សូមណែនាំហ្គេមកាស៊ីណូផ្អែកលើជំនាញ
ពាក្យ "ល្បែងស៊ីសង" មានអត្ថន័យច្រើន ប៉ុន្តែរឿងសំខាន់គឺថាវាជាការភ្នាល់លើលទ្ធផលដែលមិនច្បាស់លាស់។ យើងអាចនិយាយម្យ៉ាងទៀតបានថា អ្នកប្រថុយលុយរបស់អ្នកដោយសង្ឃឹមថានឹងទទួលបានលទ្ធផលគួរឱ្យចង់បាន។ ជាការពិតណាស់ ប្រសិនបើលទ្ធផលប្រាកដប្រជា នោះវាមិនមែនជាការលេងល្បែងឡើយ។ វានឹងក្លាយជារឿងប្រាកដជាក់លាក់មួយ។ សង្ខេបមក វាតែងមានកម្រិតហានិភ័យនៅក្នុងល្បែងហ្គេម។ ចំណែកឯហ្គេមដែលផ្អែកលើឱកាសសុទ្ធសាធវិញ មិនមានជំនាញ ឬយុទ្ធសាស្ត្រពាក់ព័ន្ធនឹងហ្គេមនេះឡើយ។ យ៉ាងណាមិញ ជំនាញគឺមានសារៈសំខាន់ក្នុងការកំណត់លំហូរនៃហ្គេមកាស៊ីណូ និងលទ្ធផលសក្តានុពល។
យើងត្រូវតែបញ្ជាក់ឱ្យច្បាស់ថាហ្គេមកាស៊ីណូទាំងអស់មានធាតុនៃឱកាស សូម្បីតែហ្គេមដែលផ្អែកលើជំនាញក៏ដោយ។ អ្នកលេងអាចកាត់បន្ថយហានិភ័យដោយជ្រើសរើសហ្គេមដែលផ្អែកលើជំនាញ ជាជាងហ្គេមផ្អែកលើឱកាស។ នៅលើផ្ទៃខាងលើ វាហាក់បីដូចជាមិនគួរឱ្យជឿដែលហ្គេមល្បែងមួយមានកម្រិតនៃជំនាញណាមួយដែលទាក់ទងនឹងវា។ ទោះយ៉ាងណាក៏ដោយ ព្យាយាមសិក្សាពីវាបន្តិច ហើយអ្នកនឹងរកឃើញចំណេះដឹងសំខាន់ៗជាច្រើននៅកាស៊ីណូ។ ក្នុងចំណោមនោះមានហ្គេមបៀដូចជា ប្លេកជេក, វីដេអូប៉ូគឺ, និង ប៉ូគឺ ។ ជំនាញគឺមានការពាក់ព័ន្ធ នៅពេលណាដែលការសម្រេចចិត្តរបស់អ្នកលេងរួមចំណែកដល់លទ្ធផលហ្គេម ។
តើអ្វីជាជំនាញនៅក្នុងកាស៊ីណូហ្គេម?
