បាការ៉ាត់សាច់ប្រាក់ពិត

បាការ៉ាត់សាច់ប្រាក់ពិត

រីករាយនឹងការលេងសាច់ប្រាក់ពិតជាមួយអនឡាញបាការ៉ាត់ហ្គេមដែលមានសុវត្ថិភាពបំផុត និងជាអនឡាញកាស៊ីណូទទួលបានការគោរពច្រើនបំផុតលើបញ្ជីរបស់យើង។ គ្រប់កាស៊ីណូដែលបានរៀបរាប់នៅទីនេះផ្តល់ជូនបាការ៉ាត់ហ្គេមដ៏អស្ចារ្យជាមួយនឹងរចនាបថលេចធ្លោ ការបង់ប្រាក់ និងក្រាហ្វិក។

កាស៊ីណូបាការ៉ាត់សាច់ប្រាក់ពិតដែលល្អបំផុត

បាការ៉ាត់ចាក់លុយពិតអាចរកបាននៅតាមបណ្តាអនឡាញកាស៊ីណូ និងកាស៊ីណូផ្សាយបន្តផ្ទាល់ជាច្រើន។ នេះជាហ្គេមបៀរដ៏មានប្រជាប្រិយភាពខ្លាំងមួយដែលមានលើទីផ្សារ, ភាពទាក់ទាញរបស់វាចំពោះអ្នកលេងចាក់ធំនិងអ្នកលេងធម្មតាគឺស្មើរគ្នា។ ច្បាប់លេងរបស់វាគឺមានភាពសាមញ្ញ, បាការ៉ាត់ចាក់លុយពិតគឺជាជម្រើសដ៏ល្អមួយសូម្បីសម្រាប់អ្នកដែលមិនសូវមានបទពិសោធន៍ជាមួយហ្គេម។

ដើម្បីទទួលបានជោគជ័យ, អ្នកលេងគ្រាន់តែចាក់លើជម្រើសមួយក្នុងចំណោមជម្រើសទាំងបីអោយបានត្រឹមត្រូវ។ មិនមានការសំរេចចិត្តដ៏សុំាញុំា ឬយុទ្ធសាស្ត្រពិបាកត្រូវរៀនដើម្បីលេងហ្គេមអោយបានល្អនោះទេ។ នេះជាមូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុដទៃផ្សេងទៀតដែលហ្គេមបាការ៉ាត់ចាក់លុយពិតបានទទួលបានប្រជាប្រិយភាពបែបនេះ, ជាពិសេសនៅលើអ៊ិនធើណេត។

ការបន្ទាបចំនួនចាក់ភ្នាល់អប្បបរមាបានធ្វើអោយគ្រប់គ្នាអាចសាកល្បងលេងបាការ៉ាត់បាន ហើយហ្គេមនេះមិនមែនជាហ្គេមផ្តាច់មុខចំពោះអ្នកដែលមានទឹកលុយសម្រាប់ចាក់ភ្នាល់ច្រើនតទៅទៀតទេ។ ទោះបីជាវាមិនដែលមានប្រជាប្រិយភាពខ្លាំងដូចជារ៉ូឡែត ឬប្លេកជេកក៏ដោយ, ក៏វានៅតែជាជម្រើសមួយក្នុងចំណោមជម្រើសកំពូលៗរបស់អ្នកលេងអនឡាញបច្ចុប្បន្នផងដែរ។

ការលេងបាការ៉ាត់លុយពិត

កាស៊ីណូភាគច្រើនមានផ្តល់ជូនប្រភេទបាការ៉ាត់ខុសៗគ្នាជាច្រើន ហើយហ្គេមអេឡិចត្រូនិក និងតុផ្សាយបន្តផ្ទាល់ក៏ដូចគ្នា, ដូច្នេះលោកអ្នកមានជម្រើសច្រើនណាស់។

គ្រប់គ្នាជ្រើសកន្លែងដែលគេចង់ចាក់ភ្នាល់ពីជម្រើសដែលមានទាំងបី៖ ផ្លេយើ, ប៊េងខើ ឬស្មើរ(ចាវ)។ នៅពេលដែលដាក់ភ្នាល់ហើយ, បៀរនឹងត្រូវចែកជា២ទូ–មួយសម្រាប់ខាងផ្លេយើ និងមួយទៀតសម្រាប់ខាងប៊េងខើ។

