ស្វែងរក

បង្ហាញលទ្ធផលសម្រាប់៖

បង្ហាញ10 ពីលទ្ធផល213

កាស៊ីណូដែលបានលើកឡើង

តើការអភិវឌ្ឍនៃបំរែបំរួលអ្នកចែកបៀផ្សាយបន្តផ្ទាល់ជាអនាគតរបស់ការភ្នាល់តាមអ៊ិនធើណេតឬ?

ហ្គេមអ្នកចែកបៀបន្តផ្ទាល់បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតមួយ និងជាជម្រើសដែលត្រូវបានគេតាមស្វែងរកនៅតាមកាស៊ីណូអនឡាញ។ ការផ្តល់ឱ្យអ្នកលេងនូវរសជាតិនៃបទពិសោធន៍ដូចការលេងនៅកាស៊ីណូលើដីខណៈពេលដែលលេងពីផ្ទះដ៏ស្រណុកស្រួល និងមានសុវត្ថិភាពរបស់ពួកគេគឺពិបាកនឹងយកឈ្នះណាស់។ លើសពីនេះ មិនដូចហ្គេមបន្តផ្ទាល់ជាច្រើននៅតាមកាស៊ីណូលើដីទេ ហ្គេមបន្តផ្ទាល់តាមអ៊ីនធឺណិតហាក់ដូចជាមានតម្លៃភ្នាល់ដែលមានតម្លៃសមរម្យច្រើនជាង។ ជាមួយទាំងអស់នេះនៅក្នុងចិត្ត វាស្ទើរតែមិនគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនជាច្រើនកំពុងស្វះស្វែងដើម្បីចូលរួមក្នុងទីផ្សារពិសេសនេះមានការកើនឡើង។ អ្នកបង្កើតហ្គេមជាច្រើនបានលះបង់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេទាំងស្រុងចំពោះផ្នែកអ្នកចែកបៀផ្សាយបន្តផ្ទាល់នេះ ដោយសម្លឹងរកមើលការបង្កើតបរិយាកាសដែលកាន់តែប្រសើរឡើង កាន់តែស៊ីជម្រៅ និងរីករាយជាងមុនសម្រាប់អ្នកលេង។ ក្រុមហ៊ុន Creedroomz គឺជាឧទាហរណ៍ស្រាប់។ ទោះបីជាថ្មីនៅក្នុងទីផ្សារក៏ដោយ Creedroomz បានដាក់ឈ្មោះរបស់ខ្លួននៅលើផែនទីបានសំរេច ដោយបង្កើតផលប័ត្រផលិតផលដែលគួរឱ្យចាប់អារម្មណ៍ និងមានពណ៌ចម្រុះដែលផ្តល់នូវលក្ខណៈពិសេសថ្មីៗមួយចំនួន និងផ្តល់ឱ្យប្រតិបត្តិករនូវហេតុផលជាច្រើនដើម្បីពិចារណាចាប់ដៃគូជាមួយស្ទូឌីយោដែលមានភាពច្នៃប្រឌិតនេះ។ ហ្គេមអ្នកចែកបៀផ្សាយបន្តផ្ទាល់កំពូលៗ&បំរែបំរួល មានស្ទូឌីយោអ្នកចែកបៀផ្សាយបន្តផ្ទាល់មួយចំនួននៅលើទីផ្សារដែលមានផលប័ត្រហ្គេមពង្រីកខ្លាំងក្លានិងសម្បូរបែប។ យើងនាំមកជូនលោកអ្នកនូវទិដ្ឋភាពនៃអ្នកពាក់ព័ន្ធធំៗក្នុងទីផ្សារអ្នកចែកបៀផ្សាយបន្តផ្ទាល់ និងផលិតផលដ៏មានប្រជាប្រិយបំផុតរបស់ពួកគេ។ Creedroomz  ដូចដែលបានរៀបរាប់រួចមកហើយ Creedroomz គឺជាអ្នកចំណូលថ្មីក្នុងឧស្សាហកម្មនេះ ប៉ុន្តែក្រុមហ៊ុននេះបានចាប់ផ្តើមនៅលើកំណត់ត្រាដ៏រឹងមាំមួយ ដោយបានចេញមកជាមួយនឹងហ្គេមមួយចំនួនដែលមានសក្ដានុពលខ្លាំងក្នុងការទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេង។ Roulette Aurum (ដែលប្រែថា Golden Roulette) គឺជាផលិតផលដ៏ល្បីរបស់ក្រុមហ៊ុន។ វាលេងស្រដៀងទៅនឹងរ៉ូឡែតស្តង់ដារ ភាពខុសគ្នាចំបងគឺថា រហូតដល់ទៅប្រាំលេខ Aurum (Golden) ត្រូវបានជ្រើសរើសនៅពេលចាប់ផ្តើមនៃការបង្វិលនីមួយៗ ហើយបានកំណត់មេគុណរវាង 50x និង 700x។ មុខងារនេះដំណើរការជាការភ្នាល់អម ដូច្នេះអ្នកលេងអាចបើក និងបិទវាបានតាមចិត្ត។ សម្រាប់អ្នកគាំទ្រប្លេកជេក  ក្រុមហ៊ុនផ្តល់ជូននូវបំរែបំរួលស្តង់ដារ និង Switch ប្លេកជេកផងដែរ ដែលជាហ្គេមដែលអ្នកលេងត្រូវបានចែកបៀពីរទូ និងអាចប្តូរសន្លឹកបៀខាងលើបាន ដែលអនុញ្ញាតឱ្យមានយុទ្ធសាស្រ្តកាន់តែច្រើន និងធ្វើឱ្យហ្គេមបុរាណនេះកាន់តែរីករាយ និងទាក់ទាញ។ ហើយនៅក្នុងហ្គេមកំពូលទាំងបីដែលផ្តល់ជូនដោយ Creedroomz គឺ Swift រ៉ូឡែត ដែលអនុញ្ញាតឱ្យអ្នកលេងដាក់ភ្នាល់លើតុរ៉ូឡែតរហូតដល់ប្រាំបីតុក្នុងពេលដំណាលគ្នា។ ហ្គេមនេះគឺល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តសកម្មភាពទាំងអស់នៅទីនោះ ក៏ដូចជាប្រតិបត្តិករដែលទទួលបានការភ្នាល់កាន់តែច្រើនក្នុងពេលតែមួយ។ Evolution Gaming ពេលនិយាយអំពីហ្គេមអ្នកចែកបៀផ្សាយបន្តផ្ទាល់ Evolution Gaming គឺជាអ្នកត្រួសត្រាយផ្លូវមួយ និងជាឈ្មោះដែលលេចធ្លោក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្នុងចំណោមអ្នកដឹកនាំជាច្រើនក្នុងឧស្សាហកម្មនេះ។ ផលប័ត្ររបស់ក្រុមហ៊ុននេះពិតជាគួរអោយចាប់អារម្មណ៍ ហើយយើងនឹងបង្ហាញជូននូវហ្គេមដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយចំនួនដែលកំពុងមានដាក់ផ្តល់ជូនដល់អ្នកលេង។ រ៉ូឡែត Lightning អាចជាផលិតផលពេញនិយមបំផុតរបស់ Evolution Gaming ។ វាជាហ្គេមរ៉ូឡែតស្ដង់ដារ ប៉ុន្តែនៅពេលចាប់ផ្តើមជុំនីមួយៗ លេខមួយចំនួនក្លាយជាលេខ 'ផ្លេកបន្ទោរ' ដោយមានមេគុណរបស់ពួកវាកើនឡើងពី 50x ទៅ 500x។ ការដោះដូរគឺថាការភ្នាល់តាមស្តង់ដារត្រូវបង់ 30 ទៅ 1 ជំនួសឱ្យ 35 ទល់នឹង 1 ។ Infinite ប្លេកជេក ផ្តល់ឱ្យអ្នកលេងនូវឱកាសដើម្បីចូលដោយផ្ទាល់ទៅក្នុងសកម្មភាពដោយមិនចាំបាច់រង់ចាំកៅអីដើម្បីបើក។ គ្រប់គ្នាចាប់ផ្តើមដោយសន្លឹកបៀពីរដូចគ្នា ប៉ុន្តែអ្នកលេងគ្រប់រូបអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានថាតើត្រូវថែមបៀ ឈរ(ជ្រក) ចាក់ឌុប ឬចាក់បំបែកតទៅទៀត។ សម្រាប់អ្នកចូលចិត្តហ្គេមគ្រាប់ឡុកឡាក់ Evolution Gaming ផ្តល់នូវជម្រើសគួរឱ្យចាប់អារម្មណ៍ជាច្រើន ប្រភេទដែលពេញនិយមបំផុតគឺ Lightning Dice ។ អ្នកលេងដាក់ការភ្នាល់របស់ពួកគេលើអ្វីដែលពួកគេជឿថាចំនួនគ្រាប់ឡុកឡាក់សរុបទាំងបីនឹងត្រូវចេញមក ដែលធ្វើឱ្យនេះជាល្បែងដ៏សាមញ្ញបំផុត។ ទោះយ៉ាងណាក៏ដោយ មុនពេលបោះ ផ្លេកបន្ទោរ លេខមួយ ឬច្រើនទទួលបានមេគុណឈ្នះដែលអាចឡើងដល់ 1,000xដង។ Deal or No Deal ផ្សាយបន្តផ្ទាល់ គឺជាផលិតផល 'កម្មវិធីហ្គេម' មួយរបស់ក្រុមហ៊ុន ដោយផ្អែកលើកម្មវិធីទូរទស្សន៍ដ៏ពេញនិយមដែលមានឈ្មោះដូចគ្នា។ នេះគឺជាហ្គេមដែលពោរពេញដោយសកម្មភាព ដែលដំបូងឡើយអ្នកលេងដាក់បំពេញកាបូបដែលបានជ្រើសរើសរបស់ពួកគេជាមួយនឹងសាច់ប្រាក់ ហើយបន្ទាប់មកបន្តទៅជុំហ្គេម ដែលពួកគេស្វែងរកការផ្តល់ជូនពីធនាគារិកដើម្បីបានដើរចេញជាមួយនឹងចំនួនប្រាក់ច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ជាចុងក្រោយ សម្រាប់អ្នកដែលចង់លេងចាក់កាន់តែធំដោយស្ងប់ស្ងាត់ Evolution Gaming ផ្តល់ជូន Salon Prive រ៉ូឡែត ដែលជាហ្គេមដែលមានសម្រាប់តែអ្នកដែលមានចំនួនលុយសម្រាប់ភ្នាល់អប្បបរមាជាក់លាក់ប៉ុណ្ណោះ។ នៅទីនេះ ប្រាក់ភ្នាល់អតិបរិមាគឺខ្ពស់ជាងច្រើន អ្នកលេងអាចលេងមួយទល់នឹងមួយជាមួយអ្នកចែកបៀ ហើយមានកម្រិតនៃការគ្រប់គ្រងកាន់តែខ្ពស់។ Playtech ទោះបីជាវាត្រូវបានគេស្គាល់ជាចម្បងថាជាក្រុមហ៊ុនផលិតហ្គេមស្លុត និង RNG ក៏ដោយ ក៏ Playtech បានសម្រេចចិត្តចូលរួមជាមួយអ្នកចែកចាយផ្សាយបន្តផ្ទាល់ផងដែរ ហើយពេលនេះក្រុមហ៊ុនមានស្ទូឌីយោអ្នកចែកបៀផ្សាយបន្តផ្ទាល់ពេញលក្ខណៈរបស់ខ្លួនផ្ទាល់។ ហ្គេម Playtech ឥឡូវនេះអាចរកបាននៅតាមកាស៊ីណូអនឡាញដ៏ពេញនិយម និងល្បីឈ្មោះជាច្រើន។ ខណៈពេលដែលក្រុមហ៊ុនផ្តល់ជូននូវហ្គេមស្តង់ដារជាច្រើន ពួកគេក៏មានចំណងជើងពិសេស និងលេចធ្លោមួយចំនួនផងដែរដែលQuantum ប្លេកជេក គឺជាហ្គេមមួយដែលពេញនិយមបំផុតជាងគេ។ ដោយការចាប់ផ្តើមជាហ្គេមប្លេកជេកស្តង់ដារ បំរែបំរួលពិសេសនេះមានបន្ថែមគ្រឿងទេសមួយចំនួនដែលសន្លឹកបៀពិសេសចំនួន 3 ត្រូវបានអូសយកបន្ទាប់ពីម៉ោងភ្នាល់បញ្ចប់ និងបានកំណត់ចំនួនមេគុណឈ្នះ។ ប្រសិនបើអ្នកលេងរកឃើញសន្លឹកបៀមួយក្នុងចំណោមសន្លឹកបៀទាំងនេះនៅក្នុងដៃរបស់ពួកគេ ហើយយកឈ្នះលើអ្នកចែកបៀ នោះការឈ្នះរបស់ពួកគេនឹងកើនឡើង ដោយមេគុណឈ្នះដែលមានសក្តានុពលអតិបរមាគឺ 1,000xដង។ Prestige បាការ៉ាត់មានផ្តល់ជូនទៅគ្រប់អ្នកគាំទ្រទាំងអស់របស់ហ្គេមកាស៊ីណូបែបបុរាណនេះដែលស្វែងរកបទពិសោធន៍ដែលកាន់តែប្រសើរឡើង។ ក្រាហ្វិចស្រួចគ្រីស្តាល់ និងកាមេរ៉ាជាច្រើនដែលគ្របដណ្តប់សកម្មភាពពីមុំប្រាំផ្សេងគ្នាផ្តល់ឱ្យអ្នកលេងនូវការគ្រប់គ្រងកម្រិតខ្ពស់ និងអនុញ្ញាតឱ្យពួកគេរីករាយស្ទើរតែគ្រប់ក្តារ(ដៃ)ដូចពួកគេកំពុងអង្គុយនៅទីនោះនៅតុផ្ទាល់។ Ezugi Ezugi គឺជាក្រុមហ៊ុនមួយផ្សេងទៀតដែលបានកសាងឈ្មោះរបស់ខ្លួននៅលើផលប័ត្រអ្នកចែកបៀផ្សាយបន្តផ្ទាល់។ ស្ទូឌីយោនេះមានវត្តមានយ៉ាងខ្លាំងនៅក្នុងវិស័យ iGaming និងសហការជាមួយម៉ាកកាស៊ីណូដ៏ធំបំផុត និងពេញនិយមបំផុតមួយចំនួននៅលើទីផ្សារ។ ផលិតផលដ៏ពេញនិយមបំផុតមួយរបស់ក្រុមហ៊ុនគឺ Unlimited Blackjack(ប្លេកជេកគ្មានដែនកំណត់) ដែលជាបំរែបំរួលប្លេកជេកបន្តផ្ទាល់ដែលអនុញ្ញាតឱ្យមានអ្នកលេងច្រើនគ្មានដែនកំណត់ភ្នាល់លើទូ(ដៃ)មួយ។ ជាការពិតណាស់ អ្នកលេងអាចធ្វើការសម្រេចចិត្តផ្សេងៗគ្នាបាន។ ស្ទូឌីយោក៏ព្យាយាមផ្តល់សេវាកម្មដល់អ្នកលេងមកពីផ្នែកផ្សេងៗនៃពិភពលោកផងដែរ និងមានលក្ខណៈពិសេសតុហ្គេមជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស។ ការជ្រើសរើសដ៏ពេញនិយមបំផុតមួយចំនួននៅទីនេះគឺជាតុ ប្លេកជេកអេស្ប៉ាញ និងប្លេកជេកទួរគី ដែលផ្តល់ឱ្យអ្នកលេងនូវឱកាសដើម្បីរីករាយនឹងបទពិសោធន៍លេងហ្គេមរបស់ពួកគេជាភាសារបស់ពួកគេផ្ទាល់។ Pragmatic Play ដូចនឹង​ Playtech​ ច្រើន, Pragmatic Play​ គឺជាក្រុមហ៊ុនដែលត្រូវបានគេស្គាល់ច្រើនតាមរយះហ្គេមស្លុត និងហ្គេមអេឡិចត្រូនិករបស់វា។ ប៉ុន្តែដោយសារប្រជាប្រិយភាពរបស់ហ្គេមដែលមានអ្នកចែកបៀផ្សាយបន្តផ្ទាល់មានភាពកើនឡើង, ពួកគេបានសំរេចចិត្តចូលរួមប្រយុទ្ធជាមួយ Pragmatic Play ផ្សាយបន្តផ្ទាល់។ ក្រុមហ៊ុននេះក៏បានទិញយក Extreme Gaming​ ផងដែរ ដែលជាអ្នកបង្កើតហ្គេមផ្សាយបន្តផ្ទាល់ដ៏មានប្រជាប្រិយភាពមួយផ្សេងទៀត មករួមបញ្ចូលក្នុងផលប័ត្រហ្គេមទាំងមូលរបស់ពួកគេ។ ជាមួយការទិញយកនោះ Extreme Live Roulette​ បានក្លាយជាផលិតផលដ៏មានប្រជាប្រិយភាពបំផុតមួយរបស់ពួកគេ។ ONE Blackjack គឺជាការចំលងរបស់ Pragmatic Play លើហ្គេមប្លេកជេកផ្សាយបន្តផ្ទាល់មួយដែលមានមួយដៃ(ទូ) និងចំនួនអ្នកលេងគ្មានដែនកំណត់។ បន្ថែមពីលើច្បាប់ចាស់ ONE Blackjack ក៏មានការភ្នាល់ចំហៀងជាច្រើនផងដែរ ដែលផ្តល់ឱ្យអ្នកលេងនូវឱកាសដើម្បីឈ្នះរហូតដល់ 2,000x ការភ្នាល់របស់ពួកគេនៅលើដៃ(ទូ)ណាមួយ។ Blackjack Azure គឺជាកំណែសកម្មភាពរហ័សនៃ Blackjack បន្តផ្ទាល់ ជាមួយនឹងពេលវេលាភ្នាល់ខ្លី និងជម្រើសភ្នាល់ចំហៀងជាច្រើន។ អ្នកលេងអាចរីករាយជាមួយក្រាហ្វិចច្បាស់ល្អ និងអ្នកចែកបៀដែលមានជំនាញវិជ្ជាជីវៈ ហើយមានភាពរួសរាយរាក់ទាក់នៅទីនោះដើម្បីបំពេញបទពិសោធន៍។ ​Asia Gaming Asia Gaming គឺជាអ្នកត្រួសត្រាយផ្លូវមួយផ្សេងទៀតរបស់ទីផ្សារអ្នកចែកបៀផ្សាយបន្តផ្ទាល់ ដែលក្រុមហ៊ុននេះមានតាំងពីឆ្នាំ 2012 មកម្ល៉េះ ហើយវាបានបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនជាអ្នកបង្កើតហ្គេមផ្សាយបន្តផ្ទាល់ដ៏ល្អបំផុត និងពេញនិយមបំផុតមួយនៅក្នុងអាស៊ី ជាមួយនឹងវត្តមានដ៏រឹងមាំនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោកផងដែរ។ . Live Dragon Tiger គឺជាហ្គេមដ៏ពេញនិយមបំផុតមួយដែលផ្តល់ដោយ Asia Gaming។ នេះគឺជាហ្គេមដ៏សាមញ្ញមួយ ប៉ុន្តែគួរឱ្យរំភើប ដែលអ្នកលេងភ្នាល់នៅម្ខាង នាគ ឬខ្លា ហើយភាគីដែលទទួលសន្លឹកបៀដែលមានតម្លៃខ្ពស់ជាង ឈ្នះជុំ។ សម្រាប់អ្នកដែលចូលចិត្តគ្រាប់ឡុកឡាក់ជាងសន្លឹកបៀ យើងមានតុ Live Sic Bo ។ គ្រាប់ឡុកឡាក់ត្រូវបានក្រឡុកដោយប្រើប្រអប់មេកានិចដែលអាចមើលឃើញយ៉ាងច្បាស់គ្រប់ពេល ហើយអ្នកលេងអាចដាក់ការភ្នាល់របស់ពួកគេដោយប្រើប្លង់តុនិម្មិត។ ការឈ្នះអតិបរមានៅលើជុំណាមួយគឺ 150 ដងនៃការភ្នាល់។ ដូចទៅនឹងប្រភពដើមរបស់វា ក្រុមហ៊ុននេះផ្តល់ជូននូវហ្គេមមួយចំនួនដែលពេញនិយមនៅអាស៊ី ដែលអ្នកលេងនៅអឺរ៉ុបប្រហែលជាមិនសូវស្គាល់។ Live Bull Bull គឺជាឧទាហរណ៍មួយ។ អ្នកលេងទទួលបានសន្លឹកបៀចំនួន 5 សន្លឹកម្នាក់ ហើយព្យាយាមផ្តួលធនាគារិកដោយបង្កើតដៃ(ទូ)មួយជាមួយនឹងតម្លៃសរុបខ្ពស់ជាង។ Live Win Three Cards គឺជាហ្គេមមួយផ្សេងទៀតដែលពេញនិយមខ្លាំងនៅអាស៊ី ដែលវាច្រើនតែត្រូវបានគេហៅថា Golden Flower។ អ្នកចែកបៀចែកបៀចំនួនបីទៅសងខាង, Dragon(នាគ) និង Phoenix(ហង្ស) ហើយអ្នកលេងដាក់ការភ្នាល់របស់ពួកគេដើម្បីទស្សន៍ទាយថាតើដៃ(ទូ)មួយណាខ្ពស់ជាង។ ហ្គេមនេះក៏មានការភ្នាល់ចំហៀងគួរឱ្យចាប់អារម្មណ៍មួយចំនួនផងដែរដែលបន្ថែមភាពរំភើបរីករាយ។ BetGames TV BetGames TV គឺជាស្ទូឌីយោអ្នកចែកបៀផ្សាយបន្តផ្ទាល់ដ៏គួរឱ្យចាប់អារម្មណ៍ដែលប្រើវិធីសាស្រ្តប្លែកបន្តិចបន្តួច និងផ្តល់នូវផលប័ត្រហ្គេមដែលមានចំណងជើងប្លែកៗ និងមានភាពច្នៃប្រឌិតមួយចំនួន។ ជាឧទាហរណ៍ Live Lucky 5 គឺជាហ្គេមបែបឡូតូ ដែលអ្នកលេងជ្រើសរើសលេខរបស់ពួកគេចន្លោះពី 1 ដល់ 36 ហើយព្យាយាមរកពិន្ទុឈ្នះ។ Live Dice Duel គឺជាហ្គេមគ្រាប់ឡុកឡាក់ដ៏សាមញ្ញមួយដែលអ្នកលេងអាចភ្នាល់លើផលបូកសរុបនៃគ្រាប់ឡុកឡាក់ពីរ, ពណ៌គ្រាប់ឡុកឡាក់, សេស ឬគូ និងច្រើនទៀត។ ហ្គេមនេះមានភាពសាមញ្ញ និងរហ័ស ដូច្នេះហើយវាស័ក្តិសមសូម្បីតែអ្នកលេងល្បែងអនឡាញថ្មីៗក៏ដោយ។ ហ្គេមបែបកម្មវិធីហ្គេម Live Wheel of Fortune មាន 19 ផ្នែកផ្សេងៗគ្នា ពណ៌បីផ្សេងគ្នា (ក្រហម ប្រផេះ និងខ្មៅ) ហើយអ្នកលេងអាចភ្នាល់លើជម្រើស និងលទ្ធផលផ្សេងៗគ្នាជាច្រើន។ សេចក្តីសន្និដ្ឋាន ហ្គេមអ្នកចែកបៀបន្តផ្ទាល់បានយកឈ្នះលើឧស្សាហកម្មល្បែងអនឡាញយ៉ាងខ្លាំងក្លា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញការវិវឌ្ឍន៍ដ៏អស្ចារ្យមួយចំនួន ហើយជាមួយនឹងក្រុមហ៊ុនថ្មីៗចូលរួមសកម្មភាព និងក្រុមហ៊ុនដែលមានស្រាប់ដែលកំពុងតស៊ូដើម្បីរក្សាភាពពាក់ព័ន្ធ យើងទំនងជានឹងឃើញផលិតផល និងការអភិវឌ្ឍន៍កាន់តែគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតនាពេលអនាគត។ ប្រសិនបើយើងពិចារណាពីការពិតដែលបច្ចេកវិទ្យា AR និង VR ត្រូវបានអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន នោះមិនពិបាកទេក្នុងការគិតថាអ្វីដែលល្អបំផុតនៅមិនទាន់បានបង្ហាញខ្លួនឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ អ្នកលេងទំនងជានឹងរីករាយជាមួយផលិតផលអ្នកចែកបៀផ្សាយផ្ទាល់ដ៏អស្ចារ្យដែលមានសមត្ថភាពនាំយកបទពិសោធន៍ពីកាស៊ីណូលើដីពិតៗចូលទៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ពួកគេ!