ជំនាញត្រូវបានកំណត់ថាជាសមត្ថភាពមួយក្នុងការធ្វើអ្វីម៉្យាងបានល្អ។ បើនិយាយពីកាស៊ីណូហ្គេមវិញ ជំនាញសំដៅទៅតិចនិក និងយុទ្ធសាស្ត្រការសំរេចចិត្តដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយអត្ថប្រយោជន៍ម្ចាស់ផ្ទះ ឬបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកលេងជាជាងកាស៊ីណូ ឬអ្នកលេងផ្សេងទៀត។ ក្នុងប្លេកជេកហ្គេម វាច្បាស់ណាស់ថាយុទ្ធសាស្ត្រមូលដ្ឋាន, ការលេងគិតពីអត្ថប្រយោជន៍, តិកនិកការរាប់សន្លឹកបៀ, , hole carding, និង front loading អាចបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកលេងយ៉ាងខ្លាំងតតាំងនឹងខាងកាស៊ីណូ។ គ្រប់សកម្មភាពទាំងនេះអនុវត្តដោយអ្នកលេងទាមទារកម្រិតនៃជំនាញ។ អ្នកកាន់តែអនុវត្ត អ្នកនឹងកាន់តែពូកែឡើង។
ដោយមិនគិតពីហ្គេមកាស៊ីណូដែលកំពុងលេង មានជំនាញជាមូលដ្ឋានមួយដែលអ្នកលេងទាំងអស់អាចរៀនបាន៖ ការគ្រប់គ្រងចំនួនលុយមានសម្រាប់ភ្នាល់។ ការគ្រប់គ្រងចំនួនលុយមានសម្រាប់ភ្នាល់ ឬការរៀបចំថវិកាដែលមានប្រសិទ្ធភាពគឺជាការលេងហ្គេមដោយមានភាពទទួលខុសត្រូវ។ វារួមបញ្ចូលការកំណត់ដែនកំណត់ហ្គេម ដែនកំណត់វគ្គ និងដែនកំណត់ការភ្នាល់។ ការគ្រប់គ្រងចំនួនលុយមានសម្រាប់ភ្នាល់ផ្តោតលើការលេងហ្គេមប្រកបដោយការទទួលខុសត្រូវដោយជៀសវាងធាតុដូចខាងក្រោមៈ
- ការលេងដោយផ្អៀង
- ដេញតាមការចាញ់របស់អ្នក។
- ខ្ចីលុយដើម្បីលេងហ្គេមកាស៊ីណូ
- លេងក្រោមឥទ្ធិពលថ្នាំ គ្រឿងស្រវឹង គ្រឿងញៀនជាដើម។
ការគ្រប់គ្រងលុយគឺជាជំនាញដ៏សំខាន់មួយដែលអ្នកលេងត្រូវរៀនមុនពេលចូលរួមក្នុងការលេងហ្គេមលុយពិតប្រាកដនៅកាស៊ីណូ។ ជំនាញនេះក៏សំដៅទៅលើសមត្ថភាពរបស់អ្នកលេងក្នុងការស្គាល់រង្វាន់បន្ថែម និងការផ្តល់ជូនពិសេសផ្សេងៗ ហើយប្រើប្រាស់ពួកវាផងដែរ។ រឿងជាច្រើនដូចជាលក្ខខណ្ឌនិងខនានានៃការភ្នាល់គឺសំខាន់ខ្លាំងណាស់។ តម្រូវការនៃការលេងកាន់តែតិច អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អ្នកលេង។
ភាពខុសគ្នារវាងហ្គេមផ្អែកលើឳកាសសុទ្ធសាធ&ហ្គេមផ្អែកលើជំនាញ?
ភាពខុសគ្នាចំបងរវាងហ្គេមកាស៊ីណូផ្អែកលើឱកាស និងហ្គេមកាស៊ីណូផ្អែកលើជំនាញគឺថា ហ្គេមកាស៊ីណូផ្អែកលើជំនាញអ្នកលេងអាចប្រើជំនាញរបស់ពួកគេដើម្បីជះឥទ្ធិពលលើលទ្ធផលនៃហ្គេមបាន។ ផ្ទុយទៅវិញ នៅក្នុងហ្គេមកាស៊ីណូផ្អែកលើឱកាស លទ្ធផលរបស់ហ្គេមត្រូវបានកំណត់ទាំងស្រុងដោយភាពចៃដន្យ។
នេះមានន័យថា នៅក្នុងហ្គេមផ្អែកលើជំនាញ អ្នកលេងដែលមានជំនាញខ្លាំងជាងក្នុងហ្គេមមានឱកាសឈ្នះច្រើនជាងអ្នកលេងដែលមានជំនាញតិច។ មានហ្គេមផ្អែកលើជំនាញជាច្រើនគួរឱ្យកត់សម្គាល់ដូចជា៖ ប្លេកជេក, វីដេអូប៉ូគឺ, និង ប៉ូគឺ។ ឥឡូវនេះយើងនឹងពិភាក្សាអំពីរបៀបដែលជំនាញ និងសមត្ថភាពពាក់ព័ន្ធក្នុងប្រភេទហ្គេមបៀកាស៊ីណូដ៏ធំទូលាយទាំងបីនេះ។
