បង្ហាញលទ្ធផលសម្រាប់៖
បើនិយាយពីការគាំទ្រក្រុមកីឡាដែលអ្នកចូលចិត្ត គ្មានអ្វីដែលល្អប្រសើរជាងការធ្វើសកម្មភាពតាមរយះការចាក់ប្រាក់របស់អ្នកលើក្រុមពួកគេនោះទេ។ ព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃកន្លែងដែលអ្នកវិភាគបានព្យាករណ៍ថាមានប្រាក់ភ្នាល់ជិត 2 ពាន់លានដុល្លារ សូម្បីតែមុនពេលព្រឹត្តិការណ៍ចាប់ផ្តើមក៏ដោយ។ ការភ្នាល់សំបុត្រធំភាគច្រើនបានផ្លាស់ប្តូរទៅ NFL ដោយសារការបញ្ចប់របស់World Cup។ នៅពេលដែលរដូវកាលបាល់ទាត់ចាប់ផ្តើមធ្លាក់ចុះ អ្នកគាំទ្រត្រូវបានស្វាគមន៍ទៅកាន់សកម្មភាពដ៏គួរអោយចាប់អារម្មណ៍មួយចំនួន រួមទាំងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកីឡាផងដែរ។ អ្នកគាំទ្រ Jaguar គិតថាការប្រកួតបានបញ្ចប់ នៅពេលដែលក្រុមរបស់ពួកគេចាញ់ 27-0 នៅក្នុងត្រីមាសទីពីរ។ ប៉ុន្តែក្រោយមកការស្ទាក់ចាប់ដ៏មិនគួរឱ្យជឿចំនួន 4 របស់ Trevor Lawrence,ធ្វើអោយអ្នកគាំទ្រ LA Charger គ្រវីក្បាលដោយការស្មានមិនដល់ ខណៈដែលក្រុម Jaguars បានទទួលជ័យជម្នះយ៉ាងអស្ចារ្យក្នុងលទ្ធផល 31-30 ។ ពេលវេលាមិនរង់ចាំនរណាម្នាក់ឡើយ បញ្ហាប្រឈមដ៏ធំបំផុតរបស់សហគមន៍ភ្នាល់តាមអ៊ីនធឺណិតគឺថា មិនថាក្រុមរបស់អ្នកដំណើរការបានល្អប៉ុណ្ណានោះទេ វានឹងមានវត្តមានតែក្នុងរយៈពេលរដូវកាលប៉ុណ្ណោះ។ ខណៈពេលដែលការភ្នាល់បាល់ទាត់ពិភពលោកដ៏ធំបានថយចុះចាប់តាំងពីការប្រកួត World Cupបានបញ្ចប់ វានៅតែជាព្រឹត្តិការណ៍លក់សំបុត្រដ៏ក្តៅគគុកនៅទូទាំងទ្វីបអឺរ៉ុប អាហ្រ្វិក និង អូស្ត្រាលីអាស៊ី។ Premier League,ជាកីឡាដែលត្រូវបានគេចាត់ទុកក្នុងផ្នែកខ្ពស់ភាគច្រើននោះ នឹងឈានខិតជិតមកដល់នៅខែឧសភាឆ្នាំ 2023 ។ NFL ក៏ដូចគ្នាដែរ។ រដូវកាលធម្មតាឆ្នាំ 2022/23 បានបញ្ចប់នៅថ្ងៃទី 9 ខែមករា ,ហើយឥឡូវនេះអ្វីដែលនៅសល់គឺវគ្គ Playoff,ដែលមានការប្រកួតជើងឯកចុងក្រោយនៃ Super Bowl គ្រោងនឹងលេងនៅកីឡាដ្ឋាន State Farm នៅថ្ងៃទី 12 ខែកុម្ភៈ។ សំណួរដែលកើតឡើងនៅពេលដែលព្រឹត្តិការណ៍កីឡាដែលអ្នកពេញចិត្តបំផុតបានដល់ទីបញ្ចប់គឺ៖ “តើអ្វីទៅវិញនៅពេលនេះ?” ចម្លើយហាក់ដូចជាសាមញ្ញសម្រាប់អ្នកភ្នាល់ធម្មតា និងអ្នកគាំទ្រកីឡាធម្មតាគឺ៖ បន្តទៅកីឡាបន្ទាប់ ហើយភ្នាល់លើទីផ្សារណាក៏បានដែលផ្តល់ហាងឆេងល្អបំផុត។ កីឡានិម្មិតផ្តល់នូវដំណោះស្រាយដល់ការកម្សាន្ត ផ្នែកហ្គេមមួយដែលនៅមានវត្តមានសព្វថ្ងៃនេះនៅតាមកាស៊ីណូអនឡាញ និងហាងភ្នាល់ជាយូរណាស់មកហើយ គឺកីឡានិម្មិត។ ជាមួយនឹងការបង្កើនល្បឿនដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការបង្ហាញ3D ចលនាតួ ផែនទីកីឡាដ្ឋានកីឡាដ៏ល្បី និងសំឡេងដែលមានគុណភាពខ្ពស់ ហ្គេមទាំងនេះកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដោយសារអ្នកគាំទ្រកីឡាកំពុងស្វែងរកការភ្នាល់លើព្រឹត្តិការណ៍ជាក់លាក់នានាក្រៅរដូវកាល។ នៅពេលដែលប្រជាប្រិយភាពកីឡានិម្មិតកើនឡើង អ្នកអភិវឌ្ឍន៍នៅក្នុងទីផ្សារពិសេសនេះ អាចចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមនិងលីកដែលមានចំណាត់ថ្នាក់កំពូល ដើម្បីនាំយកគំរូលម្អិតនៃតារាកីឡាល្បីៗលើពិភពលោកចូលទៅក្នុងហ្គេមរបស់ពួកគេ។ នេះអនុញ្ញាតឱ្យអ្នកលេងភ្នាល់អាចគាំទ្រក្រុមម្ចាស់ផ្ទះរបស់ពួកគេបាន ដោយប្រមូលផ្តុំអ្នកលេងពិតប្រាកដពីរ៉ូសស្ទើ(តារាងរៀបចំ)លីកបច្ចុប្បន្ន និងមិនមែនជាប្រភេទដែលប្រហាក់ប្រហែលដែលមិនមានឈ្មោះ និងមានលេខអ្នកលេងព្រិលៗនោះទេ។ នេះបានបន្ថែមស្រទាប់នៃភាពពិត ធ្វើឱ្យកាន់តែស៊ីជម្រៅ និងអនុញ្ញាតឱ្យអ្នកគាំទ្រពិតប្រាកដភ្លេចមួយភ្លែតថារដូវកាលកីឡាកំពុងឈប់សម្រាក និងលើកទឹកចិត្តក្រុមរបស់ពួកគេឱ្យទទួលបានជ័យជំនះ។ កីឡានិម្មិតបានគាំទ្រវិស័យភ្នាល់តាមអ៊ីនធឺណិត ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកលថ្មីៗនេះ សង្វៀនកីឡានិម្មិតបានអណ្តែតឡើងយ៉ាងខ្លាំងលើទីផ្សារភ្នាល់កីឡាប្រពៃណី។ ដោយការហាមឃាត់ត្រូវបានបញ្ចប់លើការជួបជុំជាសាធារណៈ និងព្រឹត្តិការណ៍កីឡាទាំងអស់ ទីផ្សារភ្នាល់កីឡាឌីជីថលបានក្លាយជាបណ្តាញសម្រាប់លីកដែលមានអាជ្ញាប័ណ្ណដើម្បីរក្សាអ្នកគាំទ្រអោយចូលរួម និងបង្កើតប្រាក់ចំណូលក្នុងអំឡុងពេលមួយដែលគេអាចធ្វើបាននៅក្នុងពិភពពិត។ ព្រឹត្តិការណ៍ Virtual Grand National របស់ចក្រភពអង់គ្លេសគឺជាព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់បំផុតនៃពិភពនិម្មិតលើពិភពពិតប្រាកដទាំងនេះ។ ព្រឹត្តិការណ៍សម្ពោធឆ្នាំ 2018 រួមបញ្ចូលគ្នានូវ "ចលនា CGI ដ៏អស្ចារ្យ បញ្ញាសិប្បនិម្មិត និងក្បួនដោះស្រាយ" ដើម្បីទស្សន៍ទាយអ្នកឈ្នះនៃ Grand National ពិតប្រាកដ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល វាបានក្លាយជាព្រឹត្តិការណ៍ដាច់ដោយឡែកដែលជំនួសអោយព្រឹត្តិការណ៍ប្រណាំងប្រពៃណីដោយសារតែការបិទខ្ចប់។ អ្នកគាំទ្រ Motorsports ត្រូវបានទទួលស្វាគមន៍ទៅកាន់ព្រឹត្តិការណ៍ចូលរួមស្រដៀងគ្នាក្នុងឆ្នាំ 2021 ដែលអ្នកបើកបរក្នុងពិភពពិតបានចូលទៅប្រកួតមួយទល់មួយនៅលើទីលានប្រណាំងនិម្មិតក្នុងអំឡុង F1 Esports Virtual British Grand Prix ។ ជាជាងការពឹងផ្អែកទាំងស្រុងលើទិន្នន័យស្ថិតិ ដូចជាការប្រណាំងសេះ ព្រឹត្តិការណ៍នេះបាននាំជំនាញរបស់អ្នកបើកបរទៅក្នុងបរិយាកាសឌីជីថល។ អ្នកគាំទ្រអាចឃើញអ្នកប្រកួតប្រជែងលំដាប់ពិភពលោក ដែលសបង្ហាញថាវាជាអ្នកបើកបរដែលនាំអោយឈ្នះបាន ហើយមិនមែនជារថយន្តនោះទេ ខណៈដែលពួកគេប្រជែងដណ្តើមតំណែងបង្គោលអង្គុយក្នុងកាប៊ីនស៊ីមប្រណាំង។ សូម្បីតែសហគមន៍ប្រណាំងឆ្កែពូជខ្ពស់នៅសហរដ្ឋអាមេរិកក៏បានចូលទៅក្នុងសកម្មភាពនិម្មិតផងដែរដែលក្លឹប Palm Beach Kennel ធ្វើការជាមួយ Virtual Live Racing ដើម្បីបង្កើតជាស៊េរីនៃការប្រណាំងឌីជីថល។ ព្រឹត្តិការណ៍នេះបង្ហាញពីរ៉ូសស្ទើ(បញ្ជីរៀបចំ)ឆ្កែបច្ចុប្បន្នរបស់លីក ហើយបានផ្តល់ជូននូវបទពិសោធន៍យ៉ាងអស្ចារ្យដែលសត្វមិនត្រូវបានរងរបួសឬទទួលរងការធ្វើបាបនោះទេ។ គុណប្រយោជន៍ចំពោះការភ្នាល់លើកីឡានិម្មិត បន្ថែមពីលើលទ្ធភាពនៃការភ្នាល់លើទីផ្សារដែលអ្នកចូលចិត្តបានពេញមួយឆ្នាំ យើងបានរកឃើញថាការភ្នាល់កីឡានិម្មិតផ្តល់នូវប្រសិទ្ធភាពពេលវេលាមិនគួរឱ្យជឿផងដែរ។ គុណវិបត្តិមួយនៃការភ្នាល់ក្នុងពិភពពិតគឺការបង្កើតការភ្នាល់នៅថ្ងៃនេះប៉ុន្តែនឹងឃើញលទ្ធផលចុងក្រោយរបស់វានៅច្រើនថ្ងៃទៀតឬច្រើនសប្តាហ៍ក្រោយ។ ម៉្យាងវិញទៀត ព្រឹត្តិការណ៍ឌីជីថលកើតឡើងរៀងរាល់ 4 នាទីម្តង ក្នុងករណីខ្លះកាន់តែឆាប់ជាងនេះទៀត អាស្រ័យលើប្រភេទនៃព្រឹត្តិការណ៍។ ការចូលទៅក្នុងសកម្មភាពគឺសាមញ្ញបំផុត៖ បើកផ្នែកកីឡានិម្មិតរបស់កាស៊ីណូ ឬស្ពតបុក។ ជ្រើសរើសព្រឹត្តិការណ៍កីឡាដែលអ្នកពេញចិត្ត។ ជ្រើសរើសក្រុមដែលអ្នកចូលចិត្ត អ្នកបើកបរ អ្នកជិះ ឬឆ្កែ។ បង្កើតសន្លឹកភ្នាល់របស់អ្នក។ មើលព្រឹត្តិការណ៍លាតត្រដាងក្នុងរយៈពេលត្រឹមប៉ុន្មាននាទី។ ប្រតិបត្តិករអាចផ្តល់ជូននូវបទពិសោធន៍កាន់តែលឿនជាងមុន ដោយសារលទ្ធផលនៃព្រឹត្តិការណ៍នីមួយៗត្រូវបានសម្រេចដោយម៉ាស៊ីនបង្កើតលេខចៃដន្យ (RNG)។ ទោះបីជាហ្គេមបាល់ទាត់នឹងនៅតែមានពីរតង់ កំណត់បំណែកដូចជាការទាត់បាល់ជ្រុង និងបាល់ប៉េណាល់ទី ហើយថែមទាំងដំណើរការដល់ម៉ោងបន្ថែមក៏ដោយ ក៏វាអាចធ្វើបានទាំងអស់ក្នុងរយៈពេល 3-4 នាទី ជាជាង 90+ នាទីដែលការប្រកួតបាល់ទាត់បន្តផ្ទាល់ត្រូវចំណាយពេល។ អ្នកបង្កើតហ្គេមប្រកួតប្រជែងនិម្មិតបានធានាថាពួកគេបានធ្វើឱ្យហ្គេមប្រសើរឡើងសម្រាប់ឧបករណ៍ចល័តបច្ចុប្បន្នទាំងអស់ដែលអនុញ្ញាតឱ្យអ្នកភ្នាល់ធ្វើសកម្មភាពនៅពេលណា និងកន្លែងណាក៏បានដែលពួកគេចូលចិត្ត។ ការរួមបញ្ចូលគ្នានៃការភ្នាល់ពេញមួយឆ្នាំ លទ្ធផលលឿនជាងមុន និងការបង្កើនប្រសិទ្ធភាពតាមទូរស័ព្ទធ្វើឱ្យកីឡានិម្មិតក្លាយជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់គ្រប់ទីផ្សារភ្នាល់។
ដោយប្លេកជេកជាហ្គេមកាស៊ីណូដ៏ពេញនិយមបំផុតមួយ ស្ទូឌីយោហ្គេមព្យាយាមឥតឈប់ឈរក្នុងការផលិតកំណែថ្មី និងធ្វើឱ្យប្រសើរឡើង ដើម្បីធ្វើឱ្យអ្នកលេងមានភាពរំភើបរីករាយ។ ការអភិវឌ្ឍន៍ចុងក្រោយបំផុតបែបនេះគឺបានមកពី Wizard Games ,ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Neo Games,ប្លេកជេក Dragons of the Northរបស់ពួកគេ។ ដោយប្រើប្រាស់ថាមពលនៃម៉ាស៊ីនក្រាហ្វិក និងអូឌីយ៉ូ(សំលេង)ដ៏ទំនើប Wizard Games បានបង្កើតហ្គេមមួយដែលប្រកាន់ខ្ជាប់នូវច្បាប់បុរាណទាំងអស់ ប៉ុន្តែផ្តល់ជូននូវបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើង ជាពិសេសសម្រាប់អ្នកគាំទ្រនៃសិទ្ធិផ្តាច់មុខ និងគ្រប់គ្នាដែលចូលចិត្តពិភពទេវកថានិងសត្វ។ សកម្មភាពប្លេកជេកដ៏ក្តៅគគុក តុប្លេកជេក Dragons of the North មានការរចនាដែលត្រូវគ្នានឹងប្រធានបទយ៉ាងល្អឥតខ្ចោះ ដោយនាំយកអ្នកលេងចូលទៅក្នុងពិភពវេទមន្ត ការអនុវត្តវេទមន្ត និងជាការពិតណាស់សត្វនាគ។ នេះរាប់បញ្ចូលទាំងសន្លឹកបៀ ដែលមើលទៅហាក់ដូចជាពួកវាត្រូវបានដុត និងត្រូវបានជួយសង្គ្រោះនៅពេលចុងក្រោយ។ នៅពេលដែលអ្នកលេងទទួលបានបៀប្លេកជេកនឹងមានចលនាពិសេសនៃសន្លឹកបៀដែលកំពុងឆេះនៅលើតុ ដែលបន្ថែមលើបទពិសោធន៍ទាំងមូល ដោយធានាថារាល់ដៃដែលលេងនៅប្លេកជេក Dragons of the North គឺជាអ្វីដែលមិនអាចបំភ្លេចបាន។ ទាំងអស់នេះត្រូវបានអមដោយការលេងតន្ត្រីដ៏តានតឹង និងគួរឱ្យរំភើបនៅក្នុងផ្ទៃខាងក្រោយ និងឥទ្ធិពលសំឡេងគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញថា Wizard Games បានដាក់គំនិតជាច្រើនក្នុងការរចនាហ្គេមដើម្បីធ្វើឱ្យវាទាក់ទាញបំផុតតាមដែលអាចធ្វើទៅបាន។ លេងរហូតដល់បីដៃ អ្នកលេងអាចលេងមួយ ពីរ ឬបីដៃនៅលើជុំដែលបានផ្តល់ឱ្យ ហើយមានលំដាប់ចំនួនភ្នាល់ជាច្រើនដែលអាចរកបានដែលធ្វើឱ្យប្លេកជេក Dragons of the North ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងគ្រប់គ្នា មិនថាប្រាក់សម្រាប់ចាក់ភ្នាល់ប៉ុន្មាន និងចំណូលចិត្តភ្នាល់របស់ពួកគេយ៉ាងណានោះទេ។ ហ្គេមនេះអនុវត្តតាមច្បាប់របស់ប្លេកជេកប្រពៃណី ជាមួយនឹងជម្រើសក្នុងការថែម ឬឈរ(ជ្រក)នៅពេលណាមួយ ខណៈពេលដែលអ្នកចែកបៀត្រូវឈរ(ជ្រក)នៅលើ 17គ្រាប់។ អ្នកលេងត្រូវបានអនុញ្ញាតឱ្យចាក់ទ្វេរដង និងចាក់បំបែកមួយក្នុងមួយដៃ ហើយ ប្លេកជេកបង់សង 3: 2 ។ ធានារ៉ាប់រងត្រូវបានផ្តល់ជូនរាល់ពេលដែលអ្នកចែកបៀមានសន្លឹកបៀអាត់ជាបៀដំបូង។ ការចេញផ្សាយចុងក្រោយបំផុតដោយ Wizard Games តំណាងឱ្យការបន្តនៃស៊េរី Dragons of the North ដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ពួកគេ។ ស៊េរីនេះបានចាប់ផ្តើមជាមួយនឹងហ្គេមស្លុត Dragons of the North ដើម បន្ទាប់មកមានពីរវគ្គបន្តគឺ Dragons of the North Deluxe™ និង Dragons of the North Megaways™។ ឥឡូវនេះ អ្នកគាំទ្រហ្គេមតុក៏អាចទទួលបានបទពិសោធន៍នៃពិភពហ្វែនតាស៊ីផងដែរ។ គិតមកដល់ត្រឹមពេលនេះ ផលប័ត្រWizard Gamesរួមមានចំណងជើងផ្សេងៗគ្នាជាង 120 ដែលមាននៅក្នុងយុត្តាធិការជាង 20 នៅអឺរ៉ុប និងទូទាំងពិភពលោក ជាមួយនឹងហ្គេមថ្មីៗត្រូវបានបន្ថែមជាទៀងទាត់។
ឧស្សាហកម្មហ្គេមអនឡាញបានភ្ជាប់មកជាមួយការច្នៃប្រឌិត ហ្គេមនានា និងជម្រើសដ៏ល្អនៃវិធីសាស្ត្រទូទាត់ដ៏អស្ចារ្យ។ មិនថាអ្នកជាអ្នកចូលចិត្តសាកល្បងលេងបែបបុរាណ ឬ សម័យទំនើបនោះទេ អ្នកអាចដាក់ប្រាក់និងលេងតាមវិធីរបស់អ្នកបាន។ កាស៊ីណូគ្រីបតូបានប្រែពីកាស៊ីណូដែលមិនសូវសំខាន់មកជាកាស៊ីណូដែលរីកលូតលាស់យ៉ាងឆាប់រហ័សនិងទទួលបានប្រជាប្រិយភាព។ សព្វថ្ងៃនេះអ្នកនឹងឃើញថាកាស៊ីណូជាច្រើនផ្តល់ជូនអ្នកលេងនូវជម្រើសដ៏ធំនៃរូបិយប័ណ្ណគ្រីបតូ។ ទោះបីជានៅពេលលេងល្បែងស៊ីសងគ្រីបតូក៏ដោយ ក៏មានភាពខុសប្លែកគ្នាជាច្រើនក្នុងរបៀបដាក់ប្រាក់ដល់គណនីរបស់អ្នកផងដែរ។ អ្នកអាចជ្រើសរើសថូខិនវិមជ្ឈការ ឬធ្វើប្រតិបត្តិការដោយប្រើកាក់ស្ថេរភាពថ្មីបំផុតបាន។ ភាពខុសគ្នារវាងថូខិនវិមជ្ឈការនិងកាក់ស្ថេរភាព ប្រសិនបើអ្នកមិនស៊ាំជាមួយពិភពនៃរូបិយប័ណ្ណគ្រីបតូ ឬមានការយល់ដឹងជាមូលដ្ឋានអំពីគ្រីបតូនិងកាក់ស្ថេរភាពទេនោះ កុំបារម្ភ យើងនៅទីនេះដើម្បីផ្តល់ជូននូវគំនិតដែលកាន់តែត្រឹមត្រូវនិងច្បាស់លាស់។ រូបិយប័ណ្ណគ្រីបតូប្រហែលជាកំពុងទទួលបានប្រជាប្រិយភាព ប៉ុន្តែវានៅតែថ្មីនៅឡើយ។ អត្ថប្រយោជន៍ជាច្រើនបានមកពីការប្រើប្រាស់គ្រីបតូ រួមបញ្ចូលទាំងសុវត្ថិភាពបន្ថែម ភាពអនាមិក និងតម្លៃបន្ថែម។ ជាអកុសល ថូខិនគ្រីបតូវិមជ្ឈការភាគច្រើនមានគុណវិបត្តិតែមួយ។ ពួកវាមានភាពប្រែប្រួលខ្លាំង ដែលមានន័យថាតម្លៃកាក់អាចធ្លាក់ចុះឬកើនឡើងយ៉ាងឆាប់រហ័ស។ នេះគឺជាកន្លែងដែលកាក់ស្ថេរភាពចូលមក។ ប្រសិនបើអ្នកកំពុងស្វែងរកអត្ថប្រយោជន៍របស់កាក់វិមជ្ឈការ ដកគុណវិបត្តិនៃភាពប្រែប្រួលចេញ នោះកាក់ស្ថេរភាពគឺជាជម្រើសដ៏ល្អមួយ។ រូបិយប័ណ្ណគ្រីបតូទាំងនេះត្រូវបានបង្កើតឡើងជាពិសេសដើម្បីដោះស្រាយភាពប្រែប្រួលរបស់ថូខិនផ្សេងៗ។ តើអ្វីទៅដែលធ្វើឱ្យពួកវាមិនសូវប្រែប្រួល? នេះក៏ព្រោះតែតម្លៃរបស់វាត្រូវបានភ្ជាប់ជាមួយនឹងទ្រព្យសកម្មផ្សេងមួយទៀតដូចជាប្រាក់ដុល្លារអាមេរិក។ នេះមានន័យថាអ្នកអាចប្រើកាក់ថេរ(ស្ថេរភាព)ទាំងនេះដើម្បីដាក់លុយដល់ការលេងហ្គេមរបស់អ្នក និងប្រតិបត្តិការប្រចាំថ្ងៃផ្សេងទៀតដោយមានក្តីសុខក្នុងចិត្តបាន។ កាក់ស្ថេរភាព(ថេរ)គឺជារូបិយប័ណ្ណគ្រីបតូដែលអ្នកប្រើ ប្រសិនបើអ្នកចង់ជៀសវាងភាពប្រែប្រួលនៃតម្លៃដែលមិនបានរំពឹងទុក។ តម្លៃរបស់ពួកវានៅដដែល ដែលអនុញ្ញាតឱ្យអ្នកធ្វើការភ្នាល់ដោយមិនភ័យខ្លាចការបាត់បង់ប្រាក់ដោយសារតែភាពប្រែប្រួលរបស់កាក់។ វាជាស្ថេរភាពដែលកាក់ផ្តល់ឱ្យដែលធ្វើឱ្យវាល្អឥតខ្ចោះសម្រាប់អ្នកលេងកាស៊ីណូអនឡាញ។ រូបិយប័ណ្ណគ្រីបតូនិងកាក់ស្ថេរភាពដ៏ពេញនិយម ឆ្ងល់ថាតើមានជម្រើសអ្វីខ្លះសម្រាប់ជ្រើសរើស?នេះសូមក្រឡេកមើលមួយភ្លែតនូវរូបិយប័ណ្ណគ្រីបតូកំពូលមួយចំនួន និងកាក់ស្ថេរភាពដែលមាននៅក្នុងកាស៊ីណូគ្រីបតូសព្វថ្ងៃនេះ។ 1. រូបិយប័ណ្ណគ្រីបតូ៖ Bitcoin (BTC)៖ Bitcoin ត្រូវបានបំផុសគំនិតដោយអ្នកបង្កើតអនាមិក Satoshi Nakamoto ហើយបានបើកដំណើរការក្នុងឆ្នាំ 2009។ សព្វថ្ងៃនេះវានៅតែជារូបិយប័ណ្ណគ្រីបតូកំពូលនៅលើពិភពលោក ជាមួយនឹងមូលធនទីផ្សារចំនួន $458.08 ពាន់លានដុល្លារ។ វាគឺជាប្រភេទដំបូងគេ ហើយវាមាននៅក្នុងកាស៊ីណូអនឡាញដែលប្រើរូបិយប័ណ្ណគ្រីបតូភាគច្រើន។ Ethereum (ETH)៖ Ethereum កំពុងដណ្ដើមតំណែងទីពីរយ៉ាងរឹងមាំ ហើយមនុស្សជាច្រើនជឿថា វានឹងកាន់កាប់កន្លែងទីមួយពី Bitcoin នាពេលអនាគត។ វាមានមូលធនទីផ្សារចំនួន $193,00 ពាន់លានដុល្លារ ហើយទម្រង់របស់វាត្រូវបានចាត់ទុកថាជាកន្លែងលេងរបស់អ្នកអភិវឌ្ឍន៍កម្មវិធី ព្រោះថារូបិយប័ណ្ណគ្រីបតូផ្សេងទៀតជាច្រើនត្រូវបានបង្កើតឡើងនៅលើវា។ បណ្តាញរបស់ Ethereum បានដំណើរការនៅក្នុងឆ្នាំ 2015 ក្រោមការណែនាំរបស់ Vitalik Buterin អ្នកសរសេរកម្មវិធីជនជាតិរុស្ស៊ី-កាណាដាម្នាក់។ ដូច Bitcoin Ethereum អាចចូលប្រើបាននៅក្នុងកាស៊ីណូអនឡាញដែលប្រើគ្រីបតូភាគច្រើន។ Dogecoin (DOGE)៖ បន្ទាប់មកមាន Dogecoin ជាទីស្រឡាញ់ ដែលដើមឡើយបានចាប់ផ្តើមមកពីវីដេអូលេងសើចមួយលើអ៊ីនធឺណិតរបស់ឆ្កែ Shiba Inu ។ ស្ថាបនិក Billy Markus បញ្ជាក់ថា រូបិយប័ណ្ណគ្រីបតូនេះត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរម៉ោង ហើយសព្វថ្ងៃនេះវាគឺជាកាក់មេមេដ៏ពេញនិយមបំផុតមួយ។ DOGE មានមូលធនទីផ្សារ $11.58 ពាន់លានដុល្លារ ហើយអាចរកបាននៅកាស៊ីណូគ្រីបតូដ៏ពេញនិយមជាច្រើន។ 2.កាក់ស្ថេរភាព៖ Tether (USDT)៖ កាក់នេះបានទទួលឈ្មោះរបស់វាព្រោះវាភ្ជាប់ខ្លួនវាទៅនឹងតម្លៃនៃប្រាក់ដុល្លារអាមេរិក។ វាគឺជាកាក់មួយក្នុងចំណោមកាក់ដែលមានស្ថេរភាពបំផុតនៅក្នុងឧស្សាហកម្មនេះដែលមានរូបិយប័ណ្ណប្រពៃណី សមមូលសាច់ប្រាក់ និងមាសគាំទ្រវា។ វាមានសុវត្ថិភាព និងអាចរកបាននៅលើទម្រង់ហ្គេមគ្រីបតូនិង fiat ភាគច្រើន។ វាត្រូវគ្នានឹងប្រាក់ដុល្លារអាមេរិក 1: 1 ។ DAI (អតីត SAI)៖ នេះគឺជាកាក់ថេរមួយដែលត្រូវបានបង្កើតឡើងនៅលើ Ethereum blockchain ដែលធ្វើឱ្យវាក្លាយជាកាក់ថេរដែលល្បីល្បាញបំផុតដែលគាំទ្រដោយរូបិយប័ណ្ណគ្រីបតូ។ Maker Dao បានបង្កើតវា ហើយតម្លៃរបស់វាថេរលើតម្លៃដុល្លារអាមេរិក។ វាមានទីផ្សារខ្ពស់បំផុតមួយ ហើយនៅដើមឆ្នាំ 2023 វាជាប់លេខរៀងនៅពីក្រោយរូបិយប័ណ្ណគ្រីបតូកំពូលទាំង 10 ។ Binance USD (BUSD): BUSD គឺជា Binance USD ដែលត្រូវបានចេញផ្សាយដោយការប្តូរគ្រីបតូ។ នេះគឺជាកាក់ស្ថិរភាពមួយផ្សេងទៀតដែលមានតម្លៃ 1: 1 លើដុល្លារអាមេរិក។ វាស្ថិតនៅលើបណ្តាញ Binance Smart Chain (BSC) និងជាជម្រើសជំនួសដ៏ល្អសម្រាប់ Ethereum។ តើការលេងល្បែងប្រើកាក់ថេសម្រាប់អ្នកឬ? មិនថារូបិយប័ណ្ណគ្រីបតូប្រភេទណាដែលអ្នកជ្រើសរើសប្រើនោះទេ អ្នកនឹងមានអត្ថប្រយោជន៍ជាច្រើនដើម្បីទាញយក។ នៅពេលនិយាយអំពីការលេងហ្គេមកាស៊ីណូអនឡាញ ភាពប្រែប្រួលនៃរូបិយប័ណ្ណគ្រីបតូមិនតែងតែជាបញ្ហាចម្បងនោះទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមានរឿងមួយដែលអ្នកលេងកាស៊ីណូអោយតម្លៃលើសពីអ្វីផ្សេងទៀតនោះ វាគឺជាការជឿទុកចិត្ត។ ហើយវាអាចក្លាយជាការលំបាកក្នុងការកសាងទំនុកចិត្តលើរូបិយប័ណ្ណដែលមានតម្លៃធ្លាក់ចុះ និងកើនឡើងជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកកំពុងប្រើរូបិយប័ណ្ណគ្រីបតូបុរាណនៅពេលអ្នកកំពុងលេងល្បែង អ្នកអាចនឹងកំពុងលេងល្បែងជាមួយនឹងតម្លៃនៃតម្លៃកាក់របស់អ្នក។ នេះជាឧទាហរណ៍៖ ពិចារណាថានៅពេលភ្នាល់, 1 BTC អាចមានតម្លៃ 10,000 ដុល្លារ។ អ្នកឈ្នះការភ្នាល់របស់អ្នក ហើយវាធ្វើឱ្យអ្នកទទួលបានប្រាក់ទ្វេដង។ ប៉ុន្តែនៅពេលដែលអ្នកដកប្រាក់ចេញ វាមានការធ្លាក់ចុះ 50% ភ្លាមៗនៃតម្លៃ Bitcoin ដែលធ្វើឲ្យអ្នកមានប្រាក់សងតិចជាងការភ្នាល់ដើមរបស់អ្នក។ ដូចគ្នានេះដែរ តម្លៃនៃការភ្នាល់ និងការឈ្នះរបស់អ្នកអាចកើនឡើងក្នុងរយៈពេលមួយប៉ព្រិចភ្នែក។ ជាមួយនឹងរូបិយប័ណ្ណគ្រីបតូបុរាណ ភាពប្រែប្រួលធ្វើឱ្យវាអាចទៅរួចទៅគ្រប់មធ្យោបាយ។ វាអាចធ្វើអោយអ្នកពេញចិត្ត ឬធ្វើអោយអ្នកខកចិត្ត។ វាជាហ្គេមប្រថុយប្រថានក្នុងការលេង។ ម្យ៉ាងវិញទៀត កាក់ស្ថេរភាពគឺដូចគ្នាច្រើននឹងការភ្នាល់ជាមួយនឹងរូបិយប័ណ្ណបុរាណ។ អ្នកមានទំនុកចិត្តថា រូបិយប័ណ្ណនឹងនៅតែមានតម្លៃរបស់វា ដែលធ្វើឱ្យអ្នករក្សាការផ្តោតអារម្មណ៍របស់អ្នកលើហ្គេមបាន។ ទោះជាយ៉ាងណាក៏ដោយ ស្ថេរភាពនោះមានន័យថាអ្នកខកខាននូវការកើនឡើងតម្លៃដែលអាចកើតមាន។ នៅចុងបញ្ចប់ ជម្រើសនឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ រូបិយប័ណ្ណគ្រីបតូបុរាណគឺល្អអស្ចារ្យប្រសិនបើអ្នកមិនខ្លាចភាពប្រែប្រួល ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រថុយការភ្នាល់របស់អ្នកដោយសង្ឃឹមថានឹងទទួលបានរង្វាន់ធំជាងនេះ។ ប្រសិនបើអ្នកចង់បានរូបិយប័ណ្ណគ្រីបតូដែលមានស្ថេរភាព និងគួរឱ្យទុកចិត្តជាងនេះបន្តិច យើងសូមណែនាំឱ្យជ្រើសរើសកាក់ស្ថេរភាព។ ទាំងថូខិនវិមជ្ឈការ និងកាក់ស្ថេរភាពមានអត្ថប្រយោជន៍ជាច្រើន និងគុណវិបត្តិមួយចំនួនដែលធ្វើឱ្យពួកវាល្អខ្លាំង ឬមិនសាកសម អាស្រ័យលើបទពិសោធន៍ដែលអ្នកចង់បាន។
