ទីផ្សារគ្រីបតូប្រែប្រួលអាចសាកល្បងពីភាពអំណត់របស់អ្នកលេងល្បែងគ្រប់គ្នា ហើយបើមិនមានការណែនាំច្បាស់លាស់ទេ អ្នកលេងអាចធ្វើការសំរេចចិត្តដោយមិនបានពិចារណាអោយបានវែងឆ្ងាយ។ នេះគឺជាគន្លឹះជាក់ស្តែង ការផ្លាស់ប្តូរផ្នត់គំនិត និង គន្លឹះការគ្រប់គ្រងហានិភ័យដើម្បីរក្សាការលេងល្បែងគ្រីបតូរបស់អ្នកអោយមុតស្រួចក្នុងអំឡុងស្ថានភាពលំបាក។
អរគុណចំពោះភាពធន់របស់ Bitcoin នាពេលថ្មីៗនេះ ការធ្លាក់ចុះទីផ្សារដែលបានព្យាករណ៍ហាក់ដូចជាត្រូវបានផ្អាក - ប៉ុន្តែវាមិនទាស់អ្វីទេ ក្នុងការបំពាក់សម្រាប់ទីផ្សារខ្លាឃ្មុំធំបន្ទាប់។
នៅពេលដែលតម្លៃធ្លាក់ចុះ ភាពសុទិដ្ឋិនិយមនឹងរលត់ ហើយភាពរំភើបនឹងបាត់ទៅយ៉ាងលឿន ហើយប្តូរទៅជាការប្រុងប្រយ័ត្នហួសហេតុ និងភាពមិនច្បាស់លាស់។ សម្រាប់អ្នកលេងល្បែងគ្រីបតូ បរិយាកាសនេះមិនត្រឹមតែប៉ះពាល់ដល់តម្លៃនៃកាក់ឌីជីថលប៉ុណ្ណោះទេ វាផ្លាស់ប្តូររបៀបដែលហ្គេមត្រូវបានលេង ទឹកប្រាក់ដែលមានសម្រាប់លេងត្រូវបានគ្រប់គ្រង និងហានិភ័យត្រូវបានថ្លឹងថ្លែង។
ការប្រថុយប្រថានងាយស្រួលនឹងកើតឡើងនៅពេលដែលទីផ្សារក្រហម ប៉ុន្តែអ្នកលេងដែលមានបទពិសោធន៍ដឹងពីអាថ៌កំបាំង ដែលវាស្ថិតនៅក្នុងការសម្របខ្លួន។ គោលដៅគឺរស់អោយបានយូរ មិនមែនដើម្បីប្រយុទ្ធនឹងខ្លាឃ្មុំផ្ទាល់ទេ។ គន្លឹះគឺស្ថិតនៅក្នុងការអត់ធ្មត់ ការកំណត់ដែនកំណត់ និងការគ្រប់គ្រងហានិភ័យ ដែលជាឧបករណ៍ដ៏មានតម្លៃដើម្បីជួយអ្នករុករកភាពមិនច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព។

ហេតុអ្វីបានជាវដ្តទីផ្សារមានសារៈសំខាន់សម្រាប់អ្នកលេងល្បែង
អ្នកលេងល្បែងភាគច្រើនគិតតែពីរង្វាន់បន្ថែម និងការភ្នាល់ ៖ ការបង្វិលបន្ទាប់ ដៃបន្ទាប់ គ្រាប់ឡុកឡាក់បន្ទាប់ប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងការលេងល្បែងគ្រីបតូ សមតុល្យរបស់អ្នកត្រូវបានចងភ្ជាប់ជាមួយនឹងទ្រព្យសកម្ម។ ការឈ្នះ 0.05 BTC មានអារម្មណ៍ល្អណាស់តែដល់ទីផ្សារធ្លាក់ចុះ 20% ត្រឹមមួយយប់។ ភ្លាមៗនោះ រង្វាន់របស់អ្នកធ្លាក់ចុះ មុនពេលអ្នកបានប៉ះវា។
នោះហើយជាមូលហេតុដែលការយល់ដឹងអំពីវដ្តទីផ្សារមានសារៈសំខាន់ណាស់។ សត្វគោបំប៉ោងការឈ្នះ ហើយខ្លាឃ្មុំបន្ថយ។ យុទ្ធសាស្ត្ររបស់អ្នកត្រូវឆ្លុះបញ្ចាំងច្រើនជាងហាងឆេងហ្គេម - វាត្រូវតែគណនាសម្រាប់ទីផ្សារខ្លួនឯង។ ជាមួយនឹងតម្លៃគ្រីបតូដែលផ្លាស់ប្តូរជានិច្ច វាមានសារៈសំខាន់ណាស់ក្នុងការមានយុទ្ធសាស្ត្រដែលមិនអាចចរចារបានមួយចំនួន។