វិធីលេងក្រាព៖ ការណែនាំទាំងស្រុងសម្រាប់អ្នកចាប់ផ្តើមដំបូង

ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការលេងក្រាព ប៉ុន្តែមិនប្រាកដថាវាជាហ្គេមសម្រាប់អ្នក អញ្ចឹងអ្នកបានមកដល់ត្រូវកន្លែងហើយ។ ជាទូទៅក្រាពគឺជាហ្គេមមួយសម្រាប់អ្នកលេងដែលចង់បានភាពរំភើប និងមានភាពងឿងឆ្ងល់។ ស្ទើរតែគ្រប់ភាពយន្តទាំងអស់ដែលពណ៌នាអំពីល្បែងស៊ីសង ជៀសមិនរួចពីការបង្ហាញតួអង្គជុំវិញតុក្រាព រមៀលគ្រាប់ឡុកឡាក់ ខណៈដែលហ្វូងមនុស្សយ៉ាងច្រើនកុះករត្រហ៊ូផ្តល់កំលាំងចិត្តឡើយ។ ហេតុផលដែលក្រាពជាធម្មតាត្រូវបានបង្ហាញប្រឆាំងពីរ៉ូឡែត ឬបាការ៉ាត់ គឺដោយសារតែវាពិតជាហ្គេមដ៏រំភើបរីករាយមួយ! នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាគ្រប់យ៉ាងដែលលោកអ្នកត្រូវការចេះដឹងក្នុងនាមជាអ្នកលេងក្រាពដំបូងម្នាក់៖ របៀបលេង ច្បាប់របស់ហ្គេម ប្រភេទភ្នាល់ និងច្រើនទៀត។ ខណៈពេលដែលក្រាពហាក់ដូចជាស្មុគស្មាញ, លោកអ្នកមិនចាំបាច់ជ្រួលច្របល់ឡើយ។ ការអនុវត្តនឹងធ្វើឱ្យល្អឥតខ្ចោះ! វិធីលេងក្រាព ហ្គេមចាប់ផ្តើមជាមួយនឹងការរមៀលគ្រាប់ឡុកឡាក់ ដែលត្រូវបានគេស្គាល់ថាជា "រមៀលចេញមក"។ អ្នកលេងដែលក្រឡុកគ្រាប់ឡុកឡាក់ត្រូវបានគេស្គាល់ថាជាអ្នកបាញ់។ ប្រសិនបើអ្នកបាញ់រមៀលលេខ 4, 5, 6, 8, 9, ឬ 10 នោះលេខនោះក្លាយជាពិន្ទុ លេខដែលអ្នកបាញ់នឹងចាក់ឬសសម្រាប់ការរមៀលបន្ទាប់របស់ពួកគេ។ ការភ្នាល់នៅតែមានសកម្មភាពរហូតទាល់តែអ្នកបាញ់គ្រាប់រមៀលពិន្ទុ ឬ បានលេខ7មួយ។ ប្រសិនបើ 7 ត្រូវបានរមៀលមុនពិន្ទុ នោះវាត្រូវបានគេហៅថា "7 ចេញ" ហើយវាក្លាយជាវេនរបស់អ្នកលេងបន្ទាប់ដើម្បីរមៀលគ្រាប់ឡុកឡាក់។ ប្រសិនបើគ្រាប់ឡុកឡាក់សរុប 2, 3, ឬ 12 លើការរមៀលចេញមក ការភ្នាល់មួយចំនួននឹងចាញ់ដោយស្វ័យប្រវត្តិ។ ប្រសិនបើគ្រាប់ឡុកឡាក់សរុប 7 ឬ 11 នៅលើការរមៀលចេញមក ការភ្នាល់មួយចំនួននឹងឈ្នះដោយស្វ័យប្រវត្តិ។ វិធីដើម្បីសម្រេចបាននូវគោលបំណង ក្រាព ប្រសិនបើអ្នកឆ្ងល់ពីរបៀបដើម្បីឈ្នះនៅហ្គេម ក្រាព នោះមិនមែនមានតែអ្នកម្នាក់ឯងទេ។ អ្នកលេងជាច្រើនឆ្ងល់ថាតើវាអាចទៅរួចដោយរបៀបណាដើម្បីឈ្នះនៅក្នុងហ្គេមនេះ ប៉ុន្តែមិនមានចម្លើយណាមួយឡើយ។ ការឈ្នះនៅហ្គេមក្រាពអាស្រ័យលើការភ្នាល់ដែលអ្នកដាក់ (សូមមើលបន្ថែមអំពីការភ្នាល់ និងយុទ្ធសាស្រ្តភ្នាល់ខាងក្រោម)។ ជាឧទាហរណ៍ ប្រសិនបើគ្រាប់ឡុកឡាក់ធ្លាក់លើលេខ 7 សម្រាប់ការរមៀលចេញ នោះការភ្នាល់មួយចំនួននឹងឈ្នះ ខណៈដែលមួយចំនួនផ្សេងទៀតនឹងចាញ់។ ទោះយ៉ាងណាក៏ដោយ មានគោលដៅជាប់លាប់មួយគឺ៖ ប្រសិនបើរកពិន្ទុបានហើយ អ្នកនឹងចង់អោយវាចុះចតនៅលើការបង្វិលទីពីរ។ ច្បាប់របស់ក្រាព ក្រាព គឺជាហ្គេមសប្បាយរីករាយមួយ ប៉ុន្តែមានច្បាប់មួយចំនួនដែលត្រូវតែអនុវត្តតាម។ ភាគច្រើននៃច្បាប់ទាំងនេះអនុវត្តចំពោះកាស៊ីណូដែលមានមូលដ្ឋានលើដីព្រោះថាហ្គេមក្រាពអនឡាញគឺសុទ្ធតែឌីជីថលទាំងអស់។ ច្បាប់របស់ក្រាពរួម​មាន​៖ ពេល​អ្នក​បាញ់​រមៀល​គ្រាប់​ឡុកឡាក់ គ្រាប់ទាំង​ពីរ​ត្រូវ​​ទៅ​បុក​ជញ្ជាំងឆ្ងាយនៅ​ខាង​ក្រោយ។ ប្រសិនបើអ្នកបាញ់បោះតែមួយគ្រាប់ជំនួសឱ្យពីរគ្រាប់ នោះការរមៀលនេះមិនមានសុពលភាពទេ។ អ្នកបាញ់គួរតែកាន់គ្រាប់ឡុកឡាក់ដោយដៃម្ខាងប៉ុណ្ណោះ។ មិនត្រូវបោះគ្រាប់ឡុកឡាក់លើសកម្រិតភ្នែករបស់អ្នកចែកបៀនោះទេ។ អ្នកលេងមិនគួរប្រគល់អ្វីដោយផ្ទាល់ទៅអ្នកចែកបៀនោះទេ។ ផ្ទុយទៅវិញ ពួកគេគួរតែដាក់បន្ទះសៀគ្វី/ឈីបរបស់ពួកគេនៅលើតុ ហើយអ្នកចែកបៀនឹងយកវានៅទីនោះ។ ប្លង់តុ នៅកាស៊ីណូដែលមានមូលដ្ឋានលើដី មានបុគ្គលិកបួននាក់នៅតុក្រាព៖ អ្នកគ្រប់គ្រង អ្នកកាន់ដំបង និងអ្នកចែកបៀពីរនាក់។ អ្នកគ្រប់គ្រងមើលការខុសត្រូវលើតុទាំងមូល ខណៈពេលដែលអ្នកកាន់ដំបង ដូចដែលអ្នកអាចទាយដឹងពីឈ្មោះ កាន់ដំបងវែងមួយដែលពួកគេរុញ និងទាញគ្រាប់ឡុកឡាក់ជុំវិញតុ។ អ្នកចែកបៀឈរទល់មុខតុ ហើយចែកឈីបដល់អ្នកលេងដែលចង់ទិញចូល។ (ជាការពិតណាស់ ទាំងអស់នេះមិនអនុវត្តចំពោះ ក្រាពអនឡាញទេ។) តុក្រាពនៅកាស៊ីណូដែលមានមូលដ្ឋានលើដីជាធម្មតាមានទទឹង 3.5 ហ្វីត បណ្តោយ 12.5 ហ្វីត។ មានផ្នែកកាត់យ៉ាងជ្រៅដែលអ្នកគ្រប់គ្រង អ្នកកាន់ដំបង និងអ្នកចែកបៀអាចឈរបាន។ ធនាគាររបស់កាស៊ីណូស្ថិតនៅលើជ្រុងម្ខាងវែង ហើយនៅផ្នែកម្ខាងទៀតជាធម្មតាមានកញ្ចក់វែង។ នៅខាងចុងមានរាងអក្សរ U ហើយទុកកន្លែងសម្រាប់អ្នកលេងប្រហែលប្រាំបីនាក់នៅសងខាង។ ជាធម្មតាតុត្រូវបានគ្របដណ្ដប់ដោយ "គ្រែ" ពណ៌បៃតងដែលបង្ហាញជាប្លង់។ ប្លង់បង្ហាញគ្រប់ប្រភេទនៃការភ្នាល់ទាំងអស់ រួមទាំង PASS LINE, COME, និងច្រើនទៀត។ នៅពេលអ្នកចង់ភ្នាល់ អ្នកត្រូវដាក់បន្ទះសៀគ្វី/ឈីបរបស់អ្នកនៅលើផ្នែកជាក់លាក់នៃប្លង់នោះ។ អ្នកចែកបៀមានអ្វីម៉្យាងដែលគេហៅថា puck (បន្ទះបង្ហាញបើកអោយចាក់/បិទ) ដែលពួកគេប្រើដើម្បីចង្អុលបង្ហាញនៅពេលដែលពួកគេទទួលយកការភ្នាល់សម្រាប់ PASS LINE ឬ លេងពិន្ទុ។ ប្រភេទភ្នាល់របស់ក្រាព មានការភ្នាល់ជាច្រើនដែលអ្នកអាចដាក់ភ្នាល់បាននៅក្នុងហ្គេមក្រាព ។ ទាំងនេះគឺជាប្រភេទធម្មតាបំផុតមួយចំនួន៖ ការភ្នាល់លើ PASS LINE ៖ នេះគឺជាការភ្នាល់ក្រាពហ្គេមដ៏សាមញ្ញបំផុត និងទូទៅបំផុត។ អ្នកភ្នាល់ថា ការរមៀលចេញជា 7 ឬ 11។ ប្រសិនបើលេខទាំងនេះកើតឡើង អ្នកឈ្នះ។ ប្រសិនបើគ្រាប់ឡុកឡាក់សរុប 2, 3, ឬ 12 អ្នកចាញ់។ ការភ្នាល់លើ DON'T PASS LINE៖ នេះគឺស្ទើរតែផ្ទុយពីការភ្នាល់លើ PASS LINE ។ ប្រសិនបើអ្នកបាញ់រមៀលបាន 2 ឬ 3 អ្នកឈ្នះការភ្នាល់។ ប្រសិនបើគ្រាប់ឡុកឡាក់សរុប 7 ឬ 11 អ្នកចាញ់ការភ្នាល់។ ប្រសិនបើសរុបចេញមក 12 វាត្រូវបានចាត់ទុកថាស្មើ(ចាវ)។ ការភ្នាល់លើ COME៖ ស្រដៀងនឹងការភ្នាល់លើ PASS LINE លើកលែងតែការភ្នាល់លើCOME អាចដាក់បានលុះត្រាតែពិន្ទុត្រូវបានកំណត់។ ប្រសិនបើអ្នកដាក់ការភ្នាល់នេះ អ្នកចង់ឱ្យការរមៀលទីពីរជា 7 ឬ 11ដើម្បីឈ្នះ។ ការភ្នាល់លើ DON'T COME៖ នេះក៏ស្ទើរតែផ្ទុយពីការភ្នាល់លើ "DON'T PASS LINE"។ វាអាចដាក់ភ្នាល់បានតែបន្ទាប់ពីពិន្ទុត្រូវបានកំណត់។ ប្រសិនបើអ្នកបាញ់រមៀលបាន 2 ឬ 3 នៅលើការរមៀលទីពីររបស់ពួកគេ អ្នកឈ្នះ។ ប្រសិនបើពួកគេរមៀលបាន 7 ឬ 11 អ្នកចាញ់។ ចំនួនសរុប 12 គឺជាការស្មើ ដែលមានន័យថាអ្នកត្រូវការ 7 អោយរមៀលចេញមកភ្លាមៗដើម្បីឈ្នះ។ ការភ្នាល់លើ FIELD៖ ការភ្នាល់នេះអនុវត្តចំពោះការរមៀលគ្រាប់ឡុកឡាក់ម្តងនៅពេលណាមួយនៅក្នុងហ្គេម។ ប្រសិនបើអ្នករមៀលលេខ 3, 4, 9, 10, ឬ 11 (លេខនៅក្នុងប្រអប់ FIELD) អ្នកឈ្នះ។ ប្រសិនបើអ្នករមៀលលេខ 5, 6, 7, ឬ 8 (លេខនៅខាងក្រៅប្រអប់ FIELD) អ្នកចាញ់។ ប្រសិនបើអ្នករមៀលបាន 2 អ្នកឈ្នះទ្វេដង ហើយប្រសិនបើអ្នករមៀលបាន 12 អ្នកនឹងឈ្នះបីដង។ ហាងឆេងភ្នាល់ឥតគិតថ្លៃ៖ ការភ្នាល់នេះត្រូវតែដាក់នៅពេលដែលអ្នកបានដាក់ការភ្នាល់លើ PASS ឬ COME។ វាជាការភ្នាល់ដែលអ្នកបាញ់នឹងទម្លាក់លេខ 7 មួយមុនពេល ពិន្ទុ។ វាអស្ចារ្យត្រង់ថា គ្មានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅលើការភ្នាល់នេះទេ ដែលធ្វើឱ្យវាពេញនិយមគួរសម។ ដាក់ភ្នាល់ (PLACE BETS)៖ ការភ្នាល់នេះអាចធ្វើឡើងបាននៅពេលណាមួយក្នុងអំឡុងពេលហ្គេម ប៉ុន្តែភាគច្រើនត្រូវបានធ្វើបន្ទាប់ពីពិន្ទុត្រូវបានកំណត់។ សម្រាប់ PLACE BET មួយ អ្នកភ្នាល់ថាចំនួនជាក់លាក់មួយនឹងត្រូវបានរមៀលមុនលេខ 7 ។ ការភ្នាល់ទិញ (BUY BET)៖ ស្រដៀងនឹង PLACE BET ការភ្នាល់ទិញ(BUY BET)អនុញ្ញាតឱ្យអ្នកភ្នាល់ថា អ្នកបាញ់នឹងរមៀលលេខជាក់លាក់មួយ (4, 5, 6, 8, 9, ឬ 10) មុនពេលរមៀលបាន 7។ ខណៈពេលដែលការភ្នាល់ទិញ (BUY BETS)មានការទូទាត់សងខ្ពស់ជាង PLACE BET អ្នកត្រូវតែបង់កម្រៃជើងសារទៅកាស៊ីណូ។ ការភ្នាល់ 6ធំ , 8ធំ៖ នេះគឺជាការភ្នាល់ដែល 6 ឬ 8 នឹងត្រូវបានរមៀលមុនលេខ 7 ហើយវាអាចដាក់ភ្នាល់បាននៅពេលណាមួយក្នុងអំឡុងពេលហ្គេម។ ការភ្នាល់ Hardway: ការភ្នាល់ដែលអ្នកបាញ់នឹងរមៀលទ្វេដង។ ឧទាហរណ៍ ប្រសិនបើអ្នកភ្នាល់Hardwayលើលេខ 8 អ្នកអាចឈ្នះបានលុះត្រាតែគ្រាប់ឡុកឡាក់ទាំងពីរចុះចតលើលេខ 4។ ហើយនេះត្រូវតែកើតឡើងមុនពេល 7 ត្រូវបានរមៀល។ សំណើភ្នាល់៖ នេះគឺជាប្រភេទនៃការភ្នាល់ដែលអ្នកអាចដាក់ភ្នាល់នៅលើលេខមួយ ហើយវាត្រូវបានទូទាត់លើការរមៀលដូចខាងក្រោម។ សំណើភ្នាល់រួមមាន: ភ្នាល់ 2 ឬ 12៖ អ្នកអាចភ្នាល់ថា 2 ឬ 12 (លេខពីរដែលពិបាកបំផុតក្នុងការចុះចតក្នុងហ្គេមក្រាព) នឹងត្រូវបានបោះចេញនៅលើការរមៀលបន្ទាប់។ ដោយសារលទ្ធភាពនៃចំនួនលេខទាំងពីរនេះដែលត្រូវបានរមៀលចេញមានកម្រិតទាប ដូច្នេះការភ្នាល់នេះទូទាត់សងនូវហាងឆេង 30:1 ។ ការភ្នាល់ 3 ឬ 11៖ ដូចគ្នានឹងការភ្នាល់ខាងលើដែរ ប៉ុន្តែនៅក្នុងការភ្នាល់នេះ អ្នកលេងជ្រើសរើស 3 ឬ 11 ហើយការសងគឺទាបជាង ព្រោះហាងឆេងខ្ពស់ជាង។ ការភ្នាល់លើ 7 ណាមួយ៖ លេខ 7 គឺជាលេខដែលងាយស្រួលបំផុតក្នុងការចុះចត ព្រោះវាមានបន្សំដែលអាចធ្វើបានច្រើនបំផុត។ អ្នកអាចភ្នាល់ថាអ្នកបាញ់នឹងរមៀលបាន 7 ដើម្បីឈ្នះការភ្នាល់នេះ ប៉ុន្តែការសងមិនខ្ពស់ដូចការភ្នាល់ផ្សេងទៀតទេ ដោយសារលទ្ធភាពនៃការរមៀលបាន 7 មានច្រើន។ វាក្យសព្ទក្រាព ក្នុងនាមជាអ្នកលេងក្រាពចាប់ផ្តើមដំបូង វាចាំបាច់ក្នុងការរៀនពាក្យថ្មីមួយចំនួនដែលពិសេសសម្រាប់ក្រាពហ្គេម ។ ការដឹងអំពីភាសានឹងធ្វើឱ្យបទពិសោធន៍នៃការលេងរបស់អ្នកកាន់តែរលូន។ អ្នកបាញ់៖ អ្នកលេងដែលរមៀលគ្រាប់ឡុកឡាក់។រមៀលចេញមក​៖ ការរមៀល​ដំបូង​ដែល​គ្មាន​លេខ​ពិន្ទុ (មើល​ខាង​ក្រោម)។ពិន្ទុ៖ A 4, 5, 6, 8, 9, ឬ 10 ដែលត្រូវបានរមៀលចេញនៅលើការរមៀលចេញមក។ភ្នែកពស់ / 2 ក្រាព 2: គ្រាប់ឡុកឡាក់ទាំងពីររមៀលចេញ 1ដូចគ្នា ។3 ក្រាព 3: នៅពេលដែល 3 ត្រូវបានរមៀលចេញនៅលើការរមៀលចេញមក។7 ចេញ: នៅពេលដែល 7 ត្រូវបានរមៀលចេញមុនពេលពិន្ទុ។លេខ "រឹង"៖ នៅពេលដែលចំនួនគ្រាប់ឡុកឡាក់សរុបត្រូវបានបង្កើតឡើងដោយចំនួនពីរនៃលេខដូចគ្នា។ ឧទាហរណ៍ 8 ដែលគ្រាប់ឡុកឡាក់ទាំងពីរចុះចតលើ 4 គឺជា 8រឹង ។ A 4 ដែលគ្រាប់ឡុកឡាក់ទាំងពីរចុះចតលើ 2 គឺជា 4រឹង ។លេខ "ងាយស្រួល"៖ នៅពេលដែលគ្រាប់ឡុកឡាក់សរុបត្រូវបានបង្កើតឡើងដោយគ្រាប់ឡុកឡាក់ពីរផ្សេងគ្នា ពោលគឺលេខ 8 ដែលគ្រាប់ឡុកឡាក់ចុះចតលើលេខ 2 និង 6។រុញ: ស្មើរគ្នា។ គន្លឹះភ្នាល់ក្រាព មានការភ្នាល់ច្រើនប្រភេទខុសៗគ្នានៅហ្គេមក្រាព ដូច្នេះប្រសិនបើអ្នកទើបនឹងលេងល្បែងនេះថ្មីថ្មោង អ្នកអាចនឹងគិតថាពួកវាហាក់ដូចជាច្រើនលើសលប់។ នេះគឺជាគន្លឹះនៃការភ្នាល់ជាមូលដ្ឋានមួយចំនួនដែលអ្នកអាចចងចាំដើម្បីជួយអ្នកក្នុងការចាប់ផ្តើម៖ ការភ្នាល់ Pass line/ don't pass line និង come/ don't come ជាធម្មតាមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបបំផុត រួមជាមួយនឹងការភ្នាល់លើ 6 , 8, ទិញ 4 និងទិញ 10 ការភ្នាល់។ ដូច្នេះ ហាងឆេងនៃការឈ្នះរបស់អ្នកគឺខ្ពស់ច្រើនជាមួយនឹងការភ្នាល់ទាំងនេះ។ អ្នកលេងខ្លះធ្វើតាមប្រព័ន្ធភ្នាល់ម៉ាទីនហ្គេល (Martingale) ដែលជាយុទ្ធសាស្រ្តដែលនិយាយថាអ្នកគួរតែភ្នាល់ទ្វេដងបន្ទាប់ពីរាល់ការចាញ់។ អ្នកលេងខ្លះធ្វើតាមយុទ្ធសាស្ត្រជំនឿតាមគ្នារបស់អ្នកលេងល្បែង ដែលកំណត់ថា ប្រសិនបើលេខជាក់លាក់មួយមិនត្រូវបានរមៀលចេញ 20 ដង ឬប្រសិនបើលេខជាក់លាក់មួយត្រូវបានរមៀលចេញជាញឹកញាប់ក្នុង 20 ដងចុងក្រោយ អ្នកគួរតែភ្នាល់លើវាសម្រាប់វេនបន្ទាប់។ ហាងឆេងភ្នាល់ឥតគិតថ្លៃមិនមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទេ ដែលវាកម្រិតនៃការលេងរវាងអ្នក និងកាស៊ីណូ។ ក្រាពកាស៊ីណូដែលមានមូលដ្ឋានលើដីទល់នឹងក្រាពអនឡាញ ខណៈពេលដែលហ្គេមពិតប្រាកដគឺដូចគ្នាទាំងនៅក្នុងកាស៊ីណូលើដី និងតាមអ៊ីនធឺណិត ឈុតនីមួយៗផ្តល់នូវបទពិសោធន៍លេងហ្គេមខុសគ្នាទាំងស្រុង។ ប្រសិនបើអ្នកចង់បានភាពប្រញាប់ប្រញាល់ និងរំភើបដែលអ្នកឃើញនៅក្នុងខ្សែភាពយន្ត ការលេងក្រាពនៅកាស៊ីណូលើដី គឺជាវិធីតែមួយគត់។ ប្រសិនបើអ្នករីករាយនឹងសិល្បៈនៃការភ្នាល់ ឬជាអ្នកចំណូលថ្មីក្នុងការលេងហ្គេម អ្នកប្រហែលជាពេញចិត្តហ្គេមក្រាពអនឡាញ ដូច្នេះអ្នកអាចផ្តោតអារម្មណ៍ ឬរៀនគ្រប់យ៉ាងក្នុងស្ថានភាពស្ងប់ស្ងាត់ គ្មានសម្ពាធ។ ក្រាព FAQS តើ​ក្រាព​ជា​ល្បែងពឹងលើ​ជំនាញ ឬ​សំណាង?ក្រាព គឺជាល្បែងនៃសំណាងជាចម្បង ប៉ុន្តែប្រសិនបើអ្នកភ្នាល់ដោយភាពវៃឆ្លាត អ្នកអាចបង្កើនឱកាសនៃការឈ្នះរបស់អ្នកបាន។ តើអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅក្នុងក្រាពប៉ុន្មានដែរ?នៅក្នុងក្រាព អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះប្រែប្រួលទៅតាមការភ្នាល់។ លំដាប់រៀងគឺពី 1.4% និងក្បែរ 17% ។ តើការភ្នាល់ខ្លះប្រសើរជាងការភ្នាល់ដទៃទៀតមែនទេ?គ្មានការភ្នាល់ណាល្អជាងការភ្នាល់ណាផ្សេងទៀតនោះទេ ព្រោះថាយើងគ្មានការគ្រប់គ្រងលើគ្រាប់ឡុកឡាក់ទេ។ អ្នក​អាច​ដាក់​ការ​ភ្នាល់​ដែល​ប្រថុយ​ប្រថាន​ខ្លាំង ហើយ​ឈ្នះ​ធំ ឬ​អ្នក​អាច​ដាក់​ការ​ភ្នាល់​ដែល​មាន​សុវត្ថិភាព ហើយ​ចាញ់។ ទាំងអស់គឺអាស្រ័យលើគ្រាប់ឡុកឡាក់។ តើអ្វីជាការភ្នាល់ដ៏ល្អបំផុតសម្រាប់អ្នកចាប់ផ្តើមដំបូង?ការភ្នាល់ pass/don't pass គឺល្អបំផុតសម្រាប់អ្នកចាប់ផ្តើមដំបូងព្រោះវាមានភាពស្មុគស្មាញតិចបំផុត ហើយមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបផងដែរ។ តើខ្ញុំអាចលេងក្រាពអនឡាញបានទេ?បាទ/ចាស។ ខណៈពេលដែលក្រាពត្រូវបានចាត់ទុកថាគួរឱ្យរំភើបខ្លាំងនៅកាស៊ីណូដែលមានមូលដ្ឋានលើដី ក៏អ្នកអាចលេងវាតាមអ៊ីនធឺណិតដោយមិនគិតថ្លៃ ឬលេងចាក់ប្រាក់បានដែរ។ តើអ្នកណាគួរលេងក្រាព? ក្រាពគឺជាហ្គេមដែលគ្រប់គ្នាអាចលេងបាន។ មិនថាអ្នកចូលចិត្តលេងនៅកាស៊ីណូលើដី ឬកាស៊ីណូអនឡាញ វាប្រហែលអាស្រ័យលើបុគ្គលិកលក្ខណៈរបស់អ្នក។ ប្រសិនបើអ្នកចូលចិត្តភាពរំភើបនៃហ្គេមកាស៊ីណូបន្តផ្ទាល់នោះ វាមិនមានអ្វីដូចកាស៊ីណូប្រពៃណី(កាស៊ីណូលើដី)នោះទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចូលចិត្តធ្វើការលើយុទ្ធសាស្ត្ររបស់អ្នកក្នុងបរិយាកាសស្ងប់ស្ងាត់ ក្រាពតាមអ៊ីនធឺណិតគឺល្អសាកសមខ្លាំង។ ជាការពិតណាស់ ហ្គេមក្រាពអនឡាញក៏មានភាពងាយស្រួលជាងផងដែរ ព្រោះអ្នកអាចលេងហ្គេមតាមភាពងាយស្រួលរបស់អ្នក។ ខណៈពេលដែលអ្នកអាចគិតថាច្បាប់នានាមានភាពស្មុគស្មាញក្នុងនាមជាអ្នកចាប់ផ្តើមដំបូងម្នាក់ អ្នកកាន់តែលេង អ្នកនឹងកាន់តែមានផាសុកភាព(កាន់តែចេះចាំ)ជាមួយពួកវា។ យើងសូមផ្តល់អនុសាសន៍ឱ្យអនុវត្តនៅកាស៊ីណូអនឡាញដែលផ្តល់ជូននូវហ្គេម ក្រាពដោយឥតគិតថ្លៃ។ តាមវិធីនេះ អ្នកអាចស្គាល់កាន់តែច្រើនជាមួយនឹងការភ្នាល់ដោយមិនចាំបាច់ប្រថុយនឹងប្រាក់ចំនួនណាមួយឡើយ។ នៅពេលអ្នកមានអារម្មណ៍ថារួចរាល់ អ្នកអាចបន្តទៅលេងហ្គេមអនឡាញដោយបង់ប្រាក់ ឬធ្វើដំណើរទៅកាន់កាស៊ីណូដែលនៅជិតអ្នកបំផុតបាន។

