Punto Banco

Punto Banco, ក៏ត្រូវបានគេស្គាល់ផងដែរថាជាបាការ៉ាត់ North American, ជាប្រភេទបាការ៉ាត់មួយដ៏មានប្រជាប្រិយបំផុតអាចរកបាននៅកាស៊ីណូផ្សាយបន្តផ្ទាល់ និងតាមកាស៊ីណូអនឡាញនានា។
Baccarat Punto Banco Casinos
កាស៊ីណូ | រង្វាន់បន្ថែម | បញ្ចាំង | រង្វាយតម្លៃ | ពិន្ទុ | |
---|---|---|---|---|---|
![]() | $200 ប្រាក់រង្វាន់ស្វាគមន៍ កូដ: welcome1 | វាយតម្លៃវា!
មើលឡើងវិញ | 9.8 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | $300 ប្រាក់រង្វាន់ស្វាគមន៍ | វាយតម្លៃវា!
មើលឡើងវិញ | 9.8 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | $1000 កញ្ចប់ប្រាក់រង្វាន់ | វាយតម្លៃវា!
មើលឡើងវិញ | 9.7 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | $1500 កញ្ចប់ប្រាក់រង្វាន់ | វាយតម្លៃវា!
មើលឡើងវិញ | 9.4 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | $1300 ប្រាក់រង្វាន់ស្វាគមន៍ | វាយតម្លៃវា!
មើលឡើងវិញ | 9.3 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | $120 ប្រាក់រង្វាន់ស្វាគមន៍ | វាយតម្លៃវា!
មើលឡើងវិញ | 9.6 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | $300 ប្រាក់រង្វាន់ស្វាគមន៍ | វាយតម្លៃវា!
មើលឡើងវិញ | 9.8 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | $250 ប្រាក់រង្វាន់ស្វាគមន៍ | វាយតម្លៃវា!
មើលឡើងវិញ | 9.5 | យកប្រាក់រង្វាន់របស់ខ្ញុំ | |
![]() | €300 ប្រាក់រង្វាន់ស្វាគមន៍ | វាយតម្លៃវា!
មើលឡើងវិញ | 9 | យកប្រាក់រង្វាន់របស់ខ្ញុំ |
ក្នុងចំណោមប្រភេទបាការ៉ាត់ខុសៗគ្នាជាច្រើន, Punto Banco ប្រហែលជាបាការ៉ាត់ដែលមានប្រជាប្រិយបំផុត, ជាពិសេសនៅសហរដ្ឋអាមេរិក។ តាមពិតទៅ ដោយសារតែប្រជាប្រិយភាពនេះហើយ ជាញឹកញយហ្គេមនេះត្រូវបានគេហៅជាបាការ៉ាត់North Americanផងដែរ។
មិនដូចជាប្រភេទផ្សេងៗមួយចំនួនដូចជាChemin de Fer ឬ Baccarat Banqueទេ, Punto Banco គឺសាមញ្ញខ្លាំងណាស់ និងត្រង់ៗ។ វាក៏ជាហ្គេមតាមតុកាស៊ីណូសុទ្ធមួយផងដែរ ដែលកាស៊ីណូធ្វើជាម្ចាស់ផ្ទះ ហើយអ្នកលេងលេងតតាំងនឹងម្ចាស់ផ្ទះ។
ដោយសារតែហេតុផលទាំងនេះហើយបានជាសព្វថ្ងៃPunto Banco ត្រូវបានគេឃើញនៅគ្រប់កាស៊ីណូផ្សាយបន្តផ្ទាល់ជាច្រើន និងបណ្តាអនឡាញកាស៊ីណូនានា។ ហ្គេមត្រូវបានដាក់អោយចាក់ភ្នាល់ខុសៗគ្នា ហើយអ្នកលេងអនឡាញអាចជ្រើសពីអ្នកចែកបៀរផ្សាយបន្តផ្ទាល់ និងតុRNGបាន។