ដៃដែលឈ្នះគឺជាដៃណាដែលមានចំនួនសរុបក្បែរ៩បំផុត។ នៅបាការ៉ាត់ចាក់លុយពិត, គ្រប់សន្លឹកអុងក៏ដូចជាសន្លឹក១០ត្រូវបានរាប់ជាសូន្យ ហើយសន្លឹកផ្សេងទៀតរាប់តាមតម្លៃដែលបង្ហាញលើផ្ទៃមុខរបស់ពួកវា។ ប្រសិនបើចំនួនសរុបរបស់សន្លឹកបៀរលើសពី៩គ្រាប់, គេរាប់តែលេខខ្ទង់ទីពីរប៉ុណ្ណោះ។

នៅពេលដែលដំណើរការចែកបៀររួចរាល់ហើយ (រាប់បញ្ចូលទាំងការអូសសន្លឹកបៀរបន្ថែម, ដែលជាតួនាទីរបស់អ្នកចែកបៀរទាំងស្រុង ហើយអ្នកលេងមិនមានសិទ្ធិក្នុងការសំរេចអ្វីទេ), អ្នកឈ្នះនឹងត្រូវបានសំរេច។ ប្រសិនបើខាងដែលអ្នកលេងចាក់បានឈ្នះ,​ពួកគេនឹងត្រូវបានសង១សង១។ ប្រសិនបើលទ្ធផលចាវគ្នា (ទាំងសងខាងមានគ្រាប់ស្មើរគ្នា), អ្នកដែលបានដាក់ចាក់លើចាវ(ស្មើរ)នឹងត្រូវបានសង៨សងទៅ១។

នៅក្នុងហ្គេមបាការ៉ាត់ចាក់លុយពិតភាគច្រើន, អ្នកលេងនឹងបង់ថ្លៃឈ្នួលជាក់លាក់មួយសម្រាប់ការចាក់លើខាងប៊េងខើពីព្រោះនេះជាខាងដែលគេចូលចិត្តចាក់លើច្រើន។ ថ្លៃឈ្នួលនេះជាញឹកញយ៥%ពីចំនួនចាក់ ប៉ុន្តែអាចនឹងធំជាង ឬតិចជាងនឹង, អាស្រ័យលើកាស៊ីណូ។

ការចាក់ចំហៀងនៅបាការ៉ាត់ចាក់លុយពិត

ដោយសារអ្នកលេងមិនមានជម្រើសច្រើននៅបាការ៉ាត់, ប្រភេទបាការ៉ាត់មួយចំនួនមានផ្តល់ជូនការចាក់ចំហៀងពិសេស។ ជម្រើសទាំងនេះជាទូទៅមិនមានហាងឆេងល្អបំផុតសម្រាប់អ្នកលេងនោះទេ ប៉ុន្តែវាផ្តល់អោយមានសកម្មភាពច្រើនឡើងនៅក្តារនិមួយៗ, ដែលជាមូលហេតុដែលអ្នកលេងមួយចំនួនមានភាពទាក់ទាញចំពោះវា។

  • ក្រហមសុទ្ធ ឬខ្មៅសុទ្ធ–ចាក់ភ្នាល់ថាគ្រប់សន្លឹកបៀរនៅក្នុងដៃអ្នកលេងនឹងមានសុទ្ធតែក្រហម ឬសុទ្ធតែខ្មៅ
  • ធំ និង តូច– ចាក់លើចំនួនសរុបរបស់សន្លឹកបៀរដែលនឹងត្រូវបានអូសក្នុងអំឡុងពេលជុំលេង(សម្រាប់ផ្លេយើ និងប៊េងខើបូកបញ្ចូលគ្នា)
  • ៨ទ្វេរដង–ចាក់ថាដៃទាំងពីរនឹងមានចំនួនសរុប៨គ្រាប់
  • ស៊ុបពើ៦–ចាក់ថាប៊េងខើនឹងឈ្នះដែលមានចំនួនសរុបក្នុងដៃ៦គ្រាប់

ការណែនាំបាការ៉ាត់ចាក់លុយពិត

សម្រាប់គ្រប់គ្នាដែលរកចង់លេងបាការ៉ាត់ចាក់លុយពិត ឬរៀនអំពីហ្គេមនេះ, យើងមានផ្តល់ជូនការណែនាំដែលមានប្រយោជន៍ជាច្រើនផ្សេងៗគ្នាតាមប្រធានបទមានផ្ទុកទៅដោយគន្លឹះឥតគិតថ្លៃ, ល្បិច និងដំបូន្មាន។

ហេតុអ្វីលេងបាការ៉ាត់ចាក់លុយពិត?

ក្នុងចំណោមហ្គេមតាមតុខុសៗគ្នាជាច្រើនដែលគ្រប់គ្នាអាចជ្រើសបានពីកាស៊ីណូមួយ ហេតុអ្វីលេងបាការ៉ាត់ចាក់លុយពិត? ហ្គេមនេះមិនមានផ្តល់ជូនច្រើនទេបើនិយាយពីយុទ្ធសាស្ត្រ និងលទ្ធផលរបស់ជុំជាក់លាក់និមួយៗភាគច្រើនអាស្រ័យលើសំណាងរបស់លទ្ធផល។ ដូច្នេះតើការលេងបាការ៉ាត់មានអ្វីប្រសើរជាងហ្គេមដទៃទៅ?