រៀនពីពាណិជ្ជករអាជីព
ពាណិជ្ជករអាជីព និងអ្នកលេងល្បែងដែលមានវិន័យមានចិត្តគំនិតដូចគ្នា៖ ពួកគេជៀសវាងគ្រោះមហន្តរាយដោយមិនព្យាយាមឈ្នះគ្រប់ជុំ។ ពួកគេការពារដើមទុនជាមុនសិន ប្រាក់ចំណេញបន្ទាប់។ ការខកខានមួយជំហានធំគឺល្អជាងការអស់លុយរលីងពីខ្លួន។
សម្រាប់អ្នកលេងល្បែង នេះអាចមានន័យថាអង្គុយមើលសិននៅពេលដែលទីផ្សារមានសភាពមិនអាចទាយទុកជាមុនបាន ឬជ្រើសរើសហ្គេមដែលមានមូលដ្ឋានលើកាក់ថេរជាជាងការជ្រើសរើសការភ្នាល់កាក់ដែលងាយនឹងប្រែប្រួល។ វាអាចមានភាពរំភើបតិចជាងការដេញតាមព្រះច័ន្ទ ប៉ុន្តែការអាចបន្តឈរជើងបានគឺជាការឈ្នះពិតប្រាកដក្នុងអំឡុងស្ថានភាពលំបាកនេះ។
រក្សាទុក កុំដេញតាម
មេរៀនដ៏លំបាកបំផុតមួយគឺការរៀនរក្សាទុកជាជាងការតាមយកអោយបាន។ នៅក្នុងដំណាក់កាលកើនឡើង ការដេញតាមមានប្រសិទ្ធិភាពព្រោះថាសន្ទុះនាំឱ្យការភ្នាល់កាន់តែខ្ពស់។ នៅក្នុងដំណាក់កាលធ្លាក់ចុះ ការដេញតាមការចាញ់អាចធ្វើអោយអស់សាច់ប្រាក់សម្រាប់ភ្នាល់យ៉ាងឆាប់រហ័ស។
អ្នកលេងល្បែងឆ្លាតវៃ កាត់បន្ថយលុយភ្នាល់របស់ពួកគេ នៅពេលដែលទីផ្សារមានការប្រែប្រួល។ ការភ្នាល់តូចៗរក្សាភាពសប្បាយរីករាយ ដោយមិនប្រថុយនឹងការចាញ់មហន្តរាយ។ គោលគំនិតគឺមិនមែនដើម្បីឈ្នះធំក្នុងអំឡុងពេលធ្លាក់ចុះ តែគឺដើម្បីបន្តសកម្មយូរល្មមសម្រាប់ទីផ្សារងើបឡើងវិញ។

កំណត់ដែនកំណត់មុនពេលអ្នកលេង
វិន័យត្រូវបានកំណត់មុនពេលការភ្នាល់ដំបូង ហើយវាមិនកើតឡើងនៅពាក់កណ្តាលល្បែងនោះទេ។ ការបង្កើតដែនកំណត់ពិបាកមួយសម្រាប់ទឹកលុយសម្រាប់ភ្នាល់ និងការកំណត់ពេលវេលាចំណាយលើការលេងល្បែងអនឡាញគឺស្មើនឹងការដាក់ការបញ្ឈប់ការខាតបង់ក្នុងការជួញដូរ។
សម្រេចចិត្តថាតើអ្នកសុខចិត្តប្រថុយប៉ុន្មានសម្រាប់វគ្គនេះ។ នៅពេលចាញ់វាអស់ សូមដើរចេញទៅឆ្ងាយ។ ការមានពិធីកំណត់មុនការលេងល្បែងនេះនឹងបង្កើតសតិមួយ រវាងអារម្មណ៍ និងការសម្រេចចិត្តរបស់អ្នក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន នៅពេលដែលភាពប្រែប្រួលទាក់ទាញអ្នកឱ្យចង់ចាក់ទ្វេដង។
អំណាចនៃកាក់ស្ថិរភាព
កាក់ស្ថេរភាពប្រហែលជាមិនមានភាពអស្ចារ្យចំពោះ Bitcoin ឬ Ethereum នោះទេ ប៉ុន្តែនៅក្នុងទីផ្សារខ្លាឃ្មុំ ពួកវាដើរតួជាទូកសង្គ្រោះ។ ការបំប្លែងការឈ្នះទៅជា USDT, USDC ឬ ទ្រព្យសម្បត្តិដែលភ្ជាប់នឹងថូខិនផ្សេងទៀត ការពារអ្នកលេងល្បែងពីការធ្លាក់ចុះតម្លៃដែលអាចបំផ្លាញប្រាក់ចំណេញ។