សូមណែនាំហ្គេមកាស៊ីណូផ្អែកលើជំនាញ

សូមណែនាំហ្គេមកាស៊ីណូផ្អែកលើជំនាញ ពាក្យ "ល្បែងស៊ីសង" មានអត្ថន័យច្រើន ប៉ុន្តែរឿងសំខាន់គឺថាវាជាការភ្នាល់លើលទ្ធផលដែលមិនច្បាស់លាស់។ យើងអាចនិយាយម្យ៉ាង​ទៀតបានថា អ្នក​ប្រថុយ​លុយ​របស់អ្នកដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​ចង់​បាន។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​លទ្ធផល​​ប្រាកដ​ប្រជា នោះវា​មិន​មែន​ជា​ការ​លេង​ល្បែង​ឡើយ។ វានឹងក្លាយជារឿងប្រាកដជាក់លាក់មួយ។ សង្ខេបមក វាតែងមានកម្រិតហានិភ័យនៅក្នុងល្បែងហ្គេម។ ចំណែកឯហ្គេមដែលផ្អែកលើឱកាសសុទ្ធសាធវិញ មិនមានជំនាញ ឬយុទ្ធសាស្ត្រពាក់ព័ន្ធនឹងហ្គេមនេះឡើយ។ យ៉ាងណាមិញ ជំនាញគឺមានសារៈសំខាន់ក្នុងការកំណត់លំហូរនៃហ្គេមកាស៊ីណូ និងលទ្ធផលសក្តានុពល។ យើងត្រូវតែបញ្ជាក់ឱ្យច្បាស់ថាហ្គេមកាស៊ីណូទាំងអស់មានធាតុនៃឱកាស សូម្បីតែហ្គេមដែលផ្អែកលើជំនាញក៏ដោយ។ អ្នកលេងអាចកាត់បន្ថយហានិភ័យដោយជ្រើសរើសហ្គេមដែលផ្អែកលើជំនាញ ជាជាងហ្គេមផ្អែកលើឱកាស។ នៅលើផ្ទៃខាងលើ វាហាក់បីដូចជាមិនគួរឱ្យជឿដែលហ្គេមល្បែងមួយមានកម្រិតនៃជំនាញណាមួយដែលទាក់ទងនឹងវា។ ទោះយ៉ាងណាក៏ដោយ ព្យាយាមសិក្សាពីវាបន្តិច ហើយអ្នកនឹងរកឃើញចំណេះដឹងសំខាន់ៗជាច្រើននៅកាស៊ីណូ។ ក្នុងចំណោមនោះមានហ្គេមបៀដូចជា ប្លេកជេក, វីដេអូប៉ូគឺ, និង ប៉ូគឺ ។ ជំនាញគឺមានការពាក់ព័ន្ធ នៅពេលណាដែលការសម្រេចចិត្តរបស់អ្នកលេងរួមចំណែកដល់លទ្ធផលហ្គេម ។ តើអ្វីជាជំនាញនៅក្នុងកាស៊ីណូហ្គេម? ជំនាញត្រូវបានកំណត់ថាជាសមត្ថភាពមួយក្នុងការធ្វើអ្វីម៉្យាងបានល្អ។ បើនិយាយពីកាស៊ីណូហ្គេមវិញ ជំនាញសំដៅទៅតិចនិក និងយុទ្ធសាស្ត្រការសំរេចចិត្តដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយអត្ថប្រយោជន៍ម្ចាស់ផ្ទះ ឬបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកលេងជាជាងកាស៊ីណូ ឬអ្នកលេងផ្សេងទៀត។ ក្នុងប្លេកជេកហ្គេម វាច្បាស់ណាស់ថាយុទ្ធសាស្ត្រមូលដ្ឋាន, ការលេងគិតពីអត្ថប្រយោជន៍, តិកនិកការរាប់សន្លឹកបៀ,  , hole carding, និង front loading​ អាចបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកលេងយ៉ាងខ្លាំងតតាំងនឹងខាងកាស៊ីណូ។ គ្រប់សកម្មភាពទាំងនេះអនុវត្តដោយអ្នកលេងទាមទារកម្រិតនៃជំនាញ។ អ្នកកាន់តែអនុវត្ត អ្នកនឹងកាន់តែពូកែឡើង។ ដោយមិនគិតពីហ្គេមកាស៊ីណូដែលកំពុងលេង មានជំនាញជាមូលដ្ឋានមួយដែលអ្នកលេងទាំងអស់អាចរៀនបាន៖ ការគ្រប់គ្រងចំនួនលុយមានសម្រាប់ភ្នាល់។ ការគ្រប់គ្រងចំនួនលុយមានសម្រាប់ភ្នាល់ ឬ​ការ​រៀបចំ​ថវិកា​ដែល​មាន​ប្រសិទ្ធភាព​គឺ​ជា​ការ​លេង​ហ្គេម​ដោយមានភាព​ទទួល​ខុស​ត្រូវ។ វារួមបញ្ចូលការកំណត់ដែនកំណត់ហ្គេម ដែនកំណត់វគ្គ និងដែនកំណត់ការភ្នាល់។ ការគ្រប់គ្រងចំនួនលុយមានសម្រាប់ភ្នាល់ផ្តោតលើការលេងហ្គេមប្រកបដោយការទទួលខុសត្រូវដោយជៀសវាងធាតុដូចខាងក្រោមៈ ការលេងដោយផ្អៀង ដេញតាមការចាញ់របស់អ្នក។ ខ្ចីលុយដើម្បីលេងហ្គេមកាស៊ីណូ លេងក្រោមឥទ្ធិពលថ្នាំ គ្រឿងស្រវឹង គ្រឿងញៀនជាដើម។ ការគ្រប់គ្រងលុយគឺជាជំនាញដ៏សំខាន់មួយដែលអ្នកលេងត្រូវរៀនមុនពេលចូលរួមក្នុងការលេងហ្គេមលុយពិតប្រាកដនៅកាស៊ីណូ។ ជំនាញនេះក៏សំដៅទៅលើសមត្ថភាពរបស់អ្នកលេងក្នុងការស្គាល់រង្វាន់បន្ថែម និងការផ្តល់ជូនពិសេសផ្សេងៗ ហើយប្រើប្រាស់ពួកវាផងដែរ។ រឿងជាច្រើនដូចជាលក្ខខណ្ឌនិងខនានានៃការភ្នាល់គឺសំខាន់ខ្លាំងណាស់។ តម្រូវការនៃការលេងកាន់តែតិច អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អ្នកលេង។ ភាពខុសគ្នារវាងហ្គេមផ្អែកលើឳកាសសុទ្ធសាធ&ហ្គេមផ្អែកលើជំនាញ? ភាពខុសគ្នាចំបងរវាងហ្គេមកាស៊ីណូផ្អែកលើឱកាស និងហ្គេមកាស៊ីណូផ្អែកលើជំនាញគឺថា ហ្គេមកាស៊ីណូផ្អែកលើជំនាញអ្នកលេងអាចប្រើជំនាញរបស់ពួកគេដើម្បីជះឥទ្ធិពលលើលទ្ធផលនៃហ្គេមបាន។ ផ្ទុយទៅវិញ នៅក្នុងហ្គេមកាស៊ីណូផ្អែកលើឱកាស លទ្ធផលរបស់ហ្គេមត្រូវបានកំណត់ទាំងស្រុងដោយភាពចៃដន្យ។ នេះមានន័យថា នៅក្នុងហ្គេមផ្អែកលើជំនាញ អ្នកលេងដែលមានជំនាញខ្លាំងជាងក្នុងហ្គេមមានឱកាសឈ្នះច្រើនជាងអ្នកលេងដែលមានជំនាញតិច។ មាន​ហ្គេមផ្អែកលើជំនាញ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ដូច​ជា៖ ប្លេកជេក, វីដេអូប៉ូគឺ, និង ប៉ូគឺ។ ឥឡូវនេះយើងនឹងពិភាក្សាអំពីរបៀបដែលជំនាញ និងសមត្ថភាពពាក់ព័ន្ធក្នុងប្រភេទហ្គេមបៀកាស៊ីណូដ៏ធំទូលាយទាំងបីនេះ។ ប្លេកជេក ប្លេកជេកគឺជាហ្គេមកាស៊ីណូដែលអ្នកលេងប្រើសមត្ថភាពបៀរបស់ពួកគេដើម្បីព្យាយាមផ្តួលដៃអ្នកចែកបៀ។ ដើម្បីឈ្នះ អ្នកលេងត្រូវតែរៀនយុទ្ធសាស្ត្រមូលដ្ឋានជាមុនសិន ដែលវាជាសំណុំនៃគោលការណ៍ណែនាំដែលប្រាប់ពួកគេពីវិធីល្អបំផុតក្នុងការលេងដៃនីមួយៗដែលពួកគេទទួលបាន។ យុទ្ធសាស្ត្រជាមូលដ្ឋានពិចារណាលើដៃរបស់អ្នកលេង និងសន្លឹកបៀលើរបស់អ្នកចែកបៀ ហើយវាជួយអ្នកលេងធ្វើការសម្រេចចិត្តដូចជា ពេលណាត្រូវថែមបៀ ពេលណាត្រូវជ្រក ពេលណាត្រូវចាក់ទ្វេរដង និងពេលណាត្រូវចាក់បំបែកគូ។ អ្នកលេងដែលស្ទាត់ជំនាញយុទ្ធសាស្ត្រជាមូលដ្ឋាន មានឱកាសឈ្នះច្រើនជាងអ្នកដែលមិនដឹងពីរបៀបលេងដោយប្រើយុទ្ធសាស្ត្រមូលដ្ឋាន។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានយុទ្ធសាស្ត្រជាមូលដ្ឋានក៏ដោយ ម្ចាស់ផ្ទះនៅតែមានអត្ថប្រយោជន៍(ភាគរយ)លើអ្នកលេង។ នេះគឺដោយសារតែ ប្លេកជេកគឺជាហ្គេមដែលមានការសម្រេចចិត្តតូចៗជាច្រើនដែលអាចបូកបន្ថែមពេលយូរទៅ ហើយម្ចាស់ផ្ទះតែងតែមានអត្ថប្រយោជន៍ក្នុងការអាចធ្វើសកម្មភាពចុងក្រោយបាន។ លើសពីនេះទៀត អ្នកលេងត្រូវតែសិក្សាពីច្បាប់របស់ ប្លេកជេក មុនពេលលេងហ្គេមកាស៊ីណូលុយពិតប្រាកដ។ ជាឧទាហរណ៍ តុប្លេកជេកមួយចំនួនផ្តល់ឱ្យអ្នកលេងនូវហាងឆេងឈ្នះកាន់តែប្រសើរ។ ទាំងនេះរួមបញ្ចូលតុប្លេកជេកដែលមានការបង់សង 3: 2 នៅលើប្លេកជេក និងការសង 6: 5 នៅលើប្លេកជេក ។ ហេតុអ្វីត្រូវសិក្សា? ព្រោះថាការភ្នាល់ 100 ដុល្លារជាមួយនឹងការសង 3: 2 នឹងមានលទ្ធផលឈ្នះ 150 ដុល្លារបើប្រៀបធៀបនឹងការសង 6: 5លទ្ធផលឈ្នះត្រឹមតែ 120 ដុល្លារប៉ុណ្ណោះ! នៅក្នុងប្លេកជេក អ្នកលេងមានភារកិច្ចយកឈ្នះលើដៃរបស់អ្នកចែកបៀដោយមិនអោយលើសពី 21។ វាមិនសំខាន់ទេថាអ្នកលេងផ្សេងទៀតកំពុងធ្វើអ្វី ព្រោះនេះជាហ្គេមលេងរវាងអ្នកលេងនិងអ្នកចែកបៀ។ ការកំណត់ហ្គេមដែលមិនសូវលេចធ្លោផ្សេងទៀត រួមមានចំនួនហ៊ូក្នុងការលេង។ ចំនួនហ៊ូកាន់តែតិច វាកាន់តែងាយស្រួលសម្រាប់អ្នកលេង។ ជាឧទាហរណ៍ ប្លេកជេកក្លាសិកដែលមានតែមួយហ៊ូផ្តល់ឱ្យអ្នកលេង ប្លេកជេកជំនាញនូវហាងឆេងកាន់តែខ្ពស់ក្នុងការឈ្នះច្រើនជាងប្លេកជេកដែលលេងជាមួយនឹងបៀ 6 ឬ 8 ហ៊ូ។ នៅពេលដែលចំនួនហ៊ូកើនឡើង កម្រិតជំនាញបច្ចេកទេសកាន់តែច្រើនត្រូវបានទាមទារដើម្បីបង្កើតប្រាក់ចំណេញពីកាស៊ីណូ។ ការចូលរួមនៃចំនួនហ៊ូ និងការរាប់ចំនួនពិតគឺជាឧទាហរណ៍នៃធាតុបច្ចេកទេសដែលអ្នកលេងប្លេកជេកជំនាញប្រឈមជាមួយ។ សរុបមក RTP (ត្រឡប់ទៅអ្នកលេងវិញ) សម្រាប់ហ្គេមប្លេកជេក មានចន្លោះពី 0.5% ទៅ 1.5% ប៉ុន្តែអ្នកលេងដែលមានជំនាញអាចកម្រិតទីលានលេងជាមួយនឹងការលេងយ៉ាងជាក់លាក់។ នេះមានន័យថាហាងឆេងឈ្នះរបស់អ្នកលេងអាចខ្ពស់រហូតដល់ 99.50%! វីដេអូប៉ូគឺ វីដេអូប៉ូគឺ គឺជាហ្គេមដែលផ្អែកលើជំនាញមួយផ្សេងទៀត។ នៅក្នុងវីដេអូប៉ូគឺ អ្នកលេងប្រើជំនាញរបស់ពួកគេដើម្បីព្យាយាមបង្កើតដៃ ប៉ូគឺ ឱ្យល្អបំផុតដោយផ្អែកលើច្បាប់នៃហ្គេម។ ដៃកាន់តែល្អ លុយកាន់តែច្រើនដែលអ្នកលេងអាចឈ្នះ។ អ្នកលេងត្រូវដឹងថាសន្លឹកបៀណាដែលត្រូវកាន់ និងសន្លឹកបៀណាដែលត្រូវបោះបង់ ដើម្បីបង្កើតដៃដែលល្អបំផុត។ មាន​វីដេអូប៉ូកឺ​ជាច្រើន​ប្រភេទរាប់មិនអស់​ដែល​មាន​សម្រាប់​អ្នកលេង។ ហ្គេមវីដេអូប៉ូគឺដែលពេញនិយមបំផុតរួមមាន Deuces Wild, Aces and Faces, Joker Poker, Double Bonus Poker, Jacks or Better, Double Double Bonus Poker, និង Aces & Eights។ អ្នកលេងវីដេអូប៉ូគឺដែលមានជំនាញយល់ពីស្ថិតិ និងប្រូបាបក្នុងការបង្កើតដៃឈ្នះ។ ប៉ូគឺ ប៉ូគឺ គឺជាហ្គេមកាស៊ីណូដែលផ្អែកលើជំនាញមួយផ្សេងទៀត ដែលអ្នកលេងប្រើជំនាញរបស់ពួកគេដើម្បីព្យាយាម និងបង្កើតបៀល្អបំផុតដែលអាចធ្វើទៅបាន។ មិនដូចវីដេអូប៉ូគឺទេ នៅក្នុងហ្គេមប៉ូគឺ អ្នកលេងប្រកួតប្រជែងរវាងគ្នាជំនួសអោយការលេងតតាំងនឹងម្ចាស់ផ្ទះ។ ដូច្នេះហើយ អ្នកលេងត្រូវដឹងពីរបៀបមើលភាសាកាយវិការ និងទឹកមុខរបស់អ្នកលេងផ្សេងទៀតដើម្បីដឹងថាតើពួកគេមានដៃល្អឬអត់។ អ្នកលេងក៏ត្រូវធ្វើឱ្យគូប្រកួតរបស់ពួកគេគិតថាពួកគេមានដៃល្អជាងអ្នកផ្សេងទៀតផងដែរ។ ចំណាត់ថ្នាក់ដៃជាធម្មតារួមមានដូចខាងក្រោមៈ Royal Flush Straight Flush Four of a Kind Full House Flush Straight Three of a Kind Two Pair One Pair High Card ហ្គេមប៉ូគឺ រួមមានដូចជា Seven Card Stud, Five Card Draw, Texas Hold'em, Omaha Hi-Lo និង Razz ។ ជំនាញដែលត្រូវការដើម្បីក្លាយជាអ្នកលេងបៀដែលជោគជ័យគឺច្រើនជាងការយល់ដឹងអំពីសន្លឹកបៀ និងប្រូបាប។ វាគឺអំពីជំនាញអន្តរបុគ្គល ចិត្តវិទ្យា ការអត់ធ្មត់ ការសង្កេត និងការគ្រប់គ្រងខ្លួនឯង។ អ្នកលេងប៉ូគឺល្អបំផុតមានជំនាញទាំងនេះច្រើនក្រៃលែង។ ហ្គេមកាស៊ីណូផ្អែកលើជំនាញផ្សេងទៀត ខណៈពេលដែលប្លេកជេក, វីដេអូប៉ូគឺ, និងប៉ូគឺ គឺជាហ្គេមកាស៊ីណូផ្អែកលើជំនាញលេចធ្លោនោះ ក៏មានហ្គេមជាច្រើនទៀតដែលជំនាញដើរតួជាផ្នែកមួយក្នុងការកំណត់លទ្ធផលហ្គេម។ ទាំងនេះរួមមាន ក្រាព(Craps), ម៉ាជុង(Mahjong), Backgammon និងហ្គេមស្លុតផ្អែកលើជំនាញជាច្រើន។ ហ្គេមទាំងនេះផ្តោតលើសមត្ថភាពរបស់អ្នកលេងក្នុងការធ្វើសកម្មភាពសម្រេចចិត្តជាមួយនឹងគោលដៅឈ្នះអតិបរមា។ អ្នកលេងដែលស្ទាត់ជំនាញក្នុងកលល្បិច និងយុទ្ធសាស្ត្រនៅក្នុង ប្លេកជេក មានឱកាសប្រសើរជាងក្នុងការផ្តួលអ្នកចែកបៀញឹកញាប់ជាងអ្នកដែលមិនមែន។ នៅក្នុងក្រាព (craps)មិនមែនជាការគ្រប់គ្រងគ្រាប់ឡុកឡាក់ទេដែលអ្នកលេងត្រូវព្រួយបារម្ភ – អ្វីដែលត្រូវព្រួយគឺការដាក់ការភ្នាល់ដែលត្រឹមត្រូវ។ នោះរួមបញ្ចូលទាំងពពួកដែលមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបបំផុត។ ខាងក្រោមនេះគឺជាបញ្ជីនៃការភ្នាល់ក្រាព (craps)ដែលមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបបំផុត: ការភ្នាល់ Pass line និង come – 1.41% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ ការភ្នាល់ Don't pass និង Don't come – 1.40% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ ការភ្នាល់ Pass line និង Come 2X ហាងឆេង – 0.85% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ ការភ្នាល់ Don't pass និង Don't come 2X ហាងឆេង – 0.83% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ ការភ្នាល់ 6 & 8 – 1.52% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ ការភ្នាល់ 5 និង 9 – 4.00% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ Buy 6 ឬ 8 – 4.76% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ Buy 5 ឬ 9 – 4.76% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ Buy 4 ឬ 10 – 4.76% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ Lay 4 ឬ 10 – 2.44% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ Lay 5 ឬ 9 – 3.23% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ Lay 6 ឬ 8 – 4.00% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ ប្រភេទហ្គេមពិសេសមួយដែលត្រូវពិចារណាគឺហ្គេមស្លុតផ្អែកលើជំនាញ។ អ្នកលេងគ្រប់គ្រងសកម្មភាពនៅលើអេក្រង់នៅក្នុងហ្គេមម៉ាស៊ីនស្លុតទាំងនេះដោយប្រើប៊ូតុង និងទ្រនិច។ វាស្រដៀងទៅនឹងការលេងហ្គេម arcade ឬវីដេអូហ្គេមដែលជំនាញរបស់អ្នកលេងមានឥទ្ធិពលលើលទ្ធផលរបស់ហ្គេម។ ភាពខុសគ្នាសំខាន់រវាងហ្គេមស្លុតទាំងនេះ និងផ្សេងទៀតគឺអន្តរកម្មរបស់អ្នកលេងជាមួយនឹងលក្ខណៈពិសេស និងមុខងារនៅក្នុងហ្គេម។ នៅក្នុងហ្គេមទាំងនេះ អ្នកលេងឈានពីមួយកម្រិតទៅមួយកម្រិតទៀតដោយបំពេញកិច្ចការជាក់លាក់ ឧបសគ្គ និងការប្រកួតប្រជែង។ ជាមួយនឹង 'កម្រិតឡើង' នីមួយៗអ្នកលេងអាចដោះសោយករង្វាន់ធំជាងមុន ជាមួយនឹងសក្តានុពលនៃការបង់ប្រាក់កាន់តែច្រើន។ ធាតុនៅលើអេក្រង់ដូចជារបារសុខភាព ចំនួនជីវិតដែលនៅសល់ កម្មវិធីកំណត់ម៉ោង និងជុំរង្វាន់បន្ថែមគឺជារឿងធម្មតានៅក្នុងហ្គេមម៉ាស៊ីនស្លុតផ្អែកលើជំនាញ។ RTPs លើហ្គេមស្លុតផ្អែកលើជំនាញអាចខ្ពស់ជាងនៅក្នុងហ្គេមស្លុតប្រពៃណី ដែល RTPs ជាធម្មតាមានចន្លោះពី 92% ទៅ 96%។ ភស្តុតាងនៃធាតុផ្អែកលើជំនាញ ហ្គេមនៃឱកាសត្រូវបានឈ្នះដោយភាពចៃដន្យ។ ខណៈពេលដែលវាពិតជាអាចធ្វើទៅបានក្នុងការឈ្នះជេកផតស្លុតជាច្រើនដង ហ្គេមដូចជា ប្លេកជេក, ប៉ូគឺ, និងវីដេអូប៉ូគឺ តែងតែឈ្នះដោយអ្នកលេងមានជំនាញ។ អ្នកលេងមានជំនាញដូចជា Kerry Packer, MIT Blackjack Team, James Grosjean, Bill Benter, Edward Thorp, Bryce Carlson, Peter Griffin, Stanford Wong, Don Johnson, Ken Uston និងក្រុមហ៊ុនបានឈ្នះរង្វាន់ធំជាច្រើនលើអាជីពលេងរបស់ពួកគេ។ creme de la creme របស់អ្នកលេងកាស៊ីណូដែលមានជំនាញត្រូវបានបញ្ចូលទៅក្នុងតារាងកិត្តិយសប្លេកជេក ឬតារាងកិត្តិយសប៉ូគឺ។ ប្លេកជេកច្បាស់ណាស់ជាល្បែងប្រូបាប។ គណិតវិទូ និងអ្នកស្ថិតិដ៏ល្បីល្បាញជាច្រើនបានសរសេរយ៉ាងទូលំទូលាយអំពីរបៀបយកឈ្នះប្លេកជេក។ តួលេខបង្ហាញថាយុទ្ធសាស្រ្តប្លេកជេកមូលដ្ឋាន និងការលេងអត្ថប្រយោជន៍អាចផ្តល់ឱ្យអ្នកលេងនូវអត្ថប្រយោជន៍បន្តិចបន្តួចលើកាស៊ីណូ។ ភាពខុសគ្នាជាមូលដ្ឋានរវាងហ្គេមនៃជំនាញ និងហ្គេមនៃឱកាសត្រូវបានចាក់ឫសនៅក្នុងសមត្ថភាពរបស់អ្នកលេង។ ខណៈពេលដែលការគ្រប់គ្រងចំនួយលុយសម្រាប់ចាក់ភ្នាល់ និងទំហំភ្នាល់មានសារៈសំខាន់ មិនថាអ្នកឈ្នះឬអត់នោះទេ។ កត្តាផ្សេងទៀតគឺសំខាន់ជាង រួមទាំង RTP ការយល់ដឹងរបស់អ្នកអំពីច្បាប់ និងការសម្រេចចិត្តភ្នាល់។ ហ្គេមកាស៊ីណូផ្អែកលើជំនាញដែលត្រូវបានបំផុសគំនិតដោយ Tech-Savvy Millennials ហ្គេមកាស៊ីណូភាគច្រើនសព្វថ្ងៃនេះត្រូវបានរចនាឡើងសម្រាប់ជំនាន់ X មិនមែនសម្រាប់ជំនាន់ Millennials (សហស្សវត្សរ៍)ទេ។ ស្ថិតិឆ្លុះបញ្ចាំងថាល្បែងស៊ីសងបែបប្រពៃណីមិនសូវពេញនិយមសម្រាប់Millennials(សហស្សវត្សរ៍)ជាងជាមួយឪពុកម្តាយ និងជីដូនជីតារបស់ពួកគេទេ។ ដូច្នេះហើយអ្នកអភិវឌ្ឍន៍ហ្គេមបានបង្កើតហ្គេមកាស៊ីណូអន្តរកម្មជាមួយនឹងធាតុផ្សំផ្អែកលើជំនាញ ដើម្បីទប់ទល់នឹងនិន្នាការទាំងនេះ។ ជាលទ្ធផល ហ្គេមស្លុតផ្អែកលើជំនាញកំពុងរីករាលដាលពេញ Las Vegas, Atlantic City, ម៉ាកាវ និងច្រើនទៀត។ បច្ចេកវិទ្យាទំនើបធ្វើអោយហ្គេមទាំងនេះទាក់ទាញអ្នកលេងវ័យក្មេង - ហ្វូងមនុស្សដែលមានអាយុពី 20 ទៅ 30 ឆ្នាំ។ តាមរយៈការរួមបញ្ចូលគ្នារវាងឱកាស និងជំនាញ អ្នកលេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាមានអារម្មណ៍ថាពួកគេគ្រប់គ្រងហ្គេម។ អ្នកលេងដែលមានជំនាញកាន់តែច្រើន ពួកគេនឹងចំណាយកាន់តែច្រើន។ ជំនួសឱ្យការបង្វិលនៅលើ របុំប្រពៃណី និង paylines ហ្គេមសម័យថ្មីទាំងនេះមានលក្ខណៈពិសេសជុំរង្វាន់បន្ថែម និងជម្រើសពិសេសតែមួយគត់។ រឿងដូចជារង្វាន់បន្ថែមជំនាញ និងរង្វាន់បន្ថែមសំណាងផ្លាស់ប្តូររបៀបលេងរបស់ហ្គេម។ ផ្ទុយទៅនឹងមតិពេញនិយម អ្នកលេងមិនមានការគ្រប់គ្រងច្រើនលើលទ្ធផលរបស់ហ្គេមនោះទេ ប៉ុន្តែពួកគេមានទំនាក់ទំនងជាមួយហ្គេមច្រើនជាងអ្វីដែលពួកគេធ្វើនៅក្នុងហ្គេមស្លុតប្រពៃណី។ ចំនួនពេលវេលាដែលអ្នកលេងចូលរួមក្នុងវគ្គលេងហ្គេមដែលមានឥទ្ធិពលលើអ្នកលេងគឺតិចតួចបើប្រៀបធៀបទៅនឹងមុខងារទាំងមូលរបស់ហ្គេម។ យ៉ាង​ណា​ក៏​ដោយ វាមានភាព​សំខាន់​សម្រាប់​អ្នកលេង។ ក្នុងឆ្នាំ 2015 Silver State បានផ្លាស់ប្តូរច្បាប់របស់ខ្លួន និងបានណែនាំហ្គេមស្លុតផ្អែកលើជំនាញជាមួយនឹងភាគរយនៃការទូទាត់អថេរចូលទៅក្នុងកាស៊ីណូ។ អនាគតពិតជាមើលទៅភ្លឺស្វាងសម្រាប់ហ្គេមបៀផ្អែកលើជំនាញ ហ្គេមតុ និងហ្គេមស្លុត។ នៅពេលដែលអ្នកលេងត្រូវការការផ្លាស់ប្តូរ កាស៊ីណូណែនាំហ្គេមអន្តរកម្មសម្រាប់អតិថិជនរបស់ពួកគេ។ គ្រប់យ៉ាងអំពីការរួមបញ្ចូលគ្នា ការចូលរួម និងអន្តរកម្មនៅក្នុងហ្គេមផ្អែកលើជំនាញ។ ហ្គេមដែលមានអាយុកាលរាប់សតវត្សន៍ដូចជា ប្លេកជេក និង ប៉ូគឺ គឺមានភាពទាក់ទាញដូចគ្នាចំពោះអ្នកលេង។ ការប្រឈមមុខដាក់គ្នារវាងអ្នកលេង និងអ្នកចែកបៀ កំពុងបង្ហាញថាជាសំបុត្រឈ្នះ!