ទីមួយ, បាការ៉ាត់គឺជាហ្គេមមួយក្នុងចំណោមហ្គេមដទៃដែលមានអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះទាបបំផុត, ជាពិសេសពេលចាក់ខាងប៊េងខើ។ អត្ថប្រយោជន៍របស់កាស៊ីណូនៅក្នុងករណីនេះមានត្រឹម1.06% ប៉ុន្តែ1.24%សំរាប់ខាងផ្លេយើ។ អ្នកលេងពេញចិត្តនឹងចំនួនទាំងនេះជាងអ្វីដែលគេអាចរកបាននៅតាមតុហ្គេមដទៃផ្សេងៗ។

ទីពីរ, វាមិនទាមទារអោយមានជំនាញ ឬចំណេះដឹងឡើយដើម្បីលេងបាការ៉ាត់ចាក់លុយពិតបាន ហើយទទួលបានចំនួនលេខទាំងនេះ។ នៅប្លេកជេក, ការសំរេចចិត្តរបស់អ្នកលេងមានផលប៉ះពាល់ខ្លាំង ហើយផលប្រយោជន៍អាចរេទៅរកខាងម្ចាស់ផ្ទះខ្លាំង ប្រសិនបើអ្នកលេងមិនសូវដឹងពីយុទ្ធសាស្ត្រមូលដ្ឋាន។ នេះមិនកើតឡើងចំពោះបាការ៉ាត់ឡើយព្រោះថាអ្នកលេងមិនបាច់ត្រូវធ្វើការសំរេចចិត្តអ្វីក្រៅពីអ្វីត្រូវចាក់នោះឡើយ។

គន្លឹះកំពូលបីសម្រាប់បាការ៉ាត់ចាក់លុយពិត

ខណៈពេលដែលមិនមានអ្វីដែលអ្នកអាចធ្វើបានដើម្បីផ្លាស់ប្តូរហាងឆេងនៅបាការ៉ាត់បាន, វាតែងតែមានគន្លឹះមួយចំនួន និងល្បិចដែលអ្នកលេងមានបទពិសោធន៍ដឹងថាវាអាចជួយបានបន្តិចបន្តួចដែរ។

  • ការចាក់ខាងប៊េងខើតែងតែជាការចាក់ដ៏ត្រឹមត្រូវជានិច្ច–មិនថាខាងប៊េងខើឈ្នះប៉ុន្មានដងហើយក៏ដោយ ការចាក់បន្ទាប់គួរតែនៅតែជាប៊េងខើ។ គ្រប់ក្តារទាំងអស់គឺមិនពឹងផ្អែកលើគ្នាឡើយ ហើយហាងឆេងគឺដូចគ្នាគ្រប់ក្តារ។ ការចាក់ខាងប៊េងខើគឺតែងតែប្រសើរជាងបន្តិចបន្តួចជានិច្ច។
  • ការចាក់ចំហៀងជាទូទៅផ្តល់ជូននូវហាងឆេងមិនល្អ។ ទោះបីជាវាហាក់ដូចជាមានភាពទាក់ទាញក៏ដោយ ការចាក់ចំហៀងភាគច្រើននៅបាការ៉ាត់ចាក់លុយពិតត្រូវបានរចនាឡើងដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមដល់ម្ចាស់ផ្ទះ។ ដូច្នេះលោកអ្នកគួរចៀសវាងការចាក់លើវា។
  • ការចាក់លើចាវ(ស្មើរ)គឺជាជម្រើសមិនល្អ។ នៅពេលអ្នកលេងចាក់លើស្មើរគ្នា(ចាវ), អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះកើនឡើងដល់១៤% ដូច្នេះមានតែជម្រើសពីរប៉ុណ្ណោះនៅបាការ៉ាត់ដែលលោកអ្នកគួរពិចារណា។

