Chemin de Fer

Chemin de Fer

Chemin de Fer គឺជាប្រភេទបាការ៉ាត់ក្លាសិកមួយដែលអ្នកលេងលេងតតាំងនឹងគ្នាជំនួសអោយការលេងតតាំងនឹងកាស៊ីណូ, ហើយអ្នកលេងគ្រប់គ្នាមានឪកាសធ្វើជាប៊េងខើ។

Best Chemin de Fer Casinos

បាការ៉ាត់គឺជាហ្គេមកាស៊ីណូដ៏ចំណាស់មួយ​ ប៉ុន្តែវាក៏ដូចជាហ្គេមដទៃទៀតដែរដែលមានការផ្លាស់ប្តូរ និងត្រូវបានអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះហើយបានជាសព្វថ្ងៃនេះមានប្រភេទបាការ៉ាត់ខុសៗគ្នាជាច្រើន ហើយនឹងChemin de Fer ដែលមានអាយុចំណាស់ជាងគេ។ ទោះបីជាហ្គេមមួយនេះមានច្បាប់លេងជាច្រើនដូចគ្នាជាមួយប្រភេទសម័យទំនើបក៏ដោយ, តែវាក៏នូវមានភាពខុសៗគ្នាសំខាន់ៗមួយចំនួនផងដែរ។

ភាពខុសគ្នាដ៏ធំបំផុតមួយគឺថាChemin de Fer មិនលេងតតាំងនឹងម្ចាស់ផ្ទះឡើយ។ ប៉ុន្តែអ្នកលេងលេងតតាំងនឹងគ្នា។ អ្នកលេងម្នាក់ក្នុងចំណោមអ្នកលេងជាច្រើននាក់ដើរតួជាម្ចាស់ផ្ទះ ហើយពួកគេលេងប្រកួតគ្នាលើគ្រប់ការភ្នាល់តតាំងនឹងគូរប្រកួតរបស់ពួកគេ។ ហ្គេមនេះលេងតាមក្បួនចាស់ដែលមានអ្នកលេងយ៉ាងតិចបំផុត៨នាក់ និងច្រើនបំផុត១២នាក់។

ក្នុងមួយប្រអប់មានសន្លឹកបៀរចំនួន៦ហ៊ូចែកលេងលើតុ ដូច្នេះអ្នកលេងគ្រប់គ្នាទទួលបានវេនដើរតួជាប៊េងខើ។ វិធីលេងរបៀបនេះធ្វើអោយChemin de Fer ប្រែជាបាការ៉ាត់ថ្មីឡើងទាំងស្រុងហើយធ្វើអោយវាមានប្រជាប្រិយភាពគួរសមសម្រាប់អ្នកលេងមួយចំនួន។

មិនមានកាស៊ីណូច្រើនទេដែលមានដាក់ហ្គេមបាការ៉ាត់Chemin de Fer ហើយមូលហេតុរបស់វាគឺសាមញ្ញខ្លាំងណាស់។ ហ្គេមនេះមិនលេងតតាំងនឹងម្ចាស់ផ្ទះឡើយ ដោយសារតែមូលហេតុនេះ កាស៊ីណូមិនអាចរកចំណូលពីអត្ថប្រយោជន៍ដែលកាស៊ីណូគួរទទួលបានដូចជាប្រភេទបាការ៉ាត់ដទៃផ្សេងទៀត។ បន្ថែមលើនេះទៀត ច្បាប់របស់Chemin de Fer ផ្តល់ផលលំបាកក្នុងការរៀបចំវាជារបៀបលេងតាមអ៊ិនធើណេត។

វិធីលេង Chemin de Fer

ហ្គេមរបស់Chemin de Fer ប្លែកគួរសមពីប្រភេទបាការ៉ាត់ដែលគ្រប់គ្រងដោយកាស៊ីណូ។ នៅពេលចាប់ផ្តើមជុំទីមួយ អ្នកលេងដែលត្រូវបានចាត់តាំងជាប៊េងខើនឹងដាក់ការភ្នាល់ជាក់លាក់មួយតាមចិត្តរបស់ពួកគេ។ បន្ទាប់មកអ្នកលេងនឹងចាក់ភ្នាល់រួមគ្នាដើម្បីបានស្មើរចំនួនពេញនៃការចាក់ភ្នាល់នេះមុនពេលចែកបៀរ។

 