នៅថ្ងៃទី 17 ខែមីនា ឆ្នាំ 2023 Videoslots.com ដែលជាប្រតិបត្តិករកាស៊ីណូដ៏លេចធ្លោមួយបានប្រកាសពីភាពជាដៃគូថ្មីមួយជាមួយ Neptunes WPSC ដែលជាក្លឹបប៉ូឡូទឹកម៉ាល់ត៍។ កិច្ចព្រមព្រៀងឧបត្ថម្ភនេះនឹងមានរយៈពេលដល់បីឆ្នាំខាងមុខ។ វានឹងជួយឱ្យ Videoslots បង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងប្រទេស ខណៈពេលដែលគាំទ្រដល់ការងារបន្តរបស់ Neptunes ដែលជាមជ្ឈមណ្ឌលទឹកដ៏សំខាន់មួយរបស់ប្រទេសម៉ាល់តា។ Videoslots នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អត្តពលិកដែលអាចមានភាពជោគជ័យបំផុតរបស់ម៉ាល់តាតាមរយៈការសហការនេះ។ លើសពីនេះទៅទៀត ការវិនិយោគនេះនឹងធ្វើឱ្យមានការកែលម្អចាំបាច់ដល់ឧស្សាហកម្មមួយដែលពាក់ព័ន្ធជិតស្និទ្ធនៅក្នុងសហគមន៍របស់កោះនេះ។ ការគាំទ្រនេះនឹងមានតម្លៃជាពិសេសក្នុងរយៈពេល 12 ខែខាងមុខ ដោយការផ្តល់នូវធនធានដែលត្រូវការចាំបាច់ជាច្រើនសម្រាប់អត្តពលិករបស់ម៉ាល់តាដែលប្រាថ្នាចង់បានជោគជ័យ។ ជាមួយនឹងបទពិសោធន៍ជាង 12ឆ្នាំ Videolots បានបង្កើតកេរ្តិ៍ឈ្មោះលេចធ្លោនៅក្នុងឧស្សាហកម្ម iGaming ។ ជាមួយនឹងផលប័ត្រហ្គេមជាង 9,000 ពួកគេផ្តល់នូវជម្រើសហ្គេមច្រើនជាងប្រតិបត្តិករផ្សេងទៀតនៅក្នុងវិស័យនេះ ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចរុករកការប្រមែប្រមូលដ៏ចែងចាំងរបស់ពួកគេបានយ៉ាងពេញលេញ។ ក្នុងការទទួលស្គាល់ការយកចិត្តទុកដាក់និងឧត្តមភាពរបស់ពួកគេ ថ្មីៗនេះ Videoslots បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនៃប្រតិបត្តិករកាស៊ីណូអនឡាញប្រចាំឆ្នាំនៅ IGA Awards 2023 នៅទីក្រុងឡុងដ៍ ដែលនេះពង្រឹងកេរ្តិ៍ឈ្មោះរបស់ពួកគេជាអ្នកដឹកនាំមួយក្នុងឧស្សាហកម្មនេះ។ ភាពជាដៃគូនេះជាមួយ Neptunes WPSC គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ Videoslots ក្នុងការគាំទ្រសហគមន៍ក្នុងតំបន់ ខណៈពេលដែលការលើកកម្ពស់ឧត្តមភាពកីឡា។ Ulle Skottling អគ្គនាយករងនៅ Videoslots បានអត្ថាធិប្បាយថា៖ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសកិច្ចព្រមព្រៀងឧបត្ថម្ភពិសេសនេះជាមួយ Neptunes ។ នេះនឹងជំរុញបន្ថែមទៀតនូវគុណតម្លៃដ៏រឹងមាំរបស់យើងនៅក្នុងសហគមន៍ ហើយយើងប្រាកដថា បីឆ្នាំខាងមុខនឹងក្លាយជាដំណើរដ៏ជោគជ័យមួយសម្រាប់យើងទាំងពីរ។ Matthew Bonello ប្រធាននៅ Neptunes WPSC បានបន្ថែមថា: Neptunes មានមោទនភាព និងរីករាយជាខ្លាំងដែលបានទទួលការគាំទ្រពី Videoslotsដែលជាក្រុមហ៊ុនមួយដ៏រឹងមុំានិងជាតួអង្គសំខាន់ក្នុងវិស័យរបស់ខ្លួន ដូចនឹង Neptunes ដែលជាអ្នកដឹកនាំក្នុងតំបន់ម្នាក់ក្នុងកីឡាទឹកដែរ។ ការឧបត្ថម្ភនេះនឹងអនុញ្ញាតឱ្យ Neptunes បន្តកែលម្អគ្រឿងបរិក្ខាររបស់យើង បន្តការចូលរួមជាមួយគ្រូបង្វឹកកំពូលនិងបុគ្គលិកគាំទ្រសម្រាប់អត្តពលិករបស់យើងទាំងអស់ចាប់ពីកម្រិតទាបរហូតដល់កម្រិតជាន់ខ្ពស់ និងធានាថា Neptunes បន្តការប្រកួតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងគ្រប់ការប្រកួតទាំងអស់។ យើងរីករាយចំពោះការសហការរបស់យើងជាមួយ Videoslots ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយយើងទន្ទឹងរង់ចាំចំពោះការសហការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនេះ។ អំពី Videoslots Videoslots គឺជាកាស៊ីណូអនឡាញដែលមានចំណាត់ថ្នាក់កំពូលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ វាមានហ្គេមជាច្រើនប្រភេទធំបំផុតនៅក្នុងឧស្សាហកម្មនេះ ដែលជម្រើសដ៏គួរឱ្យចាប់អារម្មណ៍នៃហ្គេមស្លុត និងហ្គេមតាមតុជាង 9,100 បានពីអ្នកផ្គត់ផ្គង់ល្បីឈ្មោះជាច្រើន។ លើសពីនេះ ទម្រង់នេះផ្តល់ជូនអតិថិជននូវបទពិសោធន៍លេងហ្គេមលំដាប់ខ្ពស់ ដែលសំបូរទៅដោយគំនិតផ្តួចផ្តើមផ្សព្វផ្សាយច្រើនប្រភេទដ៏ទំនើបដូចជា Clash of Spins, Wheel of Jackpots និង Battle of Slots។ តាមរយៈការប្រើប្រាស់ជំនាញបច្ចេកទេស សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ និងការច្នៃប្រឌិតថ្មីបំផុតនៃការលេងហ្គេម Videoslots.com មានគោលបំណងបង្កើតផលិតផលកម្សាន្តមួយដែលពិសេស និងទាក់ទាញ។ លើសពីនេះ Videoslots.com បានតាំងចិត្តផ្តល់ជូនការការពារអតិថិជនឈានមុខគេក្នុងឧស្សាហកម្ម រួមទាំងការការពារ Max Bet ដែលជាអ្នកត្រួសត្រាយរបស់ខ្លួន និងនីតិវិធីអនុលោមភាពដ៏រឹងមាំ។ ជាលទ្ធផល កាស៊ីណូអនឡាញនេះបានទទួលរង្វាន់ជាច្រើន រួមទាំងកាស៊ីណូល្អបំផុត(Best Casino)នៅ Casinomeister Awards ពីឆ្នាំ 2015 ដល់ឆ្នាំ 2018 និងបទពិសោធន៍លេងហ្គេមល្អបំផុត និងអ្នកគ្រប់គ្រងកាស៊ីណូល្អបំផុត(Best Gaming Experience and Best Casino Manager)នៅ Casinomeister Awards ឆ្នាំ 2016។ វាក៏ត្រូវបានគេដាក់ឈ្មោះថាប្រតិបត្តិករស្លុតល្អបំផុត (Best Slots Operator)នៅInternational Gaming Awards ឆ្នាំ 2017 ផងដែរ។ លើសពីនេះទៀត វាបានឈ្នះពានរង្វាន់ប្រតិបត្តិករស្លុតប្រចាំឆ្នាំ (Slots Operator of the Year Awards)នៅ IGA awards និងរង្វាន់ប្រតិបត្តិករកាស៊ីណូប្រចាំឆ្នាំ (Casino Operator of the Year)នៅ SIGMA Awards ក្នុងឆ្នាំ 2021។ វាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅម៉ាល់តា Videoslots Ltd, Videoslots.com ទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសជាច្រើន រួមមានប្រទេសម៉ាល់តា ចក្រភពអង់គ្លេស អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងស៊ុយអែត។ សម្រាប់ព័ត៌មានបន្ថែមអំពី Videoslots.com និងទម្រង់ហ្គេមដ៏ពិសេសរបស់វា សូមចូលមើលការវាយតម្លៃ Videoslots ។