សូមគិតតាមវិធីនេះ៖ ការឈ្នះជេកផតនៅក្នុង Ethereum ក្នុងអំឡុងពេលធ្លាក់ចុះ អាចមានអារម្មណ៍ឥតន័យ ប្រសិនបើតម្លៃរបស់ថូខិនធ្លាក់ចុះនៅថ្ងៃបន្ទាប់។ ការផ្លាស់ទីទៅកាក់ស្ថិរភាពមិនសូវធ្វើអោយល្បែងគួរឱ្យរំភើបទេ តែវាចាក់សោរជ័យជម្នះរបស់អ្នក។
រកមើលអន្ទាក់ទីផ្សារ
ពាណិជ្ជករបានយល់ដឹងថាទីផ្សារមានលំនាំ ហើយដូចគ្នានឹងការលេងល្បែងដែរ អន្ទាក់ត្រូវបានកំណត់ដើម្បីចាប់អ្នកមានទំនុកចិត្តហួសហេតុ។ ការស្ទុះងើបឡើងវិញបន្ទាប់ការធ្លាក់ចុះមួយរយះ ដែលទាក់ទាញអ្នកលេងឱ្យត្រលប់មកវិញជាញឹកញាប់បញ្ច្រាស(បកក្បាលចុះក្រោម)យ៉ាងរហ័ស ដោយដាក់ទណ្ឌកម្មលើអ្នកចូលយឺត។
អ្នកលេងល្បែងគួរតែស្គាល់ "តំបន់សាច់ប្រាក់ឆ្លាតវៃ" ទាំងនេះ ព្រោះថាកំណែទីផ្សារនៃហ្គេមស្លុតបិះឈ្នះជេកផតមួយ(ឩ.បាននិមិត្តសញ្ញាពីរក្នុងចំណោមបី) ត្រូវបានរចនាឡើងដើម្បីឱ្យអ្នកលង់ ហើយស្រូបយកលុយរបស់អ្នក។ មិនមែនរាល់ការប្រមូលផ្តុំគ្នាគឺជាសញ្ញាមួយដើម្បីភ្នាល់កាន់តែធំនោះទេ - សូមគ្រប់គ្រងនូវការយល់ឃើញរបៀបនោះ។ ជំនួសមកវិញ ចូរលេងដោយស្ថិរភាព ហើយផ្តោតលើភាពជាប់លាប់។
ការគ្រប់គ្រងអារម្មណ៍៖ សមរភូមិពិត
អ្នកលេងល្បែងគ្រប់រូបដឹងពីការទាញអារម្មណ៍ដ៏ខ្លាំងដែលភ្ជាប់មកជាមួយការភ្នាល់តាមអ៊ីនធឺណិត៖ ការចូលមកនៃការបិះឈ្នះញឹកញាប់ ការឈឺចាប់លើការចាញ់ និងចំណង់ដេញតាម។ បន្ថែមភាពប្រែប្រួលរបស់គ្រីបតូពីលើ នោះនឹងកាន់តែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍។
ជំនួសឱ្យការព្យាយាមបំបាត់នូវអារម្មណ៍ ដែលមិនអាចទៅរួច ចូរព្យាយាមបញ្ចេញវា។ ប្រារព្ធការឈ្នះដោយប្រុងប្រយ័ត្ន ហើយទទួលយកការចាញ់ដោយមិនបន្តចូលទៅក្នុងការភ្នាល់សងសឹក។ អ្នកលេងដែលរក្សាចិត្តអោយត្រជាក់អាចបន្តរយៈពេលយូរជាងអ្នកដែលធ្វើអ្វីតាមអារម្មណ៍។

ផ្នត់គំនិតទីផ្សារខ្លាឃ្មុំ៖ គិតអោយបានវែងឆ្ងាយ មិនមែនតាមអារម្មណ៍មួយភ្លែត
ទីផ្សារខ្លាឃ្មុំបំបែកអ្នកស្វែងរកការរំភើបរយៈពេលខ្លីពីអ្នកលេងដែលមានគោលដៅរយះពេលវែង។ ប្រសិនបើអ្នកចាត់ទុករាល់វគ្គលេងដូចជាការរត់ប្រណាំង នោះអ្នកនឹងអស់កម្លាំងយ៉ាងឆាប់រហ័ស។ ប៉ុន្តែប្រសិនបើអ្នកចូលមកដូចជាការរត់ម៉ារ៉ាតុង ដោយកំណត់ល្បឿនខ្លួនអ្នក គ្រប់គ្រងកម្លាំង និងការសន្សំប្រាក់បម្រុង នោះអ្នកនឹងត្រៀមខ្លួនរួចរាល់នៅពេលដែលស្ថានភាពផ្លាស់ប្តូរ។
