គ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីការលេងហ្គេមប្លេកជេក៖ ពីច្បាប់មូលដ្ឋានទៅដល់យុទ្ធសាស្ត្រកម្រិតខ្ពស់និងភាសា។ នៅក្នុងមគ្គុទ្ទេសក៍ប្លេកជេកនេះ យើងផ្តល់ឱ្យអ្នកនូវទិដ្ឋភាពទូទៅនៃហ្គេមប្លេកជេក ការពន្យល់អំពីប្រភេទ ការលេងហ្គេម គន្លឹះ ហ្គេមប្លេកជេកឥតគិតថ្លៃ កាស៊ីណូល្អបំផុតសម្រាប់ប្លេកជេកប្រាក់ពិតប្រាកដ ការណែនាំពីតុដែនកំណត់ខ្ពស់ និងទាប និងច្រើនទៀត។
រហូតដល់ $1500 លើការដាក់ប្រាក់ដំបូង 4
គាំទ្រដោយវត្តមានកាស៊ីណូជាក់ស្តែង។
កាស៊ីណូអនឡាញពោរពេញដោយរចនាបថល្អៗ។
ជំនួយអតិថិជនមានការឆ្លើយតប។
មានផ្តល់ជូនជម្រើសទូទាត់ដែលមានសុវត្ថិភាពជាច្រើន។
Bitcoinត្រូវបានគាំទ្រដោយម៉ាកយីហោនេះ។
មានជម្រើសលេងបានដោយឥតគិតថ្លៃ។
100% រង្វាន់បន្ថែមផ្គូផ្គង រហូតដល់ 300 ការបង្វិលឥតគិតថ្លៃ
កេរ្តិ៍ឈ្មោះល្អខ្លាំងតាំងពីការបង្កើតឡើងរបស់វា។
ជេកផតកើនឡើងរហ័សដ៏ធំសម្បើម។
ជំនួយអតិថិជនរហ័ស និងរួសរាយរាក់ទាក់។
ការទូទាត់ងាយស្រួល និងមានសុវត្ថិភាព។
តំកល់ប្រាក់, លេង និងដកប្រាក់ផ្ទាល់ក្នុង Bitcoin។
លេងបានភ្លាមៗទាំងស្រុង-មិនចាំបាច់ទាញយកកម្មវិធី។
រហូតដល់ $1500 + 150 ការបង្វិលដោយឥតគិតថ្លៃ លើការដាក់ប្រាក់ដំបូង 3
កេរ្តិ៍ឈ្មោះល្អខ្លាំងតាំងពីកាស៊ីណូត្រូវបានបង្កើតឡើង។
អ្នកចែកបៀរប្លេកជេក, បាការ៉ាត់ និងអ្នកចាត់ចែងរ៉ូឡែតផ្សាយបន្តផ្ទាល់។
ជំនួយអតិថិជនយ៉ាងរួសរាយរាក់ទាក់តាមរយះការសន្ទនាបន្តផ្ទាល់។
ពហុរូបិយប័ណ្ណក្នុងគណនីមួយ។
សុសវែងាយស្រួលប្រើ និងមានលក្ខណៈអាជីព។
កាស៊ីណូចល័តលើឧបករណ៍ប្រើប្រព័ន្ធAndroid និង iOS។
100% រង្វាន់បន្ថែមផ្គូផ្គង រហូតដល់ 1188 ការបង្វិលឥតគិតថ្លៃ
100% រង្វាន់បន្ថែមផ្គូផ្គង រហូតដល់ 300 ការបង្វិលឥតគិតថ្លៃ
រហូតដល់ $1500 លើការដាក់ប្រាក់ដំបូង 5
Welcome1
រហូតដល់ $220 + 170 ការបង្វិលដោយឥតគិតថ្លៃ លើការដាក់ប្រាក់ដំបូង 2
ការណែនាំដែលពាក់ព័ន្ធ
ប្លេកជេកមិនមែនគ្រាន់តែជាឈ្មោះមួយនៅក្នុងបញ្ជីហ្គេមកាស៊ីណូដ៏វែងមួយនោះទេ។ ប៉ុន្តែ វាគឺជាហ្គេមកាស៊ីណូមួយដែលត្រូវបានគេស្វែងរកច្រើនបំផុតទូទាំងពិភពលោកនៅតាមគ្រប់កាស៊ីណូលើដីគោក និងតាមអ៊ីនធឺណិត។ ជារឿយៗវាត្រូវបានគេហៅថា 21, ប្លេកជេកមានភាពទាក់ទាញខ្លាំងដែលហ្គេមកាស៊ីណូផ្សេងទៀតធ្លាប់សង្ឃឹមថានឹងអាចចម្លងតាមឬប្រកួតប្រជែងជាមួយបាន។
ភាពទាក់ទាញដ៏អស្ចារ្យនេះអាចមានភាពខុសប្លែកគ្នា ប៉ុន្តែមានហេតុផលបីដែលហាក់ដូចជាលេចធ្លោជាងគេជាពិសេស។ ទីមួយគឺ ច្បាប់ និងការលេងហ្គេមរបស់ប្លេកជេកពួកវាងាយស្រួលក្នុងការចាប់យក និងងាយស្រួលយល់។ គោលដៅរបស់ហ្គេមមិនដែលបានផ្លាស់ប្តូរទេ – គឺរកអោយបានពិន្ទុ 21 ឬឱ្យបានពិន្ទុជិតវាបំផុតតាមដែលអាចធ្វើទៅបាន។ អរគុណចំពោះភាពសាមញ្ញរបស់វា សូម្បីតែអ្នកលេងល្បែងធម្មតាបំផុតនឹងចាប់យកហ្គេមនេះបានយ៉ាងឆាប់រហ័ស។ ភាពសាមញ្ញនេះក៏មានន័យថា ប្លេកជេកអាចចម្លងបានយ៉ាងងាយស្រួលនៅក្នុងបរិយាកាសបន្តផ្ទាល់ និងនៅលើអនឡាញដោយមិនបាត់បង់ពីខ្លឹមសាររបស់ហ្គេមនោះទេ។ ហេតុផលនេះធ្វើឱ្យវាអាចចូលដំណើរការបានយ៉ាងទូលំទូលាយនៅគ្រប់ទម្រង់កាស៊ីណូ។
ហេតុផលមួយទៀតសម្រាប់ប្រជាប្រិយភាពរបស់ប្លេកជេកគឺថាវាពឹងផ្អែកជាចម្បងលើជំនាញ និងយុទ្ធសាស្ត្រដែលអ្នកលេងអាចប្រើប្រាស់បាន។ ការប្រើបច្ចេកទេសត្រឹមត្រូវនឹងបង្កើនហាងឆេងរបស់អ្នកអោយបានលទ្ធផលលើគេ។ នៅក្នុងប្លេកជេករាល់ការសម្រេចចិត្តទាំងអស់គឺសំខាន់ណាស់។ វាគឺជាការប្រយុទ្ធនៃប្រាជ្ញាច្រើនជាងការប្រកួតសំណាង។ អ្នកលេងហ្គេមនេះបន្តស្វែងរកពង្រឹងជំនាញរបស់ពួកគេ និងកែលម្អយុទ្ធសាស្រ្តរបស់ពួកគេ (ឧទាហរណ៍ការរាប់សន្លឹកបៀ) ក្នុងក្តីសង្ឃឹមដើម្បី 'យកឈ្នះលើម្ចាស់ផ្ទះ' ។ បំណងប្រាថ្នានេះមានតែបន្ថែមទៅលើអាថ៌កំបាំង ភាពទាក់ទាញ និងភាពរំភើបរបស់ប្លេកជេកប៉ុណ្ណោះ។
ហេតុផលទីបីដែលអាចមានគឺប្រភេទប្លេកជេកជាច្រើនដែលមានសព្វថ្ងៃនេះ។ ពីប្លេកជេកអាមេរិកទៅប្លេកជេកអ៊ឺរ៉ុបរហូតដល់Super Fun 21 មានកំណែជាច្រើនកំពុងរង់ចាំអ្នកអោយសាកល្បង។ ប្រភេទនីមួយៗផ្តល់នូវភាពប្លែកពិសេសរបស់វានៅលើហ្គេម។ ប៉ុន្តែអ្នកអាចប្រាកដចិត្តបានថាគោលដៅសំខាន់នៅតែដដែល - 21 នៅតែជាចំនួនលេខដែលត្រូវយកអោយបាន!