រឿងដ៏អស្ចារ្យមួយដែលមិនធ្លាប់មានពីមុនមក Endorphina បានបដិវត្តន៍ពិភព iGaming ជាមួយនឹងការចេញផ្សាយហ្គេមពិសេសថ្មីបំផុតរបស់ខ្លួនគឺ Joker Ra ។ អ្នកផ្គត់ផ្គង់ហ្គេមស្លុតអនឡាញផ្តាច់មុខនេះបានទទួលជោគជ័យយ៉ាងអស្ចារ្យក្នុងឧស្សាហកម្មនេះជាថ្មីម្តងទៀតដោយប្រើប្រាស់ថាមពលនៃបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតហ្គេមដែលមើលទៅទាក់ទាញបំផុតដែលមិនធ្លាប់មាន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាព និងការច្នៃប្រឌិតដែលបានកំណត់ត្រាបញ្ជាក់ Endorphina បានបង្ហាញខ្លួនគេជាអ្នកផ្តល់សេវាលំដាប់ខ្ពស់នៅក្នុងឧស្សាហកម្មល្បែងអនឡាញ។ ភាពជោគជ័យពីមុនរបស់ពួកគេរួមមានហ្គេមស្លុតដែលប្រើគ្រីបតូដំបូងគេបង្អស់គឺ Satoshi's Secret ។ ឥឡូវនេះជាមួយនឹងការចាប់ផ្តើមនៃ Joker Ra ពួកគេបានកំណត់បទដ្ឋានថ្មីមួយនៅក្នុងប្រវត្តិសាស្រ្ត iGaming ។ Joker Ra គឺជាបទពិសោធន៍លេងហ្គេមប្លែកមួយដែលលាយឡំពិភពបុរាណនៃប្រទេសអេហ្ស៊ីបជាមួយនឹងភាពទំនើបទាន់សម័យ។ ហ្គេមនេះជំរុញអ្នកលេងឱ្យគ្រប់គ្រងកម្លាំងប្រឆាំងពីអតីតកាល និងអនាគត ខណៈពេលដែលរីករាយនឹងការលេងហ្គេមដ៏រំភើប និងលក្ខណៈពិសេសឡូយៗ។ ជាមួយនឹងហ្គេមដែលមាន 5 របុំ, 4 ជួរ និង 100 ជួរថេរ អ្នកលេងនឹងជួបប្រទះនឹងនិមិត្តសញ្ញាដូចជា ពីរ៉ាមីត ខ្យាដំរី ឆ្មា sphinx និង Anubis ដែលជាឆ្កែទេវកថាអេហ្ស៊ីប។ អ្វីដែលធ្វើឱ្យ Joker Ra ខុសប្លែកពីគេគឺសមិទ្ធិផលដែលមិនធ្លាប់មានពីមុនមកនៃការប្រើប្រាស់ AI ដើម្បីបង្កើតក្រាហ្វិកថ្មីៗ។ Endorphina បានក្លាយជាកាស៊ីណូដំបូងគេដែលប្រើ AI ដើម្បីបង្កើតទិដ្ឋភាពរចនាយ៉ាងសំខាន់ និងមានគុណភាពនៃហ្គេមស្លុត។ ក្បួនដោះស្រាយ និងសមត្ថភាពរៀនម៉ាស៊ីនរបស់ AI ធ្វើឱ្យមានការរចនាដ៏ស្មុគ្រស្មាញ និងគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីខ្លឹមសាររបស់អេហ្ស៊ីបបុរាណជាមួយនឹងភាពទំនើបទាន់សម័យ។ អ្នកលេងនឹងត្រូវបានបញ្ជូនទៅការប៉ះទង្គិចគ្នានៃពិភពផ្ទុយគ្នាពីរ គឺពិភពលោកខាងលិចទំនើប និងអេហ្ស៊ីបបុរាណ។ នៅក្នុងហ្គេមនេះ Ra ដែលជាស្តេចនៃការបង្កើត ផ្លាស់ប្តូររូបរាងទៅជា Joker ដោយប្រកួតប្រជែងជាមួយអ្នកលេងដើម្បីធ្វើសមភាពដ៏ល្អឥតខ្ចោះរវាងអតីតកាល និងអនាគតកាល។ និមិត្តសញ្ញា Wild ដែលបង្ហាញនៅលើរបុំ 2, 3, និង 4 ជំនួសនិមិត្តសញ្ញាទាំងអស់លើកលែងតែ Scatter ហើយពង្រីកបញ្ឈរដើម្បីបំពេញអោយគ្រប់បន្សំ។ Pyramid of the Sun Scatter លេចឡើងនៅលើរបុំទាំងអស់ ហើយ Pharaoh's Chest Scatter លេចឡើងនៅលើរបុំ 1, 3, និង 5 ប៉ុណ្ណោះ។ អ្នកលេងត្រូវតែផ្គូផ្គងនិមិត្តសញ្ញានៅលើជួរបង់សង និង របុំនៅជាប់គ្នាដើម្បីឈ្នះ ដោយចាប់ផ្តើមពីខាងឆ្វេងបំផុត។ ឧទាហរណ៍ និមិត្តសញ្ញា Scatter ពឹងផ្អែកលើទីតាំងណាមួយនៅលើរបុំ ។ លើសពីនេះ Joker Ra មានលក្ខណៈពិសេស Classic Risk Game ដែលអ្នកលេងអាចឈ្នះទ្វេដងរហូតដល់ 10 ដង។ Joker Ra របស់ Endorphina គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះការច្នៃប្រឌិត និងឧត្តមភាព ដោយពង្រឹងតួនាទីរបស់ខ្លួនជាអ្នកផ្តល់សេវាហ្គេមស្លុតអនឡាញលំដាប់កំពូលនៅក្នុងឧស្សាហកម្មនេះ។ ជាមួយនឹងក្រាហ្វិកដ៏លេចធ្លោ ការលេងហ្គេមពិសេស និងលក្ខណៈពិសេសប្លែកៗ Joker Ra ត្រូវបានកំណត់ដើម្បីធ្វើឱ្យអ្នកលេងភ្ញាក់ផ្អើល និងផ្លាស់ប្តូរពិភព iGaming ជារៀងរហូត។តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការទទួលយកបទពិសោធកាស៊ីណូនាពេលអនាគត? តើអ្នកអាចយកបានសមភាពដ៏ល្អឥតខ្ចោះ ហើយឈ្នះលើសគេដទៃបានទេ? ស្វែងយល់ពីការប៉ះទង្គិចគ្នានៃពិភពពីរនៅក្នុងការចេញផ្សាយហ្កេមស្លុតថ្មីដែលត្រូវបានធ្វើបដិវត្តរបស់ Endorphina, Joker Ra!
Pragmatic Play ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហ្គេមកាស៊ីណូឈានមុខគេសម្រាប់ឧស្សាហកម្ម iGaming បានចេញផ្សាយ Zeus VS Hades – Gods of War™ ដែលអនុញ្ញាតឱ្យអ្នកលេងសម្រេចកម្រិតសកម្មភាពតាមដែលចិត្តចង់បាន។ Zeus VS Hades – Gods of War™ គឺជាហ្គេមស្លុត 5x5, 15ជួរបង់សងដ៏គួរឱ្យទាក់ទាញ ដែលផ្តល់ជូនអ្នកលេងនូវជម្រើសពិសេសមួយរវាងរបៀបលេងហ្គេមពីរ៖ Olympus និង Hades ។ លក្ខណៈពិសេសច្នៃប្រឌិតថ្មីនេះអនុញ្ញាតឱ្យអ្នកលេងផ្លាស់ប្តូររវាងរបៀបលេងបានគ្រប់ពេលក្នុងអំឡុងហ្គេមមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍នៃពិភពហ្គេមពីរផ្សេងគ្នា។ នៅក្នុងពិភព Olympus ភាពប្រែប្រួលមានលំដាប់ខ្ពស់នៅពេលដែល Zeus ទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ដែលមានអមដោយនិមិត្តសញ្ញាដូចជា Pegasus, ឥន្ទ្រី, មួកសុវត្ថិភាព និងពែង។ ទោះជាយ៉ាងណាក៏ដោយ អាណាចក្រដ៏ស្រស់អស្ចារ្យដែលតុបតែងដោយភ្លើងពណ៌ខៀវស្រទន់ និងផ្លេកបន្ទោរម្តងម្កាលនេះ ផ្តល់ឱ្យអ្នកលេងនូវការចូលប្រើប្រាស់ញឹកញាប់ជាងមុនលើការបង្វិលដោយឥតគិតថ្លៃ ដោយសន្យាថានឹងមានការផ្សងព្រេងលេងហ្គេមដ៏គួរឱ្យរំភើប។ ចំណែកអាណាចក្រ Hadesវិញ បង្ហាញពីកម្រិតនៃភាពប្រែប្រួលកាន់តែខ្ពស់ខ្លាំង។ និមិត្តសញ្ញាដូចជា Cerberus, phoenix, មួកសុវត្ថិភាពដ៏កាចសាហាវ និងពែងមួយអមក្រសមជាមួយនឹងព្រះនៃពិភពជាន់ក្រោមដោយផ្ទាល់។ នៅក្នុងដែនដ៏គួរអោយភ័យខ្លាចដែលពោរពេញទៅដោយអណ្តាតភ្លើង និងពន្លឺចែងចាំងនេះ អ្នកលេងនឹងខិតខំស្វះស្វែងរកការឈ្នះដ៏ធំដែលពិភពនេះកាន់កាប់។ របៀបលេងហ្គេមទាំងពីរមានលក្ខណៈពិសេសនិមិត្តសញ្ញាwildពង្រីក - ផ្គរលាន់នៅក្នុងOlympus និងអាវុធលំពែងក្នុង Hades - ដែលអាចពង្រីករបុំទាំងមូល និងអនុវត្តមេគុណរហូតដល់ 100 ដងនៃការភ្នាល់។ នៅក្នុងHades wildពង្រីកមួយត្រូវបានធានាក្នុងអំឡុងពេលបង្វិលដោយឥតគិតថ្លៃ។ មិនថាអ្នកលេងលេងនៅក្នុង Olympus ឬ Hades ទេ ការដោះសោថាមពលនៃ wildពង្រីក គឺជាគន្លឹះដើម្បីឈានទៅដល់ការឈ្នះអតិបរមា 15,000 ដងនៃការភ្នាល់។ Zeus VS Hades – Gods of War™ បង្កើតឡើងលើការរុករកដោយជោគជ័យរបស់ Pragmatic Play នៃរចនាបថហ្គេមពេញនិយមដែលគេឃើញក្នុងចំណងជើងដែលឈ្នះរង្វាន់ជាច្រើនរបស់ពួកគេគឺ Gates of Olympus™។ លើសពីនេះទៀត វាដើរតាមគន្លងនៃការនិន្នាការថ្មីៗដូចជា Jewel Rush™, Lamp of Infinity™, និង Diamonds of Egypt™ ដែលពង្រឹងកេរ្តិ៍ឈ្មោះរបស់ Pragmatic Play ក្នុងនាមជាអ្នកអភិវឌ្ឍន៍ហ្គេមកំពូលមួយ។ លោកស្រី Irina Cornides ប្រធានផ្នែកប្រតិបត្តិការនៅ Pragmatic Play បានបង្ហាញពីក្តីរំភើបរបស់គាត់ចំពោះការចេញផ្សាយថ្មីដោយបញ្ជាក់ថា Zeus VS Hades – Gods of War™ គឺជាហ្គេមដ៏លេចធ្លោមួយដែលណែនាំជម្រើសអ្នកលេងចំពោះផលប័ត្រហ្គេមស្លុតដែលឈ្នះពានរង្វាន់របស់ Pragmatic Play ។ អ្នកលេងអាចប្តូររវាងពិភពដែលប្រែប្រួលនៃ Olympus និង Hades ដែលកាន់តែងាយប្រែប្រួលកាន់តែខ្លាំងនៅពេលណាដែលពួកគេចង់ ហើយពួកគេនឹងជួបប្រទះការលេងហ្គេមផ្សេងៗគ្នា។ ជាមួយនឹងការឈ្នះរហូតដល់ 15,000ដងនៃការភ្នាល់របស់អ្នក Pragmatic Play រំពឹងថាអ្នកលេងនឹងរីករាយក្នុងសមរភូមិព្រះដ៏អស្ចារ្យនេះ ហើយកម្សាន្តជាមួយនឹងបទពិសោធន៍លេងហ្គេមដ៏សម្បូរបែប និងអស្ចារ្យរបស់ខ្លួន។ Pragmatic Play បន្តធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងការផលិតយ៉ាងឆាប់រហ័សរបស់ខ្លួនរហូតដល់ប្រាំបីចំណងជើងហ្គេមស្លុតប្រចាំខែ។ ទន្ទឹមនឹងហ្គេមស្លុតរបស់ខ្លួន ក្រុមហ៊ុននេះក៏ផ្តល់នូវការផ្តល់ជូនជាច្រើនផងដែរ រួមមានកាស៊ីណូបន្តផ្ទាល់ កីឡានិម្មិត និងហ្គេមប៊ីងហ្គូ ដែលងាយស្រួលចូលប្រើបានតាមរយៈ API តែមួយ។ អំពី PragmaticPlay Pragmatic Play គឺជាអ្នកបង្កើតហ្គេមឈានមុខគេដែលផ្គត់ផ្គង់ចំណងជើងដែលអ្នកលេងចូលចិត្តរហូតដល់ម៉ាកដែលជោគជ័យបំផុតមួយចំនួននៅក្នុងឧស្សាហកម្ម iGaming ។ Pragmatic Play បង្កើនលទ្ធភាពនៃការលេងដោយផ្តល់ជូននូវផលប័ត្រផលិតផលច្រើនតាមរយៈ API តែមួយ។ ការប្រមូលផ្ដុំដែលទទួលបានពានរង្វាន់របស់ក្រុមហ៊ុននេះរួមមានហ្គេមស្លុត ហ្គេមកាស៊ីណូបន្តផ្ទាល់ ប៊ីងហ្គូ កីឡានិម្មិត ស្ពតបុក និងច្រើនទៀត ដែលមានជាភាសាជាច្រើន រូបិយប័ណ្ណ និងទីផ្សារសំខាន់ៗជាច្រើន។
បានរកឃើញក្នុងឆ្នាំ២០១៤ និងមានទីតាំងនៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ហ្គេម Allbetគឺមួយក្នុងចំណោម សុសវែអភិវឌ្ឍន៍កាស៊ីណូដែលឈានមុខលើទីផ្សារអាស៊ី។ បានអាជ្ញារប័ណ្ណពីរដ្ឋាភិបាលនៃប្រទេសហ្វីលីពីន allbetសង្កត់លើការបង្កើតបទពិសោធន៍ហ្គេមផ្សាយផ្ទាល់ដែលមានតែមួយ ដែលមានផ្តល់ហ្គេមដូចជាបាការ៉ាត់ ដាយស៍ រ៉ូឡែត និងច្រើនទៀតសំរាប់ជាប្រយោជន៍អោយដៃគូររបស់គេ។ ការរួមបញ្ចូលតិចណូឡូជី និងជំនាញ ហ្គេមAllbetប្រើចំណេះដឹងដ៏ធំទូលាយនៃជំនាញហ្គេមរបស់ពួកគេនិង រួមបញ្ចូលវាជាមួយនឹងឪកាសដែលបានផ្តល់ដោយកុំព្យូទ័រថ្មី និងអ៊ិនធើណេតតិចណូឡូជីដើម្បីអភិវឌ្ឍន៍ហ្គេមលើតុផ្សាយផ្ទាល់ដែលផ្តល់បទពិសោធន៍នៃការលេងដែលមានតែមួយសំរាប់អ្នកលេងពីគ្រប់ទិសនៃពិភពលោក។ ដោយការប្រើវិធីសាស្រ្តរបស់អ្នកលេងជាចំណុចកណ្តាលនៅក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់ពួកគេAllbetហ្គេមមានបំណងរក្សាស្ថានភាពរបស់វាជា មួយក្នុងចំណោមអ្នកផ្តល់សេវាដំណោះស្រាយឈានមុខគេសំរាប់អនឡាញកាស៊ីណូផ្តល់អោយទីផ្សារអាស៊ី ជាពិសេសក្នុងផ្នែកហ្គេមកាស៊ីណូផ្សាយផ្ទាល់។ សេវាគាំទ្រយ៉ាងឥតខ្ចោះសំរាប់ដៃគូរ គ្រប់ដៃគូរហ្គេម Allbet មានសេវាគាំទ្រ២៤ម៉ោងដើម្បីជួយភ្នាក់ងារ តាមរយះវិធីជាច្រើនដូចជាទូរស័ព្ទ ស្កាព អ៊ីម៉េល និងច្រើនទៀត។ ដោយការផ្តល់សេវាគាំទ្រយ៉ាងមាំមួន ក្រុមហ៊ុនព្យាយាមដើម្បីធានាថាគ្រប់គ្នាដែលចង់ជាដៃគូមុខជំនួញមិនត្រូវបានទុកចោលអោយគាំងក្នុងបញ្្្ហាជាមួយនឹងទំរង់ហ្គេមរបស់ពួកគេទេ។ បន្ថែមលើនេះទៀត បុគ្គលិក Allbet ពិនិត្យរាល់សកម្មភាពលើទំរង់ជានិច្ចដើម្បីអោយប្រាកដថាគ្រប់យ៉ាងដំណើរការល្អគ្រប់ពេល ហើយព្យាយាមការពារគ្រប់បញ្ហាដែលអាចមានឡើងមុនពេលដែលវាអាចប៉ះពាល់ដល់ប្រត្តិបត្តិការរបស់ហ្គេម។ ជាមួយនឹងឧបករណ៍វីដេអូដែលមានគុណភាពខ្ពស់ បុគ្គលិកចែកបៀរអាជីពនិង ភ្នាក់ងារផ្នែកតិចនិច និងការប្រកាន់ខ្ជាប់ស្តង់ដារអនឡាញហ្គេមអន្តរជាតិ Allbetហ្គេមតំណាងអោយដៃគូរម្នាក់ដ៏អស្ចារ្យសំរាប់អនឡាញកាស៊ីណូដែលចង់សហការ ឬពង្រីកផ្នែកអ្នកចែកបៀរផ្សាយផ្ទាល់របស់ពួកគេ។
Evolution Gaming គឺជាអ្នកផ្តល់ហ្គេមកាស៊ីណូបន្តផ្ទាល់ ហ្គេមទូរទស្សន៍ និងហ្គេមកាស៊ីណូ First Person RNG លំដាប់ពិភពលោកកំពូល ។ ដោយបានដំណើរការនៅទីផ្សារជាច្រើនដែលមានការគ្រប់គ្រងត្រឹមត្រូវ Evolutionគឺជាអ្នកផ្តល់ហ្គេមកាស៊ីណូបន្តផ្ទាល់ដែលមានការគោរពខ្ពស់។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ពេលនេះ Evolution ផ្តល់ថាមពលដល់ហ្គេមលើតុផ្ទាល់ 700+ជាង និងកម្មវិធីហ្គេមផ្សេងៗទៀតជាច្រើន។ Evolution Gaming ដំណើរការពីកាស៊ីណូជាច្រើនដែលបំពាក់ដោយឧបករណ៍យ៉ាងពេញលេញនៅទូទាំងអាមេរិកខាងជើង និងទ្វីបអឺរ៉ុប បម្រើអោយទីផ្សារអន្តរជាតិមួយចំនួនធំ។ ក្រុមហ៊ុននេះដំណើរការម៉ាកយីហោជាច្រើនដូចជា Big Time Gaming (BTG), Ezugi, NetEnt និង Red Tiger ។ ហ្គេមដ៏ពេញនិយមរបស់Evolution ក្នុងនាមជាម៉ាកយីហោមួយ Evolutionផ្តល់នូវឧត្តមភាពសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន។ Evolution ដំណើរការនៅជួរមុខនៃសង្វៀនកាស៊ីណូផ្សាយបន្តផ្ទាល់ និង ហ្គេមទូរទស្សន៍។ លំដាប់ទូលំទូលាយនៃហ្គេមរួមមានចំណងជើងលំដាប់កំពូលនានាខាងក្រោម។ រ៉ូឡែតបន្តផ្ទាល់ – ក្នុងនាមជាហ្គេមកាស៊ីណូបន្តផ្ទាល់Evolutionដ៏ពេញនិយមបំផុត រ៉ូឡែតបន្តផ្ទាល់ផ្តល់ជូននូវការច្របល់ចូលគ្នាជាអតិបរិមានៃហ្គេមជាច្រើនប្រភេទ។ ទាំងនេះរួមមានរ៉ូឡែតអ៊ឺរ៉ុបផ្សាយបន្តផ្ទាល់ (Live European Roulette), រ៉ូឡែតរន្ធះ (Lightning Roulette), រ៉ូឡែតបារាំង (French Roulette), និង រ៉ូឡែតអស្ចារ្យ (Immersive Roulette)។ ម្ចាស់បនល្បែងដែលមានជំនាញវិជ្ជាជីវៈរៀបចំហ្គេមកាស៊ីណូពីស្ទូឌីយោពិតប្រាកដក្នុងពេលវេលាជាក់ស្តែង។ ប្លេកជេកបន្តផ្ទាល់ - ហ្គេមបៀរកាស៊ីណូឈានមុខគេរបស់ Evolution ត្រូវបានផ្តល់ជូនដោយមានទំនុកចិត្ត។ ប្លេកជេកបន្តផ្ទាល់ពោរពេញទៅដោយសំលេងហោរ។ ហ្គេមនេះតម្រូវចិត្តអ្នកលេងជាមួយនឹងជម្រើសជាច្រើនដូចជា ការចាក់ពីក្រោយ (Bet Behind), 21+3, បៀផែឥតខ្ចោះ(Perfect Pair), ការចាក់គូរបំបែក (Split Pair Bets), ចាក់ទ្វេរដង (Double Down), និងធានារ៉ាប់រង(Insurance)។ ហ្គេមប្លេកជេកបន្តផ្ទាល់ពេញនិយមរួមមាន ប្លេកជេកគ្មានកំណត់ (Infinite Blackjack), ប្លេកជេកល្បឿន (Speed Blackjack) និង ប្លេកជេករន្ធះ (Lightning Blackjack) ។ Gonzo's Treasure Hunt - អ្នកឈ្នះ Gonzo ត្រូវបាននាំមកអោយមានជីវិតរស់រវើកដោយការប្រើការពិតបន្ថែម។ ការនាំចេញដ៏ល្បីល្បាញបំផុតរបស់ NetEnt (Gonzo's Quest) ដែលសម្តែងក្នុង Gonzo's Treasure Hunt រួមជាមួយនឹងពិធីករក្នុងជីវិតពិត។ វាជាបទពិសោធន៍ជាក់ស្តែងដែលនិម្មិតឡើងយ៉ាងល្អឥតខ្ចោះ។ ហ្គេមនេះមានជញ្ជាំងដ៏ធំដែលមានថ្មចំនួន 70 ។ ទ្រព្យសម្បត្តិត្រូវបានកប់នៅក្នុងជញ្ជាំង។
ស្ថាបនិក Net Entertainment មានដើមកំណើតនៅក្នុងឧស្សាហកម្មកាស៊ីណូនៅប្រទេសស្កាតឌីណាវី ហើយបានផ្លាស់ប្តូរទៅក្នុងទីផ្សារអនឡាញនៅឆ្នាំ 1996 ។ ពួកគេបាននាំមកនូវជំនាញឧស្សាហកម្មដែលបំរើពួកគេយ៉ាងល្អនៅក្នុងទីផ្សារអនឡាញដែលអាចជួយពួកគេឱ្យចេះគ្រប់គ្រងយ៉ាងឆាប់រហ័សនូវតម្រូវការរបស់ឧស្សាហកម្មនេះ។ សមត្ថភាពរបស់ពួកគេក្នុងការតាមដានជាមួយនិន្នាការបច្ចេកវិទ្យា និងដាក់វាចូលទៅអនឡាញហ្គេមបានជួយអោយពួកគេបង្កើតសុសវែកាស៊ីណូដែលពេញនិយមដែលប្រតិបត្តិករ និងអ្នកលេងចូលចិត្ត។ ដំណោះស្រាយកាស៊ីណូពេញលេញ Net Entertainment ដែលត្រូវបានគេស្គាល់ផងដែរថា NetEnt គឺជាអ្នកនាំមុខគេនៅក្នុងសុសវែកាស៊ីណូអនឡាញដែលមានកាស៊ីណូអនឡាញល្បី ៗ ជាង 60 ល្បីល្បាញដោយប្រើប្រាស់ដំណោះស្រាយហ្គេមអនឡាញរបស់ពួកគេ។ ផលិតផលធំបំផុតរបស់ពួកគេគឺម៉ូឌុលកាស៊ីណូដែលជាដំណោះស្រាយកាស៊ីណូពេញលេញដែលផ្តល់ជូននូវហ្គេមអនឡាញនិងឧបករណ៍គ្រប់គ្រងកាស៊ីណូ។ វាអនុញ្ញាតឱ្យប្រតិបត្តិករហ្គេមតាមដានធាតុម៉ាក្រូនិងមីក្រូរបស់គេ រហូតដល់ហ្គេមនិងអ្នកលេងផងដែរ។ ហ្គេមដ៏អស្ចារ្យ, ការខិងខំ ក្រុម RnD Net Entertainment បន្តធ្វើឱ្យប្រាកដថាក្រុមហ៊ុនរបស់ពួកគេស្ថិតនៅក្នុងជួរមុខនៃឧស្សាហកម្មហ្គេមតាមអ៊ីនធឺណិត។ ក្រុម RnD របស់ពួកគេស្វែងរកការច្នៃប្រឌិតថ្មីបំផុតនៅក្នុងបច្ចេកវិទ្យាហ្គេមថ្មី ហើយវាបានទទួលលទ្ធផលល្អ។ ថ្មីបំផុតនៅឯ EGR B2B Awards ឆ្នាំ 2013 ជាថ្មីម្តងទៀត NetEnt បានឈ្នះពានរង្វាន់សម្រាប់ការច្នៃប្រឌិតការលេងហ្គេមតាមទូរស័ព្ទនិងច្រើនទៀត។ហ្គេមកាស៊ីណូអនឡាញជាច្រើនដែលមានតាមរយៈ Net Entertainment សរុបមានច្រើនជាង 90 ដែលពាក់កណ្តាលគឺជាស្លុត។ ហ្គេមកាស៊ីណូអនឡាញរបស់ពួកគេរួមមានហ្គេមលើតុ ហ្គេមបៀរ វីដេអូប៉ូគឺ ហ្គេមរីកចម្រើននិងច្រើនទៀត។ ហ្គេមកាស៊ីណូល្បី ៗ ដូចជា ប្លេកជេក, craps, រ៉ូឡែត, បាការ៉ាត់, ប៉ូគឺ អាចរកបាននៅក្បែរហ្គេមផ្នែកខាងក្រៅ ដូចជាsic bo, គីណូ និងកាតកោស។ ហ្គេមទាំងអស់របស់ពួកគេមានក្រាហ្វិកដែលមានគុណភាពខ្ពស់ចលនារលោង ពិតប្រាកដ ប្រសិទ្ធិភាពសំឡេងពិតប្រាកដ និងតន្ត្រីដែលមានគុណភាពល្អ។ សុសវែរបស់ពួកគេក៏គាំទ្រដល់ការប្រកួតហ្គេម និងហ្គេមបន្ថែមរង្វាន់។ NetEnt Touch - ហ្គេមទូរស័ព្ទ នៅចុងឆ្នាំ 2011 Net Entertainment បានចូលទៅកាន់ទីផ្សារហ្គេមទូរស័ព្ទចល័ត ដែលកំពុងរីកចម្រើនជាមួយនឹងហ្គេមថ្មីចំនួន 3 សម្រាប់Apple iPhone, iPad and iPod ស្មាតហ្វូននិងឧបករណ៍តាប្លិត ដែលជាកំណែហ្គេមដែលទទួលបានជោគជ័យបំផុតរបស់វា។ ការចេញផ្សាយហ្គេមទូរស័ព្ទដំបូងពី NetEnt រួមមានGonzo's Quest, Jack Hammer និង ប្លេកជេក។ NetEnt ត្រូវបានគេរំពឹងថានឹងចេញហ្គេមបន្ថែមទៀតនៅឆ្នាំ 2012 ។ ហ្គេមរបស់ពួកគេត្រូវបានធានាថាជាពានរង្វាន់កំពូលហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ឧបករណ៍ iOS ។ ហ្គេមទូរស័ព្ទទាំងអស់មានអត្ថបទពេញអេក្រង់ មាន23 ភាសានិងជាង 27 រូបិយប័ណ្ណផ្សេងៗគ្នា ការគាំទ្រសំឡេងនិងក្រាហ្វិកសម្បូរបែប។ មិនមានការសង្ស័យទេថា NetEnt គឺស្ថិតនៅក្នុងលីករបស់ពួកគេផ្ទាល់នៅក្នុងវិស័យ Mobilegambling ។ កាស៊ីណូបន្តផ្ទាល់ កាស៊ីណូបន្តផ្ទាល់បានក្លាយទៅជាបទដ្ឋានឧស្សាហកម្មមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនតូចបានធ្វើវាក៏ដូចជា NetEntដែរ ។ បុគ្គលិកពេញម៉ោងនៃអ្នកចែកបៀររបស់ពួកគេធ្វើការ 24/7 ពីស្ទូឌីយោនៅប្រទេសម៉ាល់ត៍ ហើយបច្ចេកវិទ្យាស្ទ្រីមដែលមានគុណភាពខ្ពស់តែមួយគត់របស់ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ដូចជាអ្នកនៅទីនោះជាមួយពួកគេ។ អ្វីៗគ្រប់យ៉ាងពីរ៉ូឡែតទៅកាន់ហ្គេមប្លេកជេកជាច្រើន មាននៅលើឧបករណ៍ទូរស័ព្ទរបស់អ្នក។ ហ្គេមនិម្មិតពិត ភាពពិតនិម្មិតក៏បានក្លាយជាអាណាចក្រដែល NetEnt មានវត្តមាន ជាមួយនឹងការប្រកាសរបស់ពួកគេនៅក្នុង ICE 2018: កំណែA VR នៃស្លុតដ៏ពេញនិយមបំផុតរបស់ពួកគេ - Quest Gonzona VR ។ គុណភាពផលិតផល ហ្គេមNet Entertainment មានការគាំទ្រក្នុងភាសាចំនួន 22 ដែលមិនគួរឱ្យជឿ និងត្រូវបានទទួលស្គាល់ដោយ G4 សម្រាប់ការលេងហ្គេមដែលមានការទទួលខុសត្រូវ ក៏ដូចជាបានយល់ព្រមចំពោះភាពកំរផងដែរ។ សុសវែដើមដំបូងរបស់គេ អាចប្រើបានតែនៅក្នុងកម្មវិធីរុករក គ្មានការដោនឡូតកាស៊ីណូសម្រាប់ការលេងភ្លាមៗទេ តែឥឡូវនេះមានកំណែដែលអាចដោនឡូតបានដែលមានកញ្ចប់បន្ថែមនោះ។ NetEnt's CasinoModule ™ NetEnt's CasinoModule ™ត្រូវបានអនុគ្រោះដោយប្រតិបត្តិករកាស៊ីណូអនឡាញ ដោយផ្តល់ឱ្យពួកគេនូវសមត្ថភាពក្នុងការផ្តល់ជូនដល់អ្នកលេងនូវសេវាកម្មកាស៊ីណូពេញលេញ។ ម៉ូឌុលនេះត្រូវបានបង្កើតឡើងដោយប្រព័ន្ធហ្គេមច្នៃប្រឌិតបង្រួបបង្រួមមួយ ដែលងាយស្រួលរួមបញ្ចូលនិងអាចប្តូរតាមបំណងបាន ដោយមានដំណើរការទាន់សម័យនិងការផ្គត់ផ្គង់ឥតឈប់ឈរ ហើយនិងផលិតផលថ្មីប្រចាំខែ។ រួមជាមួយការគ្រប់គ្រងគណនីដែលមានការប្តេជ្ញាចិត្ត ការគាំទ្រអតិថិជនប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មជំនាញផ្សេងទៀត