏ល្អមួយក្នុងការសិក្សាស្គាល់ពីវា។ សូមអានបន្ត ដើម្បីរៀនពីរបៀបលេងបាការ៉ាត់ និងស្វែងយល់ពីយុទ្ធសាស្ត្រជាច្រើនដើម្បីជួយអ្នកបង្កើនឱកាសឈ្នះ។

របៀបលេងបាការ៉ាត់

បាការ៉ាត់ គឺជាល្បែងបៀរកាស៊ីណូអនឡាញដ៏សាមញ្ញមួយ។ គោលដៅរបស់ហ្គេមនេះគឺត្រូវភ្នាល់ឱ្យបានត្រឹមត្រូវនៅលើទូរបស់ធនាគារ(ប៊េងខើ) ឬអ្នកលេង(ផ្លេយើ)។ ទូដែលមានគ្រាប់ជិតបំផុតនឹង 9 ឈ្នះ។ សន្លឹកបៀ 2ដល់9 មានតម្លៃដូចមុខរបស់ពួកវា ខណៈពេលដែល 10ដល់King(ក្រចាស់) មានតម្លៃ 0។ សន្លឹកបៀអាត់មានតម្លៃ 1។ ហ្គេមនេះត្រូវបានលេងជាមួយនឹងសន្លឹកបៀ 52 សន្លឹកស្តង់ដារ 3-8 ហ៊ូដែលត្រូវបានសាប់រួមគ្នាដោយម៉ាស៊ីន។ 

អ្នកចែកបៀចែកបៀ 2ទូ: មួយសម្រាប់ខាងធនាគារ(ប៊េងខើ) និងមួយទៀតសម្រាប់ខាងអ្នកលេង(ផ្លេយើ)។ (ទោះបីជាវាត្រូវបានគេហៅថាជាទូខាងអ្នកលេងក៏ដោយ វាមិនសំដៅទៅលើអ្នកទេ - អ្នកគឺជាអ្នកភ្នាល់ដែលកំពុងដាក់ការភ្នាល់លើទូមួយណាដែលនឹងមានគ្រាប់ជិតបំផុតនឹង 9។)

មុនពេលអ្នកចែកបៀចែកសន្លឹកបៀ អ្នកអាចដាក់ភ្នាល់លើលទ្ធផល 3 ដែលអាចទៅរួច៖ មួយដែលអ្នកលេង(ផ្លេយើ)នឹងឈ្នះ, មួយដែលធនាគារ(ប៊េងខើ)នឹងឈ្នះ ឬ ស្មើគ្នា(ចាវ)។ បន្ទាប់មកអ្នកចែកបៀចែកបៀបើកមុខ 2សន្លឹកសម្រាប់ខាងអ្នកលេង(ផ្លេយើ) និង 2សន្លឹកសម្រាប់ខាងធនាគារ(ប៊េងខើ)។ ប្រសិនបើសន្លឹកបៀដែលបានចែកបូកបញ្ចូលគ្នាលើសពី 9, នោះអ្នកចែកបៀបូកតម្លៃពីរសន្លឹកនឹងរួមគ្នា ហើយជម្រុះលេខដំបូងដើម្បីទទួលបានតម្លៃ។ ឧទាហរណ៍ ប្រសិនបើអ្នកទទួលបានលេខ 8 និងលេខ 6 តម្លៃសរុបគឺ 14។ អ្នកជម្រុះលេខ 1 ហើយនៅសល់ជាមួយតម្លៃ 4 ។

សន្លឹកទីបី

ក្នុងករណីខ្លះ បៀសន្លឹកទីបីអាចត្រូវបានចែកអោយ។ ប្រសិនបើអ្នកលេង(ផ្លេយើ) ឬធនាគារ(ប៊េងខើ)ទទួលបានតម្លៃ 8 ឬ 9 ពីសន្លឹកបៀ 2 សន្លឹកដំបូង វាត្រូវបានចាត់ទុកថាជាការឈ្នះដោយធម្មជាតិ(ផ្ទុះ) នោះសន្លឹកទីបីមិនត្រូវបានចែកជូនឡើយ។ ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកលេង(ផ្លេយើ)មានតម្លៃសន្លឹកបៀ 6 ឬ 7 វានឹងជ្រក ហើយមិនអូសយកសន្លឹកទីបីទេ។ ប្រសិនបើអ្នកលេង(ផ្លេយើ)មិនត្រូវការសន្លឹកបៀទីបី នោះធនាគារ(ប៊េងខើ)ក៏ជ្រកដែរជាមួយនឹងតម្លៃសន្លឹកបៀ 6 ឬ 7។