ហ្គេមនេះគឺពិតជាងាយស្រួលក្នុងការរៀនខ្លាំងណាស់, ដែលនេះធ្វើអោយវាកាន់តែមានប្រជាប្រិយភាព។ មិនមានច្បាប់ឬយុទ្ធសាស្ត្រសុំាញុំាដែលអ្នកលេងគួរដឹងដើម្បីចូលរួមសកម្មភាពឡើយ ហើយសម្រាប់អ្នកដែលថ្មីទាំងស្រុងដែលចង់លេងPunto Bancoអាចរៀនពីច្បាប់សំខាន់បំផុតបានដោយប្រើពេលត្រឹមតែប៉ុន្មាននាទី។
មូលដ្ឋានគ្រឹះPunto Banco
Punto Bancoគឺជាប្រភេទបាការ៉ាត់ដែលត្រូវបានគេលេងដោយប្រើប្រអប់បៀរដែលមាន៦ហ៊ូ។ ឈ្មោះរបស់ហ្គេមសំគាល់អោយ២ខាងផ្សេងគ្នា អ្នកលេងអាចភ្នាល់លើ: punto ដែលតំណាងអោយផ្លេយើ, ហើយbanco, តំណាងអោយប៊េង។
នៅពេលចាប់ផ្តើមក្តារ, ការភ្នាល់ត្រូវដាក់លើមួយក្នុងចំណោមលទ្ធផលទាំងពីរនេះ។ ជម្រើសមួយទៀត អ្នកលេងក៏អាចចាក់ភ្នាល់លើស្មើគ្នា(ចាវ)បានដែរ។ ឧទាហរណ៍ ទាំងសងខាងនឹងមានចំនួនគ្រាប់សរុបស្មើរគ្នា។
នៅពេលដែលដាក់ភ្នាល់រួចហើយ អ្នកចែកបៀរនឹងអូសសន្លឹកបៀរ៤សន្លឹកពីប្រអប់បៀរ ហើយចែកពួកវាទៅ២កន្លែង មួយសន្លឹកម្តង ដូច្នេះទាំងផ្លេយើ និងប៊េងខើចាប់ផ្តើមជាមួយសន្លឹកបៀរ២សន្លឹក។ តម្លៃសន្លឹកបៀរនៅPunto Bancoដូចគ្នានឹងគ្រប់ប្រភេទបាការ៉ាត់ទាំងអស់ដែរ៖ សន្លឹក១០ និងសន្លឹកអុងត្រូវបានរាប់ជាសូន្យ ហើយសន្លឹកដទៃផ្សេងទៀតរក្សាតម្លៃនៅលើផ្ទៃមុខរបស់ពួកវា។
នៅពេលដែលចែកបៀររួចរាល់អស់ហើយ, ការបូកសរុបនឹងត្រូវបានគណនាសម្រាប់ទាំងសងខាង។ នៅពេលដែលចំនួនសរុបលើសពី៩, មានតែលេខទីពីរប៉ុណ្ណោះនៅក្នុងការបូកសរុបដែលនឹងត្រូវបានពិចារណា (ឧទាហរណ៍ ៦ និង ៧ បូកបញ្ចូលគ្នាមានតម្លៃស្មើរ៣)។
អាស្រ័យលើចំនួនសរុបពេលចាប់ផ្តើម, ទាំងសងខាងប្រហែលជាមានសិទ្ធិទទួលបាននូវសន្លឹកបៀរបន្ថែមមួយ។ មិនដូចជាប្រភេទដែលត្រូវបានគេលេងតតាំងនឹងអ្នកលេងដទៃ, Punto Banco មិនទាមទារអោយអ្នកលេងដឹងពីច្បាប់ទាំងនេះឡើយ។ អ្នកចែកបៀរគឺជាមនុស្សតែម្នាក់គត់មានបន្ទុកគ្រប់គ្រងគ្រប់សន្លឹកបៀរ ហើយគេនឹងអូសសន្លឹកបៀរទីបីនៅពេលដែលចាំបាច់។
បន្ទាប់ពីនេះ, ដៃនិមួយៗនឹងត្រូវបានប្រៀបធៀបគ្នា ហើយខាងណាដែលមានចំនួនសរុបខ្ពស់ជាងគេជាអ្នកឈ្នះ។ គ្រប់អ្នកលេងដែលភ្នាល់លើខាងដែលឈ្នះនឹងនឹងត្រូវបានសងលុយស្មើរ។ ប៉ុន្តែពេលចាក់ភ្នាល់លើប៊េងខើ ម្ចាស់ផ្ទះជាទូទៅនឹងរក្សាទុក៥%ជាថ្លៃឈ្នួលមុនពេលបង់លុយអោយព្រោះថាខាងនេះផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ផ្ទះទាបត្រឹម 1.06% បើប្រៀបធៀបទៅនឹងខាងផ្លេយើ1.24%។
យុទ្ធសាស្ត្រPunto Banco