អ្នកលេងអាចហៅ “ប៊េងកូ”បានគ្រប់ពេល ដែលមានន័យថាពួកគេដាក់កាក់របស់ពួកគេទាំងអស់ប្រថុយតតាំងនឹងការភ្នាល់របស់ប៊េងខើ។ អាទិភាពតែងតែផ្តល់ដល់អ្នកលេងដែលហៅ “ប៊េងកូ”ជានិច្ច, ចាប់ផ្តើមពីអ្នកលេងទីមួយរហូតដល់ផ្នែកខាងស្តាំរបស់អ្នកចែកបៀរ។

នៅក្នុងព្រឹត្តិការណ៍ដែលការភ្នាល់របស់អ្នកលេងមិនស្មើរការភ្នាល់របស់ប៊េងខើទាំងស្រុង, អ្នកសង្កេតមើលអាចនឹងអនុញ្ញាតអោយចូលរួមបាន។ ប្រសិនបើចំនួនសរុបនៃការភ្នាល់របស់អ្នកលេងធំជាងការដាក់ភ្នាល់ដំបូងរបស់ប៊េងខើ, ពួកគេមានជម្រើសបង្កើនការភ្នាល់របស់ពួកគេ ឬដកចំនួនភ្នាល់ដែលលើសចេញ។

នៅពេលដែលចាក់ភ្នាល់រួចរាល់ហើយ, ប៊េងខើនឹងចែកបៀរ៤សន្លឹក។ ២សន្លឹកអោយទៅខាងអ្នកលេង និង២សន្លឹកអោយទៅខាងប៊េងខើ។ សន្លឹកបៀរដំបូងត្រូវចែកផ្កាប់មុខ ហើយអ្នកលេងដែលចាក់ភ្នាល់ធំបំផុតនឹងក្លាយជាអ្នកតំណាងអោយខាងផ្លេយើ។

ពេលដែលចែកបៀរ ទាំងសងខាងនឹងមើលសន្លឹកបៀរក្នុងដៃរបស់ពួកគេ។ ប្រសិនបើខាងណាមួយមានផ្ទុះ, ឧទាហរណ៍ មានចំនួនគ្រាប់៨ ឬ៩, ពួកគេនឹងប្រកាសវា ហើយក្តារនឹងនឹងត្រូវចប់។ ប្រសិនបើមិនមានផ្ទុះទេ មានច្បាប់ដើម្បីអូសសន្លឹកបៀរបន្ថែមដែលខុសៗគ្នាសម្រាប់ទាំងសងខាង។

អ្នកលេងនឹងជ្រកនៅពេលមាន៦គ្រាប់ ឬ៧គ្រាប់, អូសនៅពេលមានគ្រាប់សរុប0 – 4, ហើយអាចអូស ឬជ្រកនៅពេលមាន៥គ្រាប់។ ច្បាប់សម្រាប់ខាងប៊េងខើមានភាពសុំាញុំាច្រើន ដូច្នេះសម្រាប់អ្នកលេងដែលមិនសូវមានបទពិសោធន៍ក្នុងអំឡុងពេលលេងវាជាការល្អបើដឹងពីក្បួនទាំងនេះ។

ការសងប្រាក់របស់Chemin de Fer

នៅពេលដែលអូសរួចរាល់អស់ហើយ គ្រាប់ក្នុងដៃនឹងត្រូវប្រៀបធៀបគ្នា។ ប្រសិនបើខាងផ្លេយើឈ្នះ គ្រប់ការភ្នាល់ទាំងអស់នឹងត្រូវបង់សង១នឹង១។ ប្រសិនបើប៊េងខើឈ្នះ, ពួកគេនឹងប្រមូលកាក់ទាំងអស់ពីលើតុ។ បន្ថែមលើនេះ ខាងប៊េងខើនឹងយកថ្លៃឈ្នួល៥%ពីគ្រប់ការភ្នាល់ទាំងអស់របស់អ្នកលេង។

នៅពេលដែលបញ្ចប់ក្តារនឹងហើយ បុគ្គលដែលដើរតួជាប៊េងខើមានជម្រើសបន្ត ឬផ្ទេរប្រអប់បៀរទៅអោយអ្នកលេងបន្ទាប់។ ប៉ុន្តែប៊េងខើត្រូវបានអនុញ្ញាតអោយផ្ទេរទៅអ្នកលេងផ្សេងបានក្នុងពេលណាក៏បាន វាជាច្បាប់របស់Chemin de Fer ដែលមិនមានជាលាយលក្ខអក្សរដែលពួកគេគួរបន្តយ៉ាងហោចណាស់មួយក្តារទៀតបន្ទាប់ពីឈ្នះមួយជុំហើយ។

ការណែនាំរបស់Chemin de Fer

ទោះបីជាChemin de Ferជាបាការ៉ាត់ចំណាស់មួយក៏ដោយ ក៏វានៅតែមានប្រជាប្រិយគួរសម  ហើយប្រសិនបើលោកអ្នកចង់សិក្សាបន្ថែមអំពីវិធីលេងរបស់វាដែលត្រឹមត្រូវ, យើងសូមផ្តល់ជូននូវការណែនាំដែលមានជាច្រើនប្រភេទដោយឥតគិតថ្លៃសម្រាប់លោកអ្នកប្រើប្រាស់។

ហេតុអ្វីលេងChemin de Fer?