ថាល្អជាងមុនក៏បាន ថាអាក្រក់ជាងមុនក៏បាន យើងមានច្បាប់ទាក់ទងនឹងពេលដែលអ្នកលេង(ផ្លេយើ) និងធនាគារ(បើងខើ)ជ្រក។ ច្បាប់ទាំងនេះអាចហាក់ដូចជាស្មុគស្មាញនៅពេលដំបូង ប៉ុន្តែសំណាងល្អដែលអ្នកចែកបៀជាអ្នកត្រូវចងចាំពួកវា មិនមែនជាអ្នកទេ។ ប៉ុន្តែប្រាកដណាស់ នៅពេលដែលអ្នកទទួលបានបទពិសោធន៍កាន់តែច្រើនជាមួយបាការ៉ាត់ អ្នកនឹងចងចាំច្បាប់ទាំងនេះដូចគ្នា។

ទាក់ទងនឹងសន្លឹកទីបី

ប្រសិនបើអ្នកលេង(ផ្លេយើ)ទទួលបានសន្លឹកបៀ 9, 10, សន្លឹកអុង, ឬសន្លឹកអាត់ជាសន្លឹកទី 3 របស់ពួកគេ ធនាគារ(ប៊េងខើ)ត្រូវអូសយកសន្លឹកទីបី ប្រសិនបើពួកគេមានតម្លៃចន្លោះពី 0 ដល់ 3។ ប្រសិនបើធនាគារ(ប៊េងខើ)មានតម្លៃចន្លោះពី 4 ទៅ 7 ពួកគេជ្រក។

ប្រសិនបើអ្នកលេង(ផ្លេយើ)ទទួលបាន 8 ជាសន្លឹកបៀទីបីរបស់ពួកគេ នោះធនាគារ(ប៊េងខើ) អូសពេលមានតម្លៃ 0-2 ហើយជ្រកជាមួយនឹងតម្លៃ 3-7 ។

ប្រសិនបើអ្នកលេង(ផ្លេយើ)អូសបាន 6 ឬ 7 ជាសន្លឹកបៀទីបីរបស់ពួកគេ នោះធនាគារ(ប៊េងខើ)អូសពេលមាន 0-6គ្រាប់ ហើយជ្រកពេលមាន 7គ្រាប់ ។

ប្រសិនបើអ្នកលេង(ផ្លេយើ)អូសបាន 4 ឬ 5 ជាសន្លឹកទី 3 របស់ពួកគេ នោះធនាគារ(ប៊េងខើ)អូសពេលមាន 0-5 ហើយជ្រកពេលមាន 6-7 គ្រាប់។

ប្រសិនបើអ្នកលេង(ផ្លេយើ)អូសបាន 2 ឬ 3 ជាសន្លឹកបៀទីបីរបស់ពួកគេ នោះធនាគារ(ប៊េងខើ)អូសពេលមាន 0-4 ហើយជ្រកពេលមាន 5-7 គ្រាប់។

ការបង់សងលើការភ្នាល់បាការ៉ាត់

ប្រសិនបើអ្នកភ្នាល់លើអ្នកលេង(ផ្លេយើ)ហើយពួកគេឈ្នះ នោះអ្នកនឹងទទួលបានការទូទាត់ស្មើនឹង 100% នៃការភ្នាល់របស់អ្នក។ ប្រសិនបើអ្នកភ្នាល់លើធនាគារ(ប៊េងខើ) ហើយពួកគេឈ្នះ នោះអ្នកនឹងទទួលបាន 95% នៃការភ្នាល់របស់អ្នក។ ការចាក់លើស្មើ(ចាវ) 8:1 ។

ប្រសិនបើអ្នកភ្នាល់លើអ្នកលេង(ផ្លេយើ) ឬធនាគារ(ប៊េងខើ) ហើយលទ្ធផលចេញមក ស្មើ(ចាវ) នោះអ្នកមិនឈ្នះ ឬមិនចាញ់អ្វីនោះទេ (ហើយប្រសិនបើអ្នកភ្នាល់លើស្មើ(ចាវ) អ្នកឈ្នះជាមួយនឹងហាងឆេង 8:1)។

យុទ្ធសាស្រ្តភ្នាល់បាការ៉ាត់

ទោះបីជាបាការ៉ាត់គឺជាល្បែងពឹងលើសំណាងស្ទើរតែទាំងស្រុងក៏ដោយ ក៏នៅមានយុទ្ធសាស្រ្តមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីបង្កើនឱកាសនៃការឈ្នះរបស់អ្នកបាន។

អ្នកជំនាញលើការលេងល្បែងជាច្រើនណែនាំមិនអោយភ្នាល់លើលទ្ធផលស្មើ(ចាវ)ទេ ទោះបីជាវាមានហាងឆេងខ្ពស់ក៏ដោយ។ ដោយសារតែទោះបីជាអ្នកទទួលបានហាងឆេងខ្ពស់ក្នុងនាមជាអ្នកភ្នាល់ក៏ដោយ ប៉ុន្តែម្ចាស់ផ្ទះ(កាស៊ីណូ)ទទួលបានអត្ថប្រយោជន៍កាន់តែធំច្រើនសម្រាប់ការភ្នាល់ប្រភេទនេះ: 14.36% ។

