នៅខែមីនា ឆ្នាំ 2022 ក្រុមហ៊ុនផលិតហ្គេមឈានមុខគេ Yggdrasil និង Darwin Gaming បានប្រកាសបើកសម្ភោពល្បែងតុកាស៊ីណូថ្មីមួយដ៏គួរឱ្យរំភើប - Roulette Evolution ។ ភាពទាក់ទាញដ៏គួរឱ្យរីករាយនេះជាចំណងជើង(ហ្គេម)ទីពីរដោយ Darwin Gaming ដែលជាកម្មវិធីដៃគូ YG Masters ដែលមានលក្ខណៈពិសេសលេងហ្គេមអន្តរកម្មយ៉ាងពេញលេញ។ ពេលនេះ អ្នកលេងអាចរីករាយជាមួយអ៊ិនធើហ្វេសអ្នកប្រើប្រាស់ដែលមានលក្ខណៈផ្ទាល់ខ្លួនជាមួយនឹងលក្ខណៈពិសេសបន្ថែមជាច្រើនបាន។
អ្នកលេងដឹងនិងស្គាល់ពីលក្ខណៈពិសេសផ្សេងៗជាច្រើន ,ជាពិសេសលក្ខណៈពិសេសភ្នាល់ដែលពួកគេចូលចិត្ត, ដែលបង្ហាញដល់អ្នកលេងរ៉ូឡែតពីឱកាសក្នុងការសន្សំបានច្រើនរហូតដល់បួននៃបន្សំការភ្នាល់ដែលពួកគេចូលចិត្តក្នុងអំឡុងពេលវគ្គហ្គេម។ លក្ខណៈពិសេសទាំងនេះធ្វើឱ្យវាកាន់តែងាយស្រួល និងមិនពិបាកដូចការដាក់បន្ទះសៀគ្វី(ឆីប)នីមួយៗនៅលើតុរ៉ូឡែតរាល់ពេលដែលអ្នកភ្នាល់។ លើសពីនេះ អ្នកលេងអាចជ្រើសរើសរចនាបថពិសេសមួយពីរចនាបថពិសេសដែលមានចំនួនពីរ៖រចនាបថបែបក្លាសិក និងរចនាបថងងឹត។ រចនាបថទាំងនេះផ្តល់សម្រស់ថ្មីដល់ហ្គេមអោយមានឥទ្ធិពលកាន់តែស៊ីជម្រៅ។
អ្នកលេងRoulette Evolution ក៏អាចជំរុញល្បឿនហ្គេមបានដោយជៀសវាងចលនា ហើយបង្កើតលទ្ធផលរ៉ូឡែតភ្លាមៗ។ លក្ខណៈពិសេសលេងលឿនទាំងនេះអាចធ្វើទៅបានដោយសារមុខងារ Turbo Mode។ លក្ខណៈពិសេសនេះអាចត្រូវបានបើក/បិទតាមចិត្តបាន នៅចន្លោះការភ្នាល់។ ក្រៅពី Roulette Evolution ក្រុមហ៊ុនសូហ្វវែរទាំងពីរនេះក៏បានបញ្ចេញហ្គេមមួយទៀតគឺ Roulette Evolution VIP ។ ដូចRoulette Evolutionដែរ កំណែប្រភេទនេះមានលំដាប់ការភ្នាល់យ៉ាងទូលំទូលាយខ្លាំង នេះបង្ហាញយ៉ាងច្បាស់លាស់ថាវាបង្កើតឡើងសម្រាប់អ្នកលេងដែលមានដែនកំណត់ខ្ពស់ និងអ្នកចាក់ភ្នាល់ធំរបស់កាស៊ីណូ។
បច្ចេកវិទ្យាហ្គេមទំនើបផ្តល់ថាមពលដល់ហ្គេមRoulette Evolution
Roulette Evolution ត្រូវបានបំពាក់ដោយ GATI ដែលជាផ្នែកមួយនៃផលប័ត្រ YG Masters ។ បច្ចេកវិទ្យាទំនើបដែលផ្តល់ដោយដៃគូរបស់ Yggdrasil នេះធានាថាសកម្មភាពទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ អនុលោមតាមតម្រូវការអាជ្ញាប័ណ្ណ កំណត់រចនាសម្ព័ន្ធជាមុនចំពោះការរំពឹងទុក និងស្របជាមួយនឹងកញ្ចប់ឧបករណ៍អភិវឌ្ឍន៍ស្តង់ដារ។ បច្ចេកវិទ្យាទំនើបនេះនាំមកជូននូវមាតិកាប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើការបញ្ជូនបន្ត ជាមួយនឹងសមត្ថភាពចែកចាយយ៉ាងឆាប់រហ័ស។
ប្រធានផ្នែកផលិតផល និងកម្មវិធីនៅ Yggdrasil លោក Stuart McCarthy បាននិយាយថា "យើងពិតជារំភើបចិត្តខ្លាំងណាស់ចំពោះការចេញផ្សាយចំណងជើង(ហ្គេម)ថ្មីនេះ ជាពិសេសបន្ទាប់ពីភាពជោគជ័យរបស់ Baccarat Evolution និង Baccarat Evolution VIP ដែលបានចេញផ្សាយកាលពីខែមុន។ យើងមានទំនុកចិត្តថាអ្នកលេងនឹងរីករាយជាមួយហ្គេមតុដ៏សម្បូរបែបនេះ អរគុណដល់លក្ខណៈពិសេសជាច្រើនដែលធ្វើឱ្យវាខុសប្លែកពីអ្វីផ្សេងទៀតដែលមាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។'
នាយកប្រតិបត្តិរបស់ Darwin Gaming លោក Nuno Goncalinho បាននិយាយថា "នេះគឺជាហ្គេមទី 2 ដែលយើងបានចេញផ្សាយក្រោមកម្មវិធី YG Masters ហើយយើងចាត់ទុកថានេះជាការបន្ថែមដ៏ល្អឥតខ្ចោះចំពោះផលប័ត្រហ្គេមតុរបស់យើងដែលប្រកបដោយភាពច្នៃប្រឌិតដែលកំពុងរីកចម្រើនខ្លាំង។ យើងពិតជាចង់ឃើញអ្នកលេងរីករាយនឹងសកម្មភាពនេះណាស់។'
អំពី Yggdrasil
Yggdrasil គឺជាអ្នកផ្គត់ផ្គង់គំនិតថ្មីរបស់មាតិកាហ្គេមកាស៊ីណូអនឡាញ។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ហើយបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍សុសវែហ្វដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។ Yggdrasil មានចំណងជើង iGaming ជាច្រើនដែលភាគច្រើនមានបច្ចេកវិទ្យាកម្មសិទ្ធិដូចជា BOOST™ និង Game Engagement Mechanics (GEM) ដែលមានអនុភាព ដើម្បីធានាបាននូវគុណភាពកម្សាន្តអតិបរមា។ អ្នកផ្គត់ផ្គង់សុសវែដែលឈ្នះរង្វាន់ជាច្រើន Yggdrasil នេះបានឈ្នះ IGA Slot Provider ដ៏ល្បីល្បាញប្រចាំឆ្នាំ 2021។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសស៊ុយអែត ដែលមានការិយាល័យនៅ Gibraltar ប៉ូឡូញ និងម៉ាល់តា។