មិនមានហ្គេមកាស៊ីណូច្រើនទេដែលអោយអ្នកលេងចូលរួមពាក់ព័ន្ធច្រើនដូចជាហ្គេមបាការ៉ាត់ Chemin de Fer, នេះហើយដែលជាមូលហេតុដ៏សំខាន់បំផុតមួយក្នុងការផ្តល់ឪកាស​ដល់ហ្គេមនេះ។ វាផ្តល់ជូននូវប្រភេទសក្តានុពលផ្សេងៗគ្នា ហើយអនុញ្ញាតអោយអ្នកលេងទទួលបានវេនធ្វើជា “ម្ចាស់ផ្ទះ”។

ដោយសារតែច្បាប់នានា និងវិធីនៃការចាក់ភ្នាល់, Chemin de Ferមិនមែនជាហ្គេមដែលលឿនរហ័សនោះទេ ដូច្នេះលោកអ្នកប្រហែលជាមិនអាចឃើញចំនួនក្តារច្រើនឡើយក្នុងមួយវគ្គៗ។ ក្នុងពេលជាមួយគ្នានេះដែរ ជុំនិមួយៗអាចគួរអោយកំសាន្តសប្បាយគួរសម ហើយទាមទារការចូលរួមពីអ្នកលេងគ្រប់គ្នា ហើយពេលខ្លះសូម្បីតែអ្នកសង្កេតមើល។ ដូច្នេះហ្គេមនេះសង្កត់ធ្ងន់ច្រើនលើបទពិសោធន៍ទាំងមូល។

ចុងក្រោយ, បាការ៉ាត់Chemin de Ferមិនដូចជាប្រភេទបាការ៉ាត់ដទៃទៀតនោះទេ យ៉ាងហោចណាស់វាផ្តល់អោយអ្នកលេងនូវកំរិតគ្រប់គ្រងមួយកំរិត។ នៅពេលដែលក្នុងដៃរបស់អ្នកមាន៥គ្រាប់ វាប្រហែលជាមិនមានឥទ្ធិពលខ្លាំងលើខាងប៊េងខើនោះទេ, លោកអ្នកអាចសំរេចចិត្តថាអូសមួយសន្លឹកទៀត ឬអោយអ្នកចែកបៀរបន្តសកម្មភាព, នេះនឹងធ្វើអោយហ្គេមកាន់តែមានភាពរស់រវើកឡើង ។

ដំបូន្មានកំពូលបីសម្រាប់Chemin de Fer

ប្រសិនបើលោកអ្នកចង់សាកល្បងលេងChemin de Ferប៉ុន្តែមិនសូវជាច្បាស់ពីវា, នេះជាដំបូន្មានមួយចំនួនក្នុងការជួយលោកអ្នកចាប់ផ្តើម និងលេងហ្គេមបានត្រឹមត្រូវ៖

  • ចាក់ភ្នាល់នៅពេលដែលលោកអ្នកមានលទ្ធភាពតែប៉ុណ្ណោះ។ ពេលខ្លះសកម្មភាពនៅតុបាការ៉ាត់Chemin de Fer អាចក្តៅគគុក ប៉ុន្តែលោកអ្នកគួរតែបន្តលេងនៅក្នុងកំរិតដែនកំណត់នៃការភ្នាល់របស់លោកអ្នកជានិច្ចមិនថាអ្នកលេងដទៃផ្សេងទៀតកំពុងធ្វើអ្វីក៏ដោយ។
  • នៅពេលលោកអ្នកដើរតួជាប៊េងខើ, កុំអោយផ្លេយើដាក់សំពាធដល់អ្នកអោយបង្កើនចំនួនចាក់ភ្នាល់ដំបូងរបស់អ្នកឡើយ។ លេងក្នុងកំរិតដែលលោកអ្នកមិនតានតឹងក្នុងចិត្ត។​ គ្មានអ្វីខុសឡើយក្នុងការសងចំនួនចាក់ភ្នាល់ដែលលើសអោយទៅអ្នកលេងវិញ។
  • ត្រូវធ្វើជាប៊េងខើមួយជុំទៀតជានិច្ចបន្ទាប់ពីឈ្នះ, វាជាក្បួនគួរសមរបស់បាការ៉ាត់Chemin de Ferហើយគ្មានមូលហេតុអ្វីដែលថាមិនត្រូវធ្វើនោះឡើយ។