ការលេងប្លេកជេកអនឡាញគឺមានប្រជាប្រិយភាពដូចគ្នានឹងការលេងនៅក្នុងបរិយាកាសបន្តផ្ទាល់ដែរ។ ជាលទ្ធផល ស្ទើរតែគ្រប់កាស៊ីណូអនឡាញទាំងអស់នឹងផ្តល់ជូននូវប្រភេទប្លេកជេកជាច្រើនសម្រាប់អតិថិជនមូលដ្ឋានរបស់ពួកគេដើម្បីកម្សាន្តរីករាយ។ ហ្គេមទាំងនេះត្រូវបានរចនាឡើងជាមួយនឹងព័ត៌មានលម្អិតដ៏អស្ចារ្យ និងរូបភាពស្រស់ស្អាតខ្លាំង។ ទោះបីជាប្លេកជេកអនឡាញមិនអាចជំនួសបានទាំងស្រុងនូវលក្ខណៈសង្គមនៃបរិស្ថានប្លេកជេកបន្តផ្ទាល់ក៏ដោយ, ក៏អ្នកអភិវឌ្ឍន៍ហ្គេមនៅតែខឹតខំប្រឹងប្រែងដើម្បីធានាបាននូវបទពិសោធន៍អនឡាញដ៏គួរឱ្យទាក់ទាញ និងអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។
ខ្លឹមសារនៃទំព័រនេះមានបំណងផ្តល់ឱ្យអ្នកនូវព័ត៌មានពេញលេញអំពី ប្លេកជេក។ យើងនឹងនាំអ្នកទៅមើលប្រវត្តិរបស់ហ្គេមនេះ គុណសម្បត្តិ និងគុណវិបត្តិ ហើយនិងប្រាប់អ្នកទាំងអស់អំពីប្រភេទហ្គេមដែលអ្នកអាចរំពឹងថានឹងរកបាន។ យើងក៏នឹងជួយអ្នកឱ្យចាប់ផ្តើមលេងបាន និងផ្តល់ជូននូវគន្លឹះ និងយុទ្ធសាស្ត្រមួយចំនួនដែលអ្នកអាចប្រើដើម្បីបង្កើនចំណេះដឹងរបស់អ្នក ហើយសង្ឃឹមថានឹងទទួលបានជ័យជម្នះខ្លះៗ។ យើងថែមទាំងព្យាយាមឆ្លើយសំណួរដ៏ក្តៅៗមួយចំនួនដែលអ្នកមិនដែលដឹងថាអ្នកចង់ដឹងពីវាផងដែរ។ ដូច្នេះសូមបន្តអានដើម្បីស្វែងយល់បន្ថែម!
ប្លេកជេកមានឫសគល់របស់វាចាក់យ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ។ នៅប្រទេសបារាំងបុរាណ ហ្គេមបៀមួយដែលមានឈ្មោះថា Vintetun (Vingt-et-un ដែលជា "ម្ភៃមួយ" ជាភាសាបារាំង) ត្រូវបានគេជឿថាជាគំរូរបស់ ប្លេកជេកនិងជាកន្លែងដែលហ្គេមនេះត្រូវបានបង្កើតដំបូង។ វាត្រូវបានណែនាំដល់ពិភពលោក នៅពេលដែលជនចំណាកស្រុកមកពីអឺរ៉ុបបានធ្វើដំណើរមកអាមេរិក។ ជុំវិញប្រវត្តិសាស្ត្រនេះ ប្លេកជេកត្រូវបានផ្លាស់ប្តូររូបរាងដោយទទួលយកការបំផុសគំនិតពីហ្គេមបៀជាច្រើនប្រភេទ ដែលគ្រប់គ្នាបានលេងនៅក្នុងប្រទេសអេហ្ស៊ីបបុរាណ ប្រទេសចិន និងទីក្រុងរ៉ូម។
Vingt-et-unជាភាសាបារាំងសាមញ្ញមានន័យថា 21 ដូច្នេះមិនពិបាកយល់ទេពីរបៀបដែលប្លេកជេកទទួលបានឈ្មោះរបស់វាកាលពីដើមដំបូង។ ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ហ្គេមដែលយើងលេងគឺខុសពីហ្គេមដែលគ្រប់គ្នាធ្លាប់លេងកាលពីសម័យមុន។ យើងថែមទាំងអាចនិយាយបានផងដែរថា ច្បាប់ហ្គេមបានផ្លាស់ប្តូរទាំងស្រុង ហើយមានតែឈ្មោះប៉ុណ្ណោះដែលនៅសល់ដូចគ្នា។ ជាឧទាហរណ៍ តាមប្រវត្តិសាស្ត្រ ប្លេកជេកមានន័យថាអ្នកលេងមានកាទិបប៊ិច ឬកាទិបជួងមួយ ។ ដូច្នេះប្រសិនបើអ្នកលេងមានប្លេកជេកមួយនិង អាត់ប៊ិចមួយនៅក្នុងដៃរបស់គេ នោះសមាមាត្រនៃប្រាក់ទូទាត់សងគឺ 10:1 ។
ការផ្ទុះឡើងលើកដំបូងរបស់ប្លេកជេក បានជំនួយពីការសម្រេចចិត្តរបស់រដ្ឋ Nevada ក្នុងការធ្វើឱ្យល្បែងស៊ីសងទៅជាស្របច្បាប់ក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។ វាជាជំហានមួយរបស់រដ្ឋាភិបាលដើម្បីរកចំណូលបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលដ៏ខ្លី ហ្គេមនេះបានរីករាលដាលដល់កាស៊ីណូទាំងអស់នៅ Las Vegas ហើយមិនយូរប៉ុន្មានបានក្លាយជាភាពទាក់ទាញជាប្រចាំនៅគ្រប់ផ្នែកទាំងអស់នៃសហរដ្ឋអាមេរិក។
អ្វីដែលបានចាប់ផ្តើមឡើងជាហ្គេមបារាំងបានក្លាយជាផ្នែកមួយនៃគ្រួសារកាស៊ីណូរបស់អាមេរិក ហើយឥឡូវនេះវាបានក្លាយជាហ្គេមសកល។ ការរីកឡើងរបស់អ៊ីនធឺណិតបានគាំទ្រដល់ការកើនឡើងនៃកំណែថ្មីនៃហ្គេមដូចជាប្លេកជេកបន្តផ្ទាល់, ប្លេកជេកដែលប្រើលើទូរស័ព្ទបាននិងកំណែអនឡាញជាច្រើនទៀតត្រូវបានបង្កើតឡើង។ ទោះជាយ៉ាងណា, ច្បាប់របស់ហ្គេម គឺដូចគ្នា; ភាពសប្បាយរីករាយបន្តកាន់តែធំ និងកាន់តែប្រសើរឡើង។
វាមិនមែនជារឿងចម្លែកទេសម្រាប់អ្វីម៉្យាងដើម្បីទទួលយកវប្បធម៌ថ្មី ហើយយើងអាចនិយាយបានដូចគ្នាសម្រាប់ ប្លេកជេក។ ទោះបីជាវាជាហ្គេមរបស់បារាំងក៏ដោយនៅពេលចាប់ផ្តើម យូរៗទៅ និងបន្តិចម្តងៗ វាក្យស័ព្ទរបស់វាបានសម្របតាមរចនាប័ទ្មអាមេរិក។
ប្លេកជេក៖ដៃដែលធ្វើឡើងពីសន្លឹកបៀណាមួយដែលមានក្រមុំ, ក្រចាស់ ឬកាទិប (ដែលមានតម្លៃ 10) ក៏ដូចជាសន្លឹកអាត់មួយផងដែរ។
ស្អុយ៖ ដៃដែលចាញ់មួយតំណាងដោយអ្នកលេងម្នាក់ដែលមានសន្លឹកបៀដែលមានតម្លៃលើសពី 21។
ឌុបបលដោន៖ ឌុបបលដោនសំដៅលើពេលដែលអ្នកលេងយល់ព្រមឈប់ បន្ទាប់ពីទទួលបានបៀបន្ថែមដោយបង្កើនការភ្នាល់ទ្វេដងនៃការភ្នាល់ដំបូងរបស់គេ។
អូស៖ នៅពេលអ្នកលេងសុំអ្នកចែកបៀសម្រាប់សន្លឹកបៀបន្ថែម។
សន្លឹកបៀប្រហោង៖ សន្លឹកបៀទីពីរត្រូវបានដកដោយអ្នកចែកបៀ។ ជាទូទៅ វាមិនត្រូវបានបើកទេ រហូតដល់អ្នកលេងបានធ្វើការសម្រេចចិត្តហើយ។ សន្លឹកបៀប្រហោងជាធម្មតាត្រូវបានអូសដោយបិទមុខ។
ធានារ៉ាប់រង៖ ក្នុងករណីដែលសន្លឹកបៀអាត់មួយត្រូវបានកាន់កាប់ដោយអ្នកចែកបៀ អ្នកលេងអាចជ្រើសរើស "ធានារ៉ាប់រង" មុនពេលអ្នកចែកបៀបង្ហាញបៀប្រហោង។ ធានារ៉ាប់រងដើរតួជារនាំងការពារការចាញ់លើការភ្នាល់ជាក់ស្តែង និងបញ្ជាក់ពីការបង់សងនៅត្រឹម 2: 1។
ចាវ៖នៅពេលដែលហ្គេមចាវ/ស្មើគ្នា។
ទន់៖ នៅពេលដែលសន្លឹកអាត់មានតម្លៃ 11 មានវត្តមាននៅក្នុងដៃអ្នកលេង។
បំបែក៖ ប្រសិនបើសន្លឹកបៀពីរមានតម្លៃដូចគ្នា នោះអ្នកលេងមានជម្រើសក្នុងការបំបែកសន្លឹកបៀរបស់ពួកគេជាពីរដៃ។ បន្ទាប់មកអ្នកលេងអាចលេងដៃទាំងពីរនេះក្នុងពេលដំណាលគ្នា ហើយអ្នកចែកបៀនឹងចែកបៀម្នាក់មួយទៅដៃទាំងពីរ។
ឈរ/ជ្រក: នៅពេលដែលអ្នកលេងមិនចង់បានសន្លឹកបៀបន្ថែម។
ការចុះចាញ់៖ ប្រសិនបើនៅពេលណាមួយ អ្នកលេងចង់ចាកចេញពីហ្គេម គាត់មានជម្រើសក្នុងការចុះចាញ់ និងចាកចេញពីហ្គេមជាមួយនឹងពាក់កណ្តាលនៃការភ្នាល់ដើមរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះមិនត្រូវបានអនុវត្តនៅក្នុងកាស៊ីណូទាំងអស់នោះទេ។
សន្លឹកបៀបើកមុខ: សន្លឹកបៀបើកមុខក្នុងដៃអ្នកចែកបៀ។
ហ្គេមនេះមានគោលបំណងដើម្បីទទួលបានដៃមួយដែលមាន 21គ្រាប់ ឬតម្លៃមួយដែលជិតវាបំផុត។ ការមានគ្រាប់ដែលលើសពីនេះ អ្នកនឹងចាញ់។ អ្នកលេងលេងប្រឆាំងនឹងអ្នកចែកបៀ ហើយអ្នកដំបូងគេដែលបានទទួលបាន21គ្រាប់ ឈ្នះ ។ សន្លឹកបៀទាំងអស់ត្រូវបានគេយកតាមកម្រិតស្តង់ដារ ដែលសន្លឹកអាត់អាចរាប់ជា 11 ឬ 1។ ក្រមុំ, ក្រចាស់, កាទិបទាំងអស់មានតម្លៃ 10។
ហ្គេមចាប់ផ្តើមនៅពេលដែលអ្នកលេងទាំងអស់បានដាក់ការភ្នាល់របស់ពួកគេ។ បន្ទាប់មក អ្នកចែកបៀចែកបៀពីរសន្លឹកដល់អ្នកលេងម្នាក់ៗ រួមទាំងខ្លួនគាត់ផង។ ទោះជាយ៉ាងណាក៏ដោយ សន្លឹកបៀទីពីររបស់អ្នកចែកបៀគឺជាសន្លឹកបៀប្រហោងហើយវាត្រូវបានបង្ហាញតែនៅពេលដែលអ្នកលេងទាំងអស់បានធ្វើការសម្រេចចិត្តរបស់ពួកគេរួចហើយប៉ុណ្ណោះ។ បន្ទាប់ពីនោះ អ្នកលេងអាចឈប់ទទួលយកបៀបន្ថែម ឬស្នើសុំបៀបន្ថែម។ ក្រោយមកទៀត ពួកគេអាចភ្នាល់ពីរដង ឬបំបែកដៃរបស់ពួកគេ។ ហ្គេមបន្តរហូតដល់អ្នកចែកបៀទទួលបានសន្លឹកបៀដែលមានតម្លៃលើសពី 17 ឬរហូតដល់គាត់ទទួលបាន 21គ្រាប់។
នៅក្នុងប្លេកជេកអ្នកលេងអាចឈ្នះ ចាញ់ ឬស្មើជាមួយអ្នកចែកបៀ។ នៅក្នុងករណីស្មើគ្នា អ្នកលេងត្រូវបានផ្តល់ប្រាក់របស់គាត់ត្រឡប់មកវិញ។ ការបង់សងដ៏ល្អបំផុតគឺត្រូវបានទទួលបាននៅពេលដែលអ្នកលេងមានដៃប្លេកជេកមួយនៅពេលដែលបៀមួយមានសន្លឹកអាត់មួយមានតម្លៃ 11 និងសន្លឹកមួយទៀតមានអុងមួយ(សន្លឹករូប)ឬសន្លឹក10មួយដែលមានតម្លៃ 10។ ការបង់ប្រាក់ក្នុងករណីនេះជាទូទៅគឺប្រហែល 3:2 ។
ដូចហ្គេមបៀភាគច្រើនដែរ ប្លេកជេកគឺជាល្បែងនៃយុទ្ធសាស្ត្រ និងគណិតវិទ្យាកម្រិតខ្ពស់។ ការរួមបញ្ចូលគ្នា និងការបំប្លែងផ្សេងៗមួយចំនួនអាចកើតឡើងបាននៅក្នុងហ្គេម ហើយអ្នកដែលមានកម្រិតនៃការផ្តោតអារម្មណ៍ខ្ពស់ ជាធម្មតាទទួលបានផលល្អនៅក្នុងហ្គេមនេះ។ ការផ្តោតអារម្មណ៍គួរតែនៅលើដៃរបស់អ្នកចែកបៀ; អ្នកលេងខ្លះថែមទាំងអាចរាប់បានថា តើបៀប៉ុន្មានសន្លឹកហើយដែលត្រូវបានចែកចេញ ដែលធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពប្រសើរជាងមុនក្នុងការសម្រេចចិត្តក្នុងដំណាក់កាលចុងក្រោយនៃហ្គេម។
អ្នកលេងដែលទើបនឹងលេងល្បែងប្លេកជេកដំបូងត្រូវតែសិក្សាពីចំណុចមូលដ្ឋានមួយចំនួន មុនពេលបន្តទៅយុទ្ធសាស្រ្តកម្រិតខ្ពស់បន្ថែមទៀត។ ការដឹងថាពេលណាត្រូវទទួលយកសន្លឹកបៀបន្ថែម និងការឈប់ទទួលយកសន្លឹកបៀបន្ថែម គឺជាជំនាញជាមូលដ្ឋានបំផុតរបស់ហ្គេម។ ការដឹងថាពេលណាត្រូវភ្នាល់ទ្វេរដង និងបំបែកដៃគឺជាទិដ្ឋភាពសំខាន់មួយទៀត។