តើអ្វីទៅជាកម្មវិធីហ្គេមកាស៊ីណូផ្សាយបន្តផ្ទាល់ និងតើវាដំណើរការយ៉ាងដូចម្តេចដែរ

កម្មវិធីហ្គេមកាស៊ីណូផ្សាយបន្តផ្ទាល់-ការក្រលេកមើលមួយភ្លែតទៅពេលអនាគត? បើនិយាយពីការបង្កើតអ្វីម៉្យាងនៅក្នុងវិស័យកាស៊ីណូអនឡាញ រហូតមកទល់ពេលនេះតុអ្នកចែកបៀរផ្សាយបន្តផ្ទាល់ឃើញថាផ្តល់ការកំសាន្តច្រើនជាងគេ។​ ហើយមិនមានក្រុមហ៊ុនណាដែលមានឥទ្ធិពលនៅក្នុងផ្នែកនេះជាង Evolution​ នោះទេ។​ វាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ពួកគេបានបញ្ចេញហ្គេមរាប់រយដែលអ្នកអាចកំសាន្តសប្បាយបានពីបន្ទប់សំរាករបស់លោកអ្នកបានយ៉ាងស្រួល។ ប្រាកដណាស់ដែលគ្រប់គ្នាពេញចិត្តនឹងប្លេកជេកបន្តិច, ប៉ូគឺបន្តិច ឬរ៉ូឡែតបន្តិច ប៉ុន្តែ Evolution មានរបស់ម៉្យាងក្នុងដៃដែលកាន់តែធំអស្ចារ្យជាងនឹងទៅទៀត-កម្មវិធីហ្គេមផ្សាយបន្តផ្ទាល់។ យើងនឹងក្រលេកមើលប្រភេទអស្ចារ្យថ្មីនេះ និងចាំមើលថាហេតុអ្វីបានជាអ្នកជំនាញជឿថាវាផលិតផលធំបន្ទាប់។ ប្រវត្តិកម្មវិធីហ្គេមផ្សាយបន្តផ្ទាល់ ដោយ Evolution តាមពិតទៅ កម្មវិធីហ្គេមមិនមានអ្វីថ្មីនោះទេ។ អស់រយៈពេលជាច្រើនឆ្នាំ ពួកយើងបានរីករាយនឹងកម្មវិធី Wowowee, It's Showtime និង Game Ka Na Ba។ ទោះជាយ៉ាងណាក៏ដោយ Evolution គឺជាអ្នកផ្គត់ផ្គង់សុសវែដំបូងគេដែលគិតពីការភ្ជាប់លក្ខណៈពិសេសកម្មវិធីហ្គេមជាមួយនឹងការចាក់ភ្នាល់។ នោះហើយជារបៀបដែល Dream Catcher ដែលជាប្រភេទទីមួយរបស់គេបានចាប់កំណើតឡើងក្នុងឆ្នាំ 2017 ។ វាបានទាក់ទាញអ្នកលេងជាមួយនឹងស្ទូឌីយោដែលមានលក្ខណៈបែបអនាគត គំនូរជីវចលជាក់ស្តែង និងអ្នកធ្វើបទបង្ហាញដ៏គួរឲ្យទាក់ទាញ។ ចាប់​ពី​ពេល​នោះ​មក ទ្វារ​​សម្រាប់កម្មវិធីហ្គេមផ្សាយបន្តផ្ទាល់​បាន​បើក។ តើកម្មវិធីហ្គេមផ្សាយបន្តផ្ទាល់ Evolution ដំណើរការយ៉ាងដូចម្តេចដែរ? គ្រប់កម្មវិធីហ្គេមផ្សាយបន្តផ្ទាល់មាននៅក្នុងពិភពរបស់វាផ្ទាល់ ជាមួយនឹងច្បាប់ជាក់លាក់ អត្ថប្រយោជន៍ និងលក្ខណៈពិសេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចរំពឹងថានឹងបានជួបបទពិសោធន៍ដូចខាងក្រោម ប្រសិនបើអ្នកជ្រើសរើសហ្គេមល្អបំផុតរបស់ Evolution៖ គ្មានយុទ្ធសាស្ត្រ។ ហ្គេមដូចជាប្លេកជេក និង បាការ៉ាត់តាមពិតទៅគឺពឹងលើសំណាង ប៉ុន្តែក៏មានសៀវភៅជាច្រើនដែលបានសរសេរអំពីស្ថានភាពខ្លះៗ។ ម៉្យាងវិញទៀត កម្មវិធីហ្គេមផ្សាយបន្តផ្ទាល់គឺអាស្រ័យទាំងស្រុងលើសំណាង។ ការងាររបស់អ្នកគឺគ្រាន់តែដាក់ភ្នាល់ ហើយអ្នកធ្វើបទបង្ហាញនឹងធ្វើអ្វីៗគ្រប់យ៉ាងផ្សេងទៀត។ មេគុណ។ នេះគឺជាអ្វីដែលធ្វើអោយហ្គេមកាស៊ីណូបន្តផ្ទាល់របស់ Evolution មានភាពល្បីល្បាញ។ ក្នុងពេលមួយប៉ព្រិចភ្នែក ក្បួនដោះស្រាយនៅពីក្រោយហ្គេមនេះអាចផ្តល់ឱ្យអ្នកនូវមេគុណ 50xដង។ នេះបង្វែរជុំទាំងមូលក្រឡាប់ចាក់។ មិនមានវិធីដើម្បីធ្វើអោយវាកើតឡើង និងមិនមានបរិមាណណាដែលជំរុញអោយមេគុណនេះលេចឡើងបានទេ។ ធាតុផ្សំនៃកម្មវិធីហ្គេមដែលមានស្រាប់/វប្បធម៌ពេញនិយម។ សូមលើកយក Monopoly Live ជាឧទាហរណ៍។ ទោះបីជា Evolution បានណែនាំនូវមុខងារ និងលក្ខណៈពិសេសថ្មីៗជាច្រើនក៏ដោយ ក៏ហ្គេមនេះនៅតែប្រកាន់ភ្ជាប់យ៉ាងរឹងមាំទៅនឹងគំនិតបំផុសរបស់វា-ដែលជាហ្គេមលេងលើក្តារប្រភេទលំនាំដើម។ សរុបមក រឿងដែលសំខាន់បំផុតដែលត្រូវធ្វើមុនពេលលោកអ្នកចាប់ផ្តើមលេងគឺត្រូវយល់ដឹងអំពីគ្រប់ច្បាប់ទាំងអស់។ មិនដូចជាហ្គេមតាមតុនោះទេ កម្មវិធីហ្គេមផ្សាយបន្តផ្ទាល់មិនអាចចូលលេងបានក្នុងម៉ូដលេងឥតគិតថ្លៃនោះទេ។ ដូច្នេះហើយ លោកអ្នកនឹងប្រថុយលុយរបស់អ្នកតាំងពីពេលចាប់ផ្តើម។ ដើម្បីកុំអោយប្រថុយប្រថាន ជ្រើសតុមួយដែលមានការភ្នាល់អប្បបរមាទាបបំផុត ហើយសាកមើលវាដើម្បីដឹងពីរបៀបដែលវាដំណើរការ។ កម្មវិធីហ្គេមផ្សាយបន្តផ្ទាល់ល្អបំផុតដោយEvolution រយៈពេលជាងកន្លះទសវត្សរ៍មកហើយតាំងពី Dream Catcher ត្រូវបានណែនាំជាលើកដំបូង ហើយ Evolution បានមានហ្គេមច្រើនជាងដប់នៅក្នុងបណ្តុំរបស់គេរួចជាស្រេច។ ទោះជាយ៉ាងណាក៏ដោយ ជាការល្អបំផុតលោកអ្នកគួរផ្តោតលើកម្មវិធីហ្គេមបន្តផ្ទាល់ដ៏ល្អបំផុត ដែលមានទាំងលក្ខណៈប្លែក និងគួរឱ្យរំភើប។ យោង​តាម​អ្នក​ជំនាញនិងអ្នកលេង ហ្គេម​ទាំង​ប្រាំ​នេះ​សម​នឹង​ការ​ពិពណ៌នា៖ Dream Catcher យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ជាមួយនឹងហ្គេម​ដំបូង​គេ​បង្អស់។ វាគួរតែបែបនឹង។ Dream Catcher គឺជាហ្គេមអ្នកចែកបៀបន្តផ្ទាល់ដំបូងគេដែលណែនាំពីកង់លុយ។ មុនពេលជុំនីមួយៗចាប់ផ្តើម អ្នកលេងភ្នាល់ថាតើកង់នឹងឈប់នៅលេខ 1, 2, 5, 10, 20 ឬ 40។ លេខកាន់តែធំ ការទូទាត់កាន់តែធំ ប៉ុន្តែលេខ 10 និងខ្ពស់ជាងនេះមានរន្ធតិចជាងច្រើន។ រន្ធមេគុណពីរក៏មានផងដែរ ដែលផ្តល់ឱ្យអ្នកលេងនូវឱកាសដើម្បីបង្កើនការឈ្នះរបស់ពួកគេ 2x ឬ 7x ។ Monopoly Live មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​វា​ជា​កំណែពី​ Dream Catcher ប៉ុន្តែ​យើងសូម​និយាយ​ថា​ វាប្រើ​គំនិត​វែងឆ្ងាយ​ជាង​នេះទៅទៀត។ រង្វិលកង់គឺដូចគ្នាច្រើន ដែលមានការបន្ថែមចន្លោះរន្ធសម្រាប់ 2 Rolls និង 4 Rolls ដែលទាំងពីរបើកដំណើរការជុំរង្វាន់បន្ថែម 3D ។ នៅពេលដែលជុំចាប់ផ្តើម ស្ទូឌីយោបានផ្លាស់ប្តូរទៅជា ភាពពិតដែលកាន់តែអស្ចារ្យ(augmented reality) (AR) ដែលរូបតំណាង Monopoly Man បោះគ្រាប់ឡុកឡាក់ដើម្បីកំណត់រង្វាន់បន្ថែម។ ក្រៅពីការរចនាពីរដំណាក់កាលរបស់គេ Monopoly Live មានល្បឿនលឿនខ្លាំងណាស់។ Crazy Time Dream Catcher បាននាំយកកង់រង្វិល។ Monopoly Live បាននាំមកនូវហ្គេមរង្វាន់បន្ថែម។ Crazy Time មានអត្ថប្រយោជន៍ល្អបំផុតពីកម្មវិធីទាំងពីរ ហើយបានបញ្ចូលវាទៅជាមេគុណសប្បូរបែប និងរង្វាន់។ ជុំហ្គេមសំខាន់ចាប់ផ្តើមដោយការភ្នាល់លើបន្ទះលេខ 1, 2, 5, និង 10 ក៏ដូចជារន្ធចំនួន 4 ដែលបើកដំណើរការហ្គេមរង្វាន់បន្ថែម - Crazy Time, Pachinko, Coin Flip និង Cash Hunt ។ ប្រសិនបើព្រួញចង្អុលឈប់នៅមួយក្នុងចំណោមរន្ធទាំងបួននេះ ទិដ្ឋភាពនឹងផ្លាស់ប្តូរ ហើយលោកអ្នកត្រូវធ្វើការសំរេចចិត្តយ៉ាងចៃដន្យ។ ការទស្សន៍ទាយដែលត្រឹមត្រូវជាញឹកញយទទួលបានមេគុណធំ ដូចជាហ្គេមរង្វាន់បន្ថែមPachinkoដែលមានមេគុណអតិបរមា10,000xដង។ Gonzo’s Treasure Hunt ចូលរួមជាមួយ Gonzo ដែលជាអ្នករុករកជនជាតិអេស្ប៉ាញដែលមានមហិច្ឆតាក្នុងបេសកកម្មរបស់គាត់ដើម្បីស្វែងរកទីក្រុងទេវកថារបស់ El Dorado ។ វា​ជា​កម្មវិធី​ដំបូង​មួយ​ទៀត​របស់Evolution ព្រោះ​គេមិន​ដែល​មាន​កម្មវិធី​ហ្គេម​ស្លុត​កូនកាត់​ទេ។ គោលបំណងរបស់ហ្គេមនេះគឺដើម្បីស្វែងរកថ្មពណ៌មួយក្នុងចំណោមថ្មពណ៌ចំនួនប្រាំមួយពណ៌ផ្សេងគ្នានៅលើជញ្ជាំងថ្មនៅពីក្រោយអ្នកធ្វើបទបង្ហាញ។ នៅពេលដែលការភ្នាល់ទាំងអស់ត្រូវបានដាក់រួចរាល់ហើយ ការទម្លាក់រង្វាន់អាចចាប់ផ្តើម។ ប្រសិនបើអ្នកទាយទីតាំងនៃថ្មមួយ ឬច្រើនបានត្រឹមត្រូវ អ្នកនឹងទទួលបានប្រាក់សំណង។ ការទម្លាក់ម្តងទៀត មេគុណ និងរង្វាន់បន្ថែមអាចបង្កើនការឈ្នះរហូតដល់ 20,000xដង ។ Deal ឬ No Deal Live ដោយផ្អែកលើកម្មវិធីហ្គេមទូរទស្សន៍, Deal ឬ No Deal Live ធ្វើអោយអ្នកលេងលេងតទល់នឹងកាបូបយួរចំនួន 16 ។ ទាំងអស់ចាប់ផ្តើមជាមួយនឹងវគ្គជម្រុះ ដែលអ្នកត្រូវបង្វិលកង់រង្វិល៣ជុំដែក និងតម្រឹមរន្ធពណ៌មាស។ ការបង្វិលទាំងនេះកំណត់ជាមុននូវការសងអតិបរមាក្នុងជុំសំខាន់ ដែលជា 75x-500x ការភ្នាល់របស់អ្នក។ បន្ទាប់មក Banker បង្ហាញអ្នកនូវកាបូបយួរចំនួន 16 ។ មកដល់​ចំណុច​នេះ អ្នក​ត្រូវ​ជ្រើសរើស​មួយ​ណា​ដើម្បី​បើក។ នៅពេលអ្នកជ្រើសរើស Bankerនឹងផ្តល់ជូនអ្នកនូវរង្វាន់សាច់ប្រាក់ដែលត្រូវបានធានា។ ពេលខ្លះ ការផ្តល់ជូននេះគឺដើម្បីរារាំងអ្នកពីការឈ្នះរង្វាន់ធំបំផុត ប៉ុន្តែភាគច្រើនវាគ្រាន់តែជាផែនការយុទ្ធសាស្ត្រប៉ុណ្ណោះ។ កន្លែងដើម្បីលេងកម្មវិធីហ្គេមកាស៊ីណូផ្សាយបន្តផ្ទាល់ ហ្គេមទាំងនេះប្រហែលជាពេញនិយម ប៉ុន្តែវាមិនមែនមានន័យថាអ្នកគួរជ្រើសរើសកាស៊ីណូណាមួយក៏បានដើម្បីលេងនោះទេ។ លេងតែនៅកាស៊ីណូដែលល្បីល្បាញ អាចទុកចិត្តបាន សូមជ្រើសរើសពីបញ្ជីខាងក្រោមនូវកាស៊ីណូអនឡាញដែលយើងណែនាំ៖

AC Milan និង M88 Mansion ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូថ្មី។