វិធីដែលយើងវាយតម្លៃកាស៊ីណូអនឡាញChemin de Fer

Chemin de Ferមិនមែនជាប្រភេទបាការ៉ាត់ដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់អនឡាញកាស៊ីណូដោយសារតែមូលហេតុមួយចំនួន។ ប៉ុន្តែប្រតិបត្តិករមួយចំនួនតូចទាំងនោះដែលមានផ្តល់ជូនហ្គេមនេះ ឬប្រភេទកំណែផ្លាស់ប្តូរមួយចំនួនរបស់វាឆ្លងកាត់ដំណើរការដូចគ្នានឹងប្រតិបត្តិករមួយចំនួនផ្សេងទៀតដែលត្រូវបានណែនាំនៅទីនេះ។ ពួកគេត្រូវបានធ្វើតេស្តយ៉ាងលម្អិតលើភាពយុត្តិធម៌, ល្បឿនក្នុងការដកប្រាក់ និងកត្តាដែលពាក់ព័ន្ធដទៃផ្សេងទៀតទាំងអស់។

FAQ

តើខ្ញុំអាចលេងបាការ៉ាត់Chemin de Fer លើអ៊ិនធើណេតបានឬទេ?

ទេ, មិនប្រាកដទេ។ កាស៊ីណូអនឡាញមិនមានដាក់បាការ៉ាត់ប្រភេទនេះទេព្រោះថាហ្គេមនេះមិនលេងតតាំងនឹងម្ចាស់ផ្ទះ(កាស៊ីណូ) ហើយវាមានភាពសុំាញុំាក្នុងការរៀបចំជាលក្ខណៈលេងតាមអ៊ិនធើណេត។ ប៉ុន្តែប្រហែលជាមាននរណាម្នាក់អាចរកបាននូវប្រភេទបាការ៉ាត់របស់ហ្គេមនេះដែលលេងផ្សាយបន្តផ្ទាល់ ។ ហ្គេមនេះកំរមាននៅតាមកាស៊ីណូអនឡាញខ្លាំងណាស់។

តើប៊េងខើទទួលបានអត្ថប្រយោជន៍ឬទេនៅក្នុងហ្គេមChemin de Fer?

បាន។ បុគ្គលដែលលេងជាប៊េងខើនឹងមានអត្ថប្រយោជន៍តួលេខតូចមួយលើផ្លេយើដោយសារតែច្បាប់នៃការអូសសន្លឹកបៀរល្អជាង។

តើខ្ញុំអាចលេងជាប៊េងខើឬទេនៅក្នុងហ្គេមChemin de Fer?

អាចលេងបាន។ នៅពេលលេងChemin de Fer, អ្នកលេងគ្រប់គ្នាមានឪកាសលេងជាប៊េងខើនៅគ្រាមួយដែលប្រអប់បៀរវិលជុំវិញតុហ្គេម។

តើមានអ្វីកើតឡើងប្រសិនបើទាំងសងខាងមានចំនួនគ្រាប់ស្មើរគ្នាពេលលេងChemin de Fer?

នេះជាអ្វីដែលត្រូវបានគេហៅថាស្មើរគ្នា ឬចាវ។ នៅពេលរឿងបែបនេះកើតឡើង, មិនមានឈ្នះមិនមានចាញ់លុយចាក់ភ្នាល់នៅចាក់ដដែលសម្រាប់ក្តារបន្ទាប់ ហើយក្តារថ្មីនឹងចាប់ផ្តើមចែកលេង។

ក្នុងនាមជាប៊េងខើតើខ្ញុំត្រូវទទួលខុសត្រូវលើចំនួនចាក់ភ្នាល់ដែលលើសឬទេ?

ទេ។ ក្នុងនាមជាប៊េងខើ, លោកអ្នកមិនមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវលើការចាក់ភ្នាល់ដែលលើសនោះទេ(ចំនួនចាក់ភ្នាល់ដែលលើសចំនួនចាក់ភ្នាល់ដើមរបស់អ្នក) ហើយលោកអ្នកអាចសងវាត្រលប់ទៅអ្នកលេងវិញ។

មើលផងដែរ

បាទ!ចាស! ខ្ញុំចង់ដឹងពីរង្វាន់បន្ថែម ប្រូម៉ូសិន និងពត៌មានពិសេសៗ។

SUBSCRIBE