នៅក្នុងប្លេកជេកម្ចាស់ផ្ទះទទួលបានអត្ថប្រយោជន៍; ទោះយ៉ាងណាក៏ដោយ អ្នកលេងនៅតែអាចឈ្នះ និងចំណេញបាន។ វាចាំបាច់ណាស់ក្នុងការដឹងពីការពិតនេះ។
ដូចដែលបានបញ្ជាក់ពីមុនមក គ្រប់យ៉ាងអាស្រ័យលើប្រូបាប។ ស្គាល់លេខរបស់អ្នក មានញាណសង្កេតខ្ពស់ ហើយអ្នកនឹងជោគជ័យ។ ការបាត់បង់ការផ្តោតអារម្មណ៍ ឬប្រញាប់ប្រញាលអ្នកនឹងចាញ់។ តាមក្បួនមេដៃដ៏សាមញ្ញមួយ ប្រសិនបើអ្នកមានដៃដែលមានតម្លៃខ្ពស់ជាង 17 សូមឈប់ទទួលយកសន្លឹកបៀបន្ថែមទៀត អ្វីទាំងអស់ចន្លោះពី 5 ទៅ 16 អ្នកទទួលយកបៀបន្ថែមទៀត។ ហ្គេមនេះចាប់ផ្តើមមានភាពស្មុគ្រស្មាញនៅពេលដែលបង្កើនការភ្នាល់ទ្វេដង និងការភ្នាល់បំបែកក៏ត្រូវបានពិចារណាផងដែរ។ ពេញមួយហ្គេម កុំបាត់បង់ការផ្តោតអារម្មណ៍របស់អ្នកលើអ្នកចែកបៀ និងដៃរបស់គេអោយសោះ។
បច្ចេកទេសទាំងនេះដែលបានរៀបរាប់ខាងក្រោមនឹងជួយអ្នកឱ្យក្លាយទៅជាអ្នកលេងប្លេកជេកដ៏ប៉ិនប្រសប់ម្នាក់៖
ត្រូវដឹងពីហាងឆេងនៅក្នុងការភ្នាល់ មិនថាអ្នកកំពុងលេងអនឡាញ ឬនៅក្នុងកាស៊ីណូទេ។ ច្បាប់ហ្គេមមិនផ្លាស់ប្តូរទេ ប៉ុន្តែកាស៊ីណូមួយចំនួនមានទំនោរផ្តល់ការបង់សងប្រាក់ទាប 6:5 សម្រាប់ការបានប្លេកជេក ជំនួសឱ្យសមាមាត្រការបង់សងប្រាក់ធម្មតា 3:2 ។ ត្រូវប្រាកដថាពិនិត្យមើលហាងឆេងបែបនេះ មុនពេលចាប់ផ្តើមហ្គេម។
ធ្លាប់ឮពាក្យថាអនុវត្តធ្វើឱ្យល្អឥតខ្ចោះឬទេ? ជាការពិតណាស់, វាត្រឹមត្រូវក្នុងករណីនេះ។ កំណែសាកល្បងជាច្រើនអាចរកបាននៅលើកាស៊ីណូអនឡាញ ដែលអ្នកលេងអាចទទួលបានការអនុវត្តទាំងអស់ដែលពួកគេចង់បាន។ ដូច្នេះមុននឹងចាប់ផ្តើមការលេងពិតប្រាកដ សូមប្រាកដថាអ្នកបានអនុវត្តមួយរយះពេលសិន។
ដូចទៅនឹងហ្គេមបៀទាំងអស់ដែរ ភាពស្ងប់គឺជាគន្លឹះ។ អ្នកជំនាញនៃហ្គេមតែងតែណែនាំអ្នកកុំឱ្យលេងហ្គេមនៅពេលអារម្មណ៍មិននឹងធឹង ឬនៅពេលដែលអ្នកមិនអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបាន។ គុណវិបត្តិនៅក្នុងទិដ្ឋភាពទាំងនេះគឺធ្ងន់ធ្ងរ ហើយការចាញ់ប្រាក់របស់អ្នកទាំងអស់គឺជាផ្នែកមួយក្នុងនឹង។ ភាពស្ងប់ស្ងាត់ និងនឹងនរអាចឱ្យអ្នកគិតបានត្រូវ និងវិនិច្ឆ័យហ្គេមបានត្រឹមត្រូវ។
តាមទស្សនៈល្បែងនិងទស្សនៈវប្បធម៌ ការយល់ដឹងអំពីហ្គេមគឺជាមូលដ្ឋានគ្រឹះមួយ។ មើលខ្សែភាពយន្តដូចជា Rain Man and 21 ដែលពន្យល់អំពីគណិតវិទ្យាដែលពាក់ព័ន្ធនឹងហ្គេម។ សូមមើល Hangover ផងដែរ។ ទោះបីជាវាមិនមែនជាភាពយន្តដែលបង្រៀនពីហ្គេមក៏ដោយ ក៏វាសាកសមសម្រាប់ជាការកម្សាន្ត។
មកដល់ចំណុចនេះ សង្ឃឹមថា យើងបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគ្រប់គ្រាន់ដើម្បីអោយអ្នកចង់លេងប្លេកជេកអនឡាញ ។ ប៉ុន្តែ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយ ខាងក្រោមនេះគឺជាជំហានទាំងប្រាំដើម្បីជួយអ្នកក្នុងការចាប់ផ្តើម៖
នៅពេលស្វែងរកកាស៊ីណូមួយ ត្រូវប្រាកដថាអ្នកប្រកាន់ភ្ជាប់នឹងកាស៊ីណូដែលមានកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារ។ កាស៊ីណូដែលមានកេរ្តិ៍ឈ្មោះនឹងត្រូវបានផ្តល់អាជ្ញាប័ណ្ណត្រឹមត្រូវ និងគ្រប់គ្រងដោយអាជ្ញាធរដែលមានការទទួលស្គាល់។ ជាលទ្ធផល ពួកគេនឹងអាចផ្តល់ជូននូវជម្រើសដ៏អស្ចារ្យនៃប្រភេទប្លេកជេក ជាមួយនឹងរង្វាន់បន្ថែមដ៏ល្អ និងតម្រូវការនៃការភ្នាល់ដោយយុត្តិធម៌។ ប្រសិនបើអ្នកមិនប្រាកដថាស្វែងរកបញ្ជីកាស៊ីណូដែលមានកេរ្តិ៍ឈ្មោះនៅទីណាទេ យើងសូមណែនាំឱ្យអ្នកអានមតិត្រលប់កាស៊ីណូប្លេកជេករបស់យើង។
មុនពេលចូលទៅក្នុងតុប្លេកជេកដែលនៅជិតបំផុត អ្នកត្រូវតែស្គាល់ពីច្បាប់របស់ហ្គេម។ នៅពេលដែលអ្នកយល់ពីច្បាប់ហើយ អ្នកនឹងយល់កាន់តែច្បាស់អំពីអ្វីដែលត្រូវធ្វើក្នុងស្ថានភាពផ្សេងៗ។ សូមចងចាំផងដែរថា មានប្រភេទផ្សេងៗគ្នានៃប្លេកជេក ហើយប្រភេទទាំងនេះនីមួយៗមានសំនុំតម្រូវការពិសេសរៀងៗខ្លួន។
នៅពេលដែលអ្នកបានធ្វើការស្រាវជ្រាវរបស់អ្នកហើយ ,អានពីច្បាប់ និងជ្រើសរើសកាស៊ីណូមួយ, ជំហានបន្ទាប់គឺចូលរួមជាមួយតុប្លេកជេកអនឡាញមួយ។ ការលេងអនឡាញមានគុណសម្បត្តិរបស់វា ដូចជាមិនបាច់រង់ចាំតុដើម្បីបើក។ ដូច្នេះជ្រើសរើសកំណែប្លេកជេករបស់អ្នក ហើយចុចដើម្បីចូលរួម!