AC Milan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូថ្មីជាមួយ M88 Mansion ដែលជាទម្រង់លេងល្បែងអនឡាញឈានមុខគេមួយនៅអាស៊ី។ ក្រោមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ប្រតិបត្តិករដ៏ល្បីល្បាញនេះក៏នឹងក្លាយជាដៃគូល្បែងប៉ូគឺក្នុងតំបន់ និងកាស៊ីណូសម្រាប់ផ្នែកវប្បធម៌កីឡាបាល់ទាត់អ៊ីតាលីផងដែរ។ ចលនាសំខាន់សម្រាប់ភាគីទាំងពីរ កិច្ចសហការថ្មីនេះនឹងឃើញ M88 Sports បើកដំណើរការវិបផតថល iGaming ពិសេសដែលមានឈ្មោះថា AC Milan Studio ។ ដោយមានការអួតពីការរចនា Rossoneri ផ្តាច់មុខ វិបផតថលនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកាន់ហ្គេមកាស៊ីណូអនឡាញដែលមានរចនាបទ AC Milan ជាច្រើន។ ចលនានេះបង្ហាញយ៉ាងល្អឥតខ្ចោះនូវការប្តេជ្ញាចិត្តរបស់ប្រតិបត្តិករក្នុងការផ្តល់នូវបទពិសោធន៍លេងដែលប្រសើរឡើងសម្រាប់អតិថិជនរបស់ខ្លួន។ យើងគួរតែចង្អុលបង្ហាញថា នេះគឺជាចលនាដ៏ល្អសម្រាប់ AC Milan ។ វាផ្តល់សុពលភាពដល់លក្ខណៈសកលរបស់ក្លឹប និងបើកទីផ្សារដ៏សំខាន់ និងទូលំទូលាយសម្រាប់ម្ចាស់ជើងឯកអ៊ីតាលីបច្ចុប្បន្ននេះ។ យោងតាមព័ត៌មានដែលអាចរកបាន AC Milan មានអ្នកគាំទ្រស្មោះត្រង់ជាង 300 លាននាក់នៅអាស៊ី។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្លឹបមានការិយាល័យដំណើរការពេញលេញនៅលើទ្វីបនេះខណៈពេលដែលបន្តបង្កើនលទ្ធភាពរបស់ខ្លួននៅលើវេទិកាសង្គម។ បន្ថែមពីលើអ្វីៗទាំងអស់នេះ AC Milan មានសាលាបាល់ទាត់ជាច្រើននៅទូទាំងអាស៊ី។ ទីតាំងទីផ្សាររឹងមុំាបន្ថែមទៀតនៅអាស៊ី ការចូលរួមជាមួយ M88 Mansion បង្ហាញពីភាពរឹងមាំពេញលេញនៃម៉ាកយីហោ AC Milan ក្នុងចំណោមអ្នកលេងល្បែងអាស៊ី។ AC Milan បានឈ្នះ Scudetto ទី 19 របស់ខ្លួនក្នុងរដូវកាលនេះ ហើយភាពជោគជ័យនេះត្រូវបានអបអរសាទរយ៉ាងក្លៀវក្លានៅទូទាំងទ្វីប។ ការសិក្សាមួយដែលធ្វើឡើងដោយ YouGov បានបង្ហាញថា AC Milan គឺជាក្លឹបបាល់ទាត់អ៊ីតាលីដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន។ ការវិភាគទិន្នន័យ និងការស្រាវជ្រាវទីផ្សារដ៏ល្បីល្បាញនេះបានដំណើរការការសិក្សានេះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នាហើយ។ M88 គឺជាឈ្មោះឈានមុខគេមួយនៅក្នុងទីផ្សារល្បែងអនឡាញអាស៊ី។ មួយក្នុងចំណោមអ្នកត្រួសត្រាយផ្លូវ វាបានរីកចម្រើនដោយជោគជ័យ និងបានចុះហត្ថលេខាលើភាពជាដៃគូសំខាន់ៗមួយចំនួន។ បង្កើតឡើងក្នុងឆ្នាំ 2007 សព្វថ្ងៃ M88 មានជម្រើសចម្រុះនៃហ្គេមកាស៊ីណូអនឡាញ ដូចជាហ្គេមស្លុត និងហ្គេមតាមតុ ការភ្នាល់កីឡា និងហ្គេមអ្នកចែកបៀបន្តផ្ទាល់។ ប្រតិបត្តិករនេះមានបុគ្គលិកជាង 2,000 នាក់ និងគាំទ្រអតិថិជនជាងមួយលាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ក្រុម​របស់​ក្រុមហ៊ុន​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ដើម្បី​ផ្តល់​បទ​ពិសោធ​លេង​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ដល់​អ្នក​លេង​របស់​ខ្លួន និង​ផ្តល់​ការ​គាំទ្រ​អតិថិជន​ដ៏​ល្អ​បំផុត។ តាមវិធីនេះពួកគេអាចរីករាយនឹងបរិយាកាសលេងហ្គេមដែលមានសុវត្ថិភាព និងកម្សាន្តសប្បាយ។ ដោយសារតែហេតុផលទាំងអស់នេះ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែល M88 Mansion គឺជាគោលដៅលេងហ្គេមអនឡាញឈានមុខគេក្នុងទ្វីបអាស៊ី ។

ការណែនាំពីការដកប្រាក់ចេញពេញលេញ៖ ពេលដែលត្រូវដកប្រាក់ឈ្នះកាស៊ីណូរបស់អ្នក

ការលេងហ្គេមនៅកាស៊ីណូអនឡាញគឺមានភាពសប្បាយរីករាយ ប៉ុន្តែផ្នែកដ៏ល្អបំផុតរបស់វាដែលមិនចម្លែកនោះគឺនៅពេលដែលអ្នករកបានពិន្ទុឈ្នះ។ នៅពេលអ្នកបន្តលេង ហើយឃើញការឈ្នះរបស់អ្នកកកកុញនៅក្នុងគណនីរបស់អ្នក អ្នកនឹងជៀសមិនរួចពីសួរខ្លួនឯងនូវសំណួរនេះ "តើខ្ញុំគួរដកវានៅពេលណា?"កុំបារម្ភ យើងបានគិតជាស្រេចជូនអ្នកហើយ! អត្ថបទនេះគ្របដណ្តប់អ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីការដកប្រាក់កាស៊ីណូអនឡាញ និងរបៀបកំណត់ពេលវេលាលើពួកវាដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នក។ តើអ្នកត្រូវការអ្វីខ្លះដើម្បីបំពេញសំណើដកប្រាក់? កាស៊ីណូអនឡាញស្ទើរតែទាំងអស់មានលក្ខណៈវិនិច្ឆ័យដូចគ្នាសម្រាប់ការអនុញ្ញាតឱ្យអ្នកលេងដកប្រាក់របស់ពួកគេ។ ជាលើកដំបូង ជាផ្នែកមួយនៃគោលការណ៍ KYC (ស្គាល់អតិថិជនរបស់អ្នក) របស់កាស៊ីណូ អ្នកនឹងត្រូវបានស្នើសុំឱ្យដាក់រូបថតអត្តសញ្ញាប័ណ្ណរបស់អ្នក និងវិក្កយបត្រប្រើប្រាស់មួយដែលមានអាសយដ្ឋានបច្ចុប្បន្នរបស់អ្នកនៅលើវា។ នេះគឺជាការអនុវត្តស្តង់ដារក្នុងចំណោមកាស៊ីណូអនឡាញ ក្នុងគោលបំណងការពារការក្លែងបន្លំ។ នៅពេលដែលអ្នកបានផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកជាលើកដំបូងហើយ ពេលដែលអ្នកស្នើសុំការដកប្រាក់លើកក្រោយវានឹងលឿនជាងមុន។ អ្នក​នឹង​មិន​ចាំបាច់​ត្រូវ​ដាក់​ស្នើ​ឯកសារ​ណា​មួយ​ឡើង​វិញ​ទេ—គ្រាន់​តែ​ដាក់​សំណើ ​ហើយ​រង់ចាំ​លុយ​ចូល​មក​ក្នុង​គណនី​របស់​អ្នក។ របៀបកំណត់ពេលដកប្រាក់កាស៊ីណូអនឡាញរបស់អ្នក មិនមានចម្លើយត្រឹមត្រូវ ឬខុសអំពីពេលណាដែលអ្នកគួរដកប្រាក់នោះទេ ប៉ុន្តែពេលវេលាខ្លះអាចនឹងបង្ហាញថាជាពេលល្អប្រសើរជាងពេលផ្សេងទៀត។ ការដឹងពីពេលណាត្រូវដកប្រាក់ ច្រើនតែជាមុខងារនៃការកំណត់ថវិកាមួយ ហើយធ្វើតាមវាជាប់លាប់។ នៅពេលអ្នកដាក់ប្រាក់ដំបូងនៅកាស៊ីណូអនឡាញ វាគួរតែជាចំនួនទឹកប្រាក់ដែលអ្នកសុខចិត្តអោយចាញ់។ ក្នុងពេលដែលយើងសង្ឃឹមលើអ្វីដែលល្អបំផុត យើងត្រូវរៀបចំផែនការសម្រាប់អ្វីដែលអាក្រក់បំផុត ដូច្នេះអ្នកមិនគួរដាក់ប្រាក់លើសពីអ្វីដែលអ្នកសុខចិត្តអោយចាញ់នោះទេ។ យើងណែនាំអ្នកឱ្យរក្សាចំនួនទឹកប្រាក់ដូចគ្នានឹងចំនួនទឹកប្រាក់នៅក្នុងគណនីរបស់អ្នកដូចនឹងការដាក់ប្រាក់ដំបូងរបស់អ្នក ទោះបីជាបន្ទាប់ពីលេងច្រើនដងហើយក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកដាក់ប្រាក់ 100 ដុល្លារ ហើយឈ្នះ 200 ដុល្លារ អ្នកគួរតែដក 200 ដុល្លារ មិនមែន 300 ដុល្លារចេញទេ។ ការធ្វើបែបនេះមានន័យថាអ្នកនឹងមិនបង្កើតសេណារីយ៉ូដែលអ្នកប្រហែលជាអាចចាញ់ 300 ដុល្លារ អ្នកនឹងនៅធ្វើតាមជាប់លាប់ទៅនឹងប្រាក់បញ្ញើដើមរបស់អ្នក 100 ដុល្លារ ដែលជាអ្វីដែលអ្នកបានសម្រេចចិត្តដំបូងថាអ្នកអាចមានលទ្ធភាពចាញ់ចំនួនប៉ុណ្ណឹង។ វាក៏មានន័យផងដែរថា អ្នកនឹងនៅតែមានលុយនៅក្នុងគណនីរបស់អ្នក ដូច្នេះអ្នកអាចបន្តលេងបាន។ ដើម្បីអនុវត្តតាមផែនការនេះ វាជាការល្អក្នុងការដាក់សំណើដកប្រាក់ បន្ទាប់ពីរាល់វគ្គនៃការលេងដែលបញ្ចប់ដោយការឈ្នះ។ ទោះយ៉ាងណាក៏ដោយ ក៏នៅមានចំនុចជាច្រើនដែលត្រូវចងចាំ។ កាស៊ីណូជាធម្មតាមានចំនួនទឹកប្រាក់ដកអប្បបរមា និងអតិបរមា ដូច្នេះប្រសិនបើអ្នកឈ្នះតិចជាង ឬច្រើនជាងចំនួនទាំងនោះ អ្នកនឹងមិនអាចដាក់សំណើបានទេ។ ប្រសិនបើអ្នកមិនមានអប្បបរមាសម្រាប់ការដកប្រាក់ទេ សូមទុកប្រាក់នៅក្នុងគណនីរបស់អ្នក ហើយរង់ចាំរហូតដល់អ្នកមានគ្រប់គ្រាន់។ ប្រសិនបើអ្នកមានច្រើនពេក (!) សូមដកយកចំនួនអតិបរមា ហើយដកបន្ថែមទៀតនៅពេលផ្សេងទៀត។ ការផ្តល់ជូនពិសេស និងការផ្តល់ជូនរង្វាន់បន្ថែមដែលផ្តល់ជារង្វាន់ដល់អ្នក ជាធម្មតាមិនមានសម្រាប់ការដកប្រាក់ទេ។ ដូច្នេះហើយ អ្នកគួរតែគិតពីប្រាក់រង្វាន់បន្ថែមដាច់ដោយឡែក ហើយមានសម្រាប់តែការលេងប៉ុណ្ណោះ មិនមែនសម្រាប់ដកប្រាក់ចេញទេ។ ជាការពិត ទុនប្រាក់រង្វាន់បន្ថែមជារឿយៗត្រូវបានបង្ហាញនៅក្នុងបន្ទាត់ដាច់ដោយឡែកមួយនៅក្នុងផ្នែកទូទាត់របស់អ្នក។ ជាធម្មតាអ្នកនឹងឃើញជារបៀបដូចខាងក្រោមនេះ៖ សមតុល្យសាច់ប្រាក់៖ ប្រាក់នៅក្នុងគណនីរបស់អ្នកដែលអ្នកអាចប្រើបានដើម្បីភ្នាល់ ឬដកប្រាក់ សមតុល្យប្រាក់រង្វាន់បន្ថែម៖ ប្រាក់ដែលអ្នកបានឈ្នះតាមរយៈប្រាក់រង្វាន់បន្ថែម សមតុល្យសរុប៖ សមតុល្យសាច់ប្រាក់ និងសមតុល្យប្រាក់រង្វាន់បន្ថែមរបស់អ្នករួមបញ្ចូលគ្នា សង្ខេបប្រាក់រង្វាន់បន្ថែម៖ ព័ត៌មានប្រាក់រង្វាន់បន្ថែមជាក់លាក់របស់អ្នក។ Playthrough សម្រេចបាន៖ ចំនួនបច្ចុប្បន្នអ្នកបានភ្នាល់ ដើម្បីបំពេញតម្រូវការភ្នាល់របស់អ្នក។ Playthrough ទាមទារ៖ ចំនួនអ្នកត្រូវការដើម្បីភ្នាល់ដើម្បីមានសិទ្ធិទទួលបានប្រាក់រង្វាន់បន្ថែម ពេលដែលត្រូវដកយកគ្រប់យ៉ាងទាំងអស់ ប្រសិនបើអ្នកបានលេងនៅកាស៊ីណូអនឡាញជាក់លាក់មួយ ប៉ុន្តែបានរកឃើញមួយផ្សេងទៀតដែលអ្នកចូលចិត្ត អ្នកអាចដកប្រាក់របស់អ្នកទាំងអស់ចេញពីកន្លែងមុនបាន។ តាមវិធីនេះ អ្នកមិនប្រថុយប្រថានក្នុងការភ្លេចថាអ្នកមានលុយនៅក្នុងគណនីនោះ។ ប្រសិនបើអ្នកចង់ប្តូរទៅមករវាងកាស៊ីណូ អ្នកអាចធ្វើបាន ប៉ុន្តែត្រូវចាំថាអ្នកមិនគួរប្រថុយចំនួនលុយច្រើនជាងអ្វីដែលអ្នកអាចមានលទ្ធភាពធ្វើបាននោះទេ។ ប្រសិនបើដែនកំណត់របស់អ្នកគឺ 100 ដុល្លារ អ្នកអាចមាន 50 ដុល្លារនៅក្នុងកាស៊ីណូមួយ និង 50 ដុល្លារនៅក្នុងកាស៊ីណូផ្សេងទៀត ប៉ុន្តែមិនមែនច្រើនជាងនេះទេ។  កុំពឹងផ្អែកលើការដកប្រាក់ថាជាសាច់ប្រាក់រហ័ស ខណៈពេលដែលវាមានសារៈសំខាន់ក្នុងការបង្កើតផែនការដកប្រាក់សម្រាប់ខ្លួនអ្នក រឿងមួយដែលអ្នកគួរតែចងចាំផងដែរគឺពេលណាដែលមិនត្រូវស្នើសុំការដកប្រាក់។ ប្រសិនបើអ្នកត្រូវការសាច់ប្រាក់ជាបន្ទាន់ ហើយអ្នកគិតថាការដាក់សំណើដកប្រាក់នឹងជួយសង្រ្គោះអ្នក សូមគិតម្តងទៀត។ មិនដូចជាការដាក់ប្រាក់បញ្ញើដែលជាធម្មតាធ្វើបានភ្លាមៗនោះទេ ការដកប្រាក់អាចចំណាយពេល ចន្លោះចាប់ពីពីរបីថ្ងៃទៅមួយសប្តាហ៍។ ហេតុផល​ដែល​វា​អាច​ចំណាយ​ពេល​ច្រើន​នោះ​គឺ​ថា​មាន​ពីរ​ជំហាន​ក្នុង​ដំណើរ​ការ​ដក​ប្រាក់៖ ដំណើរការនៃសំណើរបស់កាស៊ីណូ ការផ្ទេរប្រាក់តាមវិធីបង់ប្រាក់របស់អ្នក (វិធីបង់ប្រាក់ផ្សេងៗគ្នាត្រូវចំណាយពេលខុសៗគ្នាដើម្បីបញ្ចប់ការផ្ទេរប្រាក់) យោងតាមដំណើរការដកប្រាក់ពីរជំហាន ការដកប្រាក់ពីគណនីកាស៊ីណូអនឡាញរបស់អ្នកមិនមែនជាចម្លើយទេ ប្រសិនបើអ្នកត្រូវការសាច់ប្រាក់ភ្លាមៗ។ របៀបដកប្រាក់ពីការឈ្នះកាស៊ីណូអនឡាញ៖ ការណែនាំជាជំហានៗ ប្រសិនបើវាជាលើកទីមួយរបស់អ្នកក្នុងការស្នើសុំដកប្រាក់ សូមរៀបចំឯកសារចាំបាច់ និងថតរូបពួកវា។ ចូលទៅកាន់ផ្នែកប្រវត្តិរូបរបស់អ្នកនៅកាស៊ីណូ ចុចលើរូបតំណាងអ្នកគិតលុយ/ផ្នែកដកប្រាក់ ជ្រើសរើសវិធីដកប្រាក់របស់អ្នក។ បញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់ដក ចុច "បញ្ជូន" ឬបញ្ចូល អ្នកអាចនឹងមានផ្នែកមួយដែលអ្នកអាចលុបចោលសំណើដកប្រាក់របស់អ្នកបាន។ ប៉ុន្តែប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវផែនការថវិការបស់អ្នក នោះមិនចាំបាច់ត្រូវលុបចោលនោះទេ។ FAQS​ (សំណួរគេសួរញឹកញាប់) ហេតុអ្វីខ្ញុំត្រូវដាក់រូបថតអត្តសញ្ញាណប័ណ្ណមួយ មុនពេលខ្ញុំដកប្រាក់ពីកាស៊ីណូអនឡាញ?កាស៊ីណូស្នើសុំរូបថតអត្តសញ្ញាណប័ណ្ណមួយ និងរូបថតវិក្កយបត្រឧបករណ៍ប្រើប្រាស់ដែលមានអាសយដ្ឋានបច្ចុប្បន្នរបស់អ្នកមួយ ដើម្បីការពារការក្លែងបន្លំ។ វាជាការអនុវត្តស្តង់ដារក្នុងចំណោមកាស៊ីណូអនឡាញ។ តើត្រូវការពេលប៉ុន្មានដើម្បីទទួលបានលុយរបស់ខ្ញុំ បន្ទាប់ពីខ្ញុំដាក់សំណើដកប្រាក់?ចំនួនពេលវេលាដែលត្រូវការដើម្បីទទួលបានលុយរបស់អ្នកអាស្រ័យលើកត្តាពីរ៖ រយះពេលដែលកាស៊ីណូដំណើរការសំណើរលឿនប៉ុណ្ណា និងថាតើរបៀបបង់ប្រាក់របស់អ្នកប្រើពេលលឿនប៉ុណ្ណាក្នុងការបញ្ចប់ការផ្ទេរប្រាក់។ ជាទូទៅ វាត្រូវចំណាយពេលពីពីរថ្ងៃទៅមួយសប្តាហ៍ដើម្បីទទួលបានលុយរបស់អ្នក។ តើខ្ញុំអាចដកប្រាក់រង្វាន់បន្ថែមរបស់ខ្ញុំបានទេ?ទេ អ្នកមិនអាចដកប្រាក់ដែលអ្នកទទួលបានពីការផ្តល់ជូនប្រាក់រង្វាន់បន្ថែមបានទេ រហូតដល់អ្នកបានបំពេញតាមតម្រូវការនៃការភ្នាល់។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ណាស់ក្នុងការអានអោយបានលម្អិតមុនពេលចុះឈ្មោះសម្រាប់ការផ្តល់ជូនពិសេស ឬប្រាក់រង្វាន់បន្ថែមណាមួយ។