NetEnt's CasinoModule ™គឺជាជម្រើសដ៏ល្អបំផុតក្នុងចំណោមប្រតិបត្តិករហ្គេមអនឡាញ។ ភាពជោគជ័យទូទាំងពិភពលោក ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសស៊ុយអែតក្នុងឆ្នាំ 1996 និងជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីនៅ NASDAQ OMX Stockholm ។ ភាពជោគជ័យបន្តរបស់ពួកគេនៅក្នុងឧស្សាហកម្មនេះគឺដោយសារតែការយល់ដឹងស៊ីជម្រៅអំពីឧស្សាហកម្មកាស៊ីណូជាមួយនឹងសមត្ថភាពរបស់ពួកគេក្នុងការប្រើបច្ចេកវិទ្យាទាន់សម័យ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍ផលិតផលនិងការបង្កើនផលិតផល។ NetEnt បានពង្រីកទីផ្សារក្នុងស្រុកជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយដាក់មូលដ្ឋានឈរនៅតាមទីផ្សារដែលមានបទប្បញ្ញត្តិថ្មីដូចជា រ៉ូម៉ានី ប៊ុលហ្គារី ព័រទុយហ្គាល់ និងច្រើនទៀត។
Pragmatic Playគឺជាអ្នកផ្គត់ផ្គង់សុសវែដែលទទួលបានរង្វាន់ជាច្រើននិងជាអ្នកផ្គត់ផ្គង់សុសវែដែលមានផលប័ត្រហ្គេមកាន់តែច្រើនឡើងដែលត្រៀមខ្លួនរួចជាស្រេចនិងកំពុងរង់ចាំប្រតិបត្តិករឧស្សាហកម្ម iGaming។ ក្រុមហ៊ុនបានបង្កើតហ្គេមស្លុត, ហ្គេមតាមតុ និងហ្គេមផ្សេងៗជាច្រើនដែលអាចលេងបានលើគ្រប់ទម្រង់ទាំងអស់។ ទម្រង់ Pragmatic Playគឺជាអ្នកផ្គត់ផ្គង់ B2B សម្រាប់កាស៊ីណូអនឡាញ, ដែលមានន័យថាក្រុមហ៊ុនព្រមព្រៀងគ្នាជាមួយប្រតិបត្តិករ, មិនមែនជាមួយអ្នកលេងទេ។ តែទោះជាយ៉ាងណា, ទម្រង់លេងបានភ្លាមៗនេះត្រូវបានរចនាឡើងតាមអ្វីដែលអ្នកលេងចង់បាន,ដែលអាចអោយពួកគេលេងបានភ្លាមៗជាមួយនឹងឧបករណ៍ដែលឆបគ្នា។ អ្នកលេងមិនចាំបាច់ត្រូវធ្វើការទាញយកនោះទេដើម្បីលេងហ្គេមបាន, ព្រោះថាពួកគេអាចលេងបានភ្លាមៗនៅលើឧបករណ៍ HTML5។ នេះរាប់បញ្ចូលទាំងម៉ាស៊ីនប្រតិបត្តិការលើកុំព្យូទ័រលើតុ និងប្រព័ន្ធប្រតិបត្តិការចល័តដូចជា Windows, MacOS, iOS, និង Android។ អាជ្ញាប័ណ្ណ Pragmatic Play បានប្រមូលអាជ្ញាប័ណ្ណពី Curacao, Gibraltar និង Malta ដែលជាយុត្តាធិការពហុជាតិធំបំផុតចំនួនបី។ នៅលើមូលដ្ឋានជាតិ, ក្រុមហ៊ុនក៏ត្រូវបានផ្តល់អាជ្ញាប័ណ្ណជាមួយគណៈកម្មការលេងល្បែងចក្រភពអង់គ្លេសនិងនិយតកររ៉ូម៉ានី ONJN ផងដែរ។ វិធីសាស្រ្តទូលំទូលាយដើម្បីបានអាជ្ញាប័ណ្ណនេះធ្វើអោយ Pragmatic Play ផ្តល់មាតិកាហ្គេមបានពីជុំវិញពិភពលោក។ ដោយសារតែមូលហេតុនេះ, អ្នកលេងអន្តរជាតិនឹងមានជម្រើសក្នុងការផ្លាស់ប្តូរភាសានិងរូបិយប័ណ្ណលេងទៅតាមចំណូលចិត្តរបស់ពួកគេ។ ហ្គេម Pragmatic Play បានផលិតហ្គេមជាង១៥០ហ្គេមសម្រាប់ជាជម្រើស។ ពួកវាភាគច្រើនជាវីដេអូស្លុត, ប៉ុន្តែក៏មានហ្គេមតាមតុជាច្រើនផងដែរ, បន្ទប់លេងប៊ីងហ្គូ និងការលេងដែលមានអ្នកចែកបៀរផ្សាយបន្តផ្ទាល់។ ហ្គេមមួយចំនួនបានមកពីកាតាឡុកពីមុនដែលហាក់ដូចជាខ្វះគុណភាពបន្តិចបន្តួចបើប្រៀបធៀបទៅនឹងពពួកហ្គេមបញ្ចេញថ្មីនាពេលបច្ចុប្បន្ន។ ពីលំដាប់ហ្គេមស្លុត១០០ជាង, ឈ្មោះហ្គេមស្លុតដែលមានប្រជាប្រិយបំផុតរួមមានThe Dog House, Wild Pixies, Egyptian Fortunes, Safari King, Wolf Gold, Great Rhino, Vegas Magic, 5 Lions Gold, Caishen’s Cash, Da Vinci’s Treasure, Triple Dragons, និង Madame Destiny។ Pragmatic Play មិនមានបទពិសោធន៍ចំបងខាងផ្នែកកាស៊ីណូផ្សាយបន្តផ្ទាល់ទេ ប៉ុន្តែនេះមិនធ្វើអោយអ្នកផ្គត់ផ្គង់របស់យើងរាថយក្នុងការអភិវឌ្ឍនូវការផ្តល់ជូនដែលឋិតថេរនោះទេ។ ជាមូលដ្ឋាន, កិច្ចខិតខំប្រឹងប្រែងមួយត្រូវបានធ្វើឡើងដើម្បីបង្កើតស្ទូឌីយោផ្សាយបន្តផ្ទាល់ដែលអាចបង្ហាញរូបភាពវីដេអូហ្គេមនៅក្នុងរូបភាព 4K គួរឱ្យភ្ញាក់ផ្អើល។ អ្នកចែកបៀរដែលបានបណ្តុះបណ្តាលអាចមើលបាននៅលើឧបករណ៍ HTML5 ជាច្រើនប្រភេទរួមមានថេប្លេត, ស្មាតហ្វូននិងកុំព្យូទ័រលើតុ។ មានភាសាច្រើនជាង ៣០ ភាសាផ្សេងៗគ្នាត្រូវបានដាក់នៅក្នុងកម្មវិធី ដែលអាចអោយអ្នកប្រើប្រាស់លេងនៅលើតុប្លេកជេក និងនៅលើកង់រ៉ូឡែតនៅគេហទំព័រកាស៊ីណូរបស់ពួកគេបាន។ ប៊ីងហ្គោអនឡាញគឺជាផ្នែកមួយផ្សេងទៀតនៃការផ្តោតចិត្តទុកដាក់របស់អ្នកអភិវឌ្ឍន៍, ដោយអតិថិជនអាចប្រើអន្តរកម្មវិធីសរសេរកម្មវិធី (API) ដើម្បីអភិវឌ្ឍបន្ទប់ប៊ីងហ្គោដែលស្របនឹងម៉ាករបស់ធាតុឌីស្សាញ(ពណ៌, រូបរាង, ទំហំអក្សរ...)របស់ពួកគេបាន។ ជម្រើសទាំងនោះរួមមាន 90-ball Ballroom, 80-ball Boombox, 75-ball Stars 7 Stripes, 50-ball Rock ‘n’ Swing, និង 30-ball Speedy។ ខែឧសភាឆ្នាំ២០២០ មានការបញ្ចេញរ៉ូឡែតស្វ័យប្រវត្តិដែលប្រកបដោយភាពច្នៃប្រឌិតរបស់ Pragmatic Play។ Pragmatic Play Enhance™ Pragmatic Play Enhance™ គឺជាឈុតឧបករណ៍កម្មវិធីហ្គេមដែលបានអភិវឌ្ឍឡើងដើម្បីផ្តល់ឱ្យប្រតិបត្តិករនូវមធ្យោបាយដើម្បីធ្វើអោយទីផ្សារហ្គេមកាន់តែប្រសើរសម្រាប់អ្នកលេង។ ផលិតផលត្រូវបានបង្កើតឡើងដោយផ្អែកលើនិន្នាការចុងក្រោយនៅក្នុងឧស្សាហកម្ម iGaming និងតំរូវការកើនឡើងសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារដើម្បីផ្តល់អោយស្លុតមានភាពទាក់ទាញកាន់តែច្រើនឡើងនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់។ Enhance™មកជាមួយសមាសធាតុជាច្រើន, មានមុខងារជុំឥតគិតថ្លៃដែលត្រូវបានប្រើដើម្បីផ្តល់ឪកាសអោយអ្នកលេងកាន់តែច្រើនឡើងដើម្បីបានការបង្វិលឥតគិតថ្លៃ។ បើនិយាយពីកាតឥតគិតថ្លៃវិញ, ឧបករណ៍នេះត្រូវបានរាប់បញ្ចូលដើម្បីអោយប្រតិបត្តិករអាចផ្តល់កាដូជាហ្គេមឥតគិតថ្លៃលើកាតកោសបាន។ ការដាក់បញ្ចាំងការប្រកួតគឺជាផ្នែកមួយដែលអាចឱ្យប្រតិបត្តិករតាមដានយ៉ាងងាយក្នុងពេលវេលាពិតលើគ្រប់ការអនុវត្តចុងក្រោយបង្អស់ទាំងអស់ពីគ្រប់អ្នកលេងទាំងអស់ដែលបានចូលរួម។ ស្រទាប់មួយផ្សេងទៀតនៅខាងលើគឺជាការបញ្ចាំង Prize Drop ដែលអាចប្រើបានជារង្វាន់ដល់អ្នកលេងដែលធ្វើបានល្អបំផុតនៅក្នុងការប្រកួតដែលកំពុងដំណើរការ។ Pragmatic Replay ខែមករាឆ្នាំ២០២១, Pragmatic Play បានបង្ហាញពីលក្ខណៈពិសេសនៃកម្មវិធីចាក់ផ្សាយឡើងវិញរបស់ខ្លួនដែលអនុញ្ញាតឱ្យចាក់ឡើងវិញនូវជ័យលាភីអ្នកលេងកំពូល ១០០ នាក់ដើម្បីចែករំលែកនៅលើបណ្តាញសង្គម។