មុនពេលអ្នកទទួលបានបៀរបស់អ្នក អ្នកនឹងត្រូវដាក់ភ្នាល់។ ចំនួនទឹកប្រាក់ភ្នាល់នឹងអាស្រ័យលើដែនកំណត់តុ និងជម្រើសប្រភេទដែលអ្នកជ្រើសរើសលេង។ នៅពេលដែលអ្នកបានធ្វើការភ្នាល់របស់អ្នកហើយ សន្លឹកបៀនឹងត្រូវបានចែកជូន។
តារាងបង់សងប្រាក់នៅក្នុងប្លេកជេក គឺសាមញ្ញ។ ការបាន 21គ្រាប់អ្នកទទួលបានប្លេកជេក និងឈ្នះ។ លេខខ្ពស់បំផុតគឺ 20 ដែលអ្នកអាចរកបានដោយសន្លឹកបៀអុងពីរសន្លឹក, សន្លឹក10 ពីរ ឬសន្លឹកបៀអុងមួយ និង 10មួយ។ លេខខ្ពស់បំផុតបន្ទាប់នឹងជា 19គ្រាប់ ហើយផ្សេងទៀតបន្តបន្ទាប់តាមលំដាប់ចុះ។ គ្រាប់ទាំងអស់លើសពី 21 មានន័យថាអ្នកស្អុយ ហើយនឹងចេញពីជុំ។
អ្នកទំនងជាធ្លាប់បានឮពាក្យផ្សេងៗជាច្រើនដែលត្រូវបានគេប្រើ ប្រសិនបើអ្នកធ្លាប់ឈរនៅជិតតុប្លេកជេកបន្តផ្ទាល់។ ជាអកុសល វចនានុក្រមរបស់អ្នកគាំទ្រនៅពេលលេងហ្គេមនេះអាចធ្វើអោយអ្នកមានអារម្មណ៍ដូចជាអ្នកកំពុងជួបភាសាផ្សេងទាំងស្រុងមួយផ្សេងទៀត។ សំណាងល្អ ជំនួយគឺនៅទីនេះ។ យើងបានចងក្រងបញ្ជីខ្លីមួយ ប៉ុន្តែពោរពេញដោយព័ត៌មាននៃពាក្យសទ្ទានុក្រមទូទៅបំផុតដែលអ្នកនឹងជួបប្រទះនៅពេលលេងប្លេកជេកអនឡាញ។ ចំណាយពេលបន្តិចដើម្បីអានពួកវា ហើយមិនយូរទេ អ្នកនឹងមានល្បឿនលឿនក្នុងការយល់ពីភាសាដែលអ្នកត្រូវដឹង!
សទ្ទានុក្រមប្លេកជេកវាគួរឱ្យភ្ញាក់ផ្អើលណាស់ក្នុងការកត់សម្គាល់ឃើញប្រភេទជាច្រើនសម្រាប់ហ្គេមដ៏សាមញ្ញដូចជាប្លេកជេកនេះ។ កាស៊ីណូអនឡាញដ៏ល្បីល្បាញភាគច្រើននឹងផ្តល់ជូននូវជម្រើសនៃប្រភេទហ្គេមប្លេកជេកផ្សេងៗគ្នាសម្រាប់អោយអ្នកលេងដើម្បីជ្រើសរើស។ ទាំងនេះគឺជាជម្រើសដ៏ពេញនិយមបំផុតមួយចំនួនដែលអ្នកនឹងជួបប្រទះ៖
ប្លេកជេក គឺជាហ្គេមបៀរដ៏សាមញ្ញមួយដែលបានទាក់ទាញ និងបានទទួលបានចំណាប់អារម្មណ៍របស់យើងជាច្រើនជំនាន់មកហើយ។ ជាយូរ មុនពេលដែលយើងស្គាល់ពាក្យថាប្លេកជេកទៅទៀត យើងលេងហ្គេមនេះដើម្បីមើលថាអ្នកណាអាចបានពិន្ទុខិតជិត 21បំផុត ។ កាស៊ីណូអនឡាញជាច្រើនអនុញ្ញាតឱ្យយើងបន្តចំណាប់អារម្មណ៍នេះដោយផ្តល់ជូននូវការចូលប្រើហ្គេមជាច្រើនប្រភេទ។
ប្លេកជេកបន្តផ្ទាល់អនុញ្ញាតឱ្យអ្នកលេងរីករាយជាមួយទេសភាព សំឡេង និងភាពរំភើបនៃកាស៊ីណូពិត ពីផ្ទះដ៏ស្រណុកស្រួលរបស់ពួកគេ។ អ្នកលេងនឹងលេងតទល់នឹងអ្នកចែកបៀបន្តផ្ទាល់ក្នុងពេលជាក់ស្តែង ខណៈពេលដែលមាន(អន្តរកម្ម)ទំនាក់ទំនងជាមួយនឹងអ្នកលេងផ្សេងទៀត។ ជម្រើសនេះគឺល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រីករាយជាមួយនឹងបរិយាកាសដើមបន្តផ្ទាល់ ខណៈពេលដែលនៅតែរក្សាបាននូវអត្ថប្រយោជន៍នៃការលេងតាមអនឡាញ។
Spanish 21 បន្តទិដ្ឋភាពបុរាណគ្រប់យ៉ាងរបស់ហ្គេមប្លេកជេកស្តង់ដារ ប៉ុន្តែមានភាពខុសគ្នាសំខាន់ៗមួយចំនួន។ ទីមួយ វាត្រូវបានលេងជាមួយនឹងសន្លឹកបៀអេស្ប៉ាញ 48 សន្លឹក ជំនួសឱ្យសន្លឹកបៀ 52 សន្លឹកធម្មតា។ ទីពីរ នៅពេលដែលអ្នកលេងបាន21គ្រាប់ (ប្លេកជេក) ពួកគេនឹងឈ្នះដោយស្វ័យប្រវត្តិ បើទោះបីជាអ្នកចែកបៀបានពិន្ទុ 21ដែរក៏ដោយ។ គ្មានការចាវ/ស្មើគ្នានៅទីនេះទេ!
ប្លេកជេកអាមេរិក គឺជាប្រភេទហ្គេមដ៏ពេញនិយមមួយផ្សេងទៀត។ ដូចគ្នានឹងប្រភេទរបស់ប្លេកជេកផ្សេងទៀតដែរ គោលបំណងគឺនៅតែរកពិន្ទុអោយបានខិតជិត 21 បំផុតតាមដែលអ្នកអាចធ្វើបានដោយមិនអោយលើស។ ភាពខុសគ្នាសំខាន់នៅទីនេះគឺថាអ្នកចែកបៀត្រូវបានចែកបៀជូនពីរសន្លឹក មួយបើកមុខ និងមួយទៀតបិទមុខ (បៀប្រហោង/បៀពីរសន្លឹកដំបូង)។
Pontoon គឺជាកំណែប្លេកជេកអង់គ្លេស។ ច្បាប់គឺប្រហាក់ប្រហែលនឹងប្លេកជេកស្តង់ដារដែរ ប៉ុន្តែលក្ខខ័ណ្ឌ និងភាសាដែលប្រើគឺខុសគ្នាខ្លាំង។ Pontoon តម្រូវឱ្យអ្នកលេងម្នាក់ត្រូវបានចាត់ទុកថាជា 'banker'(មេ) ដែលយកកន្លែងអ្នកចែកបៀ។ ប្រសិនបើមេបាន 21គ្រាប់ ពួកគេនឹងប្រកាស Pontoonមួយ ហើយប្រមូលប្រាក់ទ្វេដងដែលអ្នកលេងម្នាក់ៗបានភ្នាល់។
Super Fun 21 មានច្បាប់ដែលមានប្រយោជន៍សម្រាប់អ្នកលេងជាច្រើនដែលបែងចែកវាពីប្លេកជេកបុរាណ។ ជាឧទាហរណ៍ សន្លឹកអាត់បំបែកអាចកើនឡើងទ្វេដង ឬអូស។ អ្នកលេងអាចចុះចាញ់បានបន្ទាប់ពីចាក់ទ្វេរដងបរាជ័យ ខណៈពេលដែលពួកវាអាចបំបែកគូបានរហូតដល់បួនដង (រួមទាំងសន្លឹកអាត់)។ ប្រភេទនេះក៏ប្រើច្បាប់ "ប្រាំមួយសន្លឹក Charlie" ផងដែរ។ អ្នកលេងណាដែលមានសន្លឹកបៀចំនួន 6 ដែលមានតម្លៃតិចជាង 21 នោះនឹងឈ្នះដោយស្វ័យប្រវត្តិ។ ដោយសារតែច្បាប់ទាំងនេះ ហ្គេមនេះជាធម្មតាបង់សងប្រាក់មួយស្មើ។
ជាមួយនឹងប្លេកជេកផ្លាស់ប្តូរ អ្នកលេងត្រូវបានចែកជូនមិនមែនត្រឹមដៃមួយទេ ប៉ុន្តែពីរ ហើយនៅពេលដែលសន្លឹកបៀទាំងបួនដំបូងត្រូវបានចែកជូនហើយ ពួកគេនឹងមានឱកាសប្តូរសន្លឹកបៀខាងលើ (ឬទីពីរ) ពីដៃនីមួយៗ ដើម្បីកែលម្អហាងឆេងនៃការឈ្នះរបស់ពួកគេ។ ជាមួយនឹងកំណែនេះ អ្នកលេងនឹងត្រូវធ្វើការភ្នាល់ចំនួនពីរដែលមានទំហំស្មើគ្នា។