វិធីដែលយើងវាយតម្លៃកាស៊ីណូបាការ៉ាត់លុយពិត

គ្រប់កាស៊ីណូបាការ៉ាត់លុយពិតទាំងអស់ដែលត្រូវបានណែនាំនៅលើគេហទំព័រនេះត្រូវបានត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់។ បន្ថែមពីលើការពិនិត្យមើលថាប្រភេទហ្គេមបាការ៉ាត់អ្វីខ្លះដែលពួកគេផ្តល់ជូន និងភាពសំខាន់ដែលពួកគេផ្តល់ជូនដល់ហ្គេមបាការ៉ាត់លុយពិតផ្សាយបន្តផ្ទាល់, យើងក៏ត្រួតពិនិត្យផងដែរលើកត្តាសំខាន់ៗដទៃផ្សេងទៀតថាពួកវាបានដល់កំរិតស្តង់ដារ។ ទាំងនេះរួមបញ្ចូលទាំង អាជ្ញាប័ណ្ណ, ពេលវេលាដកប្រាក់, វិធីសាស្ត្រជំនួយ និងច្រើនទៀត។

FAQ

តើខ្ញុំអាចលេងបាការ៉ាត់លុយពិតលើអ៊ិនធើណេតបានឬទេ?

បាន។ មានកាស៊ីណូអនឡាញជាច្រើនមានផ្តល់ជូនហ្គេមបាការ៉ាត់សំរាប់ចាក់លុយពិត ហើយអាចចាក់បានច្រើនប្រភេទខុសៗគ្នា។

តើមានតុបាការ៉ាត់លុយពិតជាមួយនឹងអ្នកចែកបៀរពិតដែរឬទេ?

មាន។ សព្វថ្ងៃនេះ, លោកអ្នកអាចរកបានហ្គេមកាស៊ីណូផ្សាយបន្តផ្ទាល់ខុសៗគ្នាជាច្រើនលើអ៊ិនធើណេតដែលមានដាក់បញ្ចាំងប្រភេទ និងកំណែថ្មីបាការ៉ាត់ខុសៗគ្នា។

តើហ្គេមបាការ៉ាត់លុយពិតអាចរកបាននៅលើឧបករណ៍ចល័តឬទេ?

អាចរកបាន។ កាស៊ីណូអនឡាញភាគច្រើននឹងអនុញ្ញាតអោយលោកអ្នកលេងបាការ៉ាត់តាមឧបករណ៍ចល័តដោយប្រើគេហទំព័ររបស់ពួកគេ​ ឬកម្មវិធីកាស៊ីណូapp។

តើអ្វីទៅជាអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅបាការ៉ាត់លុយពិត?

អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះនៅបាការ៉ាត់មានត្រឹម1.06%នៅពេលចាក់លើខាងប៊េងខើ ហើយ1.24%នៅពេលចាក់លើខាងផ្លេយើ។

តើខ្ញុំអាចដឹងថាកាស៊ីណូដែលមានផ្តល់ជូនហ្គេមបាការ៉ាត់សម្រាប់ចាក់លុយពិតមានសុវត្ថិភាពឬអត់យ៉ាងដូចម្តេច?

លោកអ្នកគួរតែលេងចាក់លុយពិតតែនៅតាមកាស៊ីណូអនឡាញដែលមានកេរ្តិ៍ឈ្មោះ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវប៉ុណ្ណោះដូចជាកាស៊ីណូដែលត្រូវបានណែនាំនៅលើគេហទំព័ររបស់យើង។

តើខ្ញុំអាចលេងបាការ៉ាត់ជាមួយនឹងអ្នកចែកបៀរផ្សាយបន្តផ្ទាល់បានឬទេ?

បាន, ហ្គេមបាការ៉ាត់ផ្សាយបន្តផ្ទាល់ពិតជាសម្បូរណាស់នៅតាមបណ្តាកាស៊ីណូអនឡាញ–សូមធ្វើអោយប្រាកដថាកាស៊ីណូដែលលោកអ្នកចុះឈ្មោះលេងជាមួយមានផ្តល់ជូនបាការ៉ាត់ដែលមានអ្នកចែកបៀរផ្សាយបន្តផ្ទាល់។

តើខ្ញុំអាចលេងបាការ៉ាត់គ្រប់ប្រភេទបានជាមួយនឹងអ្នកចែកបៀរផ្សាយបន្តផ្ទាល់ឬទេ?

ចម្លើយគឺថាអាចនឹងខុសៗគ្នា ហើយនិងការផ្លាស់ប្តូររវាងខាងកាស៊ីណូ, ដូច្នេះលោកអ្នកត្រូវពិនិត្យថាប្រភេទកំណែបាការ៉ាត់ដែលលោកអ្នកចង់លេងអាចរកបានជាមួយអ្នកចែកបៀរផ្សាយបន្តផ្ទាល់នៅកាស៊ីណូឬអត់មុនពេលដែលលោកអ្នកចុះឈ្មោះបើកគណនី។

មើលផងដែរ

បាទ!ចាស! ខ្ញុំចង់ដឹងពីរង្វាន់បន្ថែម ប្រូម៉ូសិន និងពត៌មានពិសេសៗ។

SUBSCRIBE