តាមការប្រៀបធៀប ការភ្នាល់ដែលដាក់លើខាងធនាគារ(ប៊េងខើ)មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះត្រឹមតែ 1.06% ប៉ុណ្ណោះ។ ការភ្នាល់លើខាងអ្នកលេង(ផ្លេយើ)មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ 1.24%, ខ្ពស់ជាងខាងធនាគារ(ប៊េងខើ)បន្តិច ប៉ុន្តែខុសគ្នាឆ្ងាយពីការភ្នាល់លើស្មើ(ចាវ)។​

បើនិយាយពី RTP វិញ ការភ្នាល់លើធនាគារ(ប៊េងខើ)មានកម្រិតខ្ពស់បំផុតគឺ 98.94% ។ តាមទ្រឹស្តី នេះមានន័យថា ប្រសិនបើអ្នកដាក់ភ្នាល់ 100ភ្នាល់ 1ដុល្លារក្នុងមួយភ្នាល់ អ្នកគួរតែទទួលបានមកវិញ $98.94។ RTP សម្រាប់ការភ្នាល់លើអ្នកលេង(ផ្លេយើ)គឺ 98.76% និង 85.64% សម្រាប់ការភ្នាល់លើស្មើ(ចាវ)។

ការភ្នាល់លើធនាគារ(ប៊េងខើ)

យុទ្ធសាស្រ្តបាការ៉ាតដ៏ពេញនិយម និងសាមញ្ញបំផុតគឺការភ្នាល់លើធនាគារ(ប៊េងខើ)ជានិច្ច បើទោះបីជាការភ្នាល់សង 95% និងមិនមែន 100% ក៏ដោយ។ ហេតុផលនៅពីក្រោយយុទ្ធសាស្ត្រនេះគឺថា ធនាគារ(ប៊េងខើ) តាមស្ថិតិឈ្នះច្រើនជាងអ្នកលេង(ផ្លេយើ)។ សូម្បីតែជាមួយនឹងការបង់ប្រាក់ 95% ក៏ដោយក៏ធនាគារ(ប៊េងខើ)នៅតែមានអត្ថប្រយោជន៍។

ម៉ាទីនហ្គាល (Martingale)

ការភ្នាល់លើធនាគារ(ប៊េងខើ)ជានិច្ចអាចធ្វើអោយអ្នកធុញទ្រាន់ អ្នកលេងដែលចូលចិត្តសកម្មភាពដែលមានថាមពលខ្លាំងជាងនេះ អាចនឹងចង់សាកល្បងយុទ្ធសាស្រ្តភ្នាល់ផ្សេងទៀត។ យុទ្ធសាស្ត្រម៉ាទីនហ្គាល (Martingale) អាចត្រូវបានប្រើសម្រាប់បាការ៉ាត់ និងហ្គេមកាស៊ីណូផ្សេងទៀត។ យុទ្ធសាស្ត្រនេះទាមទារឱ្យអ្នកដាក់ការភ្នាល់របស់អ្នកទ្វេដងបន្ទាប់ពីការចាញ់នីមួយៗ។ ឧទាហរណ៍ ប្រសិនបើអ្នកភ្នាល់ 20 ដុល្លារលើក្តារមួយហើយចាញ់ នៅក្តារបន្ទាប់ អ្នកគួរតែភ្នាល់ 40 ដុល្លារ។

ប្រសិនបើអ្នកបន្តចាញ់ អ្នកគួរតែបន្តការភ្នាល់ទ្វេរដង—ដែលអាចជាការប្រថុយប្រថាន និងថ្លៃ។ ប្រសិនបើអ្នកឈ្នះ អ្នកគួរតែត្រលប់ទៅការភ្នាល់ដើមរបស់អ្នកវិញ។ គំនិតនៅពីក្រោយម៉ាទីនហ្គាល (Martingale) គឺកាត់បន្ថយការខាតបង់របស់អ្នកឱ្យតិចបំផុត ដូច្នេះទោះបីជាអ្នកចាញ់ពីរបីដងជាប់ៗគ្នាក៏ដោយ នៅពេលអ្នកឈ្នះ អ្នកបានមកវិញទាំងអស់ និងបានថែមខ្លះមកទៀត។