Zappit blackjack បង្ហាញពីភាពគួរអោយភ្ញាក់ផ្អើលនិងគួរអោយរំភើបមួយផ្សេងទៀតលើហ្គេមប្លេកជេកស្តង់ដារ។ ច្បាប់ជាចម្បងស្របតាមប្រភេទក្លាសិក។ ទោះជាយ៉ាងណាក៏ដោយ Zappit blackjack អនុញ្ញាតឱ្យអ្នកលេង 'zap' ឬជម្រុះសន្លឹកបៀពីរសន្លឹកដែលពួកគេបានទទួលបាន ហើយជំនួសវិញដោយសន្លឹកបៀចៃដន្យថ្មីពីរ។ គុណវិបត្តិ? ប្រសិនបើអ្នកទទួលបានពិន្ទុ 21 បន្ទាប់ពីប្រើមុខងារ 'zap' អ្នកមិនត្រូវបានផ្តល់រង្វាន់ប្លេកជេកទេ ហើយនឹងមិនទទួលបានការបង់សងធម្មតា 3:2 ទេ។
ប្រភេទប្លេកជេកនេះគឺបានមកពីកំណែដែលបានលេងនៅក្នុងកាស៊ីណូក្នុងទីក្រុង Atlantic។ ជាលទ្ធផល មានភាពខុសប្លែកគ្នាគួរឲ្យកត់សម្គាល់ជាច្រើន នៅពេលដែលគេប្រៀបធៀបវាទៅនឹងហ្គេមប្លេកជេកក្លាសិក។ ជាឧទាហរណ៍ កំណែ Atlantic City អនុញ្ញាតឱ្យអ្នកចែកបៀមើលថាតើពួកគេមានប្លេកជេកឬអត់ និងអនុញ្ញាតឱ្យពួកគេឈរ/ជ្រកលើ 17 គ្រាប់។ លើសពីនេះ កំណែនេះនឹងអនុញ្ញាតឱ្យអ្នកលេងបំបែកសន្លឹកបៀរបស់ពួកគេរហូតដល់បីដង។
ខណៈពេលដែលច្បាប់របស់ប្លេកជេកអ៊ឺរ៉ុបមានលក្ខណៈដូចគ្នានឹងកំណែស្តង់ដារប៉ុន្តែទម្រង់មានភាពខុសគ្នាខ្លះ។ សម្រាប់អ្នកចាប់ផ្តើមដំបូង មិនមានបៀប្រហោង (បិទមុខ) ទេ។ ជំនួសមកវិញ អ្នកចែកបៀចែកបៀទីមួយរបស់គេបើកមុខ ហើយចែកសន្លឹកទីពីររបស់គេតែពេលដែលអ្នកលេងបានលេងដៃរបស់គេហើយប៉ុណ្ណោះ។ លើសពីនេះទៀត មានការរឹតបន្តឹងលើអ្នកលេងក្នុងការចាក់ទ្វេដង (ពួកគេអាចធ្វើបាន លុះត្រាតែដៃរបស់ពួកគេមានតម្លៃ 9, 10 ឬ 11) និងចំនួនដងដែលអ្នកលេងអាចបំបែកសន្លឹកបៀបាន។
Perfect Pairs Blackjack គឺដូចគ្នានឹងហ្គេមដើមដែរ ដោយមានភាពខុសគ្នាខ្លាំងមួយ៖ ប្រភេទនេះអនុញ្ញាតឱ្យមានការភ្នាល់ចំហៀងដែលដំណើរការដោយឯករាជ្យពីការភ្នាល់ចម្បង។ ការភ្នាល់ចំហៀងនេះពាក់ព័ន្ធនឹងអ្នកលេងដែលភ្នាល់ថាតើពួកគេ ឬអ្នកចែកបៀនឹងមានបៀមួយ 'គូ' - សន្លឹកបៀពីរសន្លឹកដូចគ្នាឬអត់។ អ្នកលេងអាចឈ្នះការភ្នាល់ចំហៀងនេះបានដោយការមានសន្លឹកបៀគូទឹកនិងពណ៌ផ្សេងគ្នា, គូពណ៌ដូចគ្នា, ឬគូល្អឥតខ្ចោះ (សន្លឹកបៀពីរពណ៌ដូចគ្នា និងទឹកដូចគ្នា)។ គូដ៏ល្អឥតខ្ចោះបង់សងហាងឆេងខ្ពស់បំផុត។
Infinite Blackjack គឺជាហ្គេមកាស៊ីណូដែលប្រកបដោយភាពច្នៃប្រឌិត។ ក្រៅពីហ្គេមប្លេកជេកបឋម Infinite Blackjack ផ្តល់ជូននូវការភ្នាល់ចំហៀងរហូតដល់បួន (គូណាមួយ, 21+3, Hot 3 និង Bust It) ដែលបង្កើនឱកាសឈ្នះរបស់អ្នកលេង។ លើសពីនេះទៀត ហ្គេមនេះប្រើច្បាប់ 'បៀ៦សន្លឹក Charlie'។ ប្រសិនបើអ្នកលេងមានសន្លឹកបៀប្រាំមួយសន្លឹកដែលមានតម្លៃសរុបក្រោម 21 គ្រាប់ នោះពួកគេនឹងទទួលបានការបង់សងប្រាក់មួយ។
កំណែនៃល្បែងបៀជាទីពេញចិត្តនេះផ្តល់ជូននូវការលេងយុទ្ធសាស្ត្របៀដូចគ្នាដែលយើងរីករាយនៅប្លេកជេកបុរាណ ហើយបន្ថែមភាពរំភើបនៃជេកផតកើនឡើងរហ័សមួយចូលទៅក្នុងបន្សំ។ ប្រភេទមួយចំនួនតម្រូវឱ្យមានការភ្នាល់ជាមុនមួយបន្ថែមដើម្បីដំណើរការដើម្បីឈ្នះជេកផត ។
ហ្គេមនេះគឺជាបំរែបំរួលមួយនៃប្រភេទ Spanish 21 ដ៏ល្បីល្បាញ។ អ្នកលេងអាចធ្វើការភ្នាល់ដំបូងរបស់ពួកគេជាមួយ double attack Blackjack(ប្លេកជេកវាយប្រហារពីរដង) បន្ទាប់ពីមើលសន្លឹកបៀបើកមុខរបស់អ្នកចែកបៀ។ ប្រាក់សងស្មើត្រូវបានផ្តល់សម្រាប់ប្លេកជេកធម្មជាតិជាថ្នូរនឹងជម្រើសនេះ។
ហ្គេមនេះគឺជាកំណែប្លេកជេកមិនធម្មតាមួយ។ មានតែអ្នកធៀបនឹងអ្នកចែកបៀ ហើយមានតែអ្នកចែកបៀប៉ុណ្ណោះដែលទទួលបៀ។ អ្នកដាក់ភ្នាល់ថាតើអ្នកចែកបៀបានគ្រាប់ខិតជិតដល់ 21កំរិតណា ហើយប្រសិនបើអ្នកទាយបានត្រឹមត្រូវ អ្នកអាចឈ្នះរហូតដល់ 19 ដងនៃប្រាក់ភ្នាល់របស់អ្នក។
Double exposure blackjack មានភាពខុសគ្នាបន្តិចពីហ្គេមប្លេកជេកស្តង់ដារ។ នៅក្នុងប្រភេទនេះ អ្នកចែកបៀទទួលបានសន្លឹកបៀពីរសន្លឹកបើកមុខ។ ការផ្លាស់ប្តូរនេះផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកលេង។ ប្លេកជេកធម្មជាតិបង់សងប្រាក់ស្មើ ជាជាងការបង់សងប្រាក់ស្តង់ដារ 3: 2។
ប្រភេទដ៏គួរឱ្យរីករាយខ្លាំងនេះរួមបញ្ចូលគ្នានូវហ្គេមកាស៊ីណូដ៏ពេញនិយមបំផុតចំនួនពីរដែលមិនធ្លាប់មាន - ប្លេកជេក និង Texas Hold 'Em ។ គោលបំណងនៅតែត្រូវរកអោយបាន 21គ្រាប់។ លើសពីនេះ អ្នកលេង និងអ្នកចែកបៀអាចប្រើបៀសហគមន៍ទាំងពីរដែលបានចែកជូននៅតុដើម្បីពង្រឹងដៃរៀងៗខ្លួនរបស់ពួកគេ។ ជាការពិតណាស់សកម្មភាពនេះគឺដូចនឹងអ្វីដែលអ្នកលេងនឹងធ្វើនៅក្នុងប៉ូគឺ Texas Hold 'Em។