ប្លេកជេក
ប្លេកជេកគឺជាហ្គេមកាស៊ីណូដែលអ្នកលេងប្រើសមត្ថភាពបៀរបស់ពួកគេដើម្បីព្យាយាមផ្តួលដៃអ្នកចែកបៀ។ ដើម្បីឈ្នះ អ្នកលេងត្រូវតែរៀនយុទ្ធសាស្ត្រមូលដ្ឋានជាមុនសិន ដែលវាជាសំណុំនៃគោលការណ៍ណែនាំដែលប្រាប់ពួកគេពីវិធីល្អបំផុតក្នុងការលេងដៃនីមួយៗដែលពួកគេទទួលបាន។ យុទ្ធសាស្ត្រជាមូលដ្ឋានពិចារណាលើដៃរបស់អ្នកលេង និងសន្លឹកបៀលើរបស់អ្នកចែកបៀ ហើយវាជួយអ្នកលេងធ្វើការសម្រេចចិត្តដូចជា ពេលណាត្រូវថែមបៀ ពេលណាត្រូវជ្រក ពេលណាត្រូវចាក់ទ្វេរដង និងពេលណាត្រូវចាក់បំបែកគូ។
អ្នកលេងដែលស្ទាត់ជំនាញយុទ្ធសាស្ត្រជាមូលដ្ឋាន មានឱកាសឈ្នះច្រើនជាងអ្នកដែលមិនដឹងពីរបៀបលេងដោយប្រើយុទ្ធសាស្ត្រមូលដ្ឋាន។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានយុទ្ធសាស្ត្រជាមូលដ្ឋានក៏ដោយ ម្ចាស់ផ្ទះនៅតែមានអត្ថប្រយោជន៍(ភាគរយ)លើអ្នកលេង។ នេះគឺដោយសារតែ ប្លេកជេកគឺជាហ្គេមដែលមានការសម្រេចចិត្តតូចៗជាច្រើនដែលអាចបូកបន្ថែមពេលយូរទៅ ហើយម្ចាស់ផ្ទះតែងតែមានអត្ថប្រយោជន៍ក្នុងការអាចធ្វើសកម្មភាពចុងក្រោយបាន។
លើសពីនេះទៀត អ្នកលេងត្រូវតែសិក្សាពីច្បាប់របស់ ប្លេកជេក មុនពេលលេងហ្គេមកាស៊ីណូលុយពិតប្រាកដ។ ជាឧទាហរណ៍ តុប្លេកជេកមួយចំនួនផ្តល់ឱ្យអ្នកលេងនូវហាងឆេងឈ្នះកាន់តែប្រសើរ។ ទាំងនេះរួមបញ្ចូលតុប្លេកជេកដែលមានការបង់សង 3: 2 នៅលើប្លេកជេក និងការសង 6: 5 នៅលើប្លេកជេក ។ ហេតុអ្វីត្រូវសិក្សា? ព្រោះថាការភ្នាល់ 100 ដុល្លារជាមួយនឹងការសង 3: 2 នឹងមានលទ្ធផលឈ្នះ 150 ដុល្លារបើប្រៀបធៀបនឹងការសង 6: 5លទ្ធផលឈ្នះត្រឹមតែ 120 ដុល្លារប៉ុណ្ណោះ!
នៅក្នុងប្លេកជេក អ្នកលេងមានភារកិច្ចយកឈ្នះលើដៃរបស់អ្នកចែកបៀដោយមិនអោយលើសពី 21។ វាមិនសំខាន់ទេថាអ្នកលេងផ្សេងទៀតកំពុងធ្វើអ្វី ព្រោះនេះជាហ្គេមលេងរវាងអ្នកលេងនិងអ្នកចែកបៀ។ ការកំណត់ហ្គេមដែលមិនសូវលេចធ្លោផ្សេងទៀត រួមមានចំនួនហ៊ូក្នុងការលេង។ ចំនួនហ៊ូកាន់តែតិច វាកាន់តែងាយស្រួលសម្រាប់អ្នកលេង។ ជាឧទាហរណ៍ ប្លេកជេកក្លាសិកដែលមានតែមួយហ៊ូផ្តល់ឱ្យអ្នកលេង ប្លេកជេកជំនាញនូវហាងឆេងកាន់តែខ្ពស់ក្នុងការឈ្នះច្រើនជាងប្លេកជេកដែលលេងជាមួយនឹងបៀ 6 ឬ 8 ហ៊ូ។
នៅពេលដែលចំនួនហ៊ូកើនឡើង កម្រិតជំនាញបច្ចេកទេសកាន់តែច្រើនត្រូវបានទាមទារដើម្បីបង្កើតប្រាក់ចំណេញពីកាស៊ីណូ។ ការចូលរួមនៃចំនួនហ៊ូ និងការរាប់ចំនួនពិតគឺជាឧទាហរណ៍នៃធាតុបច្ចេកទេសដែលអ្នកលេងប្លេកជេកជំនាញប្រឈមជាមួយ។ សរុបមក RTP (ត្រឡប់ទៅអ្នកលេងវិញ) សម្រាប់ហ្គេមប្លេកជេក មានចន្លោះពី 0.5% ទៅ 1.5% ប៉ុន្តែអ្នកលេងដែលមានជំនាញអាចកម្រិតទីលានលេងជាមួយនឹងការលេងយ៉ាងជាក់លាក់។ នេះមានន័យថាហាងឆេងឈ្នះរបស់អ្នកលេងអាចខ្ពស់រហូតដល់ 99.50%!