ភាពជាដៃគូថ្មីរវាង PAU FC និង Mansion Sports Kicks Off

PAU FC ក្លឹបបាល់ទាត់អាជីពបារាំងថ្មីៗនេះបានប្រកាសភាពជាដៃគូថ្មីបំផុតមួយជាមួយ Mansion Sports ។ ការអភិវឌ្ឍន៍ដ៏គួរអោយរំភើបនេះបង្ហាញពីការចូលរួមរបស់ PAU FC ក្នុងក្រុមហ៊ុនភ្នាល់អាស៊ីឈានមុខគេនេះជាដៃគូផ្លូវការចាប់ផ្តើមពីខែកញ្ញាឆ្នាំ2022។ តាមលក្ខខ័ណ្ឌនៃភាពជាដៃគូ អ្នកលេងរបស់PAU FC នឹងបង្ហាញផ្លាកសញ្ញាឡូហ្គូផ្លូវការរបស់Mansion Sportsលើកាតាបហ្វឹកហាត់របស់ពួកគេ និងនៅលើអាវ។ ព័ត៌មានយីហោរបស់Mansion Sports នឹងត្រូវបានដាក់បង្ហាញយ៉ាងលេចធ្លោនៅលើស្តង់ពហុកីឡាដ្ឋានផងដែរ។ សម្រាប់ក្រុមបាល់ទាត់បារាំង អត្ថប្រយោជន៍ផ្សេងៗនឹងកើនឡើង។ ក្នុងនាមជាអ្នកចាប់ផ្តើមដំបូង PAU FC នឹងរីករាយជាមួយនឹងការផ្សព្វផ្សាយទីផ្សារដ៏សំខាន់នៅទូទាំងទីផ្សារអាស៊ី ជាពិសេសកន្លែងដែល Mansion FC ទទួលបានការគាំទ្រយ៉ាងមុតមុំា ។ PAU FC នឹងធ្វើដំណើរទៅប្រទេសវៀតណាមនៅឆ្នាំ 2023 ។ Sunil Jamthani ដែលជាប្រធានចាត់ការទូទៅរបស់ Mansion Sports Entertainment បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះភាពជាដៃគូថ្មីជាមួយអាជ្ញាធរភ្នាល់កីឡាលេខមួយនៅអាស៊ី។ យើងសប្បាយចិត្តណាស់ដែលបានក្លឹបបាល់ទាត់ដែលពោរពេញទៅដោយប្រវត្តិសាស្ត្រដូចជា Pau FC ក្លាយជាផ្នែកមួយនៃគ្រួសារ Mansion Sports ។ យើងសន្យាថានឹងផ្តល់តែអ្វីដែលល្អបំផុតដល់ដៃគូដ៏គួរឱ្យគោរពរបស់យើង។ Bernard Laporte-Fray ម្ចាស់ក្លឹប PAU FC មានក្តីរំភើបដូចគ្នាចំពោះភាពជាដៃគូថ្មីជាមួយ Mansion Sports ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានបោះជំហានថ្មីមួយថ្ងៃនេះក្នុងការអភិវឌ្ឍន៍អន្តរជាតិរបស់យើង តាមរយៈភាពជាដៃគូជាមួយ Mansion Sports ។ កិច្ចសហប្រតិបត្តិការថ្មីនេះបើកទ្វារក្លឹបទៅកាន់ទឹកដីថ្មីមួយដែលមានសក្តានុពលដ៏អស្ចារ្យ ដែលជំរុញឱ្យមានការផ្លាស់ប្តូរដ៏សម្បូរបែបទាំងមនុស្ស និងរចនាសម្ព័ន្ធ។ កីឡាករអាជីពវៀតណាម Nguyen Quang Hai បានក្លាយជាកីឡាករដំបូងគេពីប្រទេសរបស់គាត់ដែលបានចុះហត្ថលេខាជាមួយក្លឹបបាល់ទាត់លំដាប់កំពូលរបស់បារាំងនេះ។ គាត់បានចុះហត្ថលេខាជាផ្លូវការសម្រាប់រដូវកាល 2022/2023 ។ លោកHai បានបង្ហាញខ្លួននៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022 នៅពេលដែលគាត់បានលេងតតាំងជាមួយ En Avant Guingamp ។ ក្នុងនាមជាក្រុមនៅ Ligue 2, PAU FC មានប្រវត្តិដ៏អស្ចារ្យ។ PAU FC បានចាប់ផ្តើមនៅឆ្នាំ 1920 ជា Bleuets de Notre-Dame de Pau ។ បន្ទាប់ពីនោះមក ក្រុមនេះបានបែកបាក់គ្នា ហើយក្លឹបបាល់ទាត់ de Pau ត្រូវបានបង្កើតឡើងនៅឆ្នាំ 1959។ ប៉ុន្តែនៅឆ្នាំ 1995 PAU FC ស្ថិតនៅក្រោមការគ្រប់គ្រង។ ក្រោយ​មកទៀត​ក្លឹបនេះ​បាន​កាត់​ចេញ​ទៅ​លីគ​អាជីព​លំដាប់​ទី​4របស់​បារាំង។ បន្ទាប់មកទៀតក្រោមការកាន់កាប់របស់ Bernard Laporte-Fray ក្លឹបត្រូវបានផ្លាស់ប្តូររូបរាងទៅជាក្លឹបបាល់ទាត់ PAU ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្លឹបនេះបានឡើងឈរលើឋានានុក្រមបាល់ទាត់បារាំង ដែលទីបំផុតត្រូវបានតម្លើងទៅ Ligue 2 ក្នុងឆ្នាំ 2020។ អំពីក្រុមMansion Sports & Entertainment Mansion Sports & Entertainment Group គឺជាក្រុមតស៊ូមតិលើកីឡា និងការរស់នៅដ៏លេចធ្លោមួយដែលវិនិយោគយ៉ាងសកម្ម និងផ្សព្វផ្សាយមជ្ឈមណ្ឌលកីឡា និងក្លឹបជុំវិញអាស៊ី។ ក្រុមនេះគឺជាអ្នកចូលថ្មីនៅក្នុងឧស្សាហកម្មភ្នាល់កីឡា និងកម្សាន្ត។ គេបានបង្ហាញវត្តមានរបស់ខ្លួនតាមរយៈក្លឹបបាល់ទាត់ ក្លឹបវាយសី និងក្លឹបបាល់បោះ។ MSEG មានគោលបំណងក្លាយជាមជ្ឈមណ្ឌលកម្សាន្តឈានមុខគេនៅអាស៊ី ដោយចាប់ដៃគូជាមួយមជ្ឈមណ្ឌលកីឡាជាច្រើនក្នុងប្រទេសឥណ្ឌូនេស៊ី វៀតណាម និងថៃ និងធ្វើការបណ្តាក់ទុនជាច្រើននៅក្នុង F&B នៅទូទាំងអាស៊ី។ អំពី PAU FC Pau FC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1995 ដោយក្លឹបបាល់ទាត់ de Pau ពីមុន។ ក្លឹបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1959 ដើម្បីទាញខ្លួនចេញឆ្ងាយពី Bleuets de Saint-Dame de Pau ។ Pau FC ត្រូវបានគ្រប់គ្រងដោយ Didier Tholot ។ វាលេងការប្រកួតក្នុងផ្ទះរបស់ខ្លួននៅឯ Nouste Camp ពហុកីឡាដ្ឋានដែលដាក់បានត្រឹមជាង 4,000 នាក់ នេះគឺជាទឹកដីតូចបំផុតនៅក្នុងផ្នែកទីពីររបស់បារាំង។ពួកគេបានរីករាយនឹងមូលដ្ឋានផ្ទះនៅ Stade du Hameau អស់រយៈពេលជិត 3 ទស្សវត្សមកហើយ ក្រៅពី Nouste Camp ។ ទឹកដីនេះត្រូវបានចែករំលែកជាមួយ Section Paloise ដែលជាក្លឹប Rugby Union។

បន្ទាប់ពីរលកនៃការបង្ក្រាប កម្ពុជាកំណត់ឡើងវិញនូវច្បាប់ និងការអនុវត្តច្បាប់ស្តីពីល្បែងស៊ីសង

ប្រទេស​កម្ពុជា​ដែល​មាន​ជម្លោះ​រឿង​អាស្រូវ​បាន​ចេញ​ការ​កែប្រែ​ដែល​ត្រូវ​ការ​ជា​ច្រើន​ចំពោះ​ច្បាប់​កាស៊ីណូ។ បច្ចុប្បន្នភាព នៅក្នុងរបាយការណ៍ដែលចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ អគ្គលេខាធិការដ្ឋានអាជ្ញាធរល្បែងកម្ពុជា នៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា CGMC កំពុងកំណត់ឡើងវិញនូវតម្រូវការសម្រាប់ប្រតិបត្តិការអាជីវកម្មល្បែងនៅក្នុងដែនសមត្ថកិច្ច។ គោលដៅ របាយការណ៍នេះបង្ហាញពីគោលដៅទៅលើប្រតិបត្តិករល្បែងស៊ីសង និងអ្នកគ្រប់គ្រងកាស៊ីណូ ដើម្បីពង្រឹងច្បាប់ល្បែងស៊ីសងពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង ដោយកំណត់អត្តសញ្ញាណ និងការពារសិទ្ធិរបស់ប្រតិបត្តិករស្របច្បាប់នៅទូទាំងទិដ្ឋភាពដែលពោរពេញទៅដោយការបង្រ្កាបជាបន្តបន្ទាប់លើការផ្តល់ជូនខុសច្បាប់។ មុខតំណែង CGMC CGMC បានចេញផ្សាយការពន្យល់ដូចខាងក្រោម: គោលការណ៍ណែនាំនេះ មានគោលបំណងបង្រ្កាបរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ និងសំបុកល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងពាណិជ្ជកម្មដែលស្របច្បាប់។ ជំហានទីមួយ ដំបូង ការសម្អាតផ្ទះមួយចំនួន៖ ប្រតិបត្តិករ និងម្ចាស់កាស៊ីណូទាំងអស់ត្រូវបានបញ្ជាឱ្យដាក់ពាក្យសុំអាជ្ញាប័ណ្ណ ឬបន្តអាជ្ញាប័ណ្ណកាស៊ីណូរបស់ពួកគេឡើងវិញដើម្បីបន្តប្រតិបត្តិការ។ ទីតាំងដែលប្រតិបត្តិការត្រូវបានអនុញ្ញាត ទីតាំងភូមិសាស្រ្តនៃប្រតិបត្តិការត្រូវតែកំណត់អត្តសញ្ញាណនៅក្នុងសំណើអភិវឌ្ឍន៍កាស៊ីណូបុគ្គល ដែលម្ចាស់អាជ្ញាប័ណ្ណមានសិទ្ធិតែប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការក្នុងបរិវេណដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណកាស៊ីណូដែលពួកគេមាន ដោយអនុលោមតាមលក្ខខណ្ឌតម្រូវនៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្ម និងឯកសារច្បាប់ពាក់ព័ន្ធអោយបានពេញលេញ។ សញ្ញាប័ត្រដើម្បីបន្ត ប្រតិបត្តិករកាស៊ីណូ ឬម្ចាស់កាស៊ីណូទាំងឡាយដែលពីមុនបានដាក់ពាក្យសុំអាជ្ញាប័ណ្ណកាស៊ីណូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ហើយនៅតែអនុវត្តតាមនឹងទទួលបានវិញ្ញាបនបត្រនៃភាពស្របច្បាប់ដែលអនុញ្ញាតឱ្យមានប្រតិបត្តិការបន្ថែមនៅឆ្នាំ 2022។ កាស៊ីណូទាំងអស់ដែលទទួលបានវិញ្ញាបនបត្រនឹងត្រូវបានរំពឹងថានឹងដំណើរការក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងពី CGMC យ៉ាងតឹងរ៉ឹង នៅក្នុងតំបន់ដែលខ្វះការអនុលោមតាមច្បាប់មានច្រើនហួសហេតុពេក។ រឿងអាស្រូវថ្មីៗនេះ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ការ​បង្ក្រាប​រយៈ​ពេល​ពីរ​សប្តាហ៍​លើ​សកម្មភាព​ខុស​ច្បាប់​ដែល​បញ្ជា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំ​ឲ្យ​មានការរុះ​រើ​សំបុកល្បែង​ចំនួន ១៧០០ ក្នុង​រាជធានី​ភ្នំពេញ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​បច្ចុប្បន្នភាព។ អំពាវនាវដល់សមត្ថកិច្ច សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងសុន្ទរកថាសារជាថ្មី ពីការរំពឹងទុករបស់លោកចំពោះមន្ត្រីអនុវត្តច្បាប់ ក្នុងការបន្តអនុវត្តច្បាប់កាស៊ីណូដែលមានស្រាប់ និងបង្រ្កាបការពង្រីកសកម្មភាពខុសច្បាប់។ នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា សម្ដេចបានអញ្ជើញទៅសាកសួរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តច្បាប់ស្ដីពីល្បែងស៊ីសង ដល់ចំណុចនេះ៖ លោកថា៖ «ទាក់ទងនឹងបញ្ហាសុវត្ថិភាពភូមិឃុំដែលយើងបានអនុវត្តជាច្រើនឆ្នាំមកនេះ ហេតុអ្វីបានជាកន្លែងលេងល្បែងស៊ីសងហាក់ដូចជាលេចឡើងគ្រប់ទីកន្លែង ដែលគ្រប់គ្នាមើលឃើញ ហើយអាជ្ញាធរមូលដ្ឋានហាក់ដូចជាព្រងើយកន្តើយនឹងកន្លែងទាំងនេះនិងបរាជ័យក្នុងការលុបបំបាត់?” ទស្សនវិស័យ ក្រៅពីការកែប្រែលក្ខខណ្ឌនៃការលេងល្បែងស៊ីសង កម្ពុជានៅតែត្រូវដោះស្រាយការអនុវត្តដែលយឺតយ៉ាវនៃគោលការណ៍ណែនាំដែលមានស្រាប់ និងធ្វើបច្ចុប្បន្នភាពពីគោលការណ៍ណែនាំដើម្បីលុបបំបាត់ការលេងខុសច្បាប់ និងសម្រេចបាននូវគំរូបទប្បញ្ញត្តិមុខងារ។