មិនមានអ្វីច្រើនត្រូវនិយាយនោះទេអំពីយុទ្ធសាស្ត្រសម្រាប់Punto Banco។ ហ្គេមនេះពិតជាមានប្រជាប្រិយភាពក៏ពិតមែនប៉ុន្តែអ្នកលេងមិនអាចធ្វើអ្វីបានច្រើនទេបន្ទាប់ពីពួកគេដាក់ការភ្នាល់របស់ពួកគេហើយ។ វាមានច្បាប់តឹងរឹងបំផុតចំពោះពេលណាគួរអូសសន្លឹកបៀរទីបី ហើយនេះមិនមែនជាបញ្ហានៃការសំរេចចិត្តថាអូសឬអត់ដូចនៅក្នុងប្រភេទបាការ៉ាត់ដទៃមួយចំនួននោះទេ។
តិចនិកពិតតែមួយគត់នៅPunto Bancoគឺ ត្រូវចាក់ខាងប៊េងជានិច្ចព្រោះតែអត្ថប្រយោជន៍របស់ម្ចាស់ផ្ទះរាងតូច។ រឿងមួយទៀតដែលត្រូវពិចារណាគឺថ្លៃឈ្នួលប៊េងខើ។ នៅក្នុងកាស៊ីណូមួយចំនួន វានឹងទាបជាង៥% ឬឥតគិតថ្លៃទាំងស្រុង, ដែលធ្វើអោយអ្នកលេងកាន់តែចូលចិត្តហ្គេមនេះច្រើនឡើង។
ការណែនាំរបស់Punto Banco
ប្រសិនបើមានអ្វីដែលអ្នកមិនច្បាស់អំពីPunto Banco ឬ គ្រាន់តែចង់ដឹងបន្ថែមអំពីហ្គេម, យើងមានផ្តល់ជូនការណែនាំដែលមានគុណភាពខុសៗគ្នាតាមប្រធានបទសម្រាប់លោកអ្នក។
ហេតុអ្វីលេងPunto Banco?
មានមូលហេតុមួយចំនួនដែលPunto Bancoមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រិយមិត្តរបស់បាការ៉ាត់។ មូលហេតុដំបូង និងច្បាស់បំផុតមួយគឺភាពសាមញ្ញរបស់ហ្គេម។ វាមិនចាំបាច់ទាមទារអោយមានបទពិសោធន៍ឡើយដើម្បីចូលរួមនៅតុPunto Banco និងលេងហ្គេមបាន។ វាពិតជាមិនអាចទៅរួចទេក្នុងការធ្វើខុសក្នុងពេលលេងដរាបណាអ្នកចេះពីវិធីក្នុងការចាក់។
ដំណើរការហ្គេមរាងរហ័សគួរសម ហើយមួយក្តារៗមិនប្រើពេលយូរទេដើម្បីបញ្ចប់។ នេះជាកត្តាដ៏សំខាន់មួយសម្រាប់អ្នកលេងដែលមានបទពិសោធន៍ជាច្រើននាក់ដែលចង់លេងអោយបានច្រើនបំផុតតាមដែលអាចធ្វើបានក្នុងអំឡុងពេលដែលគេស្នាក់នៅក្នុងកាស៊ីណូ ហើយមិនចង់ខ្ជះខ្ជាយពេលវេលាលើអ្វីដែលមិនបានការ។
វាក៏ជាបាការ៉ាត់ហ្គេមមួយក្នុងចំណោមប្រភេទបាការ៉ាត់ដែលមានប្រជាប្រិយភាពច្រើនដែលគេបានរកឃើញលើអ៊ិនធើណេត ដូច្នេះវាមានជម្រើសច្រើនក្នុងការចាក់ភ្នាល់ និងតុខុសៗគ្នា។ សម្រាប់អ្នកដែលចូលចិត្តហ្គេមដែលមានអ្នកចែកបៀរផ្សាយបន្តផ្ទាល់ជាញឹកញយគេចង់លេងនៅតុដែលអ្នកចែកបៀរមានភាពរហ័សរហួនខ្លាំង ឬរួសរាយខ្លាំង ហើយនេះពិតជាងាយស្រួលស្វែងរកខ្លាំងណាស់ជាមួយនឹងហ្គេមដូចជាPunto Banco ជាជាងប្រភេទបាការ៉ាត់ដែលមិនសូវមានប្រជាប្រិយភាពដទៃមួយចំនួន។
គន្លឹះកំពូលបីរបស់Punto Banco
ដូចដែលបានពន្យល់រួចមកហើយ, វាមិនមានអ្វីច្រើនត្រូវនិយាយអំពីយុទ្ធសាស្ត្រនោះទេនៅPunto Banco។ លោកអ្នកគ្រាន់តែត្រូវប្រកាន់ខ្ជាប់ទៅនឹងគន្លឹះសាមញ្ញមួយចំនួនតូចនេះនៅពេលលេង ហើយនេះគួរតែគ្រប់គ្រាន់ហើយ៖
- មិនត្រូវចាក់លើស្មើរ(ចាវ)ឡើយ។ មិនដូចជាជម្រើសចាក់ភ្នាល់២ទៀត, ការចាក់លើស្មើរ(ចាវ)នៅPunto Banco ផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ផ្ទះដល់ទៅ14.4% ដូច្នេះក្រៅពីការសងដែលមានភាពទាក់ទាញ ១សង៨, វាមិនមែនជាជម្រើសល្អក្នុងការចាក់នោះទេ។