វីដេអូប៉ូគឺ
វីដេអូប៉ូគឺ គឺជាហ្គេមដែលផ្អែកលើជំនាញមួយផ្សេងទៀត។ នៅក្នុងវីដេអូប៉ូគឺ អ្នកលេងប្រើជំនាញរបស់ពួកគេដើម្បីព្យាយាមបង្កើតដៃ ប៉ូគឺ ឱ្យល្អបំផុតដោយផ្អែកលើច្បាប់នៃហ្គេម។ ដៃកាន់តែល្អ លុយកាន់តែច្រើនដែលអ្នកលេងអាចឈ្នះ។ អ្នកលេងត្រូវដឹងថាសន្លឹកបៀណាដែលត្រូវកាន់ និងសន្លឹកបៀណាដែលត្រូវបោះបង់ ដើម្បីបង្កើតដៃដែលល្អបំផុត។
មានវីដេអូប៉ូកឺជាច្រើនប្រភេទរាប់មិនអស់ដែលមានសម្រាប់អ្នកលេង។ ហ្គេមវីដេអូប៉ូគឺដែលពេញនិយមបំផុតរួមមាន Deuces Wild, Aces and Faces, Joker Poker, Double Bonus Poker, Jacks or Better, Double Double Bonus Poker, និង Aces & Eights។ អ្នកលេងវីដេអូប៉ូគឺដែលមានជំនាញយល់ពីស្ថិតិ និងប្រូបាបក្នុងការបង្កើតដៃឈ្នះ។
ប៉ូគឺ
ប៉ូគឺ គឺជាហ្គេមកាស៊ីណូដែលផ្អែកលើជំនាញមួយផ្សេងទៀត ដែលអ្នកលេងប្រើជំនាញរបស់ពួកគេដើម្បីព្យាយាម និងបង្កើតបៀល្អបំផុតដែលអាចធ្វើទៅបាន។ មិនដូចវីដេអូប៉ូគឺទេ នៅក្នុងហ្គេមប៉ូគឺ អ្នកលេងប្រកួតប្រជែងរវាងគ្នាជំនួសអោយការលេងតតាំងនឹងម្ចាស់ផ្ទះ។ ដូច្នេះហើយ អ្នកលេងត្រូវដឹងពីរបៀបមើលភាសាកាយវិការ និងទឹកមុខរបស់អ្នកលេងផ្សេងទៀតដើម្បីដឹងថាតើពួកគេមានដៃល្អឬអត់។ អ្នកលេងក៏ត្រូវធ្វើឱ្យគូប្រកួតរបស់ពួកគេគិតថាពួកគេមានដៃល្អជាងអ្នកផ្សេងទៀតផងដែរ។
ចំណាត់ថ្នាក់ដៃជាធម្មតារួមមានដូចខាងក្រោមៈ
- Royal Flush
- Straight Flush
- Four of a Kind
- Full House
- Flush
- Straight
- Three of a Kind
- Two Pair
- One Pair
- High Card
ហ្គេមប៉ូគឺ រួមមានដូចជា Seven Card Stud, Five Card Draw, Texas Hold'em, Omaha Hi-Lo និង Razz ។ ជំនាញដែលត្រូវការដើម្បីក្លាយជាអ្នកលេងបៀដែលជោគជ័យគឺច្រើនជាងការយល់ដឹងអំពីសន្លឹកបៀ និងប្រូបាប។ វាគឺអំពីជំនាញអន្តរបុគ្គល ចិត្តវិទ្យា ការអត់ធ្មត់ ការសង្កេត និងការគ្រប់គ្រងខ្លួនឯង។ អ្នកលេងប៉ូគឺល្អបំផុតមានជំនាញទាំងនេះច្រើនក្រៃលែង។
ហ្គេមកាស៊ីណូផ្អែកលើជំនាញផ្សេងទៀត
ខណៈពេលដែលប្លេកជេក, វីដេអូប៉ូគឺ, និងប៉ូគឺ គឺជាហ្គេមកាស៊ីណូផ្អែកលើជំនាញលេចធ្លោនោះ ក៏មានហ្គេមជាច្រើនទៀតដែលជំនាញដើរតួជាផ្នែកមួយក្នុងការកំណត់លទ្ធផលហ្គេម។ ទាំងនេះរួមមាន ក្រាព(Craps), ម៉ាជុង(Mahjong), Backgammon និងហ្គេមស្លុតផ្អែកលើជំនាញជាច្រើន។