នៅក្នុងការអនុវត្ត នេះមានន័យថាការភ្នាល់តូចបន្តិច លេងយឺតបន្តិច និងសន្លឹងមើលរូបភាពធំ។ សូមចងចាំថា ទីផ្សារតែងតែវិលត្រលប់មកវិញ ដូច្នេះសូមកុំឱ្យការភ័យខ្លាចនៃការខកខានធ្វើអោយអ្នកដើរខុសផ្លូវ។ អ្នកលេងល្បែងដែលលេងល្អជាងខ្លាឃ្មុំ គឺជាអ្នកដែលនឹងរីករាយនឹងភាពរំភើបនៃការជិះគោនៅពេលក្រោយ។
តួនាទីនៃភាពអត់ធ្មត់
ការលេងល្បែងកាស៊ីណូ Bitcoin ជារឿយៗត្រូវបានបង្ហាញថាមានល្បឿនលឿន ប៉ុន្តែនៅក្នុងទីផ្សារខ្លាឃ្មុំ ភាពអត់ធ្មត់គឺជាយុទ្ធសាស្ត្រចុងក្រោយ។ មិនមែនគ្រប់ដៃ ឬគ្រប់ការបង្វិលត្រូវតែលេងនោះទេ។ ពេលខ្លះរឿងដ៏ឆ្លាតវៃដែលត្រូវធ្វើគឺរង់ចាំរហូតដល់ស្ថានភាពប្រសើរឡើង។
ទីផ្សារខ្លាឃ្មុំមិនអចិន្ត្រៃយ៍ទេ។ អ្នកលេងដែលអាចទប់ចំណង់បន្តលេងយូរខ្លាំងក្នុងអំឡុងពេលធ្លាក់ចុះ គឺស្ថិតនៅក្នុងទីតាំងដ៏ល្អបំផុតដើម្បីទាញយកប្រយោជន៍នៅពេលដែលសុទិដ្ឋិនិយមត្រឡប់មកវិញ។ ការអនុវត្តការអត់ធ្មត់គឺជាយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តដើម្បីជួយស៊ូទ្រាំនឹងព្យុះ។
ខ្លាឃ្មុំយូរអង្វែង
ទីផ្សាររូបិយប័ណ្ណគ្រីបតូ មិនមែនជាការកាត់ទោសប្រហារជីវិតសម្រាប់អ្នកលេងល្បែងនោះទេ វាគឺជាការសាកល្បងមួយ។ វាបង្ខំឱ្យមានវិន័យ ការអត់ធ្មត់ និងការលេងដ៏ឆ្លាតវៃ។ អ្នកទាំងឡាយណាដែលកែតម្រូវយុទ្ធសាស្រ្តរបស់ពួកគេ ការពារការឈ្នះរបស់ពួកគេជាមួយនឹងកាក់ស្ថិរភាព និងរៀនគ្រប់គ្រងអារម្មណ៍នឹងកាន់តែខ្លាំងឡើង។
នៅទីបញ្ចប់ ខ្លាឃ្មុំនឹងធ្វើឱ្យអ្នកលេងល្បែងកាន់តែខ្លាំងឡើង ជាជាងបំផ្លាញពួកគេ។ នៅពេលដែលទីផ្សារគោបន្ទាប់មកដល់ អ្នកដែលនូវឈរជើងនឹងមិនចូលមកដូចជនពិការទេ ពួកគេនឹងរីកចម្រើន!
OnlineCasinoReports គឺជាអ្នកផ្គត់ផ្គង់គេហទំព័រវាយតម្លៃការលេងល្បែងអនឡាញឯករាជ្យឈានមុខគេដែលផ្តល់នូវការវាយតម្លៃកាស៊ីណូអនឡាញដែលគួរឱ្យទុកចិត្ត ព័ត៌មាន ការណែនាំ និងព័ត៌មានល្បែងស៊ីសងតាំងពីឆ្នាំ 1997 ។
សាប់ស្ក្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង
ទទួលបានព័ត៌មានអំពីរង្វាន់បន្ថែម និងប្រូម៉ូសិនផ្តាច់មុខ។
សេចក្តីជូនដំណឹងសំខាន់
តាមរយៈការចូលទៅកាន់គេហទំព័រនេះ អ្នកបញ្ជាក់ថាអ្នកមានអាយុលើសពី 18 ឆ្នាំ ហើយអ្នកកំពុងផ្តល់ការយល់ព្រមរបស់អ្នកសម្រាប់ពួកយើងក្នុងការកំណត់ខូគី។ យើងប្រើខូគីដើម្បីបង្កើនបទពិសោធន៍រុករករបស់អ្នក បម្រើការផ្សាយពាណិជ្ជកម្ម ឬមាតិកាផ្ទាល់ខ្លួន និងវិភាគចរាចរណ៍របស់យើង។ អានបន្ថែម