Wizard Gamesចេញផ្សាយប្លេកជេកនាគភ្លើងខាងជើង


Kanha T. - កុម្ភៈ 2, 2023
Dragons of the North – ប្លេកជេក

ការចេញផ្សាយចុងក្រោយបំផុតដោយ Wizard Games តំណាងឱ្យការពង្រីកនៃស៊េរី Dragons of North ដ៏ពេញនិយមរបស់ពួកគេពីហ្គេមស្លុតទៅហ្គេមតាមតុ។

ដោយប្លេកជេកជាហ្គេមកាស៊ីណូដ៏ពេញនិយមបំផុតមួយ ស្ទូឌីយោហ្គេមព្យាយាមឥតឈប់ឈរក្នុងការផលិតកំណែថ្មី និងធ្វើឱ្យប្រសើរឡើង ដើម្បីធ្វើឱ្យអ្នកលេងមានភាពរំភើបរីករាយ។ ការអភិវឌ្ឍន៍ចុងក្រោយបំផុតបែបនេះគឺបានមកពី Wizard Games ,ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Neo Games,ប្លេកជេក Dragons of the Northរបស់ពួកគេ។

ដោយប្រើប្រាស់ថាមពលនៃម៉ាស៊ីនក្រាហ្វិក និងអូឌីយ៉ូ(សំលេង)ដ៏ទំនើប Wizard Games បានបង្កើតហ្គេមមួយដែលប្រកាន់ខ្ជាប់នូវច្បាប់បុរាណទាំងអស់ ប៉ុន្តែផ្តល់ជូននូវបទពិសោធន៍លេងហ្គេមកាន់តែប្រសើរឡើង ជាពិសេសសម្រាប់អ្នកគាំទ្រនៃសិទ្ធិផ្តាច់មុខ និងគ្រប់គ្នាដែលចូលចិត្តពិភពទេវកថានិងសត្វ។

សកម្មភាពប្លេកជេកដ៏ក្តៅគគុក

តុប្លេកជេក Dragons of the North មានការរចនាដែលត្រូវគ្នានឹងប្រធានបទយ៉ាងល្អឥតខ្ចោះ ដោយនាំយកអ្នកលេងចូលទៅក្នុងពិភពវេទមន្ត ការអនុវត្តវេទមន្ត និងជាការពិតណាស់សត្វនាគ។ នេះរាប់បញ្ចូលទាំងសន្លឹកបៀ ដែលមើលទៅហាក់ដូចជាពួកវាត្រូវបានដុត និងត្រូវបានជួយសង្គ្រោះនៅពេលចុងក្រោយ។

នៅពេលដែលអ្នកលេងទទួលបានបៀប្លេកជេកនឹងមានចលនាពិសេសនៃសន្លឹកបៀដែលកំពុងឆេះនៅលើតុ ដែលបន្ថែមលើបទពិសោធន៍ទាំងមូល ដោយធានាថារាល់ដៃដែលលេងនៅប្លេកជេក Dragons of the North គឺជាអ្វីដែលមិនអាចបំភ្លេចបាន។

ទាំងអស់នេះត្រូវបានអមដោយការលេងតន្ត្រីដ៏តានតឹង និងគួរឱ្យរំភើបនៅក្នុងផ្ទៃខាងក្រោយ និងឥទ្ធិពលសំឡេងគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញថា Wizard Games បានដាក់គំនិតជាច្រើនក្នុងការរចនាហ្គេមដើម្បីធ្វើឱ្យវាទាក់ទាញបំផុតតាមដែលអាចធ្វើទៅបាន។

លេងរហូតដល់បីដៃ

អ្នកលេងអាចលេងមួយ ពីរ ឬបីដៃនៅលើជុំដែលបានផ្តល់ឱ្យ ហើយមានលំដាប់ចំនួនភ្នាល់ជាច្រើនដែលអាចរកបានដែលធ្វើឱ្យប្លេកជេក Dragons of the North ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងគ្រប់គ្នា មិនថាប្រាក់សម្រាប់ចាក់ភ្នាល់ប៉ុន្មាន និងចំណូលចិត្តភ្នាល់របស់ពួកគេយ៉ាងណានោះទេ។

ហ្គេមនេះអនុវត្តតាមច្បាប់របស់ប្លេកជេកប្រពៃណី ជាមួយនឹងជម្រើសក្នុងការថែម ឬឈរ(ជ្រក)នៅពេលណាមួយ ខណៈពេលដែលអ្នកចែកបៀត្រូវឈរ(ជ្រក)នៅលើ 17គ្រាប់។ អ្នកលេងត្រូវបានអនុញ្ញាតឱ្យចាក់ទ្វេរដង និងចាក់បំបែកមួយក្នុងមួយដៃ ហើយ ប្លេកជេកបង់សង 3: 2 ។ ធានារ៉ាប់រងត្រូវបានផ្តល់ជូនរាល់ពេលដែលអ្នកចែកបៀមានសន្លឹកបៀអាត់ជាបៀដំបូង។

ការចេញផ្សាយចុងក្រោយបំផុតដោយ Wizard Games តំណាងឱ្យការបន្តនៃស៊េរី Dragons of the North ដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ពួកគេ។ ស៊េរីនេះបានចាប់ផ្តើមជាមួយនឹងហ្គេមស្លុត Dragons of the North ដើម បន្ទាប់មកមានពីរវគ្គបន្តគឺ Dragons of the North Deluxe™ និង Dragons of the North Megaways™។ ឥឡូវនេះ អ្នកគាំទ្រហ្គេមតុក៏អាចទទួលបានបទពិសោធន៍នៃពិភពហ្វែនតាស៊ីផងដែរ។

គិតមកដល់ត្រឹមពេលនេះ ផលប័ត្រWizard Gamesរួមមានចំណងជើងផ្សេងៗគ្នាជាង 120 ដែលមាននៅក្នុងយុត្តាធិការជាង 20 នៅអឺរ៉ុប និងទូទាំងពិភពលោក ជាមួយនឹងហ្គេមថ្មីៗត្រូវបានបន្ថែមជាទៀងទាត់។


សេចក្តីជូនដំណឹងសំខាន់

តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អាន​បន្ថែម