ហ្គេមទាំងនេះផ្តោតលើសមត្ថភាពរបស់អ្នកលេងក្នុងការធ្វើសកម្មភាពសម្រេចចិត្តជាមួយនឹងគោលដៅឈ្នះអតិបរមា។ អ្នកលេងដែលស្ទាត់ជំនាញក្នុងកលល្បិច និងយុទ្ធសាស្ត្រនៅក្នុង ប្លេកជេក មានឱកាសប្រសើរជាងក្នុងការផ្តួលអ្នកចែកបៀញឹកញាប់ជាងអ្នកដែលមិនមែន។ នៅក្នុងក្រាព (craps)មិនមែនជាការគ្រប់គ្រងគ្រាប់ឡុកឡាក់ទេដែលអ្នកលេងត្រូវព្រួយបារម្ភ – អ្វីដែលត្រូវព្រួយគឺការដាក់ការភ្នាល់ដែលត្រឹមត្រូវ។ នោះរួមបញ្ចូលទាំងពពួកដែលមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបបំផុត។ ខាងក្រោមនេះគឺជាបញ្ជីនៃការភ្នាល់ក្រាព (craps)ដែលមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបបំផុត:
- ការភ្នាល់ Pass line និង come – 1.41% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- ការភ្នាល់ Don't pass និង Don't come – 1.40% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- ការភ្នាល់ Pass line និង Come 2X ហាងឆេង – 0.85% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- ការភ្នាល់ Don't pass និង Don't come 2X ហាងឆេង – 0.83% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- ការភ្នាល់ 6 & 8 – 1.52% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- ការភ្នាល់ 5 និង 9 – 4.00% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- Buy 6 ឬ 8 – 4.76% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- Buy 5 ឬ 9 – 4.76% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- Buy 4 ឬ 10 – 4.76% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- Lay 4 ឬ 10 – 2.44% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- Lay 5 ឬ 9 – 3.23% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
- Lay 6 ឬ 8 – 4.00% អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ
ប្រភេទហ្គេមពិសេសមួយដែលត្រូវពិចារណាគឺហ្គេមស្លុតផ្អែកលើជំនាញ។ អ្នកលេងគ្រប់គ្រងសកម្មភាពនៅលើអេក្រង់នៅក្នុងហ្គេមម៉ាស៊ីនស្លុតទាំងនេះដោយប្រើប៊ូតុង និងទ្រនិច។ វាស្រដៀងទៅនឹងការលេងហ្គេម arcade ឬវីដេអូហ្គេមដែលជំនាញរបស់អ្នកលេងមានឥទ្ធិពលលើលទ្ធផលរបស់ហ្គេម។ ភាពខុសគ្នាសំខាន់រវាងហ្គេមស្លុតទាំងនេះ និងផ្សេងទៀតគឺអន្តរកម្មរបស់អ្នកលេងជាមួយនឹងលក្ខណៈពិសេស និងមុខងារនៅក្នុងហ្គេម។