Triple 7s យកតាមហ្គេមប្លេកជេកបុរាណហើយដៃគូគ្នាជាមួយជេកផតកើនឡើងរហ័ស។ គោលដៅនៅតែត្រូវរកអោយបាន21គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ អ្នកលេងមានការលើកទឹកចិត្តមួយ, ដៃជាក់លាក់ខ្លះនឹងទទួលបានរង្វាន់បន្ថែមដ៏ធំមួយ។ ដើម្បីមានសិទ្ធិទទួលបានរង្វាន់បន្ថែមទាំងនេះ អ្នកលេងត្រូវតែដាក់ការភ្នាល់បន្ថែមជាមួយនឹងប្រាក់ភ្នាល់បឋម។
ប្រភេទនេះអនុវត្តតាមច្បាប់ប្លេកជេកបុរាណ។ វាត្រូវបានលេងដោយបៀបួនហ៊ូដែលត្រូវបានសាប់បន្ទាប់ពីដៃនិមួយៗ។ ភាពខុសគ្នាដ៏សំខាន់នៅទីនេះគឺថា ប្រសិនបើអ្នកចែកបៀទទួលបានសន្លឹកអាត់មួយ ឬសន្លឹក 10មួយ គាត់អាច "អ៊ុតមើល" រកប្លេកជេក ។ ប្រសិនបើអ្នកចែកបៀមានប្លេកជេក គាត់ឈ្នះជុំ។
Big Five Blackjack ត្រូវបានលេងដោយបៀប្រាំហ៊ូ។ លក្ខណៈពិសេសប្លែករបស់ប្រភេទនេះរួមមាន អ្នកចែកបៀអូសបៀថែមពេលមាន 17ទន់ ហើយហ្គេមនេះក៏ផ្តល់ជម្រើសនៃការឆាប់ចុះចាញ់ផងដែរ។ លើសពីនេះ ច្បាប់នានាដូចគ្នាទៅនឹងហ្គេមប្លេកជេកបុរាណ។
ប្រភេទ Vegas Downtown ត្រូវបានលេងជាមួយនឹងបៀពីរហ៊ូដែលសាប់បន្ទាប់ពីជុំនីមួយៗ។ អ្នកលេងអាចភ្នាល់បានរហូតដល់ 5 ដៃក្នុងពេលដំណាលគ្នា ដៃនីមួយៗប្រកួតប្រជែងដោយឡែកពីគ្នាជាមួយនឹងដៃរបស់អ្នកចែកបៀ - អ្នកចែកបៀចែកបៀរពីរសន្លឹក មួយបើកមុខឡើង និងមួយទៀតបិទមុខចុះក្រោម។ ប្រសិនបើសន្លឹកបៀបើកមុខជាសន្លឹកអាត់មួយ អ្នកលេងនឹងត្រូវបានផ្តល់ជូនការធានារ៉ាប់រង។
ល្បែងបៀនេះគឺជាបំរែបំរួលមួយផ្សេងទៀតដែលរួមបញ្ចូលគ្នានូវប្លេកជេក និង ប៉ូគឺ ។ Ante Up 21 នៅតែផ្តោតលើធាតុដើមរបស់ប្លេកជេក ប៉ុន្តែបង្កើតជម្រើសភ្នាល់បន្ថែមដោយប្រើដៃប្លេកជេកដែលបានបញ្ចប់របស់អ្នកលេងនៅក្នុងការប្រកួតបៀប៉ូគឺពីរសន្លឹកជាមួយអ្នកចែកបៀ។
ប្លេកជេកចិនត្រូវបានគេស្គាល់ដោយឈ្មោះផ្សេងទៀតជាច្រើន - 21-ពិន្ទុ, ban-nag និង ban-luck ។ កំណែប្លេកជេកនេះឆ្លុះបញ្ចាំងពីល្បែងបុរាណយ៉ាងខ្លាំង។ ភាពខុសប្លែកគ្នាដ៏សំខាន់គឺនៅក្នុងបន្សំដែលឈ្នះ និងលទ្ធផលនៃការបង់សង។ មិនដូចប្លេកជេកធម្មតាទេ, ដៃដ៏ល្អបំផុតរបស់អ្នកលេងគឺអាត់ពីរ (a ban-ban)។ លទ្ធផលនេះឈ្នះលើបន្សំផ្សេងទៀតទាំងអស់។ ដៃដែលល្អបំផុតបន្ទាប់គឺសន្លឹកអាត់ និងសន្លឹកបៀដែលមានតម្លៃ 10។ ដៃនេះត្រូវបានគេស្គាល់ថាជាban-nangមួយ ហើយវាយកឈ្នះលើដៃនីមួយៗ លើកលែងតែ a ban-ban ។
បំរែបំរួលហ្គេមនេះត្រូវបានលេងតាមរបៀបដូចគ្នានឹងកំណែដើម។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹង Blackjack Surrender អ្នកលេងមានឱកាសចុះចាញ់នៅពេលដែលសន្លឹកបៀពីរដំបូងត្រូវបានចែកជូន។ តាមរយៈការធ្វើដូចនេះ អ្នកលេងអាចទទួលបានពាក់កណ្តាលនៃចំនួនទឹកប្រាក់ដែលពួកគេភ្នាល់មកវិញ។
កាស៊ីណូ | រង្វាន់បន្ថែម | ការដាក់ប្រាក់អប្បបរមា | ត.ភ | វិធីសាស្រ្តទូទាត់ | ទាមទាររង្វាន់បន្ថែម |
---|---|---|---|---|---|
![]() | $1,000 + 100 ការបង្វិលដោយឥតគិតថ្លៃ 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | $20 | 50x (រង្វាន់បន្ថែម & ប្រាក់តំកល់) | 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | |
![]() | ផ្តាច់មុខ $600JB200 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | $20 | 50x (រង្វាន់បន្ថែម & ប្រាក់តំកល់) | 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | |
![]() | $600 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | $20 | 40x (រង្វាន់បន្ថែម & ប្រាក់តំកល់) | 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | |
![]() | $500 + 70 ការបង្វិលដោយឥតគិតថ្លៃ 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | $10 | 40x (រង្វាន់បន្ថែម & ប្រាក់តំកល់) | 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | |
![]() | $500 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ | $10 | 35x (រង្វាន់បន្ថែម & ប្រាក់តំកល់) | 18+ តែប៉ុណ្ណោះ លក្ខខ័ណ្ឌនិងខនានាត្រូវបានអនុវត្ត។ |
BetWinner Casino
កេរ្តិ៍ឈ្មោះល្អខ្លាំងតាំងពីកាស៊ីណូត្រូវបានបង្កើតឡើង។
ហ្គេមកាស៊ីណូផ្សាយបន្តផ្ទាល់។
ជម្រើសនៃការសន្ទនាបន្តផ្ទាល់, អ៊ីម៉េល និងតាមទូរស័ព្ទសម្រាប់ជាជំនួយដល់អតិថិជន។
មានជម្រើសតំកល់ប្រាក់ច្រើន។
រូបិយប័ណ្ណគ្រីបតូជាច្រើនត្រូវបានគាំទ្រ។
អ្នកចែកបៀនឹងចែកបៀពីរសន្លឹកដល់អ្នកលេងម្នាក់ដើម្បីលេងប្លេកជេកអនឡាញ។ អ្នកលេងនោះនឹងព្យាយាមរកអោយបាន 21គ្រាប់តាមដែលអាចធ្វើទៅបាន ដោយមិនអោយលើសពីលេខនេះ។ អ្នកលេងអាចធ្វើដូចនេះបានដោយការសុំសន្លឹកបៀបន្ថែម (អូស) ឬរក្សាសន្លឹកបៀដើមដែលពួកគេត្រូវបានចែកជូន (ឈរ/ជ្រក)។ ប្រសិនបើតម្លៃនៃដៃអ្នកលេងខ្ពស់ជាងអ្នកចែកបៀ ឬប្រសិនបើពួកគេបាន 21គ្រាប់ត្រឹម នោះពួកគេឈ្នះ។
