Rick And Mortyត្រលប់មកវិញហើយជាហ្គេមស្លុតថ្មីមួយ


Kanha T. - កុម្ភៈ 1, 2021

កម្មវិធីជីវចលមនុស្សពេញវ័យដ៏មានប្រជាប្រិយខ្លាំងកំពុងវាយឡុកលើឧស្សាហកម្មiGamingស្របពេលដែលBlueprint Gaming ដាក់បញ្ចេញហ្គេមស្លុតថ្មីមួយ។

នៅពេលដែលBlueprint Gaming បានបញ្ចេញហ្គេមស្លុតដែលមានរចនាបថ Rick and Morty ជាលើកដំបូង, ប្រិយមិត្តរបស់ហ្គេមនេះសប្បាយរីករាយយ៉ាងខ្លាំង។ វាបានក្លាយជាហ្គេមដែលល្បីល្បាញក្នុងពេលយ៉ាងខ្លី ហើយមិនយូរប៉ុន្មានក៏មានជារឿងភាគ។ ទន្ទឹមគ្នានេះដែរ ក៏ដល់ពេលដែល Blueprint បញ្ចេញហ្គេមស្លុតដ៏កំប្លែង និងគួរអោយរំភើបរីករាយផងដែរដែលមានឈ្មោះថាRick and Morty Wubba Lubba Dub Dub។ 

ហ្គេមនេះសាហាវ និងមានរួមបញ្ចូលសាច់រឿងជាច្រើនរបស់ទូរទស្សន៍ល្បីល្បាញដែលរួមមានដូចជា dimension-hopping, the lovable Pickle Rick និងច្រើនផ្សេងទៀត។

ដំណើរផ្សងព្រេងប្រឌិតបែបវិទ្យាសាស្ត្រនេះពោរពេញដោយលក្ខណៈពិសេសជាច្រើនដូចជា ជុំរង្វាន់បន្ថែមថ្មី និងឧបករណ៍បំលែងរង្វិលកង់។ 

ហ្គេម Rick and Morty Megaways ប្រភេទដើមត្រូវបានបញ្ចេញអោយលេងនៅដើមឆ្នាំនេះក្នុងភាពជាដៃគូរជាមួយនឹង Warner Bros, ដែលជាអតិថិជនរបស់ផលិតផល និងជាម្ចាស់អាជ្ញាប័ណ្ណរបស់Rick and Morty។ 

អ្នកដែលស្រលាញ់កម្មវិធីនេះនឹងភ្ញាក់ផ្អើលជាមួយនឹងភាពលម្អិត និងភាពត្រឹមត្រូវរបស់ហ្គេមនេះ។ វាមានលំដាប់រង្វាន់បន្ថែមថ្មីមួយចំនួន និងឧបករណ៍បំលែងដែលយោងតាមឈុតដែលពេញនិយមនិងតួពិសេសៗរបស់វា។ 

 Rick and Morty Wubba Lubba Dub Dub មានអន្តរកម្មច្រើនជាមួយអ្នកលេង។ អ្នកលេងអាចធ្វើអោយ Potal Gun សកម្មបានក្នុងអំឡុងពេលបង្វិលកង់ណាមួយ, ដែលវានឹងធ្វើអោយ Pickle Rick ផ្តល់រង្វាន់ដល់អ្នកលេងជាការគុណទ្វេរដងមួយក្នុងចំណោមគុណទ្វេរដងទាំងប្រាំពីរ។ 

អ្នកបង្កើតនិងដៃគូររបស់ពួកគេមានក្តីរំភើបខ្លាំងណាស់ចំពោះហ្គេមចេញផ្សាយថ្មីនេះ។ 

Jo Puvis, នាយកផ្នែកទីផ្សារ និងផ្នែកទំនាក់ទំនងនៅ Blueprint Gaming, បានអត្ថធិប្បាយថា៖ "យើងសប្បាយរីករាយយ៉ាងពេញទំហឹង នៅពេលដែលយើងបញ្ចេញហ្គេមម៉ាកថ្មីរបស់យើងដែលមានដាក់បញ្ចាំងអំពីអ្នកវិទ្យាសាស្ត្រដ៏មានទេព្យកោសល្យតែមានភាពស្រគត់ស្រគម និងចៅប្រុសរបស់គាត់ដែលពូកែអៀនប្រៀនកាត់តាមគាត់។"

"Rick and Morty Wubba Lubba Dub Dub សន្យាថានឹងផ្តល់នូវការកម្សាន្តបន្ថែមទៀតជាមួយនឹងលក្ខណៈពិសេសថ្មីៗជាច្រើនសម្រាប់ជាបទពិសោធន៍ដល់អ្នកលេង។ ក្រុមអ្នករចនាម៉ូត (ឌីស្សាញ)បានធ្វើការបានយ៉ាងល្អក្នុងការធ្វើអោយចលនាជីវចលហាក់ដូចជាមានជីវិតនៅក្នុងប្រភេទថ្មីនេះ ហើយយើងសង្ឃឹមជឿជាក់ថាហ្គេមនេះនឹងទទួលបានការពេញនិយមពីសំណាក់អ្នកលេងទូទាំងពិភពលោក។ "

 


ស្លាក

rick and morty megaways

សេចក្តីជូនដំណឹងសំខាន់

តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អាន​បន្ថែម