ចាប់ផ្តើមវើលខប់2022 ជាមួយហ្គេមកាស៊ីណូបាល់ទាត់ដ៏គួរអោយរំភើបចំនួន 5

ព្រឹត្តិការណ៍ FIFA World Cup 2022 កាន់តែខិតជិតមកដល់ វាកាន់តែនាំមកនូវភាពរំភើបជាសាកលកាន់តែខ្លាំង។ ក្តីរំភើបនៃការឃើញក្រុមល្អបំផុតនៅក្នុងពិភពលោកប្រកួតមួយទល់មួយក្នុងការប្រកួត “អ្នកឈ្នះបានគ្រប់យ៉ាង” ថែមទាំងបានបន្សល់ទុកនូវចំណាប់អារម្មណ៍មួយនៅលើពិភពកាស៊ីណូអនឡាញផងដែរ។ ចូលរួមជាមួយពួកយើង នៅពេលដែលយើងបង្ហាញនូវហ្គេមស្លុតអនឡាញ និងហ្គេមកាស៊ីណូដែលមានរចនាបថបាល់ទាត់ដែលពេញនិយមបំផុតមួយចំនួនដែលនឹងចេញផ្សាយនៅឆ្នាំនេះ។ ល្អបំផុត! ពួកវាទាំងអស់ផ្សាយបន្តផ្ទាល់សម្រាប់អ្នកដើម្បីកម្សាន្តរីករាយ! Pilot Cup ដោយ Gamzix Gamzix គឺជាអ្នកបង្កើតហ្គេមស្លុត និងហ្គេមក្រាសថ្មីដ៏គួរអោយរំភើប ដែលមានភាពទាក់ទាញតាមរយះការលេងសើចបញ្ឆិតបញ្ឆៀង និងការចេញផ្សាយហ្គេមដែលមានរចនាបថជាច្រើន។ ពួកគេទទួលបានជោគជ័យខ្លាំងជាមួយនឹងហ្គេមក្រាសរចនាបថបាល់ទាត់ថ្មីបំផុតរបស់ពួកគេគឺ Pilot cup ។ របុំ៖មិនអាចអនុវត្តបាន (N/A) ជួរបង់ប្រាក់៖  N/A ភាពប្រែប្រួល៖ ទាប RTP: 96.50ភាគរយ ប្រាក់ភ្នាល់៖ ៛400– ៛400,000 ឈ្នះអតិបរមា៖ 5,000xដង Gamzix បានរចនា Pilot Cup ឡើងវិញជុំវិញខ្សែប្រយុទ្ធនៅលើទីលានបាល់ទាត់ ដោយលុបចោលជម្រើសធម្មតានៃកប៉ាល់រ៉ុក្កែត និងយន្តហោះ។ ដើម្បីចាប់ផ្តើមជុំ អ្នកលេងចាប់ផ្តើមទាត់បាល់អោយអស់ពីកម្លាំងរបស់ពួកគេ។ កាលណាបាល់នៅហោះហើរបានយូរ មេគុណឈ្នះរបស់អ្នកកាន់តែធំដែរ។ គោលបំណងនៃ Pilot Cup គឺដើម្បីទស្សន៍ទាយថាតើការហោះហើររបស់បាល់នឹងបញ្ចប់នៅពេលណា និងដើម្បីយកការឈ្នះរបស់អ្នកចេញមុនពេលដែលវាបញ្ចប់។ ដោយសារភាពពាក់ព័ន្ធតាមរដូវកាលរបស់វា និងរង្វិលជុំលេងហ្គេមកម្សាន្ត, Pilot Cup គឺជាហ្គេមដែលត្រូវតែលេងសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់ខ្លាំង និងប្រិយមិត្តហ្គេមក្រាស។ Firekick! MultiMax ដោយ Yggdrasil Yggdrasil អបអរ​ភាព​រំភើប​និងរីករាយ​នៃ FIFA World Cup ជាមួយ​នឹង​ការ​ចេញ​ផ្សាយ Firekick! ហ្គេមស្លុត Multimax ។ វីដេអូស្លុត 5x3 ដែលនឹងធ្វើឱ្យអ្នកស្ថិតក្នុងសកម្មភាពដ៏មមារញឹក។ ចូលរួមជាមួយហ្វូងមនុស្សដែលកំពុងស្រែកហ៊ោនៅក្នុងពហុកីឡាដ្ឋានបាល់ទាត់និម្មិត ហើយប្រើវិធីរបស់អ្នកដើម្បីឈ្នះរហូតដល់ 10,000x នៃការភ្នាល់របស់អ្នក។ របុំ៖ 5x3 ជួរបង់សងប្រាក់៖ 243 ភាពប្រែប្រួល៖ ខ្ពស់ RTP: 96.50ភាគរយ ប្រាក់ភ្នាល់៖ ៛800 - ៛300,000 ឈ្នះអតិបរមា៖ 10,000xដង លក្ខណៈពិសេសដ៏គួរឱ្យរំភើបបំផុតមួយនៃ Firekick! Multimax គឺជាមីនីហ្គេមស៊ុតបាល់ប៉េណាល់ទី។ អ្នកអាចភ្នាល់ការបង្វិលដោយឥតគិតថ្លៃដំបូងរបស់អ្នកលើការទាត់បាល់ប៉េណាល់ទីមួយ។ ប្រសិនបើអ្នកស៊ុតបញ្ចូលទី អ្នកឈ្នះហ្គេមឥតគិតថ្លៃបន្ថែមទៀត ប៉ុន្តែជុំនឹងចប់ ប្រសិនបើអ្នកមិនអាចស៊ុតបញ្ចូលទីបាន។ ប្រសិនបើអ្នកដាក់សំណាញ់ធំទូលាយមួយ សូមកុំបារម្ភ អ្នកអាចតម្រង់ការស៊ុតមួយទៀតបាននៅជុំរង្វាន់បន្ថែមការបង្វិលឥតគិតថ្លៃ។ សូមចងចាំថា អ្នកនឹងត្រូវចំណាយ 70x នៃការភ្នាល់របស់អ្នកដើម្បីទិញលក្ខណៈពិសេសនេះ។ D10S Maradona ដោយ Blueprint Gaming Diego Maradona គឺជាវីរបុរសបាល់ទាត់ម្នាក់ដែលមានភាពល្បីល្បាញដោយសារគ្រាប់បាល់ "Hand of God" ដ៏អស្ចារ្យរបស់គាត់ដែលមានការជជែកតវ៉ាគ្នាក្នុងវគ្គត្រីមាស(1/4)ផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1986 ។ នៅក្នុងហ្គេមស្លុតរចនាបថបាល់ទាត់ថ្មីបំផុតរបស់ពួកគេ, Blueprint Gaming អញ្ជើញអ្នកឱ្យភ្ជាប់ទំនាក់ទំនងជាមួយ D10s Maradona ដើម្បីមើលថាតើវេទមន្តដែលឈ្នះរបស់គាត់នៅតែមានពិតឬអត់។ របុំ៖5x3 ជួរបង់សងប្រាក់៖ 20 ភាពប្រែប្រួល៖ ខ្ពស់។ RTP: 95.00ភាគរយ ប្រាក់ភ្នាល់៖ ៛800 - ៛40,000 ឈ្នះអតិបរមា៖ 10,000xដង ការផ្តល់ជូនរបស់ Blueprint Gaming ចំពោះតួអង្គដែលជាទីស្រឡាញ់បំផុតរបស់កីឡាបាល់ទាត់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត និងបានស៊ុតបញ្ចូលទី ហើយត្រូវបានផ្ទុកទៅដោយលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើន។ ការភ្នាល់ D10s របស់ម៉ាស៊ីនហ្គេមស្លុតបង្កើនការភ្នាល់របស់អ្នកដោយ 25% ប៉ុន្តែបង្កើនឱកាសឈ្នះទ្វេដង។ អ្នកក៏អាចរីករាយជាមួយលក្ខណៈពិសេសការប្រមូលសាច់ប្រាក់(Cash Collection)ចំនួនបួនផ្សេងៗគ្នា និងបង្វិលដើម្បីឈ្នះប្រាក់រហូតដល់ 10,000 ដងនៃការភ្នាល់របស់អ្នកជាមួយនឹងលក្ខណៈពិសេសបង្វិលដោយឥតគិតថ្លៃ។ ការបង្វិលឥតគិតថ្លៃហ្គេមស្លុត D10s Maradona បញ្ចប់យ៉ាងឡូយ ហើយត្រូវបានគេស្គាល់ដោយសារគាត់ជាអ្នកបញ្ចប់ដ៏មានសន្ទុះខ្លាំងម្នាក់! ការបង្វិលចុងក្រោយធានាថានិមិត្តសញ្ញាសាច់ប្រាក់ទាំងអស់នឹងត្រូវបានធ្វើអោយប្រសើរឡើង ហើយនិមិត្តសញ្ញាអ្នកប្រមូលសាច់ប្រាក់(Cash Collector)នឹងបង្ហាញនៅលើរបុំ ដើម្បីផ្តល់ឱ្យអ្នកនូវឱកាសដ៏ល្អបំផុតក្នុងការទទួលបានការឈ្នះដ៏ធំមួយ។ World Cup Night ដោយ SimplePlay ការរំពឹងទុកមានកាន់តែខ្ពស់ឡើងសម្រាប់ FIFA World Cup Qatar ហើយ Simpleplay ផ្គូរផ្គងថាមពលនេះជាមួយនឹងការចេញផ្សាយវីដេអូស្លុត World Cup Night របស់ពួកគេ។ អ្នកបង្កើតកម្មវិធីសុសវែអាស៊ីនេះនាំមកនូវសកម្មភាព និងភាពរំភើបរបស់ហ្គេមធំៗអោយមានរូបរាងពិត អរគុណដល់ការរចនាប្រកបដោយថាមពល សំឡេងដ៏អស្ចារ្យ និងរូបភាពអ្នកលេងដែលអាចស្គាល់បានភ្លាមៗរបស់វា។ របុំ៖5x3 ជួរបង់សងប្រាក់៖ 30 ភាពប្រែប្រួល៖ ខ្ពស់ RTP: 96.10ភាគរយ ប្រាក់ភ្នាល់៖ ៛800 - ៛600,000 ឈ្នះអតិបរមា៖ 1,000xដង បទពិសោធន៍ហ្គេមស្លុត World Cup Night ទាំងមូលធ្វើអោយមានអារម្មណ៍ដូចជានៅក្នុងកម្មវិធីជប់លៀងនៃហ្គេមចាប់យកចំណងជើងធំមួយ ជាមួយនឹងបទភ្លេងដ៏កន្ត្រាក់អារម្មណ៍ ការរៀបចំកីឡាដ្ឋាន និងភ្លើងពណ៌ភ្លឺចែងចាំង។ ដើម្បីបន្ថែមលើភាពរំជើបរំជួលនេះ ម៉ាស៊ីនស្លុតមានបញ្ចាំងលក្ខណៈពិសេសគួរឱ្យទាក់ទាញជាច្រើន ដូចជាឱកាសដើម្បីទាមទារការបង្វិលដោយឥតគិតថ្លៃរហូតដល់30ដង និង Wildsអាថ៌កំបាំងចំនួន3។ Wildsអាថ៌កំបាំងរួមមាន Extra Wilds (រហូតដល់ទៅ9Wildsលេចឡើងនៅលើរបុំ), Extra Reel Wild (រហូតដល់ទៅ5របុំអាចត្រូវបានបំពេញដោយWildsចៃដន្យ) និង Bomb Wild (គ្រាប់បែកWildsចៃដន្យមួយនឹងផ្ទុះឡើង, បង្វែរនិមិត្តសញ្ញាដែលភ្ជាប់គ្នាទាំងអស់ទៅជា Wilds)។ Spinions Game Day ដោយ Quickspin Quickspin បានជ្រើសរើសយកវិធីសាស្រ្តកំប្លែងបន្ថែមមួយទៀតចំពោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាមួយនឹងការចេញផ្សាយ Spinions Game Day។ ចូលរួមជាមួយអ្នកគាំទ្រកីឡាពណ៌ទឹកក្រូចបែបកំប្លែង នៅពេលពួកគេរង្វិលកង់ជុំវិញទីលានបាល់ទាត់បែបតុក្កតាមួយ ដោយស្វែងរកការឈ្នះដែលមានតម្លៃលើសពីការភ្នាល់របស់អ្នក 3,700 ដង។ របុំ៖5x ជួរបង់សងប្រាក់៖បង់សងជាចង្កោម ភាពប្រែប្រួល៖ មធ្យម RTP: 96.07ភាគរយ ប្រាក់ភ្នាល់៖ ៛400 - ៛400,000 ឈ្នះអតិបរមា៖ 3,717xដង មិនត្រឹមតែ Spinions Game Day គឺជាហ្គេមស្លុតដែលត្រូវបានធានាថានឹងនាំមកនូវស្នាមញញឹមដល់មុខរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបទពិសោធន៍ដ៏គួរឱ្យចង់ចូលរួមមួយផងដែរ។ វីដេអូស្លុតនេះមានលក្ខណៈពិសេសជាច្រើន រួមមាន Passing Wilds ដែលផ្តល់ជូននូវមេគុណឈ្នះកើនឡើងរហ័ស, Passing Wilds Re-spins ដែលផ្តល់ហ្គេមឥតគិតថ្លៃជាច្រើន និង Game Day Free Spins ដែលអ្នកទទួលបានរង្វាន់ 10 ហ្គេមឥតគិតថ្លៃ។ ដើម្បីជួយអ្នកឱ្យបានការឈ្នះដ៏ធំមួយលើអ្នកចាំទី រាល់ការបង្វិលដោយឥតគិតថ្លៃ Game Day ទាំងអស់ត្រូវបានលេងជាមួយនឹងមេគុណឈ្នះកើនឡើងរហ័ស ដែលកំណត់ឡើងវិញតែនៅចុងបញ្ចប់នៃជុំប៉ុណ្ណោះ។

អត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្លេកជេក៖របៀបបង្កើនឱកាសឈ្នះរបស់អ្នក

ប្លេកជេកនិង បាការ៉ាត់គឺជាហ្គេមបៀដ៏ពេញនិយមពីរដែលតែងតែត្រូវបានលេងនៅក្នុងកាស៊ីណូ។ ហ្គេមទាំងពីរមានអ្នកលេងព្យាយាមទទួលបានដៃមួយដែលមានតម្លៃជិត 21 ឬ 9គ្រាប់បំផុតតាមដែលអាចធ្វើបាន ប៉ុន្តែមានភាពខុសគ្នាសំខាន់ៗមួយចំនួនរវាងហ្គេមទាំងពីរ។ ភាពខុសគ្នាសំខាន់មួយរវាងប្លេកជេកនិងបាការ៉ាត់គឺចំនួនអ្នកលេង។ ប្លេកជេកជាធម្មតាត្រូវបានលេងជាមួយនឹងអ្នកលេងរហូតដល់7នាក់ ខណៈដែលបាការ៉ាត់ជាធម្មតាត្រូវបានលេងជាមួយនឹងអ្នកលេងតែ2ទៅ3នាក់ប៉ុណ្ណោះ។ នេះមានន័យថានៅក្នុងប្លេកជេកអ្នកលេងត្រូវតែប្រកួតប្រជែងគ្នាដើម្បីឈ្នះ ខណៈពេលដែលនៅក្នុងបាការ៉ាត់អ្នកលេងគ្រាន់តែប្រកួតប្រជែងជាមួយនឹងអ្នកចែកបៀ ឬ ប៊េងខើប៉ុណ្ណោះ។ ភាពខុសគ្នាមួយទៀតរវាងហ្គេមទាំងពីរគឺរបៀបចែកបៀ។ នៅក្នុងប្លេកជេកអ្នកលេងម្នាក់ៗត្រូវបានចែកបៀជូនចំនួនពីរសន្លឹក ហើយពួកគេអាចជ្រើសរើសថែមបៀ (សុំសន្លឹកបៀមួយទៀត) ឬឈរ/ជ្រក (រក្សាដៃបច្ចុប្បន្នរបស់ពួកគេ) ដើម្បីព្យាយាមយកអោយបានជិត 21គ្រាប់បំផុតតាមដែលអាចធ្វើទៅបានដោយមិនអោយលើស។ នៅក្នុងបាការ៉ាត់ អ្នកលេងម្នាក់ៗត្រូវបានចែកបៀជូនចំនួនពីរសន្លឹក ប៉ុន្តែពួកគេមិនមានជម្រើសក្នុងការថែមបៀ ឬឈរ/ជ្រកនោះទេ។ ផ្ទុយទៅវិញ តម្លៃនៃដៃត្រូវបានកំណត់ដោយផ្អែកលើចំនួនសរុបនៃសន្លឹកបៀទាំងពីរ ហើយអ្នកចែកបៀ ឬ "ប៊េងខើ" ត្រូវតែអនុវត្តតាមសំនុំច្បាប់មួយដើម្បីកំណត់ថាតើត្រូវថែមបៀឬឈរ/ជ្រក។ ទាក់ទងនឹងការភ្នាល់វិញ, ប្លេកជេកនិងបាការ៉ាត់ក៏មានភាពខុសគ្នាខ្លះដែរ។ នៅក្នុងប្លេកជេក អ្នកលេងអាចជ្រើសរើសភ្នាល់លើដៃរបស់ពួកគេផ្ទាល់ ឬពួកគេអាចភ្នាល់លើដៃអ្នកលេងផ្សេងទៀតបាន។ នៅក្នុងបាការ៉ាត់ អ្នកលេងអាចភ្នាល់បានតែលើដៃរបស់ពួកគេផ្ទាល់ ឬនៅលើដៃ "ប៊េងខើ" ប៉ុណ្ណោះ។ បន្ថែមពីលើនេះទៀត នៅក្នុងប្លេកជេកអ្នកលេងអាចបង្កើនការភ្នាល់របស់ពួកគេនៅពេលដែលហ្គេមកំពុងដំណើរការ ខណៈពេលដែលនៅក្នុងបាការ៉ាត់ អ្នកលេងត្រូវតែដាក់ការភ្នាល់របស់ពួកគេមុនពេលដែលសន្លឹកបៀត្រូវបានចែកជូន។ សម្រង់ដ៏ល្បីល្បាញមួយអំពីប្លេកជេកគឺបានមកពីអ្នកលេងប៉ូគឺអាជីពម្នាក់លោក Johnny Chan ដែលបាននិយាយថា: ប្លេកជេកគឺជាហ្គេមនៃជំនាញ។ ប្រសិនបើអ្នកដឹងថាពេលណាត្រូវថែមបៀ ពេលណាត្រូវឈរ/ជ្រក និងពេលណាត្រូវភ្នាល់ទ្វេរដង អ្នកអាចយកឈ្នះលើម្ចាស់ផ្ទះបាន។ គ្រប់យ៉ាងអាស្រ័យលើការបង្វែរហាងឆេងអោយមករកខាងអ្នក។ សម្រង់នេះបង្ហាញពីសារៈសំខាន់នៃយុទ្ធសាស្រ្តនិងជំនាញនៅក្នុងប្លេកជេកហើយណែនាំថាជាមួយនឹងចំណេះដឹងនិងវិធីសាស្រ្តត្រឹមត្រូវ អ្នកលេងអាចបង្កើនឱកាសនៃការឈ្នះរបស់ពួកគេបាន។ សរុបមក ខណៈពេលដែលប្លេកជេកនិងបាការ៉ាត់គឺជាហ្គេមបៀទាំងពីរដែលពាក់ព័ន្ធនឹងការព្យាយាមដើម្បីទទួលបានដៃមួយដែលមានតម្លៃជិត 21គ្រាប់ ឬ 9គ្រាប់បំផុតតាមដែលអាចធ្វើបាន វាមានភាពខុសគ្នាសំខាន់ៗមួយចំនួនរវាងហ្គេមទាំងពីរ។ ប្លេកជេកជាធម្មតាត្រូវបានលេងជាមួយនឹងអ្នកលេងច្រើននាក់ និងអនុញ្ញាតឱ្យមានការសម្រេចចិត្តជាយុទ្ធសាស្រ្តកាន់តែច្រើន ខណៈពេលដែលបាការ៉ាត់ត្រូវបានលេងជាមួយនឹងអ្នកលេងមួយចំនួនតូច និងមានច្បាប់កាន់តែតឹងរ៉ឹង សម្រាប់កំណត់តម្លៃនៃដៃ។ បន្ថែមពីលើភាពខុសគ្នាដែលបានរៀបរាប់ខាងលើ មូលហេតុមួយក្នុងចំណោមហេតុផលជាច្រើនដែលហាងឆេងប្លេកជេកអាចត្រូវបានចាត់ទុកថាប្រសើរជាងហាងឆេងបាការ៉ាត់គឺដោយសារតែ ប្លេកជេកអនុញ្ញាតឱ្យមានការសម្រេចចិត្តជាយុទ្ធសាស្រ្តច្រើន។ នៅក្នុងប្លេកជេកអ្នកលេងអាចជ្រើសរើសថែមបៀ ឬឈរ/ជ្រកដោយផ្អែកលើសន្លឹកបៀដែលពួកគេទទួលបាន និងសន្លឹកបៀដែលអ្នកចែកបៀកំពុងបង្ហាញ។ នេះអនុញ្ញាតឱ្យអ្នកលេងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីរបៀបលេងដៃរបស់ពួកគេ ដែលអាចបង្កើនឱកាសឈ្នះរបស់ពួកគេបាន។ ផ្ទុយទៅវិញ នៅក្នុងបាការ៉ាត់ តម្លៃនៃដៃត្រូវបានកំណត់ដោយផ្អែកលើសំនុំច្បាប់មួយ ហើយអ្នកលេងមិនមានជម្រើសក្នុងការថែមបៀ ឬឈរ/ជ្រកនោះទេ។ នេះមានន័យថាលទ្ធផលនៃដៃបៀបាការ៉ាត់ត្រូវបានកំណត់ដោយចៃដន្យទាំងស្រុង ដោយមានឱកាសតិចតួចសម្រាប់អ្នកលេងក្នុងការប្រើយុទ្ធសាស្រ្តដើម្បីបង្កើនឱកាសឈ្នះរបស់ពួកគេ។ កត្តាមួយទៀតដែលអាចរួមចំណែកដល់ហាងឆេងកាន់តែប្រសើរនៅក្នុងប្លេកជេកគឺជាជម្រើសក្នុងការភ្នាល់លើដៃអ្នកលេងផ្សេងទៀត។ នៅក្នុងប្លេកជេកអ្នកលេងអាចជ្រើសរើសភ្នាល់លើដៃរបស់ពួកគេផ្ទាល់ ឬពួកគេអាចភ្នាល់លើដៃអ្នកលេងផ្សេងទៀតបាន។ នេះអនុញ្ញាតឱ្យអ្នកលេងមានសក្តានុពលឈ្នះ បើទោះបីជាដៃរបស់ពួកគេមិនមែនជាដៃឈ្នះក៏ដោយ។ ផ្ទុយទៅវិញ នៅក្នុងបាការ៉ាត់ អ្នកលេងអាចភ្នាល់បានតែលើដៃរបស់ពួកគេផ្ទាល់ ឬនៅលើដៃ "ប៊េងខើ" ដូច្នេះឱកាសនៃការឈ្នះរបស់ពួកគេត្រូវបានកំណត់លើលទ្ធផលនៃដៃរបស់ពួកគេផ្ទាល់។ សរុបមក ខណៈពេលដែលហាងឆេងនៃការឈ្នះក្នុងប្លេកជេកនិងបាការ៉ាត់គឺមានកម្រិតទាបទាំងពីរ ប្លេកជេកអាចផ្តល់នូវហាងឆេងល្អប្រសើរជាង ដោយសារសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជម្រើសក្នុងការភ្នាល់លើដៃអ្នកលេងផ្សេងទៀតបាន។ កត្តាទាំងនេះអាចបង្កើនឱកាសឈ្នះរបស់អ្នកលេង ហើយអាចធ្វើឱ្យប្លេកជេកជាជម្រើសកាន់តែទាក់ទាញមួយសម្រាប់អ្នកលេងមួយចំនួន។

សេចក្តីជូនដំណឹងសំខាន់

តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អាន​បន្ថែម