- តាមដានសន្លឹកបៀរ។ ទោះបីជាការរាប់សន្លឹកបៀរមិនសូវជាមានប្រសិទ្ធិភាពនៅPunto Bancoដូចនៅប្លេកជេកក៏ដោយ, លោកអ្នកក៏នៅតែអាចបង្កើនហាងឆេងរបស់ខ្លួនបានបន្តិចបន្តួច ប្រសិនបើសន្លឹកបៀររាងក្រែលដែរបានចែកចេញពីប្រអប់បៀរហើយ។
- រកមើលហ្គេមដែលមានថ្លៃឈ្នួលទាប ឬគ្មានថ្លៃឈ្នួលពេលចាក់លើខាងប៊េងខើ។ នេះជាវិធីដ៏មានប្រសិទ្ធិភាពមួយផ្សេងទៀតក្នុងការបង្កើនហាងឆេងរបស់អ្នក។
វិធីដែលយើងវាយតម្លៃកាស៊ីណូPunto Banco
មានកាស៊ីណូអនឡាញជាច្រើនមានផ្តល់ជូនហ្គេមPunto Banco, ទាំងនៅប្រភេទផ្សាយបន្តផ្ទាល់ និងប្រភេទRNG។ យើងបានចំណាយពេលជាច្រើនត្រួតពិនិត្យកាស៊ីណូមុនពេលយើងធ្វើការណែនាំពួកវានៅទីនេះ ហើយដំណើរការត្រួតពិនិត្យវិញលើសពីអ្វីដែលពួកគេមានដើម្បីផ្តល់ជូនបើនិយាយពីជម្រើសហ្គេម។ យើងក៏ពិនិត្យមើលសុវត្ថិភាពទូទៅ,គុណភាពនៃដំណោះស្រាយទូរស័ព្ទចល័ត, កេរ្តិ៍ឈ្មោះទូទៅជាដើម។ល។
FAQ
តើហ្គេម Punto Bancoមាននៅលើកាស៊ីណូអនឡាញឬទេ?
មាន។ កាស៊ីណូអនឡាញជាច្រើនធ្វើជាម្ចាស់ផ្ទះអោយហ្គេមPunto Banco ហើយលោកអ្នកអាចលេងចាក់បានខុសៗគ្នា, ពីដែនកំណត់ទាបបំផុតរហូតដល់ដែនកំណត់ខ្ពស់បំផុត។
តើខ្ញុំអាចលេង Punto Bancoតតាំងនឹងអ្នកចែកបៀរផ្សាយបន្តផ្ទាល់ឬទេ?
បាន។ លោកអ្នកនឹងរកបានជម្រើសតុអ្នកចែកបៀរផ្សាយបន្តផ្ទាល់ដ៏ល្អឥតខ្ចោះមួយដែលមានផ្តល់ជូនហ្គេមPunto Banco, អាចលេងបានលើកុំព្យូទ័រ និងឧបករណ៍ចល័តនានា។
តើអ្វីទៅជាយុទ្ធសាស្ត្រល្អបំផុតរបស់ Punto Banco?
មិនមានយុទ្ធសាស្ត្រដែលមានប្រសិទ្ធិភាពច្រើននោះទេសម្រាប់Punto Banco។ សូមចៀសវាងការចាក់លើស្មើរគ្នា(ចាវ) ហើយប្រសិនបើអាច, សូមតាមដានសន្លឹកបៀរបន្តិចដែលនៅក្បែរបាតប្រអប់បៀរ។
តើអត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះធំប៉ុណ្ណាដែរលើPunto Banco?
សម្រាប់ផ្នែកចាក់ភ្នាល់២ធម្មតា(ផ្លេយើ និងប៊េងខើ), អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះគឺ1.06% និង 1.24%, តាមលំដាប់។ នៅពេលចាក់លើស្មើរ(ចាវ), អត្ថប្រយោជន៍សម្រាប់ម្ចាស់ផ្ទះគឺ14.4%។
តើខ្ញុំគួរតែចាក់លើប៊េងជានិច្ចឬពេលលេងPunto Banco?
មែនហើយ, ក្នុងចំណោមផ្នែកចាក់ភ្នាល់ទាំងបី, ប៊េងខើគឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អ្នកលេង។ ប៉ុន្តែ វាមិនអីទេក្នុងការផ្លាស់ប្តូរការចាក់នៅពេលខ្លះព្រោះថាភាពខុសគ្នារវាងជម្រើសទាំងពីរមិនធំឡើយ។