លេងល្បែងដោយភាពទទួលខុសត្រូវ

ការធ្វើជាអ្នកលេងល្បែងដែលមានភាពទទួលខុសត្រូវគឺជាកិច្ចការដ៏សាមញ្ញមួយសម្រាប់មនុស្សម្នាក់ ប៉ុន្តែប្រហែលជាពិបាកខ្លាំងណាស់សម្រាប់មនុស្សម្នាក់មួយផ្សេងទៀត។ ដូច្នេះ សូមក្រឡេកមើលការណែនាំ និងឧបករណ៍ដ៏មានប្រយោជន៍របស់យើងសម្រាប់ការលេងអនឡាញដោយសុវត្ថិភាព។ ដូចគ្នានេះផងដែរ ស្វែងរកកម្មវិធីអេបលេងល្បែងដោយភាពទទួលខុសត្រូវ អង្គភាព និងបណ្តាញទូរស័ព្ទជំនួយដោយឥតគិតថ្លៃ។

ការលេងល្បែងតាមអ៊ិនធរណេតគួរតែមានភាពសប្បាយរីករាយជានិច្ច ប៉ុន្តែជាមួយនឹងការកម្សាន្តច្រើនទំរង់ មានពេលខ្លះដែលយើងអាចលេងជ្រុល ហើយវាអាចក្លាយទៅជាការញៀន។ ការទប់ទល់នឹងការញៀនគឺពិបាកខ្លាំងណាស់ ហើយយើងចង់ធ្វើអោយប្រាកដថា អ្នកអានទាំងអស់របស់យើងដឹងពីរបៀបរីករាយដោយខ្លួនគេដោយការលេងល្បែងអនឡាញដោយសុវត្ថិភាព និងដោយមានភាពទទួលខុសត្រូវ។

ជំនួយពីអ្នកអាជីព

ប្រសិនបើអ្នកឃើញថាខ្លួនអ្នកកំពុងជួបបញ្ហាល្បែងស៊ីសង(ញៀនល្បែង) ឬអ្នកដែលជិតស្និទ្ធនឹងអ្នកកំពុងជួបបញ្ហានេះ នោះមានជំនួយដែលអាចរកបាន។ អ្នកអាជីពជាច្រើនអាចរកបាននៅទូទាំងពិភពលោក ហើយពួកគេតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នកនៅពេលដែលអ្នកត្រូវការបំផុត។ ទាំងនេះគឺជាធនធានជំនួយអន្តរជាតិ និងក្នុងស្រុកដែលលេចធ្លោជាងគេមួយចំនួនដែលអាចរកបាន។

GamblingTherapy.org

GamblingTherapy.orgគឺជាធនធានអន្តរជាតិមួយដែលផ្តល់ការព្យាបាលដល់អ្នកដែលត្រូវការ។ បណ្តាញទូរស័ព្ទជំនួយពហុភាសារបស់ពួកគេធ្វើឱ្យអ្នកលេងអាចទាក់ទងជាមួយអ្នកដែលនិយាយភាសាដែលពួកគេត្រូវការបាន។ អ្នកក៏អាចភ្ជាប់ជាមួយក្រុមជំនួយជាច្រើនជាភាសាផ្សេងៗផងដែរ។ ការទទួលជំនួយតាមរយៈវេទិកាជំនួយព្យាបាលលើការលេងល្បែង ក៏ដូចជាតាមរយៈអ៊ីមែលគឺសាមញ្ញ ប្រសិនបើអ្នកកំពុងស្វែងរកទំនាក់ទំនងដោយមិនចាំបាច់និយាយតាមទូរស័ព្ទ។

ចូលទៅកាន់គេហទំព័រផ្លូវការ

BeGambleAware.org

BeGambleAware ផ្តល់ជំនួយនិងការគាំទ្រសម្ងាត់ដល់នរណាម្នាក់ដែលព្រួយបារម្ភអំពីទម្លាប់លេងល្បែងរបស់ពួកគេ។

ចូលទៅកាន់គេហទំព័រផ្លូវការ


ធនធាន និងឧបករណ៍នានា

មិនថាអ្នកចង់ស្វែងយល់បន្ថែមអំពីបញ្ហាល្បែងស៊ីសង ឬធ្វើតេស្តដើម្បីស្វែងយល់បន្ថែមអំពីខ្លួនអ្នកទេ ឧបករណ៍អនឡាញជាច្រើនអាចរកបាន។ សូមក្រឡេកមើលធនធាននិងឧបករណ៍នានាដែលមានសម្រាប់អ្នកលេងដែលអាចត្រូវការជំនួយឬព័ត៌មានបន្ថែម។

ResponsibleGambling.org

ResponsibleGambling.orgផ្តោតលើគ្រប់ទិដ្ឋភាពដែលអាចកើតមាននៃបញ្ហាល្បែងស៊ីសង។ ជាមួយនឹងធនធានជាច្រើនសម្រាប់មនុស្សពេញវ័យ និងយុវវ័យ, វាមិនពិបាកទេក្នុងការស្វែងរកអ្វីមួយដែលអ្នក ឬមនុស្សជាទីស្រឡាញ់ម្នាក់អាចមានអារម្មណ៍ពាក់ព័ន្ធ។ លើសពីនេះ អ្នកចូលមើលអាចស្វែងរកធនធានជាក់លាក់តាមតំបន់ជាច្រើន ដែលរួមមានទាំងលេខទូរស័ព្ទជំនួយការលេងល្បែងដោយមិនគិតថ្លៃ កម្មវិធីដោយមិនបាច់ចូលរួមផ្ទាល់ និងច្រើនទៀត។