នៅក្នុងហ្គេមទាំងនេះ អ្នកលេងឈានពីមួយកម្រិតទៅមួយកម្រិតទៀតដោយបំពេញកិច្ចការជាក់លាក់ ឧបសគ្គ និងការប្រកួតប្រជែង។ ជាមួយនឹង 'កម្រិតឡើង' នីមួយៗអ្នកលេងអាចដោះសោយករង្វាន់ធំជាងមុន ជាមួយនឹងសក្តានុពលនៃការបង់ប្រាក់កាន់តែច្រើន។ ធាតុនៅលើអេក្រង់ដូចជារបារសុខភាព ចំនួនជីវិតដែលនៅសល់ កម្មវិធីកំណត់ម៉ោង និងជុំរង្វាន់បន្ថែមគឺជារឿងធម្មតានៅក្នុងហ្គេមម៉ាស៊ីនស្លុតផ្អែកលើជំនាញ។
RTPs លើហ្គេមស្លុតផ្អែកលើជំនាញអាចខ្ពស់ជាងនៅក្នុងហ្គេមស្លុតប្រពៃណី ដែល RTPs ជាធម្មតាមានចន្លោះពី 92% ទៅ 96%។
ភស្តុតាងនៃធាតុផ្អែកលើជំនាញ
ហ្គេមនៃឱកាសត្រូវបានឈ្នះដោយភាពចៃដន្យ។ ខណៈពេលដែលវាពិតជាអាចធ្វើទៅបានក្នុងការឈ្នះជេកផតស្លុតជាច្រើនដង ហ្គេមដូចជា ប្លេកជេក, ប៉ូគឺ, និងវីដេអូប៉ូគឺ តែងតែឈ្នះដោយអ្នកលេងមានជំនាញ។ អ្នកលេងមានជំនាញដូចជា Kerry Packer, MIT Blackjack Team, James Grosjean, Bill Benter, Edward Thorp, Bryce Carlson, Peter Griffin, Stanford Wong, Don Johnson, Ken Uston និងក្រុមហ៊ុនបានឈ្នះរង្វាន់ធំជាច្រើនលើអាជីពលេងរបស់ពួកគេ។
creme de la creme របស់អ្នកលេងកាស៊ីណូដែលមានជំនាញត្រូវបានបញ្ចូលទៅក្នុងតារាងកិត្តិយសប្លេកជេក ឬតារាងកិត្តិយសប៉ូគឺ។ ប្លេកជេកច្បាស់ណាស់ជាល្បែងប្រូបាប។ គណិតវិទូ និងអ្នកស្ថិតិដ៏ល្បីល្បាញជាច្រើនបានសរសេរយ៉ាងទូលំទូលាយអំពីរបៀបយកឈ្នះប្លេកជេក។ តួលេខបង្ហាញថាយុទ្ធសាស្រ្តប្លេកជេកមូលដ្ឋាន និងការលេងអត្ថប្រយោជន៍អាចផ្តល់ឱ្យអ្នកលេងនូវអត្ថប្រយោជន៍បន្តិចបន្តួចលើកាស៊ីណូ។
ភាពខុសគ្នាជាមូលដ្ឋានរវាងហ្គេមនៃជំនាញ និងហ្គេមនៃឱកាសត្រូវបានចាក់ឫសនៅក្នុងសមត្ថភាពរបស់អ្នកលេង។ ខណៈពេលដែលការគ្រប់គ្រងចំនួយលុយសម្រាប់ចាក់ភ្នាល់ និងទំហំភ្នាល់មានសារៈសំខាន់ មិនថាអ្នកឈ្នះឬអត់នោះទេ។ កត្តាផ្សេងទៀតគឺសំខាន់ជាង រួមទាំង RTP ការយល់ដឹងរបស់អ្នកអំពីច្បាប់ និងការសម្រេចចិត្តភ្នាល់។
ហ្គេមកាស៊ីណូផ្អែកលើជំនាញដែលត្រូវបានបំផុសគំនិតដោយ Tech-Savvy Millennials