Fibonacci

យុទ្ធសាស្ត្រ Fibonacci គឺជាប្រព័ន្ធភ្នាល់មួយផ្សេងទៀតដែលអាចត្រូវបានអនុវត្តចំពោះបាការ៉ាត់ និងហ្គេមកាស៊ីណូផ្សេងទៀត។ នៅក្នុងយុទ្ធសាស្ត្រនេះ អ្នកអាចប្រើលំដាប់លេខ Fibonacci ដ៏ល្បីល្បាញ ដើម្បីកំណត់ការភ្នាល់របស់អ្នក៖ 1 – 1 – 2 – 3 – 5 – 8 – 13 – 21 – 34 – 55 – 89 – 144 – 233 – 377 – 610 – 987 ជាដើម។ សម្រាប់រាល់ការភ្នាល់ដែលអ្នកចាញ់ អ្នកបង្កើនការភ្នាល់របស់អ្នកទៅលេខបន្ទាប់ក្នុងលំដាប់។ ប្រសិនបើអ្នកឈ្នះ សូមត្រលប់ទៅភ្នាល់ចំនួនភ្នាល់ដើមរបស់អ្នកវិញ។

Paroli/Reverse Martingale

ប្រព័ន្ធប៉ារ៉ូលី (Paroli) គឺផ្ទុយពីម៉ាទីនហ្គាល (Martingale) - វាណែនាំអោយអ្នកភ្នាល់គុណនឹងពីរបន្ទាប់ពីការឈ្នះនីមួយៗ។ ប្រសិនបើអ្នកចាញ់ អ្នកគួរតែនៅបន្តចាក់ចំនួនដដែល ឬត្រលប់ទៅការភ្នាល់ដើមរបស់អ្នកវិញ។ ប្រសិនបើអ្នកឈ្នះបីដងជាប់ៗគ្នា អ្នកគួរចាត់ទុកវាថាជាជុំជោគជ័យមួយ ហើយចាប់ផ្តើមម្តងទៀតជាមួយនឹងការភ្នាល់ដើមរបស់អ្នក (ឬឈប់លេងប៉ុណ្ណឹងសម្រាប់ថ្ងៃនឹង ហើយដកយកប្រាក់)។

ឌី អាឡិមបឺត (D’Alembert)

ស្រដៀងទៅនឹងម៉ាទីនហ្គាល (Martingale) ប៉ុន្តែមានហានិភ័យតិចជាង។ ប្រព័ន្ធ D'Alembert និយាយថា អ្នកគួរតែបង្កើនឯកតាភ្នាល់របស់អ្នក 1 បន្ទាប់ពីការចាញ់នីមួយៗ។ អ្នកជាអ្នកសម្រេចចិត្តថាតើឯកតាភ្នាល់របស់អ្នកចំនួនប៉ុន្មាន — ចំនួនសាមញ្ញបំផុតគឺ $1 ។ ប្រសិនបើអ្នកភ្នាល់ 1 ដុល្លារ ហើយចាញ់ អ្នកនឹងបង្កើនការភ្នាល់បន្ទាប់របស់អ្នក 1 ដុល្លារ។ ប្រសិនបើអ្នកឈ្នះ បន្ថយចំនួនភ្នាល់របស់អ្នក 1 ឯកតាវិញ។

សង្ខេប

បាការ៉ាត់ គឺជាហ្គេមកាស៊ីណូដ៏សាមញ្ញត្រង់ៗ និងកំសាន្តរីករាយ ដែលសូម្បីតែចារកម្មអន្តរជាតិដ៏ល្បីឈ្មោះ James Bond ក៏ចូលចិត្តវាជាងល្បែងផ្សេងទៀតទាំងអស់។ ខណៈពេលដែលមានយុទ្ធសាស្រ្តជាច្រើនដែលអ្នកអាចអនុវត្តបាននៅពេលលេង អ្នកក៏អាចលេងតាមញ្ញាណ(ចិត្ត)របស់អ្នកបានផងដែរ ព្រោះវាជាហ្គេមនៃឱកាស ដូច្នេះអ្នកមិនដឹងទេថាពេលណាអ្នកនឹងទទួលបានសំណាង ។

កាស៊ីណូអនឡាញជាច្រើនផ្តល់ជម្រើសក្នុងការលេងបាការ៉ាតដោយឥតគិតថ្លៃ ដែលជាវិធីដ៏ល្អមួយដើម្បីសាកល្បងយុទ្ធសាស្រ្តផ្សេងៗ និងមើលថាតើមួយណាដំណើរការល្អបំផុតសម្រាប់អ្នក។ នៅពេលដែលអ្នកត្រៀមជាស្រេច អ្នកអាចបន្តទៅហ្គេមដែលចាក់លុយពិតប្រាកដបាន ហើយមើលថាតើនារីសំណាងញញឹមដាក់អ្នកដូចដែលនាងធ្វើទៅលើ 007 ដែរឬទេ។

 


ស្លាក

បាការ៉ាត់

សេចក្តីជូនដំណឹងសំខាន់

តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អាន​បន្ថែម