ចូលទៅកាន់គេហទំព័រផ្លូវការ

កម្មវិធីអេប GT

ត្រូវបានរចនាឡើងដោយ GamblingTherapy.org,កម្មវិធីអេប GT មានសម្រាប់ប្រព័ន្ធប្រតិបត្តិការAndroid និង iOS។ ការប្រើកម្មវិធីអេប អ្នកនឹងអាចចូលប្រើបានភ្លាមៗនូវកម្រងសំណួរវាយតម្លៃដោយខ្លួនឯង, ជំនួយបន្តផ្ទាល់, លំហាត់សតិអារម្មណ៍, សម្រង់លើកទឹកចិត្ត, ជំនួយវិបត្តិ និងច្រើនទៀត។ ទាំងអស់នេះគឺអាចរកបានដោយឥតគិតថ្លៃនៅពេលណាក៏បាន ឬកន្លែងណាដែលអ្នកប្រហែលជាត្រូវការវា។

ចូលទៅកាន់គេហទំព័រផ្លូវការ

គន្លឹះ

គន្លឹះក្នុងការរក្សាទំនួលខុសត្រូវលើការលេងល្បែងអនឡាញ៖

សំណួរគេសួរញឹកញាប់

អ្នកដែលត្រូវការអាចស្វែងរកឧបករណ៍នៃការលេងល្បែងដោយមានភាពទទួលខុសត្រូវជាច្រើននៅតាមកាស៊ីណូអនឡាញ។ ទាំងនេះរួមបញ្ចូលទាំង ការកំណត់លើការដាក់ប្រាក់ ការភ្នាល់ និងការដកប្រាក់របស់អ្នក។ អ្នកក៏អាចជ្រើសរើសដកខ្លួនចេញ ដើម្បីសម្រាកពីការលេងល្បែងស៊ីសងក្នុងចំនួនម៉ោងកំណត់ឬមិនកំណត់មួយ។

អង្គភាពជាច្រើនចាត់ទុកថាបញ្ហាល្បែងស៊ីសងជាបញ្ហាសុខភាពផ្លូវចិត្ត ហើយនោះហើយជាមូលហេតុដែលវាចាំបាច់ណាស់ក្នុងការពិភាក្សាជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តនៅពេលស្វែងរកជំនួយ។ ហើយ ការទទួលបានជំនួយសម្រាប់បញ្ហាល្បែងស៊ីសងមិនមែនជាអ្វីដែលត្រូវខ្មាស់អៀននោះទេ។

ខណៈពេលដែលហ្គេមមួយចំនួនដូចជាប៉ូគឺប្រហែលជាត្រូវការជំនាញដើម្បីយល់ ប៉ុន្តែសំណាងតែងតែជាកត្តាសម្រេចលទ្ធផលជានិច្ចនៅពេលលេងល្បែង មិនថាអ្នកមានជំនាញប៉ុណ្ណានោះទេ។ ការសាប់សន្លឹកបៀដោយចៃដន្យ ឬនិមិត្តសញ្ញាសំណាងដែលលេចឡើងនៅលើម៉ាស៊ីនស្លុតគឺសុទ្ធតែពឹងលើសំណាង ហើយគ្មានវិធីណាដើម្បីបញ្ឆោតសំណាងបាននោះទេ។

ឧបមាថាអ្នកចាញ់ក្នុងពេលលេងស្លុតអនឡាញ ប៉ុន្តែអ្នកមានចំណង់ចង់បន្តការលេង ដើម្បីដេញតាមការឈ្នះដែលអាចធ្វើទៅបាន។ ក្នុងករណីនេះ នេះគឺជាពេលដែលត្រូវដើរចេញពីម៉ាស៊ីនស្លុតហើយ ហើយព្យាយាមម្តងទៀតនៅថ្ងៃមួយផ្សេងទៀត។

ប្រសិនបើអ្នកសង្ស័យថាអ្នកមានបញ្ហាជាមួយការលេងល្បែងដែលគ្មានការគ្រប់គ្រង ជំហានដំបូងគឺត្រូវបញ្ឈប់ និងបិទគណនីកាស៊ីណូរបស់អ្នក។ បន្ទាប់មក ទាក់ទងអ្នកជំនាញម្នាក់ ហើយត្រូវប្រាកដថាអ្នកជៀសវាងការល្បួង។ តែងតែទាក់ទងអ្នកជំនាញខាងផ្នែកការញៀនល្បែងជានិច្ច ដើម្បីទទួលបានដំបូន្មាន និងជំនួយដែលអ្នកត្រូវការ។

សេចក្តីជូនដំណឹងសំខាន់

តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អាន​បន្ថែម