ហ្គេមកាស៊ីណូភាគច្រើនសព្វថ្ងៃនេះត្រូវបានរចនាឡើងសម្រាប់ជំនាន់ X មិនមែនសម្រាប់ជំនាន់ Millennials (សហស្សវត្សរ៍)ទេ។ ស្ថិតិឆ្លុះបញ្ចាំងថាល្បែងស៊ីសងបែបប្រពៃណីមិនសូវពេញនិយមសម្រាប់Millennials(សហស្សវត្សរ៍)ជាងជាមួយឪពុកម្តាយ និងជីដូនជីតារបស់ពួកគេទេ។ ដូច្នេះហើយអ្នកអភិវឌ្ឍន៍ហ្គេមបានបង្កើតហ្គេមកាស៊ីណូអន្តរកម្មជាមួយនឹងធាតុផ្សំផ្អែកលើជំនាញ ដើម្បីទប់ទល់នឹងនិន្នាការទាំងនេះ។ ជាលទ្ធផល ហ្គេមស្លុតផ្អែកលើជំនាញកំពុងរីករាលដាលពេញ Las Vegas, Atlantic City, ម៉ាកាវ និងច្រើនទៀត។
បច្ចេកវិទ្យាទំនើបធ្វើអោយហ្គេមទាំងនេះទាក់ទាញអ្នកលេងវ័យក្មេង - ហ្វូងមនុស្សដែលមានអាយុពី 20 ទៅ 30 ឆ្នាំ។ តាមរយៈការរួមបញ្ចូលគ្នារវាងឱកាស និងជំនាញ អ្នកលេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាមានអារម្មណ៍ថាពួកគេគ្រប់គ្រងហ្គេម។ អ្នកលេងដែលមានជំនាញកាន់តែច្រើន ពួកគេនឹងចំណាយកាន់តែច្រើន។ ជំនួសឱ្យការបង្វិលនៅលើ របុំប្រពៃណី និង paylines ហ្គេមសម័យថ្មីទាំងនេះមានលក្ខណៈពិសេសជុំរង្វាន់បន្ថែម និងជម្រើសពិសេសតែមួយគត់។ រឿងដូចជារង្វាន់បន្ថែមជំនាញ និងរង្វាន់បន្ថែមសំណាងផ្លាស់ប្តូររបៀបលេងរបស់ហ្គេម។
ផ្ទុយទៅនឹងមតិពេញនិយម អ្នកលេងមិនមានការគ្រប់គ្រងច្រើនលើលទ្ធផលរបស់ហ្គេមនោះទេ ប៉ុន្តែពួកគេមានទំនាក់ទំនងជាមួយហ្គេមច្រើនជាងអ្វីដែលពួកគេធ្វើនៅក្នុងហ្គេមស្លុតប្រពៃណី។ ចំនួនពេលវេលាដែលអ្នកលេងចូលរួមក្នុងវគ្គលេងហ្គេមដែលមានឥទ្ធិពលលើអ្នកលេងគឺតិចតួចបើប្រៀបធៀបទៅនឹងមុខងារទាំងមូលរបស់ហ្គេម។ យ៉ាងណាក៏ដោយ វាមានភាពសំខាន់សម្រាប់អ្នកលេង។ ក្នុងឆ្នាំ 2015 Silver State បានផ្លាស់ប្តូរច្បាប់របស់ខ្លួន និងបានណែនាំហ្គេមស្លុតផ្អែកលើជំនាញជាមួយនឹងភាគរយនៃការទូទាត់អថេរចូលទៅក្នុងកាស៊ីណូ។
អនាគតពិតជាមើលទៅភ្លឺស្វាងសម្រាប់ហ្គេមបៀផ្អែកលើជំនាញ ហ្គេមតុ និងហ្គេមស្លុត។ នៅពេលដែលអ្នកលេងត្រូវការការផ្លាស់ប្តូរ កាស៊ីណូណែនាំហ្គេមអន្តរកម្មសម្រាប់អតិថិជនរបស់ពួកគេ។ គ្រប់យ៉ាងអំពីការរួមបញ្ចូលគ្នា ការចូលរួម និងអន្តរកម្មនៅក្នុងហ្គេមផ្អែកលើជំនាញ។ ហ្គេមដែលមានអាយុកាលរាប់សតវត្សន៍ដូចជា ប្លេកជេក និង ប៉ូគឺ គឺមានភាពទាក់ទាញដូចគ្នាចំពោះអ្នកលេង។ ការប្រឈមមុខដាក់គ្នារវាងអ្នកលេង និងអ្នកចែកបៀ កំពុងបង្ហាញថាជាសំបុត្រឈ្នះ!