កាស៊ីណូអនឡាញជាច្រើននឹងផ្តល់នូវជម្រើសហ្គេមប្លេកជេកអនឡាញដោយឥតគិតថ្លៃ។ កំណែឥតគិតថ្លៃ ឬសាកល្បងទាំងនេះគឺល្អអស្ចារ្យសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីប្លេកជេក ឬពង្រឹងជំនាញលេងរបស់ពួកគេ ដោយមិនប្រថុយលុយ។ គុណវិបត្តិតែមួយគត់គឺថាអ្នកនឹងមិនអាចដកការឈ្នះណាមួយបានទេ។
ចម្លើយគឺទេ។ ប្រសិនបើអ្នកជ្រើសរើសកាស៊ីណូអនឡាញដែលមានអាជ្ញាប័ណ្ណ មានកេរ្តិ៍ឈ្មោះ អ្នកឃើញថាពួកគេដំណើរការក្រោមបទប្បញ្ញត្តិដ៏តឹងរឹង។ ការជ្រើសរើសកាស៊ីណូដែលមានអាជ្ញាប័ណ្ណ និងមានកេរ្តិ៍ឈ្មោះមានន័យថា អាជ្ញាធរខាងក្រៅនឹងតាមដានយ៉ាងជិតស្និទ្ធ ដើម្បីធានាថាលទ្ធផលទាំងអស់មានភាពយុត្តិធម៌។ ដរាបណាអ្នកប្រកាន់ភ្ជាប់នឹងកាស៊ីណូអនឡាញដែលត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងមានកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារ អ្នកមិនគួរជួបបញ្ហាអ្វីនោះទេ។
មិនមានអ្វីច្រើនទេដែលអ្នកត្រូវការដើម្បីចាប់ផ្តើម។ អ្នកអាចលេងបានភ្លាមៗ ប្រសិនបើអ្នកមានកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុមួយ និងការតភ្ជាប់អ៊ីនធឺណិតសមរម្យ។
កាស៊ីណូអនឡាញនីមួយៗនឹងមានកម្មវិធីសុសវែលេងរបស់វា ដូច្នេះអ្នកប្រើប្រាស់នឹងត្រូវទាញយកវាពីគេហទំព័ររបស់វា។ កាស៊ីណូអនឡាញមួយចំនួនមិនតម្រូវឱ្យមានការទាញយកកម្មវិធីណាមួយឡើយ មានន័យថាអ្នកអាចលេងដោយផ្ទាល់ពីគេហទំព័រជាក់ស្តែង។ អ្នកគ្រាន់តែត្រូវចុះឈ្មោះគណនីមួយជាមួយកាស៊ីណូដែលពាក់ព័ន្ធ មុនពេលអ្នកអាចចាប់ផ្តើមលេងបាន។
មិនមានច្បាប់ប្រឆាំងនឹងការរាប់សន្លឹកបៀទេ នៅពេលអ្នកលេងប្លេកជេកអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជារឿងងាយស្រួលបំផុតក្នុងការអនុវត្តនោះទេ ព្រោះថាកាស៊ីណូអនឡាញសាប់បៀដែលលេងឡើងវិញដោយស្វ័យប្រវត្តិបន្ទាប់ពីដៃនីមួយៗ។ ម៉្យាងវិញទៀត ល្បឿនរបស់កុំព្យូទ័រធ្វើឱ្យការរាប់សន្លឹកបៀរស្ទើរតែមិនអាចទៅរួច។
ខណៈពេលដែលរាល់ហ្គេមកាស៊ីណូទាំងអស់គឺផ្អែកលើឱកាស ប្លេកជេកនាំមកនូវការប្រើជំនាញ និងយុទ្ធសាស្ត្ររបស់អ្នក។ ជំនាញ និងបច្ចេកទេសទាំងនេះកាត់បន្ថយអត្ថប្រយោជន៍ម្ចាស់ផ្ទះ និងផ្តល់ឱ្យអ្នកលេងនូវឱកាសឈ្នះកាន់តែច្រើន។
ដោយសារតែច្បាប់ប្លេកជេកនៅតែដដែល (មិនថាអ្នកកំពុងលេងនៅកាស៊ីណូអនឡាញ ឬ ដីគោក) យុទ្ធសាស្ត្ររបស់អ្នកក៏ស្រដៀងគ្នាដែរ។ ច្បាប់នេះមានន័យថា វានឹងមិនមានភាពខុសប្លែកគ្នាច្រើនទេនៅក្នុងហាងឆេងនៃការឈ្នះរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្លេកជេកអនឡាញអាចជាជម្រើសប្រសើរជាងបន្តិច ដោយសាររង្វាន់បន្ថែមនានា និងប្រូម៉ូសិនអនឡាញ ដែលជារឿយៗអមមកជាមួយហ្គេមអនឡាញទាំងនេះ។
ដោយសារតែលក្ខណៈចៃដន្យនៃប្លេកជេកអនឡាញ ហាងឆេងនៃការអូសបន្សំជាក់លាក់នឹងប្រែប្រួលយ៉ាងខ្លាំង។ ជាឧទាហរណ៍ យើងអាចប្រាប់អ្នកបានថាការអូសសន្លឹកបៀមួយដែលមានតម្លៃជាក់លាក់ណាមួយគឺ 7.69% ខណៈពេលដែលហាងឆេងនៃការអូសសន្លឹកបៀដែលមានតម្លៃ 10 (ក្រចាស់ ក្រមុំ កាទិប ឬ 10) លោតដល់ 30.7% ។
ប្រើមគ្គុទ្ទេសក៍របស់យើងដើម្បីស្វែងរកកាស៊ីណូចល័តដ៏ល្អបំផុតសម្រាប់ប្រាក់ពិតប្រាកដដែលអាចលេងបាននៅលើ Android, Windows និង iPhone ។ ស្វែងយល់អំពីដំណោះស្រាយការទូទាត់តាមទូរស័ព្ទ ហ្គេមកាស៊ីណូតាមទូរស័ព្ទ និងរបៀបចាប់ផ្តើមលេងនៅលើស្មាតហ្វូនរបស់អ្នកនៅថ្ងៃនេះ។
ស្វែងយល់ពីកាស៊ីណូល្អបំផុតដែលមានអ្នកចែកបៀបន្តផ្ទាល់ពិតនៅតុដែលផ្សាយដោយផ្ទាល់ទៅឧបករណ៍របស់អ្នក។ រីករាយជាមួយរង្វាន់បន្ថែមពិតៗ និងជម្រើសដ៏គួរឱ្យចាប់អារម្មណ៍នៃហ្គេមបន្តផ្ទាល់ពីប្លេកជេកដល់ប៉ូគឺ ដល់រ៉ូឡែត និង sic-bo ។ ចាប់ផ្តើមជាមួយការណែនាំអំពីកាស៊ីណូបន្តផ្ទាល់របស់យើង។
កាស៊ីណូអនឡាញនានាដែលទទួលបានត្រានៃការអនុម័តរបស់យើង (ហៅកាត់ថា SOA) ផ្តល់នូវគុណភាពហ្គេមខ្ពស់បំផុតជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អនៅក្នុងលក្ខណៈវិនិច្ឆ័យជាច្រើន។ ដែលរួមមានទាំងសុវត្ថិភាពនិងឯកជនភាពរបស់អ្នកលេង, ទំនុកចិត្តនិងភាពយុត្តិធម៌របស់កាស៊ីណូ, សេវាកម្មអតិថិជន, ជម្រើសទូទាត់ និងកេរ្តិ៍ឈ្មោះជាក់ស្តែង។
OnlineCasinoReports គឺជាអ្នកផ្គត់ផ្គង់គេហទំព័រវាយតម្លៃការលេងល្បែងអនឡាញឯករាជ្យឈានមុខគេដែលផ្តល់នូវការវាយតម្លៃកាស៊ីណូអនឡាញដែលគួរឱ្យទុកចិត្ត ព័ត៌មាន ការណែនាំ និងព័ត៌មានល្បែងស៊ីសងតាំងពីឆ្នាំ 1997 ។
សាប់ស្ក្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង
ទទួលបានព័ត៌មានអំពីរង្វាន់បន្ថែម និងប្រូម៉ូសិនផ្តាច់មុខ។
សេចក្តីជូនដំណឹងសំខាន់
តